Menu

សប្បាយកប់នៅKids City ជាលក្ខណៈគ្រួសារ...


សប្បាយកប់នៅKids City ជាលក្ខណៈគ្រួសារ...

នៅលើមហាវិថីព្រះសីហនុ (ក្បែរអគារ៤២ជាន់) អគារដ៏ខ្ពស់ស្កឹមស្កៃ ឃីត ស៊ីធី (Kids City) ដែលមានការរចនាឡើងយ៉ាងប្លែកភ្នែកជាទីកន្លែងកំសាន្តតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានផ្តល់ជូនសកម្មភាពសប្បាយៗ និងប្លែកៗជាច្រើនសម្រាប់កុមារ លេងកំសាន្តតែក៏ដូចជាចែករំលែកនូវភាពរំភើបរីករាយជាមួយនិងសមាជិកក្រុមគ្រួសាររបស់ខ្លួន បើទោះថ្វីត្បិតថាឈ្មោះមានន័យជាភាសាខ្មែរថាទីក្រុងកុមារក៏ដោយ។ បម្រើការអស់រយៈពេលកន្លងមក ឃីត ស៊ីធី មានបម្រើនូវសេវាកម្មយ៉ាងដិតដល់ជូនដល់អតិថិជន ជាពិសេសគឺការការពារសុវត្ថិភាព និងយកចិត្តទុកដាក់មើលថែទាំដល់បុត្រធីតារបស់លោកអ្នកដែលបានចូលរួមលេងកំសាន្តនៅក្នុងមជ្ឈមណ្ឌលដ៏ទំនើបមួយនេះ។  

សកម្មភាពកំសាន្តដែល ឃីត ស៊ីធី ផ្តល់ជូនសុទ្ធសឹងតែជាសកម្មភាពដែលមានគុណប្រយោជន៍យ៉ាងថ្លៃថ្លាដល់កុមារា កុមារី និងយុវវ័យដែលមានចំណង់ចំណូលចិត្តក្នុងការលេងនូវល្បែងក៏ដូចជាសាកល្បងនូវអ្វីដែលថ្មី ដើម្បីជាការកំសាន្ត ពង្រឹងសុខភាព និងពង្រីកចំណេះដឹងរបស់ខ្លួន។ ក្នុងនោះផងដែរ  យើងឃើញមានសកម្មភាពធំៗបែបសប្បាយ និងប្រកបដោយសុវត្ថិភាពដូចជា៖
• កីឡាឡើងជញ្ជាំង (Clip  ‘N  Climb) ជាមួយនឹងជញ្ជាំងដល់26 លោកអ្នកអាចរីករាយនឹងការហាត់ឡើង
• កីឡាបាញ់ឡាស៊ែ (Laser Tag) ទីធ្លាដ៏សំបូរបែប ដែលរចនាឡើងជាពិសេសសម្រាប់កីឡាប្រភេទនេះ ហើយលោកអ្នកអាចធ្វើការប្រកួតជាមួយនឹងមិត្តភក្តិ ឬអ្នកចូលរូមលេងដទៃទៀតបានដល់ទៅចំនួន30នាក់។ រយៈពេលប្រកួតម្តងៗ គឺ មានប្រមាណត្រឹម២៥នាទី
• កីឡាប្រណាំងឡាន (Go Karts) និងឡានបុកគ្នា (Bumper  Cars) កំសាន្តសប្បាយជាមួយនឹងការបញ្ជាលើឡានដែលមានពណ៌ជាច្រើនសម្រាប់ជាជម្រើសរបស់លោកអ្នក
• កន្លែងកំសាន្តសម្រាប់ក្មេងតូចៗ (Toddler Town) ត្រូវបានតុបតែង និងរចនាឡើងសម្រាប់បុត្រធីតារបស់លោកអ្នក ក្នុងជំហរបង្កើតនូវវប្បធម៌បណ្តុះនូវការចង់ដឹង និងបញ្ញាស្មារតី
• កន្លែងកំសាន្តសម្រាប់កុមារ (Playground) ទីកន្លែងកំសាន្តសម្រាប់កុមារាកុមារីដែលត្រូវបានរៀបចំឡើងជាច្រើនជាន់ថ្នាក់ និងអាចផ្ទុកក្មេងបានរហូតដល់ទៅ300នាក់
• សាលវិទ្យាសាស្រ្ត (Science Gallery) និងសាលស្រាវជ្រាវ (Science Discovery) ជាកន្លែងដោះស្រាយនូវរាល់ចម្ងល់ទាំងឡាយដែលជាប់ពាក់ព័ន្ធទៅនឹងដំណើរការនៃពិភពលោក និងសកលលោក

ក្រៅពីសកម្មភាពកំសាន្តសប្បាយខាងលើ ឃីត ស៊ីធី ក៏មានផ្តល់នូវសេវាកម្មរៀបចំនូវកម្មវិធីពិសេស គឺការបណ្តុះបណ្តាល និងការរឹតចំណងក្នុងក្រុមការងារផងដែរ។ បន្ថែមពីលើនេះ លោកអ្នកក៏អាចរៀបចំជាពិធីខួបកំណើតនៅទីនេះផងដែរ។ សម្រាប់ថ្ងៃធម្មតា (ច័ន្ទ-សុក្រ) ឃីតស៊ីធី បើកបម្រើសេវាកម្មចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៨ល្ងាច ចំណែកឯថ្ងៃចុងសប្តាហ៍ គឺចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៨ល្ងាចដូចគ្នា។

សេវាកម្មល្អ សុវត្ថិភាពខ្ពស់ ឧបករណ៍មានស្តង់ដារ បុគ្គលិកមានភាពរួសរាយរាក់ទាក់ និងប្រកបដោយក្រមសីលធម៌ ព្រមជាមួយនឹងតម្លៃសមរម្យ និងអ្វីដែលសំខាន់ គឺការរៀបនូវសេវាកម្មប្រកបដោយការច្នៃប្រឌិត ជំនាញ និងការប្តេជ្ញាចិត្ត ជាគុណភាពដែលមិនអាចកាត់ថ្លៃបានរបស់ ឃីត ស៊ីធី។ ចង់ឲ្យបុត្រធីតា ប្អូនៗ ឬក្មូយៗ ក៏ដូចជាខ្លួនលោកអ្នកផ្ទាល់ កំសាន្តជាមួយសកម្មភាពសប្បាយៗក្នុងពេលសម្រាកពីការសិក្សា និងការងារ សូមអញ្ជើញមកកាន់ ឃីត ស៊ីធី ដែលមានអាស័យដ្ឋានផ្ទះលេខ 162A មហាវិថីព្រះសីហនុ។


Share:

អត្ថបទទាក់ទង