- Jun 21, 2022 |
- 2 ឆ្នាំមុន |
- 13.3K មើល
ជំងឺមុន ACNE
អី្វទៅជាជំងឺមុន? ជំងឺមុន កើតឡើងដោយសារមានការរលាកបណ្តុំ រន្ធរោម និងក្រពេញខ្លាញ់ “Pilosebaceous Unit” ភាគច្រើនអាចឡើងនៅមុខ និង តំបន់ផ្នែកខាង លើនៃខ្នង និងទ្រូង ។ កន្លែងផ្សេងទៀតក៏អាចកើតបានដែរដូចជា តំបន់ ក និងដងខ្លួន ។ ជាទូទៅអាចចេញមុន អំឡុងពេលពេញវ័យ ហើយអាចកើតរាំរ៉ៃ ជាបាត់ៗ រហូតដល់វ័យជំនាស់ក៏មានដែរ ។ កត្តាអ្វីខ្លះធ្វើអោយកើតមុន? មូលហេតុបង្កអោយកើតមុនមានច្រើនកត្តា: +ការប្រែប្រួលខុសពីធម្មតានៃអរម៉ូន Androgen: Follicular Epidermal Hyperproliferation: ការលូតលាស់នៃកោសិកា ស្បែកលើសលប់ធ្វើអោយកកស្ទះគល់រោម Excess Sebum Production: ក្រពេញខ្លាញ់ផលិតខ្លាញ់ច្រើនជាង ធម្មតា មេរោគពួកបាក់តេរី Propionibacterium Acnes (P. acnes) និង ការប្រើប្រាស់ថ្នាំក្រុម Corticoides ។ +កត្តាតំនពូជ និង ប្រវត្តិគ្រួសារដែលកើតមុនអាចជាកត្តាធ្វើអោយអ្នក កើតជំងឺមុនធ្ងន់ធ្ងរ និងរាំរ៉ៃជាងអ្នកជំងឺធម្មតា ។ តើមុនមានប៉ុន្មានប្រភេទ? ជំងឺមុនចែកចេញជា២ប្រភេទធំៗ: មុនមិនរលាក ជាប្រភេទមុនកើតឡើងដោយសារមានការស្ទះរន្ធញើសកោសិការចាស់ៗរួមនឹងមានវិបត្តិក្រពេញខ្លាញ់ដែលយើងហៅថាជា មុនមានក្បាល (Comedone) មុនប្រភេទនេះបែងចែកជា ២ប្រភេទទៀតគឺ: មុនក្បាលខ្មៅ រឺមុនបើកមុខ Blackheads (Open comedone) មុនក្បាលស រឺមុនបិទមុខ Whiteheads (Closed comedone) មុនរលាក ជាប្រភេទមុនដែលមានច្រើនសណ្ឋានដូចខាងក្រោម: មុនកន្ទួលក្រហម Papules មុនខ្ទុះ Pustules មុនដុំពក Nodule មុនដុំគីស Cyst តើមុនចែកចេញជាប៉ុន្មានកំរិត? ភាពធ្ងន់ធ្ងរនៃជំងឺមុនបែងចែកជា 3 កម្រិត: កម្រិតស្រាល (Mild Acne) រួមមានការកើតមុនមានក្បាល Comedones រឺការមានមុនកន្ទួលក្រហម (Papule) និងមុនខ្ទុះ (Pustule) ចំនួនមិនលើសពី 10 គ្រាប់ ហើយគ្មានមុនដុំពក (Nodule)។ កម្រិតមធ្យម (Moderate Acne) កាលណាមានមុនកន្ទួលក្រហម (Papule) និងមុនខ្ទុះ (Pustule) ចំនួនចាប់ពី 10 គ្រាប់ឡើង អាចគ្មាន រឺមានមុនដុំពក (Nodule) មិនលើសពី 5 គ្រាប់ ។ កម្រិតធ្ងន់(Severe Acne) រាប់ថាធ្ងន់ធ្ងរករណីមានមុនកន្ទួលក្រហម (Papule) និងមុនខ្ទុះ (Pustule) ច្រើនខ្លាំង និងមានមុនដុំពក (Nodule) រឺមុនដុំគីស (Cyst) ច្រើនឈានទៅដល់ការមានខ្ទុះហូរច្រើនដុំចូលគ្នា Sinus Tract ។ ជំងឺមុនអាចបន្សល់ទុកស្នាមក្រហម ស្នាមខ្មៅ ស្នាមខូង រឺខ្មូតមុខ និងផ្លែសាច់ក្រោយកើតមុនបាន ។ កំរិតនៃការកើតមុន និងរយះពេលការឡើងមុនគឺជាកត្តាចំបងនៃការបន្សល់ទុកស្លាកស្នាមទាំងនេះ ។ ដូចនេះការទទួលបានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលាអាចការពារនូវស្នាមខាងលើបាន។ តើអាចព្យាបាលដោយវិធីណាខ្លះ? ការព្យាបាលមានច្រើនវិធីអាស្រ័យលើប្រភេទមុន និងភាពធ្ងន់ធ្ងរនៃការកើតមុន និងទៅតាមអ្នកជំងឺផ្សេងៗគ្នា ។ ការព្យាបាលរួមមាន ការញិចសំអាតមុន ថ្នាំលាប ថ្នាំលេប ថ្នាំចាក់ ភៀលមុខ និងឡេសឺរជាដើម ។ ការប្រើថ្នាំលាប Topical Treatment Retinoids: Tretinoin, Adapalene, Isotretinoin Antimicrobials: Benzoyl Peroxide, Clindamycin, Erythromycin, Azelaic Acid, Salicylic Acid Adjunctive therapy ការព្យាបាលផ្សេងៗទៀត: ការលាងសំអាតមុខជាប្រចាំ ការប្រើផលិតផលថែទាំស្បែកអោយបានត្រឹមត្រូវតាមប្រភេទស្បែកដោយផ្តោតលើ Noncomedogenic, Non-acnegenic, Hypoallergic លាបឡេសំនើមមុខជាប្រចាំ ការញិចយកមុនចេញ Comedone Extraction ការព្យាបាលដោយការចាក់ទៅលើគ្រាប់មុន (Intralesional Steroid Injection) ភៀលមុខដោយទឹកថ្នាំ Chemical Peeling កំរិតធ្ងន់ធ្ងរប្រើថ្នាំលេប Systemic Treatment: Antibiotics: Tetracycline, Doxycycline, Minocycline, Erythromycin, Azithromycin…etc. Oral Contraceptives Oral Isotretnoin ការព្យាបាលដោយម៉ាស៊ីនឡេសឺរ: Pulsed Dye Laser (PDL), Blue Light, Red Light, Intense Pulse Light (IPL), Photodynamic therapy (PDT), Radiofrequency (RF) …etc. ជម្រើសនៃការព្យាបាល គឺស្ថិតទៅតាមករណីពិសេសផ្សេងៗរបស់អ្នកជំងឺជាក់ស្តែង ។ ជំរើសនីមួយៗមិនអាចទិញប្រើដោយខ្លួនឯងបានឡើយព្រោះ អាចគ្រោះថ្នាក់បាន ។ ការព្យាបាលនឹងទទួលបានប្រសិទ្ធិភាពខ្ពស់ បើអ្នកជំងឺទទួលការព្យាបាល បានត្រឹមត្រូវ ទាន់ពេលវេលា និងជៀសវាងកត្តាបង្កផ្សេងៗ ។ រាល់ពេលមានបញ្ហាមុន និងចម្ងល់អាចទៅជួបគ្រូពេទ្យឯកទេសសើស្បែក ដើម្បីទទួលបានការព្យាបាលដែលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព ។ ពត៏មានលំអិតសំរាប់អ្នកមានបញ្ហាមុន និង ជំរើសនៃការព្យាបាល អាចមកពិគ្រោះជាមួយគ្រូពេទ្យឯកទេសសើស្បែក និងឡេសឺរ រៀបរៀងនិងរក្សាសិទិ្ធដោយវេជ្ជបណ្ឌិត សួងស៊ីណាត ស្ថាបនិកគ្លីនិកវីណាត Founder & CEO of VNAT Clinic
ចែករំលែក