Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

អត្ថបទ៣នេះ មានអ្នកអានច្រើនជាងគេក្នុងខែកញ្ញា

មកដល់ខែកញ្ញានេះ កំណើននៃការអានរបស់ប្រិយមិត្តហេលស៍ថាម នៅតែបន្តកើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងនោះអត្ថបទពិសេសប្រចាំខែកញ្ញា ដែលមានចំនួនអ្នកចូលអានច្រើនជាងគេ រួមមានលើ ៣ឯកទេសផ្សេងៗគ្នា៖

អ្វីខ្លះ ជាមូលហេតុនាំឲ្យមានការរលូតកូនញឹកញាប់?
គ្រប់ស្ត្រីដែលជួបនឹងការរលូតកូនញឹកញាប់មិនមែនបានន័យថា ស្ត្រីមិនអាចមានកូននោះទេ គឺស្ត្រីអាចនៅមានឱកាស ក្នុងការសម្រាលបុត្រ ធម្មតាដូចគេដូចឯង គ្រាន់តែស្ត្រីនឹងអាចមានភាគរយនៃការរលូតកូនឡើងវិញ គឺអាស្រ័យទៅ នឹងមូលហេតុនៃការរលូតកូន…យោងតាមការបកស្រាយរបស់ វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព រោគស្ត្រី និងជាប្រធានផ្នែកសម្ភពរោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភព មាតា បានបានឲ្យដឹងថា គេសង្កេតឃើញលទ្ធផលនៃការធ្វើតេស្តទាំងនេះនឹងជួបតែ៥០ ភាគរយដែលមានបញ្ហា។ ចំពោះស្ត្រីដែលតេស្តឈាមឃើញមិនមានបញ្ហា គេថាស្ត្រីនោះមានការរលូតកូនដោយឯកឯង មិនមានមូលហេតុច្បាស់លាស់ទេ។
ចង់ដឹងថាមូលហេតុទាំងនោះមានអ្វីខ្លះ សូមចូលទៅកាន់៖ http://healthtime.tips/library/article/1696

ផ្ទុះខ្លាញ់ត្រូវភ្នែក បង្កឲ្យមានផលប៉ះពាល់ដល់ថ្ងៃក្រោយ?
នរណាខ្លះដែលចូលចិត្តធ្វើម្ហូបហើយតែងជួបប្រទះបញ្ហានេះ និងមិនដឹងថាគួរធ្វើយ៉ាងណាល្អ?....ជាមួយលោកវេជ្ជបណ្ឌិត អ៊ុក សុខហៀន ឯកទេសចក្ខុរោគ និងវះកាត់ផ្នែកចក្ខុរោគ នៅមន្ទីរពេទ្យព្រះអង្គឌួង លោកអ្នកនឹងយល់ពីវិធីសាស្ត្រ និងការសង្គ្រោះបឋមនៅពេលជួបបញ្ហាទាំងនេះ។
អនុវត្តលម្អិតយ៉ាងណានោះ សូមមើលបន្ថែមតាមរយៈ៖ http://healthtime.tips/library/article/1689

រាកដោយសារវីរុស ជាជំងឺធ្ងន់ធ្ងរយ៉ាងណា?
យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត គី វុត្ថា ប្រធានផ្នែក ថ្លើម ក្រពះ ពោះវៀន នៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យនិយមន័យទៅលើជំងឺរាកថា គឺបណ្តាលមកពីការបាត់បង់លំនឹងនៃការស្រូបយកទឹក ដោយហេតុថា ពោះវៀនដែលធ្លាប់មានតួនាទីស្រូបទឹកឲ្យលាមកទៅជារឹង បែរជាបញ្ចេញជាតិ ទឹកធ្វើឲ្យលាមកកាន់តែមានសភាពរាវខុសពីធម្មតា។ ភាគច្រើន ជំងឺរាកបង្កឡើងដោយ ពពួកវីរុសបាក់តេរី ថ្នាំមួយចំនួន ជំងឺមួយចំនួនដែលប៉ះពាល់ដល់ប្រព័ន្ធរំលាយ ឬដោយសារជំងឺក្រពេញមួយចំនួន។ តាមទិន្នន័យរបស់ក្រសួងសុខាភិបាល ប្រទេសកម្ពុជា ឆ្នាំ២០១២ មានអ្នកជំងឺរាកចំនួន ប្រមាណ ៣៩២ ១៨៥នាក់ ដែលបានមកពិគ្រោះជំងឺជាមួយគ្រូពេទ្យ ក្នុងនោះកុមារដែលមានអាយុក្រោម៥ឆ្នាំមានចំនួន១៨៧ ៥៣៨នាក់។
ស្វែងយល់បន្ថែមទៅលើភាពធ្ងន់ធ្ងរ តាមរយៈ ៖ http://www.healthtime.tips/library/article/1683

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 


អត្ថបទទាក់ទង

មើលទាំងអស់

ចំណេះដឹងតាមរយៈការអាននៅតែផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ការយល់ដឹងពីព្រឹត្តិការណ៍នានា ក៏ដូចជាគន្លឹះក្នុងការរស់នៅប្រចាំថ្ងៃផងដែរ។ ជាក់ស្ដែង គេហទំព័រ healthtime.tips បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវអត្ថបទផ្នែកសុខភាពជាច្រើនប្រភេទ ដែលមិនខុសពីខែមុននោះទេ ដោយក្នុងនោះសម្រាប់ខែឧសភា ក៏សង្កេតឃើញមានអត្ថបទ ៣ដែលទទួលបានការអានច្រើនបំផុតរួមមាន៖ ១. ប្រសិទ្ធភាពនៃ Folic Acid និង DHA ចំពោះស្រ្តីមានផ្ទៃពោះ សារធាតុសកម្ម Folic Acid ជាទម្រង់មួយដែលសំយោគចេញពីវីតាមីន បេ មានលក្ខណៈរលាយក្នុងទឹក ជាមួយមុខងារសំខាន់ក្នុងការផលិតកោសិកាគ្រាប់ឈាមក្រហមរបស់ទារកសម្រាប់ចាប់ផ្តើមអភិវឌ្ឍផ្នែកប្រព័ន្ធសរសៃប្រសាទ។ ជាក់ស្តែង ពពួកវីតាមីន បេ នេះអាចមានវត្តមាននៅក្នុងអាហារប្រចាំថ្ងៃ ដូចជាបន្លែពណ៌បៃតងចាស់ ផ្លែឈើដែលមានរសជាតិជូរ និងប្រភេទផលិតផលធញ្ញជាតិជាដើម។ ចំណែកសារធាតុសកម្មមួយទៀតដែលមានឈ្មោះ Docosahexaenoic Acid (DHA) គឺជាប្រភេទខ្លាញ់អូមេហ្គា ៣ ដែលសម្បូរទៅដោយអត្ថប្រយោជន៍មិនសម្រាប់តែការប្រើប្រាស់ទូទៅ តែក៏ត្រូវបានទទួលស្គាល់ជាជំនួយដល់ការពពោះចាប់តាំងពីខែដំបូងផងដែរ។ ក្រៅពីសារធាតុចាំបាច់ខាងលើ ឱសថបំប៉នប្រភេទនេះក៏មាននូវការរួមផ្សំនូវវីតាមីន និងសារធាតុរ៉ែផ្សេងទៀត ដែលខុសគ្នាទៅតាមផលិតផលនីមួយៗដើម្បីជាការបំពេញតម្រូវការបន្ថែមក្នុងអំឡុងពេលមានផ្ទៃពោះ។ ចង់ដឹងកាន់តែលម្អិតអាចចូលទៅកាន់៖ https://healthtime.tips/library/article/1939 ២. សញ្ញាណនៃជំងឺប្រគ្រីវដែលអ្នកត្រូវដឹង ក្នុងរយៈពេល ២ ទៅ ៣ទសវត្សរ៍ចុងក្រោយនេះ គេសង្កេតឃើញថា ទំនោរនៃការកើតជំងឺប្រគ្រីវមានកាន់តែច្រើនឡើងៗជាលំដាប់។ ជាក់ស្តែងប្រជាជនអាមេរិកដែលបានកើតជំងឺនេះមានប្រមាណជា ៤៣.៣លាននាក់ ត្រូវនឹង ២៣%នៃប្រជាជនពេញវ័យនៃប្រជាជនសរុប។ ថ្វីត្បិតកម្ពុជាមិនទាន់មានទិន្នន័យគ្រប់គ្រាន់និងច្បាស់លាស់ ប៉ុន្តែគេសង្កេតឃើញថាអត្រានៃជំងឺនេះមានការកើនឡើងដូចគ្នា នេះបើយោងតាមប្រសាសន៍របស់ សាស្រ្តាចារ្យ លី ជាតិតា នាយផ្នែកជំងឺសន្លាក់ឆ្អឹង និងសាច់ដុំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្វែងយល់បន្ថែមពីជំងឺនេះតាមរយៈ៖ https://healthtime.tips/library/article/1948 ៣. អារម្មណ៍ភ័យស្លន់ស្លោបណ្តាលមកពីបេះដូងឬ? “ខ្ញុំបាទមានអាយុ ២២ឆ្នាំ កម្ពស់១ម៉ែត្រ៦៥ ទម្ងន់៥៨គីឡូក្រាម ជានិស្សិតរស់នៅភ្នំពេញ។ ខ្ញុំតែងតែឆាប់មានអារម្មណ៍ភ័យស្លន់ស្លោ ហើយជួនកាលពេលខ្លះមានអាការៈឈឺបន្តិចបន្តួចនៅលើទ្រូងផ្នែកខាងឆ្វេងនិងបេះដូងលោតកន្ត្រាក់ញាប់បន្ទាប់ពីខ្ញុំមានគ្រោះថ្នាក់ដួលខ្ទប់ទ្រូងនៅលើដៃកង់សន្លប់កាលពី ១ឆ្នាំមុន។ តើនេះជាសញ្ញាអ្វី? តើខ្ញុំគួរដោះស្រាយដោយវិធីណា?” នេះជាបញ្ហាដែលបានលើកឡើងពីសំណាក់អ្នកអានម្នាក់ និងត្រូវបានបកស្រាយពីសំណាក់គ្រូពេទ្យឯកទេស។ កាន់តែច្បាស់ពីការបកស្រាយអាចចូលទៅកាន់៖ https://healthtime.tips/library/article/1938 ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ត្បិតតែ ខែមេសាជាខែដែលប្រជាជនខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងជាខែដែលមានថ្ងៃឈប់សម្រាកច្រើនក៏ដោយក៏កំណើននៃការចូលអានអត្ថបទសុខភាពបន្តកើនឡើងជាលំដាប់ដូចខែផ្សេងៗទៀតដែរ។ ជាក់ស្តែង អត្ថបទ ៣ ដែលទទួលបានការអានច្រើនជាងគេប្រចាំខែមេសាគឺ៖ 1. ជំងឺឈាមក្រកកអាចព្យាបាលបានដែរឬទេ? សាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ឯកទេសរោគកុមារវិទ្យា និងលោហិតសាស្ត្រ នៃមន្ទីរពេទ្យកុមារជាតិបានពន្យល់យ៉ាងក្បោះក្បាយថាជំងឺហេម៉ូហ្វីលា (Hemophilia) គឺជាប្រភេទជំងឺឈាមក្រកក ឬបណ្តាលឲ្យហូរឈាម ភាគច្រើនបង្កឡើងដោយកង្វះកត្តាឈាមកក។ អ្នកជំងឺមិនមានការហូរឈាមច្រើនជាងធម្មតាទេ ប៉ុន្តែការហូរឈាមនេះអាចមានរយៈពេលយូរជាងធម្មតា។ ជាក់ស្តែងវាជាជំងឺដ៏កម្រដែលអាចស្តែងមានឡើងលើមនុស្សម្នាក់តែប៉ុណ្ណោះក្នុងចំណោម ១០០០នាក់ និងអាចកើតមានឡើងបានគ្រប់វ័យ ចាប់តាំងពីទារករហូតដល់វ័យចំណាស់ និងជាជំងឺមួយដែលតម្រូវឲ្យអ្នកជំងឺរស់នៅជាមួយការព្យាបាលអស់មួយជីវិត។ យល់កាន់តែច្បាស់អំពីមូលហេតុ និងវិធីព្យាបាលតាមរយៈ៖ https://healthtime.tips/library/article/1911  2.ឈឺក្បាល និងជ្រុះសក់ មួយណាជាហេតុ? មួយណាជាផល? “អាការៈឈឺក្បាលធ្វើឲ្យអ្នកជ្រុះសក់? ឬបញ្ហាជ្រុះសក់ជាហេតុផលធ្វើឲ្យអ្នកឈឺក្បាល?” នៅតែជាភាពស្រពិចស្រពិលមួយកើតមានឡើងសឹងតែបុគ្គលគ្រប់រូបទាំងអស់។ យ៉ាងណាមិញ ហេតុផលនៃបញ្ហាទាំងពីរខាងលើអាចបណ្តាលមកពីកត្តារួមផ្សំគ្នានៃស្ថានភាពជំងឺណាមួយ នេះបើយោងតាមប្រសាសន៍លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជុំ ណាវុធឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល និងជានាយផ្នែកប្រព័ន្ធសរសៃប្រសាទខួរក្បាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្វែងយល់បន្ថែមតាមរយៈ៖ https://healthtime.tips/library/article/1909 3. អ្វីទៅជាប្រូតេអុីនកូឡាជែន? នៅពេលវ័យកាន់តែចាស់ ស្រទាប់ស្បែករបស់អ្នកក៏ប្រែប្រួល ដែលនេះបណ្តាលមកពីការបាត់បង់នូវប្រូតេអុីនកូឡាជែនធម្មជាតិរបស់ស្បែក ដែលបណ្តាលឲ្យបាត់បង់ភាពតឹងណែន នាំឲ្យផលិតផលបំប៉នកូឡាជែនត្រូវបានគេនិយមប្រើប្រាស់ដើម្បីស្តារស្ថានភាពស្បែកឲ្យមានភាពប្រសើរឡើងវិញ។ អ្វីជាកូឡាជែន? តើគួរប្រើប្រាស់ក្នុងកម្រិតណាល្អ? អាចមានផលវិបាកអ្វីខ្លះ...? ចម្លើយទាំងអស់នេះនឹងត្រូវបានលាតត្រដាងយ៉ាងលម្អិតក្នុង៖ https://healthtime.tips/library/article/1910 ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ប្រភពនៃចំណេះដឹងសុខភាពឥតដែនកំណត់ និងគួរឲ្យទុកចិត្តបំផុតនៅតែបន្តចេញផ្សាយនូវអត្ថបទក្រោមប្រធានបទគួរឲ្យចាប់អារម្មណ៍ជាច្រើនដើម្បីផ្តល់ជូនមិត្តអ្នកអាននូវចំណេះដឹងអំពីការថែទាំសុខភាព និងការរស់នៅប្រកបដោយសុខភាពល្អ ក៏ដូចជាការណែនាំអំពីជំងឺផ្សេងៗរួមមានទាំងវិធីបង្ការព្យាបាល រោគវិនិច្ឆ័យ និងចំណុចសំខាន់ផ្សេងៗទៀត។ ក្នុងចំណោមអត្ថបទដែលបានដាក់ចេញ ក៏មានអត្ថបទចំនួន ៣ដែលត្រូវបានប្រិយមិត្តអ្នកអានចូលអានច្រើនជាងគេប្រចាំខែ មីនា នេះ ដែលរួមមានដូចខាងក្រោម… ១-ការថែទាំសម្រន់សម្រាប់ជំងឺមហារីកដំណាក់កាលចុងក្រោយ យោងតាម វេជ្ជបណ្ឌិត ម៉េង ឡាង ឯកទេសជំងឺទូទៅ និងជំនាញថែទាំសម្រន់នៃអង្គការបំបាត់ការឈឺចាប់គ្មានព្រំដែន (DSF) បានឲ្យនិយមន័យ ការថែទាំសម្រន់ (Palliative care) គឺសំដៅទៅលើការលើកកម្ពស់គុណភាពជីវិតរបស់អ្នកជំងឺដែលប្រឈមការបាត់បង់ជីវិតទាំងផ្នែកផ្លូវកាយ ផ្លូវចិត្ត សង្គម និងជំនឿសាសនា។ គោលបំណងចម្បងមិនមែនដើម្បីព្យាបាលឲ្យជាសះស្បើយនោះទេ ប៉ុន្តែដើម្បីការពារ និងកាត់បន្ថយការឈឺចាប់ បំបាត់រោគសញ្ញារំខានផ្សេងៗដូចជាពិបាកដកដង្ហើម ក្អក ដង្ហក់។ល។ អ្នកជំងឺដែលត្រូវការការថែទាំសម្រន់ អ្នកជំងឺដែលស្ថានភាពជំងឺរបស់ពួកគាត់ធ្ងន់ធ្ងរហើយមិនអាចធ្វើការព្យាបាលឲ្យជាសះស្បើយបានជាពិសេសគឺជំងឺមហារីក។ អ្នកជំងឺផ្សេងទៀតដែលអាចទទួលបានការថែទាំសម្រន់ផងដែរគឺអ្នកជំងឺខ្សោយសរីរាង្គដំណាក់កាលចុងក្រោយ ដូចជាជំងឺក្រិនថ្លើមធ្ងន់ធ្ងរដែលអាចវិវឌ្ឃជាទាចទឹក និងជំងឺខ្សោយផ្លូវដង្ហើមធ្ងន់ធ្ងរដែលនាំឲ្យមានទឹកក្នុងសួតជាដើម។ ចង់ដឹងបន្ថែមពីបញ្ហានេះសូមចូល៖ http://healthtime.tips/library/article/1884 ២-ថ្នាំជាតិដែកមិនសុទ្ធតែអាចព្យាបាលជំងឺខ្វះឈាមក្រហមទេ កង្វះឈាមក្រហម (Anemia) មិនមែនជាជំងឺនោះទេ តែជារោគសញ្ញាបាត់បង់គ្រាប់ឈាមក្រហមដែលបណ្តាលមកពីមូលហេតុច្រើនយ៉ាង។ មកដល់ពេលនេះ មិនមានការសិក្សាពីអត្រានៃជំងឺនេះទេ ព្រោះមូលហេតុរបស់វាមានច្រើនដែលតម្រូវឲ្យអ្នកជំងឺទៅព្យាបាលតាមឯកទេសនៃមូលហេតុ នេះបើតាមការបកស្រាយរបស់ វេជ្ជបណ្ឌិត សុខ សុធា ឯកទេសជំងឺឈាម និងជំងឺមហារីក នៅមជ្ឈមណ្ឌលជាតិជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត។ បញ្ហាកង្វះឈាមក្រហមមិនត្រូវបានបែងចែកជាដំណាក់កាលដូចជំងឺមហារីកទេ។ ទោះបីជាយ៉ាងណាក្រុមគ្រូពេទ្យឯកទេសអាចធ្វើការវាយតម្លៃស្ថានភាពធ្ងន់ធ្ងរនៃរោគសញ្ញានេះដោយយោងទៅតាមកម្រិតថយចុះរបស់អេម៉ូក្លូប៊ីនរបស់គ្រាប់ឈាមក្រហម (Hemoglobin) បូករួមជាមួយរោគសញ្ញាគ្លីនិកផ្សេងៗដែលអ្នកជំងឺកំពុងមានជាក់ស្តែង (Anemia tolerance) មុននឹងធ្វើការសម្រេចចិត្តជ្រើសរើសវិធីសាស្ត្រព្យាបាលដែលសមស្របដើម្បីផ្តល់ជូនអ្នកជំងឺ។ អាចអានបន្ថែមតាមរយៈ៖ http://healthtime.tips/library/article/1892 ៣-ប្រសិទ្ធភាពនៃថ្នាំគីមីទៅលើជំងឺមហារីក តាមការមានប្រសាសន៍របស់វេជ្ជបណ្ឌិត សុខ សុធា ឯកទេសជំងឺឈាម និងជំងឺមហារីក នៅមជ្ឈមណ្ឌលជាតិជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថាការព្យាបាលដោយថ្នាំគីមី ឬភាសាបច្ចេកទេសហៅថា Chemotherapy ជាការព្យាបាលដោយថ្នាំដែលមានប្រសិទ្ធភាពទៅសម្លាប់កោសិកាមហារីកតាមរយៈការបញ្ឈប់ការលូតលាស់ និងការបំបែកខ្លួនរបស់កោសិកាមហារីក។ គោលបំណងចម្បង ៣នៃការព្យាបាលដោយថ្នាំគីមីរួមមាន៖ • ធ្វើឲ្យជំងឺមហារីកជាសះស្បើយ • ទប់មហារីកកុំឲ្យមានការលូតលាស់លឿន និងពន្យារអាយុជីវិតរបស់អ្នកជំងឺ • បន្ថយការឈឺចាប់។ ស្វែងយល់កាន់តែច្បាស់តាមរយៈ៖ http://healthtime.tips/library/article/1876 ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

មិនខុសពីការចេញផ្សាយនៅរៀងរាល់ខែឡើយ ហេលស៍ថាម ប្រូ នៅតែបន្តផ្សព្វផ្សាយចំណេះដឹងសុខភាពជាច្រើន ដែលជាការបកស្រាយពីវេជ្ជបណ្ឌិតជំនាញ ក្រុមអ្នកនិពន្ធ ក៏ដូចជាការចូលរួមចែករំលែកពីអ្នកប្រកបវិជ្ជាជីវសុខាភិបាល។ ចំណែកសម្រាប់ខែ កុម្ភៈនេះ កំណើនអ្នកអានក៏នៅតែមានចំនួនច្រើន ដែលអត្ថបទ ៣ខាងក្រោម បានទទួលចំណាប់អារម្មណ៍ច្រើនជាងគេរួមមាន៖ ១. អ្នកអាចកំពុងមានដុំសាច់ក្នុងខួរក្បាលឬ? ដុំសាច់ខួរក្បាល ឬភាសាបច្ចេកទេស ហៅថា Brain Tumors គឺជាដុំដុះមិនធម្មតានៅក្នុងប្រអប់ខួរក្បាល ដែលរួមមានប្រមាណ ១៥០ ប្រភេទ ប៉ុន្តែជាក់ស្តែងវាត្រូវបានបែងចែកជា ២ ប្រភេទធំៗគឺ ដុំសាច់ដែលកើតឡើងដោយឯកឯង (Primary Brain Tumors) ដែលមានប្រភពពីកោសិកាណាមួយនៃខួរក្បាលខ្លួនឯងផ្ទាល់ និងដុំសាច់ដែលមានប្រភពមកពីការរាលដាលនៃសរីរាង្គមហារីកផ្សេងទៀតរបស់រាងកាយ (Metastatic Brain Tumors)។ ប្រភេទនៃដុំសាច់ខួរក្បាលកើតឡើងដោយខ្លួនឯងមាន ២ប្រភេទ គឺប្រភេទកាច និងប្រភេទស្លូត អាចកើតមកពីក្រពេញនៅក្នុងខួរក្បាល ហើយមួយចំនួនទៀតកើតចេញពីកោសិកាប្រព័ន្ធប្រសាទខួរក្បាល ឬពីកោសិកាស្រោមខួរក្បាល  និងកោសិកានៅជុំវិញខួរក្បាលតែម្តង នេះបើយោងទៅតាមការបកស្រាយរបស់  វេជ្ជបណ្ឌិតស៊ឹម សុខចាន់ ឯកទេសវះកាត់ប្រព័ន្ធប្រសាទគ្លីនិកក្ដីសង្ឃឹមនៃយេរ៉េម៉ា និងជាសមាជិកអន្តរជាតិនៃសមាគមវះកាត់ប្រព័ន្ធប្រសាទសហរដ្ឋអាមេរិក។ កាន់តែស៊ីជម្រៅលើបញ្ហានេះ សូមអានបន្ថែម៖ http://healthtime.tips/library/article/1853  ២. កូនកណ្តុររីកធំអាចជាសញ្ញានៃជំងឺមហារីក វេជ្ជបណ្ឌិត ប៊ុនប៉ា ប៉ូលី ឯកទេសបញ្ចាំងកាំរស្មី ជំងឺមហារីក និងជំងឺឈាមនៃមជ្ឈមណ្ឌលជាតិប្រឆាំងជំងឺមហារីក មន្ទីរពេទ្យកាល់ម៉ែត បានឲ្យនិយមន័យមហារីកកូនកណ្តុរ ឬភាសាបច្ចេកទេសហៅថា Lymphoma ជាប្រភេទជំងឺមហារីកដែលកើតមានផ្ទាល់នៅលើកោសិកាកូនកណ្តុរ ខុសពីការរាលដាលនៃជំងឺមហារីករបស់សរីរាង្គណាមួយមកលើកូនកណ្ដុរ។ ជំងឺនេះត្រូវបានគេបែងចែកជា ២ ប្រភេទធំៗគឺ ជំងឺមហារីកកូនកណ្តុរប្រភេទ Hodgkin (Hodgkin’s Lymphoma) និង Non-Hodgkin (Non-Hodgkin’s Lymphoma) ដែលបែងចែកជាប្រភេទបេ(B) និងប្រភេទតេ(T)។ ស្វែងយល់បន្ថែមពីជំងឺនេះបន្ថែមតាមរយៈ៖ http://healthtime.tips/library/article/1849  ៣. អ្វីខ្លះជាប្រភេទនៃការវះកាត់សម្រាប់ព្យាបាលជំងឺមហារីក? ជំងឺមហារីកដែលច្រើនតម្រូវឲ្យព្យាបាលដោយការវះកាត់គឺរាល់ដុំមហារីកទាំងឡាយណានៅលើសរីរាង្គ ដែលអាចដំណើរការដោយវិធីសាស្រ្តនេះបាន និងដុំមហារីកដែលមិនទាន់រាលដាលទៅកន្លែងផ្សេងទៀត រួមមាន មហារីកបំពង់អាហារ មហារីកក្រពះ មហារីកពោះវៀនតូច ឬធំ មហារីកសួត មហារីកសុដន់ មហារីកក្រពេញដៃស្បូន មហារីកស្បូន និងមហារីកលើសរីរាង្គផ្សេងៗទៀត។ ក្នុងចំណោមមហារីកទាំងនេះគឺស្ទើរតែទាំងអស់អាចធ្វើការវះកាត់ព្យាបាលបាននៅប្រទេសកម្ពុជា ក្នុងកម្រិតស្តង់ដាដូចទៅនឹងបរទេស (Oncological surgery standard) ផងដែរ។ ដោយឡែក​​ ចំពោះជំងឺមហារីកដែលមិនតម្រូវឲ្យធ្វើការព្យាបាលដោយការវះកាត់រួមមានមហារីកគ្រាប់ឈាម (Leucemia) មហារីកប្រព័ន្ធទឹករងៃ ឬមហារីកកូនកណ្តុរ (Lymphoma) និងមហារីកដែលកើតនៅលើសរីរាង្គជ្រៅ មិនអាចធ្វើការវះកាត់បាន នេះបើយោងទៅតាមប្រសាសន៍របស់ វេជ្ជបណ្ឌិត ឆាយ រស្មី ឯកទេសវះកាត់ប្រព័ន្ធរំលាយអាហារ និងមហារីកប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចង់ដឹងពីប្រភេទនៃការវះកាត់ សូមចូលទៅកាន់៖ http://healthtime.tips/library/article/1862  ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ការកើនឡើងនូវប្រភេទអត្ថបទជាច្រើនសម្រាប់ជម្រើសរបស់មិត្តអ្នកអានទាំងអត្ថបទពីក្រុមអ្នកនិពន្ធក៏ដូចជាអត្ថបទដែលមានការចូលរួមចែករំលែកពីអ្នកប្រកបវិជ្ជាជីវសុខាភិបាល និងសាធារណជន កាន់តែប្លែក និងគួរឲ្យចាប់អារម្មណ៍។ ជាក់ស្តែង សម្រាប់ខែមករានេះ សង្កេតឃើញថាកំណើននៃការចូលអានអត្ថបទច្រើនទ្វេដង ហើយប្រភេទអត្ថបទ៣ដែលមានភាពទាក់ទាញបំផុត រួមមាន៖ ១. ការត្រៀមខ្លួនមុនពេលចាប់ផ្តើមមានផ្ទៃពោះ ការចាប់ផ្តើមបង្កើតគ្រួសារដ៏តូចមួយមិនមែនជារឿងងាយស្រួល ហើយធ្វើបានភ្លាមៗនោះទេ។ អនាគតមាតាបិតា ឬមាតាបិតាគ្រប់រូបត្រូវធ្វើការត្រៀមខ្លួនក្នុងរយៈពេលកំណត់មួយតាមការណែនាំ។ បើតាមការលើកឡើងរបស់វេជ្ជបណ្ឌិត យូ ម៉ូលីន ឯកទេសសម្ភព និងរោគស្ត្រីនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ការត្រៀមខ្លួនចាប់ផ្តើមមានផ្ទៃពោះស្ត្រីគ្រប់រូបត្រូវត្រួតពិនិត្យរាងកាយ ឬធ្វើតេស្តនានា និងទទួលទានសារធាតុបំប៉នបន្ថែមឲ្យបានគ្រប់គ្រាន់... ចង់ដឹងថាតេស្ត និងសារធាតុបំប៉នណាខ្លះសូមអានបន្ថែម៖ http://healthtime.tips/library/article/1827 ២. តើខ្ញុំមានជំងឺប្រកាំងឬ? បុរសអាយុ២៣ឆ្នាំម្នាក់តែងមានអាការៈឈឺក្បាល គេងមិនសូវលក់ និងហេវហត់ ជាខ្លាំង ហើយតែងតែស្វែងរកការព្យាបាលដោយការប្រើថ្នាំឈឺក្បាល ឬផ្តាសាយ។ គាត់ឆ្ងល់អំពីអាការៈនេះ មិនដឹងត្រូវព្យាបាលបែបណាទើបមានប្រសិទ្ធភាព និងសង្ស័យថាជាជំងឺប្រកាំង។ ករណីនេះត្រូវបានបកស្រាយយ៉ាងក្បោះក្បាយពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទសរសៃឈាមខួរក្បាល នាយផ្នែកសរសៃប្រសាទខួរក្បាលា នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត.. ចង់ដឹងថាជាករណីអ្វីឲ្យពិតប្រាកដ សូមចូលទៅកាន់៖ http://healthtime.tips/library/article/1819 ៣. វិធីសាស្ត្រជួយអ្នកឲ្យសម្រេចក្តីប្រាថ្នាដោយជោគជ័យសម្រាប់ឆ្នាំថ្មី បំណងប្រាថ្នាឆ្នាំថ្មី ដែលគ្រប់គ្នាតែងនិយាយថា New Year Resolution គឺជាបំណងប្រាថ្នាដែលយើងចង់ធ្វើវាយូរហើយ តែធ្វើមិនបាន ឬមិនបានធ្វើតែម្តង។ វាអាចជាបំណងដែលសល់ពីឆ្នាំចាស់ ឬបំណងថ្មីៗទើបនឹងកើតក្នុងចិត្តយើងគ្រប់គ្នា ប៉ុន្តែសួរថាវាសំខាន់អត់? គួរតែមានឬអត់? ចម្លើយគឺវាអាស្រ័យលើខ្លួនអ្នកហ្នឹងហើយ... ប្រសិនអ្នកមិនច្បាស់ ឬចង់សម្រេចក្តីប្រាថ្នាទាំងនោះតំណភ្ជាប់នេះនឹងជួយអ្នកបាន៖ http://healthtime.tips/library/article/1818 ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

អត្ថបទសុខភាពជាច្រើនត្រូវបានចែករំលែកពីគ្រប់មជ្ឈដ្ឋានអ្នកប្រកបវិជ្ជាជីវសុខាភិបាល ក្នុងគោលបំណងដើម្បីរួមចំណែកលើកកម្ពស់សុខភាពប្រជាជនកម្ពុជា ជាក់ស្តែង ៣អត្ថបទដែលទទួលបានការគាំទ្រយ៉ាងច្រើនជាងគេនោះ រួមមាន៖ ១. នរណាខ្លះអាចប្រឈមនឹងមហារីកពោះវៀនធំ? ផ្អែកទៅលើការសិក្សារបស់អង្គការសុខភាពពិភពលោកក្នុងឆ្នាំ ២០១៤ បានឲ្យដឹងថាពេលនោះ ប្រទេសកម្ពុជាយើងមានចំនួនប្រជាជនសរុប១៤ ៨៦៥ ០០០ នាក់ ក្នុងនោះចំនួនអ្នកជំងឺមហារីកពោះវៀនធំ មានការកើតឡើងច្រើនគួរឲ្យកត់សម្គាល់ ដែលបុរសមានចំនួន ៤៤៥ករណីថ្មី និងស្ត្រីមានចំនួន ៣៩៤ករណីថ្មី។ គេសង្កេតឃើញថា អត្រាមរណភាពក្នុងចំណោមជំងឺមហារីកគ្រប់ប្រភេទទាំងអស់ ជំងឺមហារីកពោះវៀនធំមានរហូតដល់ ៥%ចំពោះបុរស និយាយរួមច្រើនជាងនារី......នេះបើតាមប្រសាសន៍របស់លោក វេជ្ជបណ្ឌិត ហេង វីរដ្ឋ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងជាប្រធានបន្ទប់ពិគ្រោះ  និងព្យាបាលជំងឺវេជ្ជបណ្ឌិត ហេង វីរដ្ឋ ចង់ដឹងមូលហេតុច្បាស់សូមចូលទៅកាន់៖ http://healthtime.tips/library/article/1796 ២. មហារីកមាត់ស្បូនព្យាបាលមានប្រសិទ្ធភាពកម្រិតណា? តាមរយៈលោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត… ជំងឺមហារីកមាត់ស្បូន ឬ Cervical Cancer ជាជំងឺមហារីកមួយប្រភេទក្នុងចំណោមមហារីកជាច្រើនកើតមាននៅលើកោសិកាមាត់ស្បូនរបស់ស្ត្រី ដែលវាត្រូវបានបែងចែកជា៤ដំណាក់កាលផ្សេងៗគ្នា។ តាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក Globocan ២០១២ បង្ហាញថាមហារីកមាត់ស្បូនលើស្ត្រីកម្ពុជាមានអត្រាខ្ពស់ រហូតស្ថិតនៅលំដាប់ទី១ ក្នុងចំណោមជំងឺមហារីកលើស្ត្រីកម្ពុជា។ លោកវេជ្ជបណ្ឌិតបន្ថែមថា ជាទូទៅ អ្នកជំងឺមហារីកមាត់ស្បូនកម្រនឹងលេចចេញជារោគសញ្ញាសម្គាល់ច្បាស់លាស់ណាមួយណាស់ នៅដំណាក់កាលដំបូង… ស្រាយចម្ងល់បន្ថែមតាមរយៈ៖ http://healthtime.tips/library/article/1791 ៣. ស្វែងយល់ពីការព្យាបាលជំងឺមហារីកថ្លើម បើយោងតាមតួលេខរបស់ Globocan ឃើញថាចំនួននៃអ្នកជំងឺមហារីកថ្លើមក្នុងតំបន់អាស៊ីសិ្ថតនៅចំណាត់ថ្នាក់លេខ៣ បើធៀបនឹងមហារីកផ្សេងទៀត ប៉ុន្តែ វាមិនត្រូវបានចាត់ទុកជាជំងឺតំណពូជនោះទេ។ ការរលាកថ្លើមរ៉ាំរ៉ៃជាមូលហេតុចម្បង ដែលបង្កឲ្យមានជំងឺមហារីកថ្លើម ទាំងការរលាកថ្លើមប្រភេទB ប្រភេទC ហើយកត្តាដែលធ្វើឲ្យមានការរលាកថ្លើមរ៉ាំរ៉ៃ រួមមាន ការទទួលទានសុរាច្រើន លើសជាតិដែក និងលើសជាតិពុលជាដើម។ លើសពីនេះទៀត អ្នកដែលងាយប្រឈមនឹងជំងឺមហារីកថ្លើមខ្ពស់ជាងគេ គឺអ្នកជំងឺក្រិនថ្លើម។ ដំណាក់កាលដំបូង អ្នកជំងឺមហារីកថ្លើម មិនស្តែងចេញជារោគសញ្ញាណាមួយទេ ប៉ុន្តែ អំឡុងពេលប្រហែល៦ខែបន្ទាប់ដែលជំងឺវិវឌ្ឍដល់ដំណាក់កាលធ្ងន់ធ្ងរ អាចនឹងមានលេចចេញជារោគសញ្ញាដូចជា...... នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ជា ចាន់ឌី ឯកទេសវិទ្យុសាស្រ្ត រូបភាពវេជ្ជសាស្រ្ត  មានតួនាទីជានាយកនៃមន្ទីរសម្រាកព្យាបាល និងសម្ភព សានីន ស្វែងយល់លម្អិតតាមរយៈ៖ http://healthtime.tips/library/article/1790 ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Top