Menu

ដុសធ្មេញរាល់ថ្ងៃ...ដឹងអត់ថាច្រាសដុសធ្មេញអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ បើ...?


ដុសធ្មេញរាល់ថ្ងៃ...ដឹងអត់ថាច្រាសដុសធ្មេញអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ បើ...?

តើអ្នកធ្វើអ្វីមុនគេ ក្រោយពេលភ្ញាក់ពីគេង? ប្រហែលជាអ្នកពត់ពែនរាងកាយ ហើយប្រញាប់ទៅបន្ទប់ទឹករួចដុសធ្មេញមុនពេលងូតទឹកហើយ។ ជាការពិត មនុស្សប្រហែលជា ៩០ភាគរយ គឺមានទម្លាប់បែបនេះនៅពេលព្រឹក ពីព្រោះវាជួយឲ្យអ្នកមានសុខភាពល្អ និងស្រស់ស្រាយក្នុងអារម្មណ៍ ដើម្បីចាប់ផ្តើមថ្ងៃថ្មី។​ អ្នកប្រហែលជាដឹងហើយថា ដើម្បីមាត់ធ្មេញមានសុខភាពល្អ និងការពារបញ្ហានានាអ្នកត្រូវដុសសម្អាតវាពីរដងក្នុងមួយថ្ងៃ ហើយប្រសិនបើអ្នកមិនបានដុសសម្អាតធ្មេញជាប្រចាំទេ អ្នកអាចប្រឈមនឹងបញ្ហាមាត់ធ្មេញជាច្រើន ដូចជា ពុកធ្មេញ កើតមេរោគ កំណកកំបោរ ដំបៅមាត់ ហើយក្នុងករណីខ្លះ អាចឈានទៅរកជំងឺមហារីកមាត់ធ្មេញទៀតផង។

យ៉ាងណាមិញ ថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញបងប្អូននូវការពិតមួយចំនួនដែលអ្នកគួរប្រុងប្រយ័ត្នទាក់ទងទៅនឹងការដុសធ្មេញរបស់អ្នក ពីព្រោះបើអ្នកមើលរំលងវាអាចក្លាយជាបញ្ហាធ្ងន់ធ្ងរបានយ៉ាងងាយ។

ដាច់ខាតសូម្បីតែម្តង កុំប្រើច្រាស់ដុសធ្មេញរួមគ្នាជាមួយនឹងអ្នកដទៃ ហើយក្នុងករណីដែលអ្នកភ្លេចយកមកជាមួយអ្នកអាចប្រើដៃរបស់អ្នកដុសជំនួសវិញ។
កុំខ្ពុរមាត់ ឬខ្ជាក់ទឹក ចូលក្នុងចានបង្គន់ ពីព្រោះវាអាចនឹងខ្ទាតចូលមកកាន់រាងកាយ ឬមាត់របស់អ្នកវិញបានយ៉ាងងាយជាទីបំផុត។
កុំគ្របក្បាលច្រាសនឹងថង់ ឬក្រដាសជូតមាត់ ពីព្រោះវាធ្វើបិទផ្លូវខ្យល់ចេញចូលហើយអាចបង្កើតជាកន្លែងដែលបាក់តេរីផ្តុំគ្នារស់នៅ។
កុំដាក់ច្រាសផ្តេក ពីព្រោះវាធ្វើឲ្យច្រាស់មិនងាយស្ងួត ហើយអាចធ្វើឲ្យបាក់តេរីកកកុញនៅទីនោះ។
អ្នកគួរមានទម្លាប់ផ្លាស់ប្តូរច្រាសដុសធ្មេញរៀងរាល់បីខែម្តង ទោះបីជាវានៅស្អាតយ៉ាងណាក៏ដោយ ដោយហេតុថាច្រាសដុសធ្មេញចាស់ៗសំបូរទៅដោយបាក់តេរីជាច្រើន ដែលភ្នែកអ្នកមើលមិនឃើញ៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។


Share:

អត្ថបទទាក់ទង