ក្រុមការងារ
វេជ្ជ. វ៉ាន់ សុខជា
បានបញ្ចប់ថ្នាក់សិក្សាបរិញ្ញាបត្រផ្នែកវេជ្ជសាស្ត្រពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនាឆ្នាំ ២០០៦ រួចបន្តថ្នាក់ឯកទេសជំងឺជំងឺកុមារពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៩នៅសាកលវិទ្យាល័យខាងលើ។ បន្ថែមពីនេះ លោកវេជ្ជបណ្ឌិតក៏ទទួលបានការសិក្សាពីវគ្គបណ្តុះបណ្តាលឯកទេសកុមារ (AFSA) ពីមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Mediterranean II, ទីក្រុង Marseille ប្រទេសបារាំងពីឆ្នាំ ២០០៩ ដល់ ២០១១។ បន្តពីឆ្នាំ ២០១២ រហូតដល់ ២០១៣ លោកវេជ្ជបណ្ឌិតក៏ទទួលបានវិញ្ញាបនប័ត្រឯកទេសកុមារ ពីសាកលវិទ្យាល័យនៃទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីផងដែរ។ ចំពោះប្រវត្តិការងារ លោកវេជ្ជបណ្ឌិតបានចាប់ផ្តើមបម្រើការងារជាមួយ Fellowship នៅមន្ទីរពេទ្យ Timone Children ទីក្រុង Marseille ប្រទេសបារាំងពីឆ្នាំ ២០០៩រហូតដល់ឆ្នាំ ២០១១។ ចាប់ពីឆ្នាំ ២០១២ រហូតមកដល់សព្វថ្ងៃ លោកវេជ្ជបណ្ឌិតបានបម្រើការងារក្នុងមន្ទីរពេទ្យកុមារជាតិ និងគ្លីនិកអប្សរាភ្នំពេញ៕