គ្លីនិកកុមារ និងសម្ភព ឈួ អ៉ីសេង
ផ្ទះ 49, ផ្លូវ 193 corner 366, ទួលស្វាយព្រៃទី ១, ចំការមន
ទំនាក់ទំនង: 023 63 788 63/ 097 73 788 63
ក្រុមការងារ
លោកវេជ្ជបណ្ឌិត ឈួ អ៉ីសេង
សព្វថ្ងៃបម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ ព្រមទាំងជាស្ថាបនិកនៃមន្ទីរសម្រាកព្យាបាល និងសម្ភព ឈួ អ៊ីសេង។ លោកវេជ្ជបណ្ឌិតមានប្រវត្តិសិក្សាផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ អំឡុងឆ្នាំ ១៩៩០ ដល់ ១៩៩៧។ ក្នុងឆ្នាំ ២០០៦ ដល់ ២០០៩ លោកបានបន្តការសិក្សាផ្នែកសង្គ្រោះបន្ទាន់ពីអង្គការ SVO របស់ប្រទេសសឹង្ហបុរី និងធ្លាប់បានចុះកម្មសិក្សានៅប្រទេសសឹង្ហបុរីផងដែរ។ ក្នុងឆ្នាំ២០០៧ លោកវេជ្ជបណ្ដិតបានធ្វើទស្សនកិច្ចសិក្សាផ្នែកគ្រប់គ្រងមន្ទីរពេទ្យរយះពេលមួយខែនៅប្រទេសកូរ៉េខាងត្បូង។ លុះមកដល់ឆ្នាំ ២០០៨ ដល់ ២០១១ លោកបានសិក្សាបន្ថែមទៀតទៅលើផ្នែកជំងឺធ្ងន់ (ICU) ពីអង្គការ SVO របស់ប្រទេសសឹង្ហបុរីផងដែរ។