គ្លីនិកព្យាបាលជំងឺបេះដូងពិភពថ្មី (វេជ្ជបណ្ឌិតឯកទេស ម៉ម ចាន់ដារ៉ា) - New World Heart Clinic
បង្កើតក្នុងឆ្នាំ២០១៣ ជាបន្ទប់ពិគ្រោះជំងឺ ដោយបម្រើលើសេវាកម្ម ពិនិត្យ និងពិគ្រោះលើជំងឺបេះដូង ដោយម៉ាស៊ីនទំនើប ដែលផ្តល់លទ្ធផលជាក់លាក់។ ចាប់ពីឆ្នាំ២០១៦ ក៏បានកែប្រែទៅជាមន្ទីរសម្រាកព្យាបាលជំងឺបេះដូងពិភពថ្មី ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជំងឺអាចសម្រាកព្យាបាលនិងអាចទទួលបានការថែទាំល្អ ពីវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់ ក៏ដូចជាឧបករណ៍ដែលមានគុណភាពខ្ពស់ផងដែរ។
ផ្ទះ 17-19 , ផ្លូវ ផ្លូវលេខ២ បណ្ឌិតម៉ុងឬទ្ធី, ភ្នំពេញថ្មី, សែនសុខ
ទំនាក់ទំនង: 012 858 953/012 353 000
ជំនាញ/ឯកទេស:
បេះដូង និងសរសៃឈាម
ក្រុមការងារ
វេជ្ជ. ម៉ម ចាន់ដារ៉ា
ប្រវត្តិការសិក្សាទាក់ទងនឹងផ្នែកវេជ្ជសាស្រ្ត
- ឆ្នាំ ១៩៩៩ បានបញ្ចប់ថ្នាក់វេជ្ជបណ្ឌិតទូទៅពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
- ឆ្នាំ ២០០១- ២០០៤ បានបន្តការសិក្សាថ្នាក់ឯកទេសក្រោយមហាវិទ្យាល័យ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
- ឆ្នាំ ២០០៤-២០០៦ បានបញ្ចប់ថ្នាក់ឯកទេសផ្នែកជំងឺបេះដូងពីប្រទេសបារាំង
- ឆ្នាំ ២០០៨-២០១០ បានបញ្ចប់ថ្នាក់ឯកទេសផ្នែកវិបត្តិចង្វាក់បេះដូងនៅពីទីក្រុងប៉ារីស ប្រទេសបារាំង
- ឆ្នាំ ២០១៣ បានបន្តការសិក្សាផ្នែកសរសៃឈាមបេះដូងនៅប្រទេសថៃ
បទពិសោធន៍ការងារវេជ្ជសាស្រ្ត
- ចុងឆ្នាំ ២០០៦ បានចូលបម្រើការងារនៅមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត រហូតមកដល់សព្វថ្ងៃ
- សព្វថ្ងៃជាប្រធាន និងវេជ្ជបណ្ឌិតឯកទេស ប្រចាំគ្លីនិកព្យាបាលជំងឺបេះដូងពិភពថ្មី