អត្ថបទប្រចាំសប្តាហ៍ទី៣ នៃខែកញ្ញា
គូស្នេហ៍និស្សិតbelikeចំណេញទាំងរឿងស្នេហា និងការសិក្សា...
បើរៀនពេទ្យរវល់យ៉ាងហ្នឹង តើនិស្សិតពេទ្យអាចនឹងមានសង្ឃឹមអាចមានស្នេហាដែរឬទេ ? ហើយពេលមាន តើគួរបែងចែកពេលវេលាដូចម្ដេច ? បើគ្រាន់តែចំណាយពេលវេលាទៅលើការសិក្សាវាស្ទើរតែមិនគ្រប់ផងនោះ។ ប៉ុន្ដែ មិនប្រាកដថានិស្សិតពេទ្យមិនអាចមានស្នេហាណា៎…ជាក់ស្តែងណាស់ មានគូស្នេហ៍និស្សិតពេទ្យមួយគូដែលមិនត្រឹមតែមានចំណងស្នេហ៍ដ៏ផ្អែមល្អែមមួយប៉ុណ្ណោះទេ ថែមទាំងទទួលបាន លទ្ធផលសិក្សាគាប់ប្រសើរផងដែរ ហើយក៏បានចែករំលែកអំពីស្នេហាក្នុងពេលសិក្សាផ្នែកសុខាភិបាលរបស់ គាត់ផងដែរ …
គាត់រៀនពេទ្យផងIRផងផ្តាំថា«យកល្អរៀនពេទ្យតែមួយ ហើយផ្តោតឲ្យខ្លាំងទៅបានហើយ»
គ្រាន់តែលឺថា រៀនពេទ្យ ម្នាក់ៗប្រាកដជាស្រមៃដល់កាលវិភាគដ៏សែនមមាញឹកទាំងព្រឹក ថ្ងៃនិងយប់ជាមិនខាន ហើយចុះទម្រាំនិយាយអំពីការសិក្សា២មុខវិជ្ជាក្នុងពេលតែមួយ ដែល១ជាការសិក្សាផ្នែកសុខាភិបាលទៀតនោះ តើស្រមៃដល់អ្វីដែរ? ប្រាកដជារូបភាពនៃនិស្សិតដែលត្រូវហត់នឿយ និងរវល់រកពេលដកខ្លួនមិនបានជាមិនខាន…តែក៏មិនមែនជាអ្វីដែលមិនអាចកើតមានដែរ…រាល់ថ្ងៃនេះ ប្រាកដជាមាននិស្សិតមួយចំនួនកំពុងសិក្សាបែបនេះដែរ។ ក្នុងនោះ ក៏មាននិស្សិតមួយរូបដែលរៀនពេទ្យផង និងមុខវិជ្ជាមិនងាយស្រួលនៅសាលាតឹងរឹងមួយទៀតផងដែរ គឺ យុវនិស្សិត ឡូវ ប៉េងហុង ដែលគាត់ក៏បានផ្តល់កិត្តិយសចែករំលែកនូវបទពិសោធន៍របស់គាត់ទៅកាន់និស្សិតពេទ្យដទៃទៀត និងជំនាន់ក្រោយនៃនិស្សិតផ្នែកសុខាភិបាល។
"ការព្យាបាលដោយយកកោសិកាខ្ចីៗពីខ្លួនអ្នកជំងឺមកជួសជុលសន្លាក់ដែលរលាករបួស ឬប្រេះស្រាំសរសៃពួរ"ជាទំព័រវេជ្ជសាស្ត្រថ្មីនៅកម្ពុជា!
ថ្មីៗនេះ មានរបកគំហើញថ្មីៗប្រកបដោយប្រសិទ្ធភាពដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺ«ការព្យាបាលដោយប្រើកោសិកាខ្ចីៗរបស់អ្នកជំងឺខ្លួនឯងមកជួសជុលកន្លែងដែលខូច ឬសឹករេចរឹលនោះ ដើម្បីផ្តល់ឱកាសឲ្យអ្នកជំងឺទាំងនេះអាចជាសះស្បើយបាន» ដែល មានលក្ខណៈខុសស្រឡះពីការព្យាបាលដោយការប្រើថ្នាំ ឬឱសថទំនើបដូចជា ថ្នាំលេប ឬថ្នាំចាក់សម្រាប់បំបាត់ហើម និងបំបាត់ការឈឺចាប់ ដែលជាទូទៅ អ្នកជំងឺប្រាប់ថាពេលអស់ជាតិថ្នាំនឹងឈឺចាប់ឡើងវិញ ពោល គឺថ្នាំទាំងនោះមិនអាចជួយជំរុញការជួសជុលឡើងវិញនូវស្រទាប់កោសិកាដែលខូច ឬសឹករេចរឹល ឬប្រេះស្រាំនោះបានរហ័សទេ គឺរង់ចាំសរីរាង្គនោះជួសជុលដោយខ្លួនឯង (self heeling) ប៉ុណ្ណោះ…នេះបើយោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ផេង បូរ៉ា ឯកទេសព្យាបាលដោយកោសិកា ឯកទេសជំងឺគ្រាប់ឈាម និង មហារីក បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធាននៃ មជ្ឈមណ្ឌលរក្សាសុខភាពអូហ្វីលីស។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ