មន្ទីរពេទ្យបង្អែកខេត្តសៀមរាបកំពុងត្រូវការបុគ្គលិកជាប់កិច្ចសន្យាជំនាញសុខាភិបាល៣៩រូប
សេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តសៀមរាបចេញផ្សាយកាលពីថ្ងៃទី២១ ខែធ្នូ បានឲ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាបកំពុងត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាដែលមានជំនាញសុខាភិបាល ក្នុងមុខជំនាញដូចខាងក្រោម ៖
១ វេជ្ជបណ្ឌិត ០៦ រូប
២ គិលានុប្បដ្ឋាក-យិកា មធ្យម ២៦ រូប
៣ ឆ្មបមធ្យម ០៣ រូប
៤ អ្នកបច្ចេកទេសមន្ទីរពិសោធន៍ ០២ រូប
៥ អ្នកប្រព័ន្ធព័ត៌មានវិទ្យា ០២ រូប
លក្ខខណ្ឌ ៖ បេក្ខភាពទាំងពីរភេទដែលមានបំណងចង់ចូលបម្រើការងារជាមន្រ្តីជាប់កិច្ចសន្យា (ប្រើប្រាស់ហិរញ្ញប្បទាន) ត្រូវមានសញ្ញាបត្រ ជំនាញសុខាភិបាល ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល និងក្រសួងអប់រំ។
រយៈពេលកិច្ចសន្យា ៖ ១ឆ្នាំ (គិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨)
កាលបរិច្ឆេទឈប់ទទួលពាក្យ ៖ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧
សម្រាប់បេក្ខភាពដែលមានចំណាប់អារម្មណ៍ សូមទាក់ទងដាក់ពាក្យសុំចូលបម្រើការងារនៅការិល័យរដ្ឋបាល បុគ្គលិកនៃមន្ទីរសុខាភិបាលខេត្តរៀងរាល់ម៉ោងធ្វើការ…
©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ