ស្ត្រីមានផ្ទៃពោះគួរទទួលទានភេសជ្ជៈប្រភេទណាខ្លះ?
គ្រប់អ្វីដែលស្ត្រីមានផ្ទៃពោះបានទទួលទាន (អាហារ ឬភេសជ្ជៈ) ជាការប៉ះពាល់មួយផ្នែកធំនៃការលូតលាស់របស់ទារកក្នុងផ្ទៃ។ ជាការពិត ការទទួលទានភេសជ្ជៈ ជាអាហររាវជាងការបរិភោគជាងប្រភេទអាហាររឹង ឬទន់ផ្សេងៗទៀត ប៉ុន្តែវាក៏ជាការសំខាន់មួយផងដែរ ដែលស្ត្រីមានផ្ទៃពោះគួរទទួលទានភេសជ្ជៈបានត្រឹមត្រូវសម្រាប់សុខភាព និងការវិវឌ្ឍរបស់ទារកក្នុងផ្ទៃ។ មិនមែនគ្រប់ភេសជ្ជៈទាំងអស់ គឺសុទ្ធតែល្អ ឬអាក្រក់ដូចគ្នានៅពេលមានផ្ទៃពោះ។ ខាងក្រោមនេះ គឺជាភេសជ្ជៈដែលមានសុខភាពល្អសម្រាប់ការមានផ្ទៃពោះ ដែលស្ត្រីជាម្តាយគួរតែទទួលទាន៖
១. ទឹក
អ្នកត្រូវការទទួលទានទឹក ដើម្បីរក្សាសុខភាពអ្នក និងទារកក្នុងផ្ទៃ ហើយវាពិតជាសារធាតុរាវដ៏សំខាន់ ទោះបីជាអ្នកមិនមានផ្ទៃពោះក៏ដោយ។ ប៉ុន្តែក្នុងអំឡុងពេលមានផ្ទៃពោះ បរិមាណទឹកដែលត្រូវការ គឺមានការកើនឡើងជាងមិនទាន់មានផ្ទៃពោះ ព្រោះថា H2O(Dihydrogen monoxide) ជាសារធាតុសំខាន់សម្រាប់សុខភាពកោសិកាឈាមរបស់អ្នក និងទារក។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏ត្រូវការទឹក ដើម្បីទប់ស្កាត់កង្វះជាតិទឹកដែលអាចបណ្តាលឲ្យមានអត្រាការសម្រាលមិនគ្រប់ខែចំពោះស្ត្រីមួយចំនួនផងដែរ។
២. ទឹកដូង
នេះ គឺជាវិធីមួយទៀត ដើម្បីការពារការខ្វះជាតិទឹក។ ទឹកដូង គឺជាភេសជ្ជៈធម្មជាតិមួយ វាក៏មានអត្ថប្រយោជន៍ផងដែរសម្រាប់ការបំពេញបន្ថែមអំបិលធម្មជាតិនៅក្នុងខ្លួន។ ដូច្នេះ នៅពេលអ្នកមានអារម្មណ៍ថាស្រេកទឹកអ្នកគួរទទួលទានទឹកដូងស្រស់បាន។
៣. ទឹកក្រូចឆ្មាត្រជាក់
នេះជាភេសជ្ជៈពេញនិយមមួយ មិនថាប្រុសឬស្រី មានផ្ទៃពោះឬអត់ ហើយក៏ជាប្រភេទភេសជ្ជៈអាចរក្សាជាតិទឹកឲ្យមានតុល្យភាពបានល្អ ដោយសារតែទឹកក្រូចឆ្មាសម្បូរទៅដោយវីតាមីនស៊ី (vitamin C)។
៤. ទឹកដោះគោ
ទឹកដោះគោមួយកែវក្នុងមួយថ្ងៃអាចជួយឲ្យអ្នកមានសុខភាពល្អ និងកម្លាំងមាំមួន។ នេះជាការពិតមិនគ្រាន់តែក្នុងអំឡុងពេលមានផ្ទៃពោះប៉ុណ្ណោះទេ តែថែមបានទាំងពេញមួយជីវិតរបស់អ្នកទៀតផង។ ប្រសិនបើអ្នកមិនអាចដាក់ទឹកដោះគោជាមួយតែ ឬកាហ្វេបាន អ្នកអាចសាកល្បងលាយជាមួយភេសជ្ជៈផ្សេងទៀត ដូចជាទឹកក្រឡុក (ទឹកដោះគោក្រឡុកសុទ្ធ ឬលាយជាមួយផ្លែឈើស្រស់...) ទឹកដោះគោជូរជាដើម។ រាល់ភេសជ្ជៈទាំងនេះ គឺពោរពេញទៅដោយកាល់ស្យូមប្រូតេអ៊ីន និងវីតាមីន B12 ដែលមានសារសំខាន់អំឡុងពេលមានផ្ទៃពោះ និងសម្រាប់ការលូតលាស់នៃទារកដែលមិនទាន់កើត។
៥. ទឹកផ្លែឈើស្រស់
យើងទាំងអស់គ្នាដឹងថា ផ្លែឈើល្អសម្រាប់សុខភាពរបស់យើង។ តើទឹកផ្លែឈើមានប្រសិទ្ធភាពស្មើគ្នាដែរឬទេ? ជាការប្រសើរណាស់! ផ្លែឈើទាំងមូលពិតជាជម្រើសល្អប្រសើរជាងគេ និងវិសាសវិសាលផងដែរសម្រាប់ស្ត្រីមានផ្ទៃពោះ ដើម្បីទទួលបានសុខភាពល្អ។ ដូច្នេះ អ្នកអាចចាប់ផ្តើមជាមួយទឹកផ្លែឈើស្រស់ៗជាប្រចាំថ្ងៃ និងជាការច្នៃបន្ថែមជាមួយផ្លែឈើផ្សេងទៀតក្នុងកែវតែមួយដែលអ្នកចូលចិត្ត។ យ៉ាងណាមិញ ត្រូវប្រាកដថា ជាប្រភេទទឹកផ្លែឈើស្រស់ មិនមែនជាផលិតផលកញ្ចប់ និងកំប៉ុងនោះឡើយ។
៦. ទឹកបន្លែ
សម្រាប់ស្ត្រីមិនចូលចិត្តបន្លែ ក៏អាចទទួលបានសារៈប្រយោជន៍ពីបន្លែបានដែរ គឺតាមរយៈទឹកបន្លែតែម្តង។ ស្ត្រីពិតជាត្រូវការបន្លែសម្រាប់តុល្យភាពនៃសុខភាពអំឡុងពេលមានផ្ទៃពោះ ហើយអ្នកក៏មានជម្រើសជាច្រើនផងដែរជាមួយនឹងប្រភេទបន្លែជាច្រើនដែលអ្នកអាចជ្រើសរើសបានតាមចំណូលចិត្ត
៧. តែទឹកកក
តែទឹកកកក៏ជាមធ្យោបាយព្យាបាលដ៏ល្អ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយនៅពេលព្រឹក និងចៀសវាងអាការៈចាញ់ផងដែរ ហើយវាប្រាកដណាស់ជាជម្រើសប្រសើរបំផុត សម្រាប់រដូវក្តៅ។ ស្របពេលជាមួយគ្នានេះ តែទឹកកកគឺជាភេសជ្ជៈមួយដែលមាននៅក្នុងបញ្ជីជាតិកាហ្វេអ៊ីន ដែលជាសារធាតុដែលស្ត្រីមានផ្ទៃពោះគួរចៀសវាង។ ដូច្នេះ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីកំណត់នូវបរិមាណដែលអ្នកគួរទទួលទាន ក្នុងអំឡុងពេលមានផ្ទៃពោះ។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ