តើស្ត្រីមានផ្ទៃពោះ គួរថែរក្សាមាត់ធ្មេញដោយរបៀបណា ?
ការថែទាំសុខភាពមាត់ធ្មេញមានសារៈសំខាន់ណាស់ នៅអំឡុងពេលមានផ្ទៃពោះដោយសារបម្រែបម្រួលអ័រម៉ូន ដែលអាចបណ្ដាលឲ្យមានជំងឺអញ្ចាញប៉ះពាល់ដល់ទារក្នុងផ្ទៃ។ ខាងក្រោមនេះ ជាវិធីសាស្ត្រថែរក្សាសុខភាពមាត់ធ្មេញមុនពេល អំឡុងពេល និងក្រោយពេលមានផ្ទៃពោះ...
១.មុនពេលមានផ្ទៃពោះ
អ្នកគួរតែព្យាយាមធ្វើការណាត់ជួបជាមួយទន្តបណ្ឌិត ដើម្បីទទួលបានការសម្អាត ការពិនិត្យជាលិកាអញ្ចាញ និងបញ្ហាសុខភាពមាត់ធ្មេញផ្សេងទៀត មុននឹងគ្រោងមានផ្ទៃពោះ។
២.អំឡុងពេលមានផ្ទៃពោះ
-ប្រាប់ទន្តបណ្ឌិតរបស់អ្នកអំពីការមានផ្ទៃពោះ ដោយធ្វើការព្យាបាលនៅត្រីមាសទី១ និងពាក់កណ្ដាលទី២នៃត្រីមាសទី៣ ត្រូវបានចៀសវាង បើមិនមានអ្វីបន្ទាប់
-ជម្រាបទន្តបណ្ឌិតអំពីឈ្មោះថ្នាំ និងកម្រិតនៃការប្រើប្រាស់ដែលអ្នកកំពុងទទួលទាន
-ចៀសវាងការថតកាំរស្មី Xនៅពេលមានគភ៌។ ប៉ុន្តែ នៅសម័យបច្ចុប្បន្ន បច្ចេកវិទ្យាបានធ្វើឲ្យការថតនេះមានសុវត្ថិភាពច្រើនជាងនៅសម័យមុន
-មិនត្រូវខកខានការណាត់ជួបជាមួយទន្តបណ្ឌិតទេ ព្រោះនៅពេលមានផ្ទៃពោះ ជំងឺអញ្ចាញធ្មេញត្រូវតែពិនិត្យមើលឲ្យបានញឹកញាប់
-រក្សាខ្ជាប់នូវអនាម័យមាត់ធ្មេញ ដើម្បីកាត់បន្ថយបញ្ហាផ្សេងៗ
-ប្រសិនបើអ្នកមិនមានអារម្មណ៍ល្អជាមួយថ្នាំដុសធ្មេញ អ្នកអាចជ្រើសយកប្រភេទថ្នាំដុសធ្មេញផ្សេងទៀតដោយធ្វើការសាកសួរយោបល់របស់គ្រូពេទ្យ
-ខ្ពុរមាត់ជាមួយទឹកខ្ពុរមាត់ ដើម្បីឲ្យមានអារម្មណ៍ស្រស់ថ្លា កាត់បន្ថយការក្អួតចង្អោរ
-មិនត្រូវបរិភោគអាហារសម្រន់មានជាតិស្ករច្រើនពេកតាមតែការចង់នោះទេ ព្រោះវាប្រឈមនឹងរោគពុកធ្មេញ
-បរិភោគអាហារល្អៗសម្រាប់សុខភាព ដូចជាយ៉ាអួ ឈីស និងផលិតផលទឹកដោះគោ ដែលមានផលល្អដល់ធ្មេញ និងអញ្ចាញរបស់ទារកដែលចាប់ផ្ដើមកើតតាំងពី៣ខែនៅក្នុងពោះម្ដាយ។
៣.បន្ទាប់ពីសម្រាលកូន
ប្រសិនបើអ្នកមានបញ្ហាអញ្ចាញធ្មេញ និងជាលិកាជុំវិញធ្មេញនៅពេលមានផ្ទៃពោះ អ្នកគួរតែទៅជួបជាមួយគ្រូពេទ្យភ្លាមៗ ដើម្បីធ្វើការព្យាបាល និងពិនិត្យមើលបញ្ហាផ្សេងៗ។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ