កម្មវិធី Kintaro Flexy
ការព្យាបាលបញ្ហាឆ្អឹងកម្មវិធីបច្ចេកទេសខ្ពស់ពីប្រទេសជប៉ុនសម្រាប់ការព្យាបាលបញ្ហាសន្លាក់ឆ្អឹង ឆ្អឹងខ្នង និងការស្តាឡើងវិញនូវមុខងាររបស់ឆ្អឹង។
Kintaro Flexy™ គឺជាវិធីសាស្ត្រព្យាបាលដោយរួមបញ្ចូលទាំងកម្មវិធីស្តាឡើងវិញនូវមុខងាររបស់សន្លាក់ឆ្អឹង និងឆ្អឹងខ្នងដែលបានខូចខាត។ Kintaro Flexy™ គឺជាការរួមបញ្ចូលគ្នានូវការព្យាបាល និងវិធីសាស្ត្រ ស្តាឡើងវិញចំនួន៣របៀប ដូចជា ការចាក់កោសិកា Kintaro (KCTM, i-KEM™) បន្ទះ Kintaro និងកាយសម័្ពន្ធសម្រាប់បញ្ហាឆ្អឹង Kintaro ។ ក្នុងការបង្កើតកម្មវិធី Kintaro Flexy ក្រុមហ៊ុនបានបណ្តាក់ទុនទៅលើបទពិសោធន៍៥០ឆ្នាំលើការស្រាវជ្រាវពីស្ទីមសែលនៅប្រទេសជប៉ុន និងរុស្ស៊ី បទពិសោធន៍ក្នុងការអនុវត្តផ្ទាល់លើការស្តាឡើងវិញនូវមុខងារឆ្អឹងរយៈពេល២០ឆ្នាំ និងបទពិសោធន៍៨ឆ្នាំលើការប្រើប្រាស់បន្ទះដែលមានភាពយឺត។
តំបន់ដែលអាចប្រើកម្មវិធី Kintaro Flexy
• ផ្នែកក ខ្នងផ្នែកខាងក្រោម
• ជង្គង់ ស្មា និងកែងដៃ
ប្រសិទ្ធភាពព្យាបាលរបស់កម្មវិធី Kintaro Flexy
• ការឈឺចាប់
• ជំងឺសឹកឆ្អឹងកងខ្នងនិងសន្លាក់ឆ្អឹងរ៉ាំរ៉ៃ របួសនៅនឹងសរសៃពួនិងឆ្អឹងខ្ចីនៅនឹងសន្លាក់ជង្គង់(Menicus)
• ជំងឺរលាកសន្លាក់ឆ្អឹង បញ្ហាលយចេញ និងបញ្ហាលូនចូលនៃឌីសនៅចន្លោះឆ្អឹងកងខ្នង
• ការជាសះស្បើយឡើងវិញក្រោយទទួលការវះកាត់និងរងការប៉ះទង្គិចណាមួយ។
វិធីសាស្ត្រ និងបច្ចេកទេស
• ចាក់ផលិតផល Kintaro របស់ប្រទេសជប៉ុន(ផលិតផលជីវវេជ្ជសាស្ត្រ ថ្មីមួយសម្រាប់ការបណ្តុះឡើងវិញនូវសន្លាក់និងឆ្អឹងកងខ្នង)។ ផលិតផល Kintaroគឺជាផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់ដោយផលិតចេញពីកោសិកាដើមដែលមាននៅក្នុងខួរឆ្អឹង។ខួរឆ្អឹងរបស់អ្នកបរិច្ចាគវ័យក្មេងនិងមានសុខភាពល្អគឺត្រូវបានប្រើសម្រាប់ផលិតផលិតផលនេះ។ ផលិតផលទាំងអស់របស់ Kintaro គឺជាផលិតផលរបស់ប្រទេសជប៉ុន។ ផលិតផល Kintaro ត្រូវបានចាក់បញ្ចូលនៅនឹងកន្លែងដែលត្រូវព្យាបាល (ដោយប្រើម្ជុលវិទ្យាសាស្ត្រ និងត្រង់ចំណុចពិសេស) ឬចាក់បញ្ចូលទៅក្នុងសរសៃវ៉ែនអាស្រ័យទៅតាមសេចក្តីណែនាំរបស់ Kintaro Cells Power Japan ។
សព្វថ្ងៃនេះ Kintaro Flexy ប្រើផលិតផល ២ប្រភេទ ៖
o Kintaro Cells™ កោសិកាដើមរបស់កោសិកាច្រើនប្រភេទនៃជាលិកាតភ្ជាប់។ ផលិតចេញពីខួរឆ្អឹងរបស់អ្នកបរិច្ចាគវ័យក្មេង និងសុខភាពល្អ។វាមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាល និងការជំរុញឲ្យកោសិកាកើតឡើងវិញ។ នៅពេលដែលវាស្ថិតនៅក្នុងសារពាង្គកាយ វានឹងធ្វើដំណើរទៅកាន់កន្លែងដែលមានការខូចខាត និងរលាកខ្លាំងជាងគេ ដាស់កោសិកាដើមរបស់អ្នកជំងឺឲ្យមានសកម្មភាព បង្កើតបង្គុំសារធាតុសកម្មជីវសាស្ត្រដែលភ្ញោចការបង្កើតឡើងវិញនូវកោសិកា និងបង្កើតសរសៃឈាមតូចៗ។ Kintaro Cells™សកម្មនៅក្នុងសារពាង្គកាយមានជីវិតរយៈពេល៣០ថ្ងៃ។
o I-Kintaro Enriched Medium™ (iKEM™) ផលិតផលជីវវេជ្ជសាស្ត្រ ថ្មីមួយដែលមានផ្ទុកនូវសារធាតុចិញ្ចឹម (វីតាមីន សារធាតុរ៉ែអាស៊ីតអាមីនេ -ល-) និងបង្គុំនៃសារធាតុសកម្មជីវសាស្ត្រ ពោលគឺផលិតផលជំរុញសកម្មភាពរបស់កោសិកាដើម (កត្តាជំរុញការលូតលាស់ សារធាតុបន្ថយប្រព័ន្ធភាពស៊ាំ សារធាតុជំរុញការកកើតសរសៃឈាមនិងសារធាតុដទៃផ្សេងទៀត)។ ការភ្ញោចការកកើតឡើងវិញនូវកោសិកា ការបង្កើតសរសៃឈាមតូចៗ និងការធ្វើឲ្យសកម្មនូវកោសិកាដើមរបស់អ្នកជំងឺខ្លួនឯង គឺជាប្រភពដើមនៃការកកើតថ្មីរបស់កោសិកា។
• Kintaro Taping™ គឺជាវិធីសាស្ត្រពិសេសមួយដោយបិទបន្ទះយឺតដែលបង្កើតដោយក្រុមហ៊ុនKintaroក្នុងការបង្កើតលក្ខខណ្ឌល្អបំផុតដើម្បីជំរុញការកកើតឡើងវិញនូវកោសិកាសន្លាក់។ វិធីសាស្ត្ររបស់ Kintaro Taping™ គឺធ្វើឡើងក្នុងលក្ខណៈឯកជនសម្រាប់អ្នកជំងឺនីមួយៗ។
• Kintaro Gymnastic™ ត្រូវបានបង្កើតដោយអ្នកឯកទេសកាយសម្ព័ន្ធសម្រាប់ការព្យាបាលបញ្ហាឆ្អឹងរបស់ក្រុមហ៊ុន Kintaro សម្រាប់អនុវត្តនៅផ្ទះ។ Kintaro Gymnastic™ រួមបញ្ចូលទាំងបច្ចេកទេសព្យាបាលដោយចលនា យោគៈ និងកាយសម្ព័ន្ធបែបអាស៊ី។ អ្នកជំងឺចំណាយពេលហាត់កាយសម្ព័ន្ធដោយខ្លួនឯងជារៀងរាល់ព្រឹករយៈពេល៥នាទីក្នុងពេល៣ខែ។ កាយសម័្ពន្ធត្រូវបានបង្កើតឡើងជាឯកជនសម្រាប់អ្នកជំងឺម្នាក់ៗ។
លទ្ធផល
• ទទួលបានលទ្ធផលរហ័ស
• ការព្យាបាលចំនួន៩៥ករណី បានទទួលជោគជ័យនៅក្នុងឆ្នាំ២០១៧
• ប្រសិទ្ធភាពមានរហូតដល់៩៨%។
ក្រុមហ៊ុន Kintaro
Kintaro Cells Power Japan ក្រុមហ៊ុននេះមានមន្ទីរពិសោធន៍ផ្ទាល់ខ្លួននៅទីក្រុងតូក្យូដែលផលិតStem Cell ។ ក្រុមហ៊ុននេះ ទទួលបានលិខិតបញ្ជាក់ និងប៉ាតង់ច្រើនជាង២០ សហការណ៍ជាមួយអ្នកវិទ្យាសាស្ត្រនិងអ្នកឯកទេសល្បីៗ និងមានអ្នកជំងឺច្រើនជាង១០០០នាក់។
Kintaro Cells Power មានសកម្មភាពនៅប្រទេសជប៉ុន វៀតណាម រុស្ស៊ី ថៃ ហុងកុង អ៊ុយក្រែនកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងភីលីពីនតាំងពីឆ្នាំ២០១១។
Kintaro Cells Power ក្នុងពេលបច្ចុប្បន្ននេះ គឺជាក្រុមហ៊ុនតែមួយគត់ក្នុងប្រទេសជប៉ុនដែលបានចុះប៉ាតង់សម្រាប់ការបណ្តុះបំណែកសុទ្ធនៃ BM-MSC ក្នុងវិសាលភាពឧស្សាហកម្មដែលអាចធ្វើទៅបាន។
ទំនាក់ទំនង
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ផលិតផល និងលក្ខខណ្ឌក្នុងការចូលជាដៃគូ សូមទាក់ទងមកកាន់អ្នកតំណាងក្រុមហ៊ុន Kintaro Cells Power នៅកម្ពុជា
លោក Andrey Saklakov
ទូរស័ព្ទលេខ ៖+855-312-357-387
វេបសាយ ៖ cambodia@cellspower.com
សម្រាប់ការព្យាបាលបញ្ហាឆ្អឹង និងជំងឺផ្សេងទៀតដោយ Kintaro Cellsលោកអ្នកអាចទទួលប្រឹក្សាផ្ទាល់ដោយមិនគិតថ្លៃជាមួយគ្រូពេទ្យឯកទេសរបស់ Kintaro Cells Power ដោយគ្រាន់តែផ្ញើសំណួររបស់លោកអ្នកមកកាន់អុីម៉ែលផ្លូវការរបស់ក្រុមហ៊ុន cambodia@cellspower.com។
លោកវេជ្ជបណ្ឌិត ផេង បូរ៉ា
ទូរស័ព្ទលេខ ៖+855-78-666-990
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ