របាយការណ៍ការងារនៅក្នុងដើមឆ្នាំ ២០១៧៖ អត្រានៃការកំណើនឱកាសការងារនៅតាមអង្គការក្រៅរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៧ everjobs.com.kh ដែលជាគេហទំព័រអ៊ិនធឺណែតសម្រាប់ស្វែងរកការងារដែលឈានមុខគេបំផុតនៅកម្ពុជា ថ្មីៗនេះបានចេញបោះពុម្ពផ្សាយលើកទី១ នូវរបាយការណ៍ការងារប្រចាំត្រីមាសរបស់ពួកគេ។ ការវិភាគអំពីទីផ្សារការងារនៅកម្ពុជាប្រចាំត្រីមាសនេះ ត្រូវបានបង្ហាញនៅក្នុងក្រាហ្វិចដែលបានលើកឡើងអំពីបម្រែបម្រួលនៃការដាក់ពាក្យស្នើរសុំការងារអនឡាញនៅក្នុងពេលថ្មីៗនេះក្នុងប្រទេសកម្ពុជា។
ទិន្នន័យនៃរបាយការណ៍នេះទទួលបានមកពីការត្រួតពិនិត្យនៅក្នុងគេហទំព័រ everjobs.com នៅក្នុងអំឡុង ខែមករា ខែកុម្ភៈ និងខែមិនានៅក្នុងឆ្នាំ ២០១៧ ដែលវាបានចង្អុលបង្ហាញអំពីអត្រានៃកំណើនឱកាសការងារនៅតាមបណ្ដាលអង្គការក្រៅរដ្ឋាភិបាលនានា ក្នុងប្រទេសកម្ពុជា។
របាយការណ៍ការងាររបស់ everjobs បានលើកឡើងថា បន្ទាប់ពីធនាគារ អង្គការក្រៅរដ្ឋាភិបាលស្ថិតនៅក្នុងជួរលេខរៀងទី ២ ក្នុងការជ្រើសរើសបុគ្គលិកច្រើនជាងគេនៅកម្ពុជា។ មានឱកាសការងារជាង ៥៣៦កន្លែងដែលបានមកពីគេហទំព័រ everjobs.com.kh ក្នុងអំឡុងខែត្រីមាសទី១នេះ ហើយមានអង្គការក្រៅរដ្ឋាភិបាលជាង ៣០០០ដែលកំពុងតែបន្តការពង្រឹង និងបង្កើតនូវការផ្ដល់ឲ្យនូវឱកាសការងារជាច្រើនផងដែរ។
យោងទៅតាមរបាយការណ៍ការងាររបស់ everojobs អង្គការក្រៅរដ្ឋាភិបាល គឺមិនត្រឹមតែស្ថិតនៅក្នុងជួរលេខរៀងទី២ នៅក្នុងត្រីមាសទី១នេះទេ ប៉ុន្តែក៏បានស្ថិរនៅក្នុងជួរលេខរៀងទី៥ នៅក្នុងឧស្សាហកម្មការងារផងដែរ ដោយគិតទាំងប្រជាប្រិយភាពអំពីអ្នកស្វែងរកការងារផងដែរ ដែលមានពាក្យស្នើរសុំការងារចំនូន ១៧០០ច្បាប់នៅក្នុងរយៈពេល ៣ខែ។ Marie Balandreau ដែលជាអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៅ everjobs ប្រចាំនៅកម្ពុជាបានលើកឡើងដូច្នេះថា «ពួកយើងបានសង្កេតឃើញថា មានអត្រាកំណើននៃឱកាសការងារនៅតាមបណ្ដាល អង្គការក្រៅរដ្ឋាភិបាល រួមជាមួយនឹងការកើនឡើងនៃការដាក់ពាក្យស្នើរសុំនៅក្នុងឧស្សាហកម្មការងារនេះផងដែរនៅក្នុងឆ្នាំនេះ។ អង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នដែលធ្វើការសម្រាប់ការធ្វើសមាហរណកម្មសង្គមរបស់ក្រីក្រ គឺនៅតែមានសារៈសំខាន់នៅក្នុងការអភិវឌ្ឍសង្គមរបស់ប្រទេសកម្ពុជា។»
អំឡុងពេលដែលការងារ ផ្នែកព័ត៌មានវិទ្យា ឬក៏គ្រូបង្រៀននៅតែមានអត្រាថេរសម្រាប់ ការស្វែងរកពីសំណាក់អ្នកស្វែងរកការងារធ្វើ everjobs បានកំណត់នូវអត្តសញ្ញាណនៃមុខតំណែងការងារថ្មីមួយដែលទទួលបានការស្វែងរកច្រើនជាងគេលំដាប់ទី ៣ គឺ «ភ្នាក់ងារឥណទាន»។ មុខតំណែងនេះ មានទំនាក់ទំនងទៅនឹងឧស្សាហកម្មការងារផ្នែកធនាគារហើយវាជាឧស្សាហកម្មដែលមានទទួលបានការចាប់អារម្មណ៍ជាងគេ ក្នុងចំណោមអាជីពការងារនៅក្នុងប្រទេសកម្ពុជា។ ជាឧស្សហកម្មការងារកំពូលដំបូងគេដែលទទួលបានពាក្យស្នើរសុំការងារជាង ២៧៦០ច្បាប់នៅក្នុងអំឡុងខែ មករា កុម្ភៈ និងមិនានៅក្នុងឆ្នាំ ២០១៧នេះ ព្រមទាំងបានផ្ដល់ឲ្យនូវឱកាសការងារ ជាង២៨០កន្លែងនៅក្នុងប្រទេសកម្ពុជា។
របាយការណ៍ការងារក៏បានធ្វើចំណាត់ថ្នាក់ទីក្រុងនៃប្រទេសកម្ពុជា ដោយផ្អែកលើចំនួននៃដំណឹងជ្រើសរើសបុគ្គលិកផងដែរ រួមមានរាជធានីភ្នំពេញស្ថិតនៅក្នុងលេខរៀងទី១ បន្ទាប់មកទៀតគឺក្រុងសៀមរាប ក្រុងព្រះស៊ីហនុ កណ្ដាល និងក្រុងកំពត។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខេត្តកណ្តាល ដែលមានទីតាំងស្ថិតនៅចម្ងាយ 20 គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានរោងចក្រចំនួន ៥៥សំខាន់ៗនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ហើយបានបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជាប្រហែល ០.៥ លាននាក់ ព្រមទាំងបានបង្កើតប្រាក់បៀវត្សន៍ប្រចាំខែសម្រាប់បុគ្គលិក ចំនួន ០.៣ ពាន់លានដុល្លារអាមេរិកថែមទៀតផង។ Marie Balandreau បាននិយាយថា «ការបម្រើជាខ្សែក្រវាត់ដ៏សំខាន់សម្រប់សេដ្ឋកិច្ចនៃរាជធានីនេះ យើងអាចរំពឹងថានឹងមានតែខេត្តកណ្តាលប៉ុណ្ណោះដែលអាចរក្សាការពង្រីក និងបង្កើតឱកាសការងារជាច្រើនទៀតយ៉ាងឆាប់រហ័ស។
ខណៈពេលដែលនិន្នាការថ្មីនេះត្រូវបានកើនឡើង របាយការណ៍ everjobs ក៏បានគូសបញ្ជាក់អំពីភាពទោរទន់យូរអង្វែងដូចជា ប្រជាប្រិយភាពនៃការលក់ ការអប់រំ សណ្ឋាគារ ឧស្សាហកម្មអាហារ និងភេសជ្ជៈផងដែរ។ មួយចំនួនទៀតនៃវិស័យដែលប្រកបដោយនិរន្តរភាពបំផុតនៅក្នុងប្រទេសកម្ពុជា អាចត្រូវបានចាត់ទុកថាជាឧស្សាហកម្មមូលដ្ឋានគ្រឹះ ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារការងារ។
អំពី everjobs Cambodia everjobs.com.kh គេហទំព័រអ៊ិនធឹណេតសម្រាប់ស្វែងរកការងារធ្វើដែលឈានមុខគេបំផុតនៅកម្ពុជា ដែលត្រូវបានដំណើរការ កាលពីខែ មិថុនា ឆ្នាំ ២០១២ នៅប្រទេស មីយ៉ាន់ម៉ា។ គេហទំព័រនេះត្រូវបានពង្រីកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយត្រូវបានដំនើរការនៅប្រទេសកម្ពុជា នាខែមីនាឆ្នាំ ២០១៥។ everjobs Cambodia ទទួលបានភាពជោគជ័យជាមួយនឹងអ្នកបើកមើលក្នុងមួយថ្ងៃ ចំនួន៦៥០០នាក់, ជាមួយស្តុកផ្ទុកទិន្នន័យដែលមាន ៣០,០០០ ពាក្យស្នើរសុំការងារ និង ៣,៥០០កន្លែងនៃឱកាសការងារ។ គេហទំព័រនេះបានផ្ដល់នូវឱកាសការងារ ជាងរាប់ពាន់នៅក្នុងប្រទេសកម្ពុជា ហើយព្រមទាំងបានជួយផ្គត់ផ្គង់ដល់អ្នកស្វែងរកការងារ ជាមួយនឹងចំនេះដឹងនិងបទពិសោធន៍របស់ពួកគេ។
អំពី everjobs everjobs ជាគេហទំព័រអ៊ិនធឹណេតសម្រាប់ស្វែងរកការងារដែលសព្វថ្ងៃ បានដំណើរការនៅក្នុង ប្រទេសកម្ពុជា ប្រទេសបង់ក្លាដេស ប្រទេសស្រីលង្កា និងប្រទេសមីយ៉ានម៉ា។ គ្រប់គ្រង និងដឹកនាំដោយនាយកប្រតិបត្តិប្រចាំតំបន់អាស៊ីលោក Gijs Verheijke, everjobs មានបំណងក្លាយជាគេហទំព័រអ៊ិនធឺណែតសម្រាប់ស្វែងរកការងារដែលឈានមុខគេ និងស្វែងរកការផ្គូរផ្គងដ៏សក្ដិសមបំផុតសម្រាប់និយោជក និងនយោជិក។ ក្រុមហ៊ុននេះត្រូវបានគាំទ្រដោយក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) ។
អំពី APACIGក្រុមអ៊ីនធឺណែតអាស៊ីប៉ាស៊ីហ្វិក (www.apacig.com) គឺជាក្រុមហ៊ុនដែលបានទទួលការបណ្តាក់ទុនពី ក្រុមហ៊ុនអ៊ីនធឺណែត Rocket Ooredoo។ បណ្តាញរបស់ក្រុមនេះមាន ជាង១៣ e-commerce រូមទាំងក្រុមហ៊ុនលើទីផ្សារអ៊ីនធឺណែតផ្សេងទៀត វាបានកំពុងតែប្រតិបត្ដិការនៅក្នុងប្រទេសចំនូន ១៥។ ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2014 ក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) បានក្លាយជាគេហទំព័រលើបណ្តាញអ៊ីនធឺណែតដែលនាំមុខគេនៅក្នុងតំបន់អាស៊ី ហើយក៏បានក្លាយជាក្រុមហ៊ុនអ៊ីនធឺណែតដ៏កំពូលនៅក្នុងតំបន់ផងដែរ។
ទំនាកទំនង៖
Helene Banet (Marketing & PR Manager)
ទូរស័ព្ទលេខ៖ +៨៥៥ ៧០ ៣៧៣ ៤៩៥
អ៊ីម៉ែល៖ helene.banet@everjobs.com.kh
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។