អត្ថបទប្រចាំសប្តាហ៍ ទី១ នៃខែមិថុនា
ជាមួយនឹងការចែករំលែកទាក់ទិននឹងសុខភាពជាច្រើន ក្នុងសប្តាហ៍ទី១នៃខែមិថុនា (ចាប់គិតពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមិថុនា) នេះ យើងក៏សង្កេតឃើញអត្ថបទចំនួន៥ ដែលមានប្រជាប្រិយភាពជាងគេ ក្នុងនោះរួមមានដូចខាងក្រោម៖
១ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ជាគុណតម្លៃផលិតផលនៃសហគ្រាសឱសថកម្ពុជា
ជាមួយនឹងបទសម្ភាសន៍រវាងហេលស៍ថាម និងលោកបណ្ឌិត ង៉ាន់ បេង ជាឱសថបណ្ឌិត និងជាអតីតនិស្សិតនៅមហាវិទ្យាល័យ ឱសថសាស្រ្តនៃសាកលវិទ្យាល័យភ្នំពេញដែលជាអគ្គនាយករងនៃរោងចក្រ CPE បានលើកឡើងអំពីដំណើរការនៃការបង្កើត ទស្សនវិស័យ លក្ខណៈពិសេស និងចំណុចសំខាន់ផ្សេងៗទៀតជាច្រើននៃសហគ្រាសឱសថដែលមានឈ្មោះល្បីល្បាញនេះ...
២ ក្រមសីលធម៌គ្រូពេទ្យដែលអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលត្រូវប្រកាន់ខ្ជាប់
ជាឯកសារដ៏មានគុណតម្លៃសម្រាប់អ្នកកំពុង ឬជាអនាគអ្នកប្រកបវិជ្ជាជីៈសុខាភិបាល
៣ សិក្សាផ្នែកវេជ្ជសាស្រ្តបែបStudent-centeredបែបណាវិញទៅ? (Video)
ប្រហែលជាធ្លាប់តែឃើញការសិក្សាលក្ខណៈបែបមិនសូវជាactive ហើយក៏ភាគច្រើនប្រហែលជាការសិក្សាដែលពឹងផ្អែកលើសាស្រ្តាចារ្យដែរ...ចុះការសិក្សាបែប មានលក្ខណៈប្លែកបែបណា? ហើយអាចអនុវត្តយ៉ាងដូចម្តេចក្នុងការសិក្សាផ្នែកវេជ្ជសាស្រ្ត?
៤ វិធី ៦យ៉ាងការពារអ្នកពីជំងឺលើសសម្ពាធឈាម
មានកត្តាជាច្រើនរួមមាន អាយុ ប្រវត្តិគ្រួសារ និងជាតិសាសន៍ ជាកត្តាជំរុញឲ្យមានជំងឺលើសសម្ពាធឈាម ដែលអ្នកមិនអាចគ្រប់គ្រងបាន យ៉ាងណាមិញ អ្នកនឹងអាចធ្វើការគ្រប់គ្រងស្ថានការណ៍នោះបានតាមរយៈ ការផ្លាស់ប្តូវនូវទម្លាប់រស់នៅប្រចាំថ្ងៃ ជាក់ស្តែងតាមរយៈវិធីទាំង៦ នេះនឹងអាចជួយការពារអ្នកពីជំងឺលើសសម្ពាធឈាម
៥ យល់ដឹងអំពី ជំងឺអុតស្វាយ ដើម្បីកូនអ្នក
ជំងឺអុតស្វាយកើតមិនរើសវ័យនោះទេឲ្យតែអ្នកមានប្រព័ន្ធការពារខ្សោយ មិនមានអង់ទីក័រការពារពីម្តាយ ឬចាក់វ៉ាក់សាំងការពារនោះទេ អ្នកនឹងងាយកើតជំងឺនេះណាស់ ហើយគេច្រើនសង្កេតឃើញមានការកើតឡើងច្រើននៅចន្លោះអាយុចាប់ពី ៦ខែដល់ ១៥ឆ្នាំ។ វាជាជំងឺឆ្លងខ្លាំង ដែំលបង្កឲ្យមានរោគសញ្ញា៣ដំណាក់កាល ហើយការព្យាបាលក៏មិនសូវជាមានភាពស្មុគស្មាញប៉ុន្មានដែរ។ យ៉ាងណាមិញ ផលវិបាកក៏អាចធ្ងន់ធ្ងរ ប្រសិនបើមិនបានទទួលការព្យាបាលបានត្រឹមត្រូវនោះ...
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ