កុំភ្លេចចាប់អារម្មណ៍ពីយុទ្ធសាស្រ្តសុខាភិបាល និងសេវាសុខភាពប្រជាជន សម្រាប់អ្នកត្រៀមប្រឡងចូលក្របខណ្ឌពេទ្យ
អំពីការសិក្សា និងការងារ
កញ្ញា ពៅ ច័ន្ទលក្ខិណា កំពុងបម្រើការងារជាប្រធានផ្នែកឱសថកម្មវិធី (នៃការិយាល័យបច្ចេកទេស)នៅឃ្លាំងឱសថកណ្តាល និងជាអតីតនិស្សិតផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(បញ្ចប់ឆ្នាំ២០១៤) ហើយក៏បានប្រលងចូលក្របខណ្ឌនៅក្នុងឆ្នាំ២០១៤ដូចគ្នា។
អំពីបទពិសោធន៍ក្នុងការប្រលងក្របខណ្ឌក្រសួងសុខាភិបាល
ការត្រៀមមុនប្រលង
មើលរំលឹកមេរៀនដែលបានរៀនចាប់ពីឆ្នាំទី២មកជាការល្អ និងត្រូវរៀនបន្ថែមនូវចំណេះដឹងទូទៅនៃសង្គម និងសេវានានាក្នុងវិស័យសុខាភិបាល
ក្នុងអំឡុងពេលប្រលង
•យកភ្ជាប់នូវឯកសារសម្គាល់ខ្លួនសម្រាប់ចូលរួមការប្រលង
•យកត្រឹមសម្ភារៈប្រើបា្រស់ចាំបាច់ក្នុងការប្រលង ដូចជា ប៊ិច បន្ទាត់
•ទៅដល់ទីកន្លែងប្រលងឲ្យបានមុនម៉ោងចាប់ផ្តើម និងពិនិត្យរកមើលឈ្មោះ លេខបន្ទប់ លេខតុ របស់ខ្លួនឲ្យបានត្រឹមត្រូវ
•រក្សារបៀបរៀបរយឲ្យបានត្រឹមត្រូវ ជាពិសេស គឺមិនចម្លង ឬសាកសួរគ្នាអំឡុងពេលដំណើរការប្រលង ព្រោះអនុរក្សអាចបញ្ឈប់ការប្រលងយើងបាន បើប្រព្រឹត្តល្មើសវិន័យក្នុងពេលប្រលង
•អានសំណួរ និងប្រធានបទឲ្យបានច្បាស់មុននឹងឆ្លើយ ហើយធ្វើយ៉ាងណាលៃលកតាមពេលវេលាដែលនៅសល់
គន្លឹះ ឬតិចនិក ដែលជួយជំរុញឲ្យទទួលបានជោគជ័យក្នុងការប្រលង
•ខិតខំរំលឹកមេរៀនឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន
•បង្កើនការយល់ដឹងលើវប្បធម៌ទូទៅ (ចាប់អារម្មណ៍លើព្រឹត្តការណ៍ថ្មីៗ) យុទ្ធសាស្ត្រសុខាភិបាល និងសេវាសុខភាពប្រជាជន
•ការរៀនជាក្រុមអាចជួយបង្កើនចំណេះដឹងទូទៅតាមរយៈការចែករំលែកអ្វី ដែលបានរៀនប្លែកៗគ្នា
•សិក្សាពីទម្រង់នៃការប្រលង ឬប្រធានបទប្រលងក្នុងឆ្នាំចាស់
•មានឆន្ទៈពិត មិនស្ទាក់ស្ទើរក្នុងការក្លាយជាបុគ្គលិកបម្រើការងាររដ្ឋ
ឧបសគ្គក្នុងការប្រលងចូលក្របខណ្ឌ និងដំណោះស្រាយ
•ចំណេះដឹងទូទៅមានភាពទូលំទូលាយ ដូចនេះ ទាមទារឲ្យមានការអាន និងសិក្សាឲ្យបានច្រើន ការសិក្សាជាក្រុមអាចជួយបានច្រើនសម្រាប់ចំណុចនេះ
•ភាពស្ទាក់ស្ទើរក្នុងការចង់ក្លាយជាបុគ្គលិកបម្រើការងាររដ្ឋ ដែលអាចនាំឲ្យមានការខ្វះខាតការតាំងចិត្តក្នុងការប្រលង ដូចនេះ ត្រូវធ្វើការសម្រេចចិត្តឲ្យច្បាស់ ដើម្បីបង្កើនកម្លាំងចិត្តក្នុងការប្រលង
សារជូនដល់និសិ្សតជំនាន់ក្រោយ
សូមតាំងចិត្ត និងកុំភ័យខ្លាចក្នុងការប្រលង ហើយក៏សូមកុំមើលរំលងការប្រលងក្របខណ្ឌសម្រាប់អ្នកដែលមានបំណងចង់ចូលមកបម្រើការងាររដ្ឋ និងសង្គម។
សម្រាប់ព័ត៌មានពីការជ្រើសរើស ដំណឹងជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌសុខាភិបាល
លោកអ្នកអាចទាញយកវិញ្ញាសារបានតាមរយៈ វិញ្ញាសាប្រឡងក្របខណ្ឌសុខាភិបាលដែលបានចេញពីឆ្នាំមុន
សម្រាប់ការចែករំលែកបទពិសោធន៍បន្ថែមពីអ្នកធ្លាប់បានប្រឡងជាប់ ក៏អាចអានតាមរយៈ ចង់ប្រលងក្របខណ្ឌពេទ្យឲ្យជាប់ទេ? / បេក្ខភាពត្រៀមប្រឡងក្របខណ្ឌសុខាភិបាលឆ្នាំនេះ គួរត្រៀមច្រើនទាក់ទងនឹងការបោះឆ្នោត សម្រាប់វិញ្ញាសាចំណេះដឹងទូទៅ
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ