កម្រងអត្ថបទឲ្យអ្នកស្គាល់ច្បាស់ពី«ជំងឺរលាកថ្លើម» (ទាំងប្រភេទ តេស្ត ករណីសិក្សា និងឱសថ)
តើអ្នកបានយល់ដឹងអ្វីខ្លះហើយអំពី«ជំងឺថ្លើម»? ដើម្បីឲ្យមិត្តអ្នកអានអាចស្វែងយល់ពីជំងឺថ្លើមតាមប្រភេទ និងវ៉ាក់សាំងសម្រាប់ជំងឺនេះផងនោះ ក្រុមការងារក៏បានរៀបចំធ្វើការប្រមូលផ្តុំអត្ថបទដែលជាប់ពាក់ព័ន្ធទាំងអស់ជូននៅខាងក្រោមនេះតែម្តង ៖
ជំងឺរលាកថ្លើមប្រភេទAមិនធ្ងន់ធ្ងរតែស្រួចស្រាវ
ជាប្រភេទមួយនៃជំងឺរលាកថ្លើមដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទA (HAV) ដែលស្ថិតក្នុងក្រុមវីរុស RNA ដែលបណ្តាលឲ្យមានជំងឺរលាកថ្លើម តែវានឹងជាទៅវិញដោយឯកឯងចំពោះបុគ្គលដែលមានសុខភាពមាំមួន មិនតែប៉ុណ្ណោះប្រព័ន្ធការពាររបស់យើងនឹងបង្កើតជាអង្គបដិបក្ខដោយខ្លួនឯង ដើម្បីទប់ស្កាត់ការចម្លងរោគនៅពេលក្រោយ… លោកឧកញ៉ាសាស្រ្តាចារ្យវេជ្ជបណ្ឌិត តាន់ គីមមេង នាយកប្រតិបត្តិនៃមណ្ឌលវេជ្ជសាស្ត្រ HOPE ក៏បានបកស្រាយលើឃ្លាដែលគេបានលើកឡើងថា “ទឹកដូងអាចព្យាបាលជំងឺរលាកថ្លើមប្រភេទA” ថា…
រលាកថ្លើមប្រភេទ B៖ ប្រឈមមុខខ្ពស់នៅតំបន់អាស៊ី
លោកវេជ្ជបណ្ឌិត សុខ ហ៊ាង ឯកទេសក្រពះ ពោះវៀន ថ្លើមនៃមន្ទីរពេទ្យព្រះកុសុមៈ បានឲ្យនិយមន័យ ជំងឺរលាកថ្លើមប្រភេទB ជាជំងឺដែលបង្កឲ្យថ្លើមរលាកតាមរយៈវីរុសរលាកថ្លើមប្រភេទ B ដែល ស្ថិតនៅក្នុងក្រុម Hepadnaviruses ដែលជាប្រភេទវីរុសផ្គុំឡើងពីខ្សែ DNA ហើយមានទំហំ៤២ណាណូម៉ែត្រ ប្រហាក់ប្រហែលនឹងមេរោគអេដស៍។ លោកបានបន្តថា អត្រាឆ្លងមេរោគរលាកថ្លើមប្រភេទ B គឺខ្ពស់ជាងមេរោគអេដស៍ ១០០% ព្រោះមេរោគនេះអាចស្ថិតនៅមជ្ឈដ្ឋានខាងក្រៅ៧ថ្ងៃ ដូចនេះវាអាចឆ្លងទៅមនុស្សដទៃបានយ៉ាងងាយ។ មេរោគនេះ ត្រូវបានចម្លងទៅតាមការប៉ះពាល់ឈាមមានដូចជា…
ជំងឺរលាកថ្លើមប្រភេទ C
ជាទូទៅ ជំងឺរលាកថ្លើមប្រភេទសេឆ្លងតាមរយៈ ៖ ការប្រើប្រាស់របស់មុតស្រួច ដែលប្រលាក់ឈាមអ្នកជំងឺដែលផ្ទុកវីរុសប្រភេទសេនេះ និង ការរួមភេទដែលមានដៃគូច្រើនដោយមិនបានប្រើប្រាស់ស្រោមអនាម័យជាដើម ហើយវីរុសនេះមិនឆ្លងតាមការប្រាស្រ័យទាក់ទងគ្នានោះទេ ចំណែកឯការបរិភោគអាហារជាមួយគ្នាក៏មិនអាចបណ្តាលអោយឆ្លងដែរ។ ស្វែងយល់បន្ថែមពីជំងឺនេះជាមួយលោកវេជ្ជបណ្ឌិតឯកទេស ហាក់ ចាន់ភក្តី ឯកទេសថ្លើម ក្រពះ ពោះវៀន និងឬសដូងបាតនៃគ្លីនិកឯកទេសអេគីប។
ជំងឺរលាកថ្លើមប្រភេទE អាចវិវឌ្ឍទៅជារលាកថ្លើមរ៉ាំរ៉ៃឬទេ?
វាបណ្ដាលមកពីវីរុសរលាកថ្លើមប្រភេទ E ប៉ុន្តែមិនវិវឌ្ឍទៅជាជំងឺរលាកថ្លើមធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃនោះទេ ដែលមានលក្ខណៈខុសពីជំងឺរលាកថ្លើមប្រភេទB និងC ហើយវាអាចនឹងជាសះស្បើយទៅវិញក្នុងរយៈពេលពី២ទៅ៣ខែដោយពុំចាំបាច់ទទួលការព្យាបាល។ អ្នកស្រីវេជ្ជបណ្ឌិត វង ច័ន្ទលីណា គ្រូពេទ្យឯកទេសក្រពះ ពោះវៀន ថ្លើម និងឫសដូងបាតនៃមន្ទីរពេទ្យកាល់ម៉ែត ហើយក៏ជាសាស្រ្ដាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាលបានបញ្ជាក់ថា «ទោះបីវាគ្មានភាពកាចសាហាវហើយករណីអាចមានតែ៥%ដែលអាចនឹងវិវឌ្ឍទៅជាជំងឺរលួយថ្លើម យើងក៏ត្រូវ…»
អ្វីដែលត្រូវស្វែងយល់ពីតេស្តរកមេរោគរលាកថ្លើម
តាមប្រសាសន៍របស់ឱសថបណ្ឌិតឯកទេសវេជ្ជជីវសាស្រ្ត តោ ពើទី «ការធ្វើតេស្តរកមេរោគថ្លើម គឺជាការរាវរកវត្តមាននៃមេរោគថ្លើមនៅក្នុងឈាមរួមជាមួយវត្តមាននៃអង់ទីក័រប្រឆាំងនឹងមេរោគផងដែរ។» តេស្តសម្រាប់មេរោគនីមួយៗ គឺមានលក្ខណៈខុសៗពីគ្នាដែលមានបង្ហាញយ៉ាងច្បាស់នៅក្នុងអត្ថបទ ដែលក្នុងនោះ គាត់ក៏បានលើកឡើងអីភាពចាំបាច់នៃការធ្វើតេស្តនេះផងដែរ។
ករណីសិក្សាលើជំងឺរលាកថ្លើម
៣ករណីសិក្សាត្រូវបានលើកឡើង និងបកស្រាយដោយវេជ្ជបណ្ឌិតជំនាញ ដើម្បីស្រាយចម្ងល់ដល់មិត្តអ្នកអានជាអ្នកដែលជួបប្រទះនឹងបញ្ហាផ្ទាល់ ក៏ដូចជាចំណេះដឹងសម្រាប់អ្នកចង់សិក្សាស្វែងយល់។
REGORAFENIB ឱសថថ្មីសម្រាប់មហារីកថ្លើម ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ
“ជម្រើសនៃការព្យាបាល មហារីកថ្លើម នៅមានកម្រិត ហើយវាជាលើកទី ១ ដែល FDA បានយល់ស្របឲ្យមានការប្រើប្រាស់ថ្នាំ Regorafenib លើអ្នកជំងឺមហារីកថ្លើម ក្នុងករណីដែលអ្នកជំងឺ មានភាពស៊ាំទៅនឹងឱសថ Sorafenib” នេះបើតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Richard Pazdur ប្រធានផលិតផល ផ្នែកលោហិតសាស្រ្ត និងជំងឺមហារីក ប្រចាំមជ្ឈមណ្ឌលវាយតម្លៃ និងស្រាវជ្រាវឱសថរបស់ FDA…
Sofosbuvir ឱសថថ្មីព្យាបាលជំងឺរលាកថ្លើមប្រភេទC
ជំងឺរលាកថ្លើមប្រភេទC ជាជំងឺរលាកថ្លើមមួយប្រភេទដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទC។ ជំងឺនេះត្រូវបានគេដឹងថាមិនមានវ៉ាក់សាំងចាក់ សម្រាប់បង្ការការកើតជំងឺនេះឡើយ។ ម្យ៉ាងវិញទៀត នេះក៏ជាជំងឺដែលពិបាកក្នុងការព្យាបាលឲ្យជាផងដែរ។ យ៉ាងណាមិញ ឱសថថ្មីត្រូវបានរកឃើញ និងអាចព្យាបាលជំងឺនេះ ដោយគ្រាន់តែលេបក្នុងមួយថ្ងៃតែម្តងប៉ុណ្ណោះ។ Sofosbuvir គឺជាថ្នាំប្រើលេបតាមមាត់ដែលជាឱសថអសកម្ម (Prodrug) ប្រភេទនុយក្លេអូទីត មានប្រសិទ្ធភាពប្រឆាំងនឹងអង់ស៊ីមNS5B polmerase នៃវីរុសរលាកថ្លើមប្រភេទC។ ថ្នាំនេះ ត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក សហព័ន្ធអឺរ៉ុប ប្រទេសកាណាដា និងតំបន់ផ្សេងទៀត ថាជាថ្នាំសម្រាប់ព្យាបាលជំងឺរលាកថ្លើមប្រភេទC…
ថ្នាំ Mavyret សម្រាប់ជំងឺរលាកថ្លើម C ក្រោមការសម្រេចពីFDA
Mavyret ជាឱសថរួមបញ្ចូលពី glecaprevir និង pibrentasvir ត្រូវបានប្រើប្រាស់រយៈពេល ៨សប្តាហ៍ដំបូងក្នុងការព្យាបាលជំងឺរលាកថ្លើម C ក៏ដូចជាចំពោះអ្នកជំងឺមានបញ្ហាតម្រងនោមកម្រិតមធ្យម ឬធ្ងន់ធ្ងរ និងអ្នកកំពុងទទួលការព្យាបាលដោយការលាងឈាម។ ប្រសិទ្ធភាព និងសុវត្ថិភាពរបស់ឱសថ Mavyret បានមកពីការសិក្សាស្រាវជ្រាវដោយមានការចូលរួមពីមនុស្សពេញវ័យប្រមាណ ២,៣០០ នាក់ដែលបានឆ្លងនូវជំងឺរលាកថ្លើម C (HCV) ប្រភេទហ្សែន (genotype) ១, ២, ៣, ៤, ៥ និង៦…
កំណត់សម្គាល់ ៖ សូមចុចលើចំណងជើង ដើម្បីអានអត្ថបទពេញ...
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ