រោគសញ្ញា នៃជំងឺឫសដូងបាត
ជំងឺឫសដូងបាត គឺការរីកធំ នៃសសៃឈាមវ៉ែន ដែលបណ្តាលពីការរលាក ឬ ដាច់ស្បែកការពារសសៃឈាមវ៉ែននៅក្នុងទ្វារលាមករបស់យើងហើយសសៃឈាមវារីកធំ បន្តិចម្តង ៗ រួចវាវិវត្តន៍ទៅជាជំងឺឫសដូងបាត ។
រោគសញ្ញា នៃជំងឺឫសដូងបាត៖
១) កាលណាយើងមានជំងឺឫសដូងបាត វាធ្វើអោយ តឹងចង្អៀតទ្វារលាមកធ្វើអោយពិបាកបត់ជើងធំ ( ជួនទល់ ជួនរាគ ជួនធ្លាក់ឈម ) បត់ជើងមិន ចេះអស់ មានលាមកមូល ឬ សំប៉ែតតូចៗ ។
២ ) ឧស្សាហ៍មានការឈឺចាប់ រមាស់ ក្រហាយ នៅជុំវិញទ្វារលាមក និងឫសដូងបាត មានការរីកប៉ោង នៅជុំវិញទ្វារលាមក ឬម្ខាងនៃទ្វារលាមក។
៣) ឧស្សាហ៍ ហើមពោះ ឆ្អល់ពោះ ហើមពោះវៀន ក្រពះ ជាប្រចាំ ដោយសាទល់ផោមឧស្ម័នពុល ទល់លាមក កាកសំណល់ពុល បន្សល់ជាតិពុល និងមេរោគ នៅពេញ ពោះវៀន ក្រពះ និងក្នុងឈាម ហើយបង្កអោយកោសិកា ជាលិកាទូទៅ ពុល មានជំងឺរ៉ាំហើយ ព្យាបាលមិនជា ។
៤ ) ឧស្សាហ៍មានជំងឺពោះវៀន ក្រពះ ថ្លើមរ៉ាំរ៉ៃ ហើយព្យាបាលមិនជា បើមិនបានព្យាបាលជំងឺឫសដូងបាត អោយជាមុនទេនោះ ។
៥ ) ឧស្សាហ៍ ឈឺក្បាល វិលមុខ ងងិតមុខ សក់ឆាប់ជ្រុះ ឆាប់ស្កូវ ភ្នែកឆាប់ស្រវ៉ាំងងងិត ខួរក្បាល ប្រាជ្ញាស្មារតី បាត់ការចងចាំ មានការធុញទ្រាន់ និងមួម៉ៅច្រើន ។
៦ ) ឧស្សាហ៍ឈឺចង្កេះខ្នង ចុករោយដៃជើង រសេះរសោះអស់កំលាំង ដេកមិនបានសម្រាន្តមិនលក់ស្រួល ហូបចុកមិនដឹងរស់ជាតិឆ្ញាញ់ អាការៈដូចចង់ខ្យល់រាល់ថ្ងៃ ។
៧) ឧស្សាហ៍ តឹងទ្រូង ថប់ៗដង្ហើម ឆាប់ហេវ ឆាប់ហត់ ចលនាឈាមរត់មិនមិនទៀងទាត់ ជួនលើសជួនខ្វះ ជួនស្ទះៗដង្ហើម បេះដូង សួត ប្រឹងច្របាច់ហើយចុះខ្សោយ ឆាប់ភ័យ ឆាប់តក់ស្លុត ឆាប់ខឹង ឆាប់រំជួលចិត្ត ។
៨ ) ពិបាកបត់ជើងតូច បត់ជើងតូច មិនចេះអស់ដូចនោមទាស់ ធ្វើអោយចុះ ខ្សោយចំណង់ផ្លូវភេទ និងការបន្តពូជ ហើយវាចំលងជំងឺឫសដូងបាតទៅកូននៅក្នុងផ្ទៃ ដោយស្វ័យប្រវត្តិ។
៩) ឧស្សាហ៍មានជំងឺសើស្បែក កន្ទួលរមាស់ កន្ទាលត្រអាកជាដើម ស្បែកឆាប់ជ្រីវជ្រួញ ឆាប់ចាស់មុនអាយុ ស្បែកមានពណ៏សម្បុរមិនល្អ ។
១០) កាលណាឫសដូងបាត ដល់ដំណាក់កាលទី ២ ឫសដូងបាតកាន់តែធំ រាល់ពេលបត់ជើងធំម្តងៗ ឫសដូងបាតវាលូនចេញមកក្រៅជាមួយលាមកដែរ តែក្រោយពេលបត់ជើងធំរួច វាលូនចូលវិញដោយខ្លួនឯង ។
១១) កាលណាដល់ដំណាក់កាលទី៣ ឫសដូងបាត វាកាន់តែធំ វាកាន់តែធ្វើ
អោយតឹងចង្អៀតទ្វារលាមក ផលលំបាក ផលប៉ៈពាល់កាន់តែធ្ងន់ធ្ងរ ហើយរាល់ពេលបត់ជើងធំ ឫសដូងបាតវាលូនចេញមកជាមួយលាមកដែរតែក្រោយពេលបត់ជើងធំរួច ឫសដូងបាត មិនអាចចូលវិញខ្លួនឯងបានទេលុះត្រាតែ យកម្រាមដៃជួរុញ ជួយច្រានវា ទើបចូលវិញបាន ទាំងឈឺចាប់ជួនមានហូរឈាមទៀតផង ។
១២) កាលណាឫសដូងបាតដល់ដំណាក់ទី៤ គឺជាដំណាក់កាលចុងក្រោយ ជាដំណាក់កាលទុំ ឫសដូងបាតវាលូនចេញមកក្រៅដោយឯងៗ ហើយមិនអាចរុញអោយវាចូលវិញបានទេ ទោះបីខំរុញ ច្រានប៉ុណ្ណាក៏មិនអាចចូលវិញបានឡើយ ត្រូវរកកន្លែងព្យាបាលជាបន្ទាន់ ព្រោះវាមានការឈឺចាប់ហើយហូរឈាម ធ្ងន់ធ្ងរ ។
*** ចំណាំ បើសម្តេច ទ្រង់ ឯកឧត្តម មានជំងឺពោះវៀន ក្រពះ ថ្លើម រ៉ាំរ៉ៃហើយព្យាបាលមិនជា សូមងាកមកគិតពីជំងឺឫសដូងបាតវិញម្តងពីព្រោះឫសដូងបាត វាជាប្រភពបង្ក អោយពោះវៀន ក្រពះ ថ្លើមឈឺហើយព្យាបាលមិនជា ជាដាច់ខាតបើមិនបានព្យាបាល ជំងឺឫសដូបាតអោយ ជាមុនទេនោះ ។
ចែករំលែកដោយ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត