គួរយល់ដឹងពីការសាងកេរ្តិ៍ឈ្មោះផលិតផលប្រណិត
មានបំណងចង់នាំចូលផលិតផលប្រណិតចូលក្នុងទីផ្សារនៅក្នុងប្រទេសកម្ពុជាមែនទេ? តើធ្លាប់បានគិតថាអាចមានហានិភ័យខ្ពស់ឬ? Konexgensសូមនាំមិត្តអ្នកអានមកជួបជាមួយនឹងលោក វុង ពិលី នាយកប្រតិបត្តិនៃក្រុមហ៊ុនហ៊ុង ហ៊ាប (ខេមបូឌា) ចំកាត់ជាមួយនឹងអត្ថបទសម្ភាសន៍ខាងក្រោម ដែលលោកនឹងធ្វើការបកស្រាយនូវចំណុចសំខាន់ៗក្នុងការធ្វើអាជីវកម្មជាមួយផលិតផលប្រណិតប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនរបស់លោក ជាអ្នកចែកចាយនូវផលិតផលប្រណិតច្រើនប្រភេទដែលសុទ្ធតែជាផលិតផលលំដាប់ថ្នាក់ពិភពលោក និងជាផលិតផលកំពូលនៃប្រទេសម្ចាស់ដើមដែលរួមមានដូចជារថយន្តVolkswagenពីអាល្លឺម៉ង់ ផលិតផលប្រើប្រាស់ចុងក្រោយរួមមានLEE KUM KEE, E&J Gallo Winery និង SELLEYS (RP7) ផលិតផលកសិកម្ម និងផ្នែករ៉ែ ព្រមទាំងជាម្ចាស់នៃស្លាកយីហោApsara Rice។
កត្តាគួរពិចារណាពេលសម្រេចនាំចូលម៉ាកផលិត-ផលប្រណិតមួយ
មាន២កត្តាសំខាន់ៗ គឺ ផលិតផល និង ក្រុមហ៊ុន។ សំណួរដែលចាំបាច់ជាងគេ គឺ ត្រូវមើលថា«តើផលិតផលដែលនឹងនាំចូលមានទីផ្សារដែរឬទេនៅក្នុងប្រទេសកម្ពុជា?»។
ប្រសិនបើវាមានទីផ្សារហើយ យើងត្រូវមើលទៅលើសក្តានុពលរបស់ផលិតផលនោះទៀត។ បន្ទាប់មក ត្រូវក្រឡេកមើលទៅលើស្ថានភាពសេដ្ឋកិច្ច និងធនធានមនុស្សនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ថាតើអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការនាំយកផលិតផលនោះមកបានដែរឬទេ?
ចំណុចគួរពិចារណា ដើម្បីដឹងថាផលិតផលមួយមានទីផ្សារនៅក្នុងស្រុក ឬអត់
វាពឹងផ្អែកទៅលើរយៈពេលដែលយើងចំណាយនៅក្នុងការធ្វើការសិក្សាស្រាវជ្រាវទីផ្សារ។ តាមការពិតទៅ ៥០% ត្រូវពឹងទៅលើជំនាញដែលយើងមាន ហើយ៥០%ទៀត គឺពឹងទៅលើសំណាង។
គុណវិបត្តិ និងគុណសម្បត្តិក្នុងការធ្វើជាអ្នកចែកចាយបន្តផលិតផលប្រណិត
ដោយសារតែផលិតផលប្រណិត គឺជាផលិតផលដែលមានគុណភាពខ្ពស់ ហើយត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកស្រាប់ ដូចនេះ អតិថិជនមានការយល់អំពីគុណតម្លៃនៃផលិតផល។
ស្របពេលជាមួយគ្នាដែរ ទីផ្សាររបស់ផលិតផលប្រណិតតូច ហើយអតិថិជនក៏មានតិច ហេតុនេះហើយ សេវាកម្មដែលផ្តល់ជូនដល់អតិថិជនគឺចាំបាច់ត្រូវតែមានស្តង់ដារបំផុត។
ម្យ៉ាងវិញទៀត ការធ្វើការជាមួយនឹងក្រុមហ៊ុនអន្តរជាតិល្បីៗ គឺមិនមានភាពងាយស្រួលឡើយ ដោយហេតុថាគេទាមទារនូវលក្ខខណ្ឌច្រើន។ ជាពិសេសនោះ គេនឹងសិក្សាមើលថាតើអ្នកមានការយល់ច្បាស់អំពីអាជីវកម្មរបស់គេ រីឯប្រវត្តិក្រុមហ៊ុនត្រូវតែស្អាតបាត ហើយរឹងមាំ មានទុនគ្រប់គ្រាន់ ព្រមទាំងមានទំនាក់ទំនងល្អ និងចាំបាច់ត្រូវតែជាក្រុមហ៊ុនដែលមានស្តង់ដារ។
ចំណុចខុសគ្នារវាងBranding ផលិតផលធម្មតា និង ផលិតផលប្រណិត
ចំណុចដែលសំខាន់បំផុត គឺទីផ្សារ។ ផលិតផលធម្មតា ជាផលិតផលដែលមានទីផ្សារធំទូលាយ(Mass Market)មានន័យថា ក្នុងករណីដែលអតិថិជនមិនទិញផលិតផលរបស់ក្រុមហ៊ុន គឺក្រុមហ៊ុនមិនសូវមានភាពខ្វល់ខ្វាយនោះទេ ក៏ព្រោះថាអាចនឹងមានអតិថិជនដទៃទិញ។
ចំណែកឯផលិតផលប្រណិតវិញ គឺមានទីផ្សារតូចខ្លាំង ហើយអតិថិជនរបស់ក្រុមហ៊ុន គឺមានចំនួនកំណត់ ហេតុនេះហើយ ទាមទារឲ្យមាននូវការប្រឹងបញ្ចុះបញ្ចូលប្រកបដោយប្រសិទ្ធភាពទៅកាន់អតិថិជនដោយផ្តល់នូវសេវាកម្មដែលល្អ និងគួរឲ្យទុកចិត្ត។
ចំណុចដែលអតិថិជនគិតដល់ នៅពេលចង់ទិញផលិតផលប្រណិត
និយាយឲ្យខ្លីទៅ គឺវាពឹងផ្អែកទៅលើរសនិយម និងចំណង់ចំណូលចិត្តរបស់អតិថិជន ព្រមទាំងគុណតម្លៃដែលពួកគេផ្តល់ឲ្យផលិតផលនីមួយៗ និងជាពិសេសទៅទៀតនោះ គឺតម្លៃរបស់វា។ ជាក់ស្តែង អ្នកខ្លះប្រើទូរស័ព្ទIphoneដោយសារតែវាមានរូបរាងស្អាត ហើយអ្នកខ្លះទៀតប្រើវា ដោយសារវាមានភាពងាយស្រួលក្នុងការប្រើប្រាស់។
ការរួមចំណែកក្នុងការសាងកេរ្តិ៍ឈ្មោះផលិតផល
ក្នុងនាមជាអ្នកចែកចាយផលិតផលបន្ត នាមជាអ្នកចែកចាយ និយាយឲ្យខ្លី គឺជាអ្នកតំណាងឲ្យម៉ាកផលិតផល ហើយត្រូវមានស្តង់ដារតាមក្រុមហ៊ុនអន្តរជាតិ ហើយកាតព្វកិច្ចដែលត្រូវបំពេញ គឺ លើសពីការទិញ និងលក់ ដោយក្រុមហ៊ុនត្រូវមានតួនាទីថែរក្សាផលិតផលតាំងពីពេលដែលចេញពីរោងចក្ររហូតដល់ក្រោយពេលដែលអតិថិជនប្រើប្រាស់។
គន្លឹះក្នុងការសាងកេរ្តិ៍ឈ្មោះផលិតផល
ម្ចាស់អាជីវកម្ម ជាពិសេសអ្នកគ្រប់គ្រងផលិតផលគួរយល់ដឹងនូវចំណុចមួយចំនួនដូចជា
-ទស្សនវិជ្ជា និងប្រវត្តិនៃម៉ាកផលិតផល
-ទីផ្សាររបស់ផលិតផល
-អ្នកប្រើប្រាស់ផលិតផល
-ដៃគូប្រកួតប្រជែងសក្តានុពល។
សារសម្រាប់សហគ្រិនជំនាន់ក្រោយ
បុគ្គលភាគច្រើនតែងតែគិតថា ការធ្វើអាជីវកម្ម គឺរកប្រាក់ចំណូលបានច្រើន និងល្អប្រសើរ។ ប៉ុន្តែ ជាក់ស្តែងគឺមានការលះបង់ និងទំនួលខុសត្រូវច្រើនមែនទែនរួមមាន ត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីធានាឲ្យបានស្ថេរភាពរបស់បុគ្គលិកក្រុមហ៊ុន រដ្ឋាភិបាល និងគ្រួសារ។ ដូចនេះ អ្នកត្រូវគិតឲ្យបានច្បាស់លាស់ មុនពេលដែលអ្នកសម្រេចចិត្តថានឹងក្លាយជាសហគ្រិនមួយរូប។
វេទិកាសំណួរ ចម្លើយទាក់ទិននឹងជំងឺមហារីក
លោកស្រី ហាវ មនីរត្ន ជាវេជ្ជបណ្ឌិតឯកទេសផ្នែកកោសិកាមហារីក ព្រមទាំងជាប្រធានផ្នែកវិភាគកោសិកាមហារីកនៃមន្ទីរពេទ្យកាល់ម៉េត។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅឆ្នាំ ២០០៧ និងបានបញ្ចប់ការហ្វឹកហាត់ផ្នែកកោសិកាមហារីកពីសាកលវិទ្យាល័យ Ghent University Hospital ប្រទេស ប៊ែលហ្សិក ក្នុងឆ្នាំ ២០១១ ហើយចាប់ផ្តើមចូលបំរើការងារនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតក្នុងខែកក្កដា ឆ្នាំ២០១១។ ចាប់ពីឆ្នាំ២០១៣ លោកស្រី មនីរត្ន បានធ្វើជាអ្នកសម្របសម្រួលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូន។
លោកស្រីបានជម្រាបដល់ ហេលស៍ថាម ឲ្យដឹងថា ស្រ្តីប្រមាណជា ១,៥០០នាក់ បានកើតជំងឺមហារីកមាត់ស្បួនជារៀងរាល់ឆ្នាំ និងប្រមាណជា ៦០%បានបាត់បង់ជីវិតដោយសារជំងឺនេះជារៀងរាល់ឆ្នាំ។
ដើម្បីរួមចំណែកក្នុងការកាត់បន្ថយ និងព្យាបាលជំងឺនេះ លោកអ្នកអាចផ្ញើរសំណួរមកកាន់ហេលស៍ថាម តាមរយៈ Comment ក្នុងអត្ថបទនេះ ក្រុមការងារយើងខ្ញុំនឹងទាក់ទងលោកស្រីវេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិតឯកទេសល្បីៗទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីឆ្លើយតប នឹងចម្ងល់របស់លោកអ្នក។
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទាក់ទងយើងខ្ញុំតាមរយៈ ០៧៧ ៨៨៨ ០៧៦
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ