អត្ថបទប្រចាំសប្តាហ៍ ទី៣ នៃខែមិថុនា
ធ្មេចបើកៗ ក៏ដល់សប្តាហ៍ទី៣ នៃខែទី៦ នៃឆ្នាំ២០១៧បាត់ទៅហើយ…ជាមួយនឹងាការគាំទ្រអាន និងចូលទស្សនារបស់អ្នកគ្រប់គ្នារួមមានទាំងអ្នកជំងឺ អ្នកស្រលាញ់សុខភាព និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនោះ គេហទំព័រយើងក៏ទទួលបានកំណើននៃអ្នកចូលទស្សនាគួរឲ្យកត់សម្គាល់។ សម្រាប់សប្តាហ៍ទី៣នេះ យើងក៏បានរកឃើញអត្ថបទ៣ ដែលមានចំនួនអ្នកចូលអាន និងចែករំលែកច្រើនជាងគេ ក្នុងនោះរួមមាន៖
១ ជំងឺលើសសម្ពាធឈាមដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹង
ក្នុងចំណោមស្រ្ដីមានផ្ទៃពោះចំនួន១០នាក់មានម្នាក់មានជំងឺលើសឈាមអំឡុងពេលមានផ្ទៃពោះ ដែលអាចបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរ ឬអាចមានគ្រោះថ្នាក់ខ្ពស់ដល់ជីវិត។ តើជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះជាជំងឺដូចម្តេច? សូមកុំរំលងអត្ថបទនេះ ជាមួយនឹងការបកស្រាយយ៉ាងក្បោះក្បាយពីសំណាក់វេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូងនិងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត…
២ អ្វីគួរយល់ដឹងពីជំងឺរលាកថ្លើមប្រភេទC
យោងតាមប្រសាសន៍របស់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឱម សិរីវិជិត ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាអនុប្រធានសមាគមគ្រូពេទ្យកម្ពុជាផ្នែកជំងឺថ្លើម និងប្រដាប់រំលាយអាហារ «ជំងឺរលាកថ្លើមប្រភេទC ជាជំងឺបង្កដោយវីរុសរលាកថ្លើមប្រភេទC នៃក្រុម Flaviviridae មានលក្ខណៈធ្វើឲ្យរលាកថ្លើមភាគច្រើនពី ៧០% ទៅ៨០%វិវឌ្ឍន៍ទៅរកសភាពរ៉ាំរ៉ៃ រីឯ២០% ទៅ៣០%ទៀត អាចវិវឌ្ឍន៍ទៅជាសះស្បើយដោយខ្លួនឯង»។ ចំណុចគួរយល់ដឹងជាច្រើនទៀតក៏ត្រូវបានលើកយកមកបកស្រាយនៅក្នុងអត្ថបទនេះផងដែរ….
៣ ផ្នែកជំងឺបេះដូង និងសរសៃឈាមសមាជិកថ្មីរបស់មន្ទីរពេទ្យព្រះកុសុមៈក្នុងឆ្នាំ២០១៧
បើទោះបីជាផ្នែកជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យព្រះកុសុមៈ(មានទីតាំងនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ក្រោយអគារធំរបស់មន្ទីរពេទ្យ) ក្រោមការផ្តួចផ្តើមពីក្រុមគ្រូពេទ្យឯកទេសជំងឺបេះដូង និងសរសៃឈាមរបស់មន្ទីរពេទ្យក្រោមការជ្រោមជ្រែងទាំងស្រុងពីមន្ទីរពេទ្យព្រះកុសុមៈទើបតែបានចាប់ដំណើរការឡើងក្នុងខែមីនាឆ្នាំ២០១៧នេះក៏ដោយ តែផ្នែកនេះបម្រើសេវា២៤ម៉ោងជូនអ្នកជំងឺដោយមានផ្តល់នូវសេវាពិគ្រោះព្យាបាលជំងឺបេះដូង ជំងឺសរសៃឈាមនិងជំងឺលើសសម្ពាធឈាម ព្រមទាំងមានសេវាសម្រាកព្យាបាលនៅមន្ទីរពេទ្យមានដូចជាសេវាសង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺបេះដូង និងសេវាសម្រាកព្យាបាលសម្រាប់អ្នកជំងឺលើសសម្ពាធឈាមធម្មតា…
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ