អត្ថបទប្រចាំសប្តាហ៍ ទី៤ នៃខែមិថុនា
ចុងខែមិថុនាក៏បានឈានចូលមកដល់…ក្រុមការងារគេហទំព័រសុខភាព ហេលស៍ថាម យើងក៏បានសង្កេតឃើញមានទាំងកំណើនអត្ថបទ និងកំណើនអ្នកចូលទស្សនាពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចគ្នានឹងសប្តាហ៍ដែលកន្លងមកដែរ យើងតែងតែមានការបង្ហាញនូវអត្ថបទសុខភាពដែលមានប្រជាប្រិយភាពជាងគេប្រចាំសប្តាហ៍ចំនួន៣ដូចខាងក្រោម៖
១ អាការៈញ័រទ្រូងហ្នឹងម៉េចវិញទៅ?
អាការៈញ័រទ្រូង(Palpitations) សំដៅលើភាពមិនប្រក្រតីនៃចង្វាក់បេះដូងដែលត្រូវបានកត់សម្គាល់ដោយការកន្រ្តាក់នៃសាច់ដុំបេះដូងនៅត្រង់ទ្រូង មិនថាខ្លាំង ញាប់ ឬតាមចង្វាក់ជាធម្មតានោះទេ ដែលអាចទាក់ទងនឹងការថប់អារម្មណ៍ ដែលមិនប្រាកដថាពាក់ព័ន្ធទៅនឹងសណ្ឋាន ឬដំណើរការមិនប្រក្រតីនៃបេះដូងនោះទេ ប៉ុន្តែវាអាចជាសញ្ញាមួយបញ្ជាក់អំពីចង្វាក់បេះដូងលោតញាប់ ឬខុសពីធម្មតា ដែលវាអាចលោតឈប់ៗ ឬក្នុងចង្វាក់មិនទៀងទាត់ ហើយបន្តជាប់រហូត…ស្វែងយល់បន្ថែមជាមួយលោកវេជ្ជបណ្ឌិត ហែន វណ្ណា ឯកទេសសង្រ្គោះបន្ទាន់ សណ្តំជំងឺបេះដូង និងសរសៃឈាម និងជាប្រធានផ្នែកសង្រ្គោះបន្ទាន់ និងសណ្តំជំងឺបេះដូងនៅមន្ទីរពេទ្យព្រះកេតុមាលា អាគារបេះដូង
២ រដ្ឋបាលផ្នែកចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុម័តឲ្យប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទីកសម្រាប់ការឆ្លងមេរោគលើស្បែក
លោកវេជ្ជបណ្ឌិត David Hooper សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ Harvardបានមានប្រសាសន៍ថា “ភាពធន់នឹងថ្នាំអង់ទីប៊ីយ៉ូទិក កំពុងធ្វើឲ្យមានការកើននូវការព្រួយបារម្ភកាន់តែខ្លាំងឡើង។ គ្រូពេទ្យត្រូវការឧបករណ៍បន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនេះ។ ការអនុម័តឲ្យមានការប្រើប្រាស់ថ្នាំ Baxdelaនេះ គឺ…”
៣ ការបង្ករោគរួមគ្នា ជំងឺដែលអ្នកផ្ទុកមេរោគអេដស៍ ត្រូវប្រុងប្រយ័ត្ន
លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ នាយផ្នែកជំងឺប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានឲ្យដឹងថា «ជំងឺអេដស៍ និងជំងឺរលាកថ្លើម បង្កឡើងដោយវីរុសនិងឆ្លងតាមផ្លូវដូចគ្នាហើយការបង្ករោគរួមគ្នានៃជំងឺអេដស៍ និងជំងឺរលាកថ្លើមមាន៣ ប្រភេទគឺ ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើម បេ (HIV-HBV) ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមសេ(HIV-HCV) និងជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេសេ (HIV-HBV+HCV)»។ វាអាចកើតលើមនុស្សគ្រប់វ័យ ពិសេសលើមនុស្សពេញវ័យច្រើនជាងគេ…
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ