អត្ថបទប្រចាំសប្តាហ៍ទី៣ នៃខែកក្កដា
មិនខុសពីរាល់សប្តាហ៍នោះទេ…សម្រាប់សប្តាហ៍ទី៣នៃននែកក្កដានេះ យើងក៏ឃើញមានអត្ថបទចំនួ៣ ដែលមានការចូលអានច្រើនជាងគេ ស្របពេលដែលអត្ថបទផ្សេងទៀត ក៏មានការចាប់អារម្មណ៍មិនសូវគ្នាប៉ុន្មានដែរ។
មានVidal 2017នៅក្នុងដៃឬនៅ?
ជាការចែករំលែកពីអតីតនិស្សិតឱសថសាស្រ្តមួយរូបអំពី Vidal ដែលជាវចនានុក្រម រួមបញ្ចូលនូវព៌ត៍មានជាច្រើនទាក់ទងនឹងឧសថ ការព្យាបាល និងការអនុវត្តផ្សេងទៀតក្នុងវិស័យសុខាភិបាល ដែលជាជំនួយ និងជាតម្រូវការយ៉ាងចាំបាច់សម្រាប់ អ្នកក្របកវិជ្ជាជីវៈសុខាភិបាល ឱសថការី ក៏ដូចជា គិលានុបដ្ឋានជាដើម។ បើមិនទាន់មានទេ អាចចូលទៅក្នុងលីងខាងលើ និងធ្វើការទាញយកដោយឥតគិតថ្លៃបាន…
ជំងឺគាំងបេះដូងហានិភ័យខ្ពស់ ចំពោះស្ត្រីអស់រដូវ
វេជ្ជបណ្ឌិត មិន សេងលាប ឯកទេសជំងឺបេះដូងនិងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត «ជំងឺគាំងបេះដូងជាជំងឺដែលកើតចេញមកពីការត្បៀត ឬការស្ទះនៃសរសៃឈាមបេះដូង» ។ វាអាចកើតឡើងសន្សឹមៗរហូតដល់ដំណាក់កាលណាមួយ វានឹងស្ទះជិតឈឹងតែម្តង ឬអាចកើតឡើងភ្លាមៗដោយកំណកឈាម ធ្វើឲ្យស្ទះ។ ដោយឡែក ចំពោះស្ត្រីអស់រដូវវិញ ពុំមានលក្ខណៈខុសគ្នាច្រើននោះទេ គ្រាន់តែអាចនិយាយបានថា…
[ការសិក្សា] អ្នកដែលទទួលទានកាហ្វេពិតជាអាចរស់យូរបានមែនទេ?
អ្នកញៀននឹងកាហ្វេជាច្រើន ជារឿយៗតែងតែនិយាយថា «ការទទួលភេសជ្ជៈដែលមានរសជាតិល្វីងនេះធ្វើឲ្យជីវិតរស់នៅមានន័យ» ប៉ុន្តែទម្លាប់មួយនេះក៏អាចជួយឲ្យពួកគេរស់បានយូរដែរ នេះបើយោងតាមការបកស្រាយរបស់ការសិក្សាអន្តរជាតិធំៗចំនួនពីរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញបានបញ្ជាក់ថារបាយការណ៍របស់សហរដ្ឋអាមេរិក និងអឺរ៉ុបដែលបានធ្វើការផ្សព្វផ្សាយនៅក្នុង Annals of Internal Medicine មិនបានបង្ហាញថា «កាហ្វេគឺពិតជាហេតុផលដែលធ្វើឲ្យអ្នកដែលទទួលទានកាហ្វេអាចរស់បានយូរទេ»។ ផ្ទុយទៅវិញ ការសិក្សាស្រាវជ្រាវទាំងពីរនេះមានលក្ខណៈជាការសង្កេតមានន័យថាពួកគេបានបង្ហាញពី….
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ