អត្ថបទដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែកក្កដា
ជារៀងរាល់ថ្ងៃ មានអត្ថបទជាច្រើនត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់ហេលស៍ថាមដែលក្នុងនោះរួមមានប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ និងខុសប្លែកពីគ្នា តែសុទ្ធសឹងតែជាអត្ថបទដែលអាចទុកចិត្តបាន និងជាប់ទាក់ទិននឹងសុខភាពទាំងផ្នែកសុខភាពបច្ចេកទេស និងសុខភាពទូទៅ។ ក្រៅពីអត្ថបទដែលនិពន្ធដោយក្រុមអ្នកនិពន្ធ ក៏មានផងដែរនូវអត្ថបទដែលនិពន្ធដោយអ្នកប្រើប្រាស់ដែលភាគច្រើនជាសមាជិកនៃសហគមន៍របស់ហេលស៍ថាមយើងផ្ទាល់តែម្តង។
ក្នុងចំណោមអត្ថបទជាច្រើនដែលបានចេញផ្សាយ យើងក៏សង្កេតឃើញថាប្រធានបទទាក់ទិននឹងស្រ្តីមានផ្ទៃពោះ និងព័ត៌មានទាក់ទិននឹងឱសថ នៅតែទទួលបានការចាប់អារម្មណ៍ច្រើន ដោយមានអ្នកចូលអាន និងធ្វើការចែករំលែកច្រើនជាងគេ។ យ៉ាងណាមិញ អត្ថបទនៃជំងឺផ្សេងៗក៏ត្រូវបានការគាំទ្រពីសំណាក់មិត្តអ្នកអានដូចគ្នាផងដែរ ជាក់ស្តែង មានអត្ថបទ៣ដែលមានអ្នកអានច្រើនជាងគេសម្រាប់ខែកក្កដា ដែលក្នុងនោះរួមមាន ៖
ដូចម្ដេចដែលហៅថា ជំងឺទឹកនោមផ្អែមប្រភេទ២?
បើតាមការអង្កេតនៅឆ្នាំ២០០៤-២០០៥ របស់សមាគមជំងឺទឹកនោមផ្អែមកម្ពុជា គេបានរកឃើញថាអត្រាអ្នកកើតជំងឺទឹកនោមផ្អែមនៅទីក្រុងមានប្រហែល១០% នឹងនៅជនបទប្រហែល៥%។ លោកវេជ្ជបណ្ឌិត ទូច ឃុន នាយករងមន្ទីរពេទ្យព្រះកុសមៈនិងប្រធានផ្នែកជំងឺទឹកនោមផ្អែមបានឲ្យនិយមន័យនៃ«ជំងឺទឹកនោមផ្អែមប្រភេទ ២» ថាជាជំងឺរុំារ៉ៃ ដែលស្ដែងឡើងដោយការកើនឡើងអត្រាជាតិស្ករនៅក្នុងឈាមហើយនៅក្នុងបរិការណ៍នៃភាពសុំានឹងអាំងស៊ុយលីន(ការផលិតអាំងស៊ុយលីនក្នុងខ្លួនមានសភាពធម្មតាតែសរីរាង្គមិនអាចប្រើវាបាន) និងកង្វះខាតនៃអាំងស៊ុយលីន (កោសិកាបេតារបស់លំពែងដំណើរការមិនល្អនាំឲ្យផលិតអាំងស៊ុយលីនមិនគ្រប់គ្រាន់)។ ជំងឺនេះ…
មានគភ៌ដំបូងនៅអាយុច្រើន សុទ្ធតែផ្តល់ហានិភ័យ ឬយ៉ាងណា?
មានកត្តាជាច្រើនក្នុងនោះរួមមាន ៖ ការសិក្សា សង្គម និងការងារ អាចជាមូលហេតុដែលធ្វើឲ្យស្រ្តីមួយចំនួនពន្យារពេលមានកូនដំបូង រហូតដល់វ័យប្រមាណ៣៥ឆ្នាំឡើងទៅ ដែលត្រូវបានចាត់ទុកថាគាត់មានផ្ទៃពោះដំបូងនៅអាយុច្រើន។ ប៉ុន្តែថា តើការមានគត៌ដំបូងនៅអាយុច្រើន មានគុណវិបត្តិ និងគុណសម្បត្តិបែបណាខ្លះ? ហើយថាតើមានចំណុចអ្វីខ្លះដែលគួរយល់ដឹងអំពីបញ្ហានេះ? ចម្លើយទាំងអស់មានបង្ហាញជូននៅក្នុងអត្ថបទនេះក្រោមការបកស្រាយពីលោកវេជ្ជបណ្ឌិត ហួត សេងឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត។
ទស្សនៈវិស័យរបស់គ្លីនិកអេគីប លើការទប់ស្កាត់លំហូរចេញអ្នកជំងឺទៅបរទេស
យើងប្រាកដជាសម្លឹងឃើញលំហូរចេញរបស់ប្រជាជនកម្ពុជា ដើម្បីរកសេវាព្យាបាលជំងឺនៅក្រៅប្រទេសនៅតែមានការកើនឡើង ស្របពេលដែលកម្ពុជាកំពុងមានការរីកចម្រើនក្នុងវិស័យសុខាភិបាលទាំងផ្នែកសាធារណ និងឯកជន។ ជាក់ស្តែង វិស័យទាំងពីរបាន និងកំពុងព្យាយាមពង្រឹងសក្តានុពល និងវិសាលភាពរបស់ខ្លួន ដើម្បីកាត់បន្ថយការទៅទទួលសេវាសុខភាពនៅក្រៅប្រទេសដោយផ្អែកទៅលើគោលជំហរ និងទស្សនៈវិស័យរួម។ លោក ឈាង ស៊ីដេត ដែលជាប្រធានប្រតិបត្តិ និងជាវេជ្ជបណ្ឌិតផ្នែកឯកទេស នៅគ្លីនិកអេគីប បានលើកឡើងថា«បើប្រៀបធៀបពីធនធានមនុស្សនៅទីនេះ យើងមិនចាញ់ប្រទេសផ្សេងៗទេ។ ចំនែកឯបរិក្ខារ និងសម្ភារៈប្រើប្រាស់ យើងក៏ព្យាយាមប្រើឧបករណ៍ដែលទំនើបទាន់ សម័យ និងមានភាពច្បាស់លាស» ហើយគ្លីនិក អេគីប ក៏បានចូលរួមចែករំលែកអំពីទស្សនៈវិស័យរបស់ខ្លួនក្នុងការកាត់បន្ថយលំហូរនៃអ្នកជំងឺ ក៏ដូចជាការផ្តល់ទំនុកចិត្តដល់ប្រជាជនឡើងវិញផងដែរ។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ