អត្ថបទប្រចាំសប្តាហ៍ ទី៤ នៃខែកក្កដា
សម្រាប់សប្តាហ៍ចុងក្រោយនៃខែកក្កដានេះ យើងក៏រកឃើញអត្ថបទ៣ដែលមានអ្នកអានច្រើនជាងគេផងដែរ ដែលក្នុងនោះ មាន១ជាអត្ថបទដែលត្រូវបានដាក់បញ្ចូល និងនិពន្ធផ្ទាល់ដោយសាធារណជនដែលជាអ្នកប្រើប្រាស់របស់យើងផងដែរ…អត្ថបទទាំង៣ នោះរួមមានដូចខាងក្រោម ៖
១៥ចំណុចដែលអ្នកនឹងយល់ប្រសិនបើអ្នកជានិស្សិតពេទ្យ
ជីវិតជានិស្សិតពេទ្យ មានតែនិស្សិតពេទ្យទេ ទើបយល់…លក្ខណៈថា មានរឿងរ៉ាវជាច្រើនដែលនិស្សិតផ្នែកផ្សេងមិនអាចនឹងដឹងបាន។ ហើយរឿងខ្លះ គឺពិបាកនឹងជឿ តែវាជាការពិតដែលត្រូវទទួលយក ទាំងដែលពេលខ្លះ មិនចង់នឹងទទួលយកក៏ដោយ។ យ៉ាងណាមិញ នេះក៏គ្រាន់តែជា១៥ចំណុចខ្លឹមៗតែប៉ុណ្ណោះ អ្នកដែលបានឆ្លងកាត់រសជាតិជីវិតនេះផ្ទាល់ ប្រាកដជាមានចំណុចខ្លះចង់បន្ថែមជាមិនខាន…
Depression!!! កុំឲ្យស្រមោលខ្មៅនោះទាញយកអ្វីគ្រប់យ៉ាងពីអ្នកអី...
អ្នកប្រាកដជាបានលឺព័ត៌មានថ្មីៗនេះហើយអំពីការស្លាប់របស់តារាចម្រៀងដ៏ល្បីមួយរូប Chester Bennigton សមាជិកមួយនៃក្រុមតន្រ្តីLinkin Park ដែលគាត់ក៏ជាអាយដុលមួយរូបរបស់ខ្ញុំដែរ…ស្តាយណាស់!!!ចាប់ពីពេលនេះទៅ…លែងបានលឺសម្លេងផ្ទាល់របស់គាត់ទៀតហើយ នៅឡើយតែសម្លេងថតទុកនៃបទចម្រៀងដ៏មានអត្ថន័យជាច្រើនរបស់គាត់។ ក៏ដឹងហើយថាDepression គឺមិនមែនជាជំងឺធម្មតានោះទេ…អត្ថបទនេះ មានបង្ហាញជូនបទពិសោធន៍ផ្ទាល់ខ្លះនៃអ្នកសរសេរ ដែលបានឆ្លងកាត់បញ្ហានេះមកបានដោយសារតែ…
លើសឈាមជាជំងឺតពូជមែនក៏អី?
សំណួរ ៖ ខ្ញុំអាយុ១៨ឆ្នាំ កម្ពស់១ម៉ែត្រ៥៧ ទម្ងន់៥០គីឡូក្រាម រស់នៅខេត្តកំពង់ធំ។ នាងខ្ញុំមិនមានរោគសញ្ញាអ្វីទេ ដោយសារម្តាយរបស់ខ្ញុំមានជំងឺលើសសម្ពាធឈាម នាងខ្ញុំចង់សួរលោកគ្រូពេទ្យថា តើជំងឺលើសសម្ពាធឈាមនេះអាចបន្តពីម្តាយមកកូនដែរឬទេ? តើខ្ញុំគួរធ្វើដូចម្តេចដើម្បីបង្ការមិនឲ្យកើតជំងឺនេះ? តើអាហារណាខ្លះ ដែលខ្ញុំគួរតម? ហេតុអ្វី?
សាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមជំងឺបេះដូងកម្ពុជា បានឆ្លើយតបនឹងករណីសិក្សានេះថា…
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ