អាជីវកម្មចាប់ផ្តើមថ្មី គួរឆ្លងកាត់ជំហានអ្វីខ្លះ? ហើយត្រូវពិចារណាលើចំណុចអ្វីខ្លះ?
ដូចជារៀងរាល់ខែដែរ កិច្ចសន្ទនាពាណិជ្ជកម្មដែលត្រូវបានសហការ និងរៀបចំឡើងដោយផាកកាហ្វេនិងវិទ្យាស្ថានអភិវឌ្ឍន៍ វិស័យអប់រំក៏ត្រូវបានរៀបចំឡើងជាថ្មីនាថ្ងៃទី៣១ខែ កក្កដា ឆ្នាំ២០១៧ ក្រោមប្រធានបទស្ដីអំពី«តើត្រូវត្រៀមអ្វីខ្លះ បើចង់បើកអាជីវកម្ម?»។ សម្រាប់កិច្ចសន្ទនាលើកនេះផងដែរ យើងឃើញមានវត្តមាននៃវាគ្មិនកិត្តិយសពីររូបអញ្ជើញចូលរួម គឺ លោក អ៊ីវ គឹមសួរ អគ្គនាយក និងជាគ្រូបង្វឹកផ្នែកអាជីវកម្ម (Master License) ក្រុមហ៊ុន Action Coach Cambodia និងលោក សោម សម្បត្តិ អគ្គនាយកនៃក្រុមហ៊ុន ខេមបូឌាន ខេមិខល សឹបផ្លាយ (ខាំ ផែន)។
ចំពោះប្រធាននៃកិច្ចសន្ទនានេះ លោក អ៊ីវ គឹមសួរ បានចែករំលែកអំពីជំហានទាំង៩យ៉ាងក្នុងការកសាងអាជីវកម្មឲ្យមានភាពរីកចម្រើនរួមមាន៖
-ចក្ខុវិស័យ
-បេសកកម្ម
-វប្បធម៌
-គោលដៅដ៏ឆ្លាតវៃក្នុងការចាប់យកអាជីវកម្ម
-រចនាសម្ព័ន្ធរបស់ក្រុមហ៊ុន
-កិច្ចសន្យាមុខតំណែង
-សន្ទស់នៃការវាស់វែងលទ្ធផល
-ការគ្រប់គ្រងជាប្រព័ន្ធ
-របៀបក្នុងការរៀបចំគ្រប់គ្រងដោយsoftware។
ចំណែកឯវាគ្មិនមួយរូបទៀត លោក សោម សម្បត្តិ លោកបានបង្ហាញជូន ៥ចំណុចដែលសហគ្រិនគប្បីពិចារណា ក្នុងការកសាងអាជីវកម្មរបស់ខ្លួនឲ្យមានសក្តានុពលរួមមាន៖
-ការអភិវឌ្ឍផលិតផល
-ការបង្កើតចំណូលនៃការលក់ដើម្បីប៉ះប៉ូវលើចំណាយដែលមានជាប្រចាំ
-ការគ្រប់គ្រងហិរញ្ញវត្ថុ
-ការគ្រប់គ្រងធនធានមនុស្ស
-ការគ្រប់គ្រងទូទៅ ។
គួរបញ្ជាក់ផងដែរថា កិច្ចសន្ទនាពាណិជ្ជកម្មបែបនេះក៏នឹងត្រូវបានរៀបចំឡើងជារៀងរាល់ខែតាមប្រធានបទផ្សេងៗផងដែរ ។
សូមកុំភ្លេចចូលរួមតាមដានទាំងអស់គ្នាថាតើសម្រាប់ខែបន្ទាប់…ប្រសិនបើលោកអ្នកមានបំណងចង់ចូលរួមក្នុងសិក្ខាសាលាបន្ទាប់ទៀតនោះ សូមធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ 012 232 823 ឬក៏ 077 676 423 ក្នុងការកក់សំបុត្រចូលរួម។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ