អត្ថបទប្រចាំសប្តាហ៍ ទី៤ នៃខែសីហា
ពេលវេលាពិតជាដើរលឿនណាស់មួយប៉ប្រិចភ្នែកសោះ នេះជាសប្ដាហ៍ទីមួយនៃខែកញ្ញាហើយក៏ជាពេលដែលត្រូវបូកសរុបលទ្ធផលអត្ថបទប្រចាំសប្ដាហ៍ដែលទទួលបានចំណាប់អារម្មណ៍នៃការអានច្រើនជាងគេ។ ក្នុងនោះ រួមមានដូចខាងក្រោម ៖
Sarahah គួរឲ្យចង់លេង តែក៏គួរឲ្យខ្លាចដែរ!
ស្របពេលដែលវាកំពុងត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំង ដោយមនុស្សភាគច្រើនបានគិតថា វាជាវិធីមួយដ៏ល្អប្រសើរសម្រាប់ការបញ្ចេញនូវមតិយោបល់ ក៏ដូចជាផ្ញើសារក្នុងចិត្តទៅកាន់នរណាម្នាក់ដោយមិនចង់បង្ហាញពីអត្តសញ្ញាណ វាក៏អាចជាអាវុធមួយចាក់ដោតបេះដូងនៃអ្នកប្រើប្រាស់ដែលបានទទួលមតិយោបល់អវិជ្ជមាន ការរិះគន់ ………
និស្សិតពេទ្យណាក៏យល់ថា«រៀនពេទ្យពិបាក»ដែរ តែពួកយើងមិនបោះបង់ឡើយ…
នាងខ្ញុំឈ្មោះ តាំង រ៉ូស្សាទេវី ជាអតីតនិស្សិតផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(បញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៧) ហើយសព្វថ្ងៃនេះកំពុងបម្រើការងារ មណ្ឌលវេជ្ជសាស្ត្រសហគមន៍ (Comunity medical center)ក្រោយពេលដែលបានចូលរៀន ខ្ញុំពិតជាធ្លាប់បានគិតថា ខ្ញុំបានរើសមុខវិជ្ជាខុសដោយសារតែការសិក្សាមានភាពមមមាញឹក និងរវល់ជាខ្លាំង មិនត្រឹមតែមិនសូវបានចូលរួមសកម្មភាពសង្គមប៉ុណ្ណោះទេ ថែមទាំងត្រូវចំណាយពេលវេលា កម្លាំងកាយ និងកម្លាំងចិត្តជាច្រើនទៀតផង។ ទោះជាយ៉ាងណា ក៏ខ្ញុំមិនដែលមានអារម្មណ៍ថា ចង់បោះបង់ការសិក្សានោះចោលទេ ដោយសារតែឆ្នាំទី២ និងទី៣ គឺជាឆ្នាំដែលមានការចុះធ្វើការអនុវត្តផ្ទាល់…….
រៀនពេទ្យ...ឆ្នាំណាសប្បាយជាងគេ? ឆ្នាំណាពិបាកជាងគេ?
គិតរាប់បញ្ចូលទាំងកម្មវិធីសិក្សា សម្ពាធ ពេលវេលា មិត្តភាព កម្រិតលំបាកនៃមេរៀន ភាពមមាញឹក និងកត្តាផ្សេងៗទៀតជាច្រើន សម្រាប់អ្នកផ្ទាល់ តើឆ្នាំមួយណាដែលផ្តល់នូវភាពរីករាយដល់អ្នកជាងគេ? ហើយឆ្នាំណាដែលពិបាកជាងគេ? ហេតុអ្វីដែរ? តោះ! មកអានចម្លើយនៃនិស្សិតចំនួន៩រូបដែលបានផ្តល់កិច្ចសម្ភាសន៍ដល់ក្រុមការងារ…
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ