មន្ទីរពេទ្យព្រះអង្គឌួង ផ្តល់ជូនសេវា៣ដោយឥតគិតថ្លៃ

សេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យព្រះអង្គឌួង មានកិត្តិយសសូមជម្រាបជូន ដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មន្ទីរពេទ្យព្រះអង្គឌួង និងមានការចូលរួមសហការពីក្រុមគ្រូពេទ្យមកពីប្រទេសកូរ៉េដោយសហប្រតិបត្តិការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA ) និងសមាគមចក្ខុខ្មែរ(Khmer Sight Foundation) ក្រោមការជួយឧបត្ថម្ភទទួលបានពីធនាគារភ្នំពេញ ពាណិជ្ជ (PPC Bank )។
ចំពោះលោក លោកស្រីនិងប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាដូចខាងក្រោមនេះសូមមកទទួលការព្យាបាលដោយឥតគិតថ្លៃ ៖
-ការព្យាបាល និងវះកាត់ចក្ខុរោគ
-ការពិនិត្យពិគ្រោះជំងឺមាត់ធ្មេញ
-ការពិនិត្យពិគ្រោះជំងឺសើស្បែក
អាស្រ័យហេតុដូចនេះ សូមជម្រាបជូន ដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ជ្រាបជាពត៌មាន។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

