Menu

ធ្លាប់ស្អិតភ្នែក នៅពេលក្រោកពីគេងទេ?


ធ្លាប់ស្អិតភ្នែក នៅពេលក្រោកពីគេងទេ?

ភ្នែកប្រែពណ៌ជាក្រហម ឬមានអាការៈស្អិតភ្នែកអាចជារោគសញ្ញានៃការរលាកភ្នាសដែលគ្របលើផ្នែកសនៃគ្រាប់ភ្នែក ឬហៅថា Conjonctivite។ ភាគច្រើន ជំងឺនេះមានសភាពស្រាល ដែលអាចដោះស្រាយបានដោយគ្រាន់តែប្រើប្រាស់ជាមួយឱសថលាងភ្នែកមួយចំនួន តែត្រូវប្រយ័ត្នព្រោះការរលាកក៏អាចបណ្តាលមកពីជំងឺផ្សេងទៀតដូចជា ជំងឺទឹកដក់ក្នុងភ្នែក   (Glaucomes) ឬជំងឺរលាកប្រស្រីភ្នែក (Irido-cyclites)។

អ្វីគួរដឹង?
ក្នុងករណីភ្នែករបស់អ្នកមានសភាពស្អិតនៅរាល់ពេលក្រោកពីគេងពេលព្រឹកព្រលឹម វាអាចជាសញ្ញានៃជំងឺរលាកភ្នាសភ្នែកតិចតួចដែលបណ្តាលមកពី៖
•    ការចម្លងរោគ ៖ ភាគច្រើនបណ្តាលមកពីពពួកវីរុស
•    បញ្ហាអាល្លែកហ្ស៊ី ៖ មានវត្តមានលម្អងផ្កា ឬអាល្លែកហ្ស៊ីជាមួយសត្វឆ្មា ឬឆ្កែ ជាដើម។

អ្វីគួរធ្វើ?
ការផ្តល់ដំបូន្មានអាចមានដូចជា៖
•    លាងភ្នែកជាមួយសូលុយស្យុងប្រភេទ L’acide borique មានឈ្មោះ៖ Dacryosérum, Optraex, Sophtal (ជាថ្នាំអំពូលប្រើប្រាស់តែម្តង)
•    ប្រើប្រាស់ឱសថលាងភ្នែកពពួក Antiseptique មានដូចជា៖ Désomédine collyre ឬBiocidan ជាដើម
•    ប្រើប្រាស់ក្រែមលាបភ្នែកពពួក Antiseptique៖ ប៉ូម៉ាត Maurice 2,5% (Cooper) តែចៀសវាងប្រើប្រាស់ជាមួយភ្នែកដែលពាក់កញ្ចក់ Lens។

ប្រសិនភ្នែកស្តែងចេញមានពណ៌ក្រហម រួមទាំងមានការឈឺចាប់ទៀតនោះ អ្នកគួរប្រញាប់ស្វែងរកការពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺភ្នែក។

ប្រភពយោង៖ Le vademecum de la Médication officinale

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង