សន្និសីទឱសថសាស្រ្តលើកទី១ ឆ្នាំ២០១៨

សន្និសីទឱសថសាស្រ្តលើកទី១ ឆ្នាំ២០១៨ ត្រូវបានរៀបចំដោយផ្នែកឱសថសាស្រ្ត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ ការអនុវត្តន៍ និងភាពជោគជ័យនានា នៅក្នុងផ្នែកឱសថសាស្រ្តគ្លីនិក ឱសថស្ថានសហគមន៍ ពាណិជ្ជកម្មឱសថ សហគ្រាសផលិតឱសថ និងវេជ្ជជីវសាស្រ្ត។ សន្និសីទនេះ នឹងត្រូវធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំប៊ី ជាន់ទី៣ អគារប៊ី នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ដោយមានការចូលរួមពីឱសថការី និងនិស្សិតឱសថសាស្រ្តចំនួន២០០នាក់ ដែលអញ្ជើញមកពីគ្រប់មហាវិទ្យាល័យ ឱសថសាស្រ្ត ក្នុងប្រទេសកម្ពុជា ។
វាគ្មិនកិត្តិយសចំនួន១១នាក់ នឹងត្រូវបានអញ្ជើញចូលរួមក្នុងសន្និសីទនេះ ក្នុងនោះមាន៖
១. ឯកឧត្តម ឧកញ៉ា ឱសថការី កៅ មុយលីម អគ្គនាយកសហគ្រាសផលិតឱសថ អឺហ្វាក់ នឹងធ្វើបទបង្ហាញអំពី«បញ្ហាប្រឈម និងភាពជោគជ័យនៃផលិតផលក្នុងស្រុក នៅក្នុងទីផ្សារកម្ពុជា»។
២. លោកបណ្ឌិតឱសថសាស្រ្តឯកទេស សុខ ប៊ុនសូរ ទីប្រឹក្សាផ្នែកទីផ្សារ នៃសហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម នឹងធ្វើបទបង្ហាញអំពី«តួនាទីឱសថការីក្នុងវិស័យទីផ្សារឱសថ»។
៣. លោកឱសថបណ្ឌិត ជា វីរៈ នាយកប្រតិបត្តិ និងឱសថការីនៃក្រុមហ៊ុន ខមញ៉ូនីធី ហ្វាម៉ា ខូអិលធីឌី នឹងធ្វើបទបង្ហាញអំពី«ការអនុវត្តន៍ល្អនៅក្នុងឱសថស្ថានឆ្នាំ២០២៨»។
៤. កញ្ញាបណ្ឌិតឱសថសាស្រ្តឯកទេស យូ វណ្ណនី សមាជិកក្រុមប្រឹក្សាគណៈឱសថការីរាជធានីភ្នំពេញ នឹងធ្វើបទបង្ហាញអំពី«ការបែងចែករវាងការផ្តល់ឱសថ និងការចេញវេជ្ជបញ្ជា»។
៥. លោកឱសថការី គីម ស៊ីថា ម្ចាស់ឱសថស្ថានយូនីឃែរ នឹងធ្វើបទបង្ហាញអំពី«បញ្ហាប្រឈមក្នុងការបើកឱសថស្ថានក្នុងប្រទេសកំពុងអភិវឌ្ឍន៍»។
៦. លោកស្រីឱសថបណ្ឌិតឯកទេស វង្ស ដានី ប្រធានផ្នែកមីក្រូជីវសាស្រ្ត នៃមន្ទីរពិសោធន៍មន្ទីរពេទ្យកុមារជាតិ នឹងធ្វើបទបង្ហាញអំពី«សារៈសំខាន់នៃលទ្ធផលតេស្តមន្ទីរពិសោធន៍ ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ»។
៧. លោកស្រីបណ្ឌិតឱសថសាស្រ្តឯកទេស ហែម សុភក្តិ ប្រធានផ្នែកមន្ទីរពិសោធន៍វេជ្ជជីវសាស្រ្ត ចាតា និងជាសាស្រ្តាចារ្យបង្រៀនផ្នែកមីក្រូជីវសាស្រ្តនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នឹងធ្វើបទបង្ហាញអំពី «បញ្ហាប្រឈមក្នុងវិជ្ជាជីវៈវេជ្ជជីវសាស្រ្តនៅក្នុងវិស័យសុខាភិបាល»។
៨. លោកស្រីឱសថការី ជា បានហេង នាយកបច្ចេកទេស នៃសហគ្រាសផលិតឱសថអន្តរជាតិ នឹងធ្វើបទបង្ហាញអំពី«តម្រូវការជាមូលដ្ឋានក្នុងការបើកសហគ្រាសផលិតឱសថ»។
៩. លោកឱសថការី ធឿន តិចម៉េង នាយកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃសហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម នឹងធ្វើបទបង្ហាញអំពី«ការអភិវឌ្ឍន៍ផលិតផលឱសថថ្មីនៅក្នុងសហគ្រាសផលិតឱសថ»។
១០. លោកស្រីឱសថការី ពេជ្រ ច័ន្ទធីតា ឱសថការី នៃមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម នឹងធ្វើបទបង្ហាញអំពី«តួនាទីរបស់ឱសថការីនៅក្នុងមន្ទីរពេទ្យ»។
១១. លោកឱសថការី ខេង សេងលី អតីតឱសថការី នៃមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ នឹងធ្វើបទបង្ហាញអំពី «បញ្ហាប្រឈមក្នុងការអនុវត្តន៍ឱសថសាស្រ្តគ្លីនិកនៅក្នុងមន្ទីរពេទ្យ»។
សន្និសីទនេះត្រូវបានគាំទ្រដោយគណៈឱសថការីកម្ពុជា និងឧបត្ថម្ភធំដោយ៖ ក្រុមហ៊ុនDKSH សហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម សហគ្រាសផលិតឱសថ ជា ចំណាន សហគ្រាសផលិតឱសថ អឺហ្វាក់ និងសហគ្រាសផលិតឱសថអន្តរជាតិ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទលេខ៖០៩៦ ២៨១ ៩៧៨២/០១១ ២២៣ ២៩៣ ឬអ៊ីម៉ែល៖uhuykhim@puthisastra.edu.kh
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

