Menu

[មានវីដេអូ] Medicine Talk “តោះនិយាយជាមួយសិស្សច្បងពី ដំណើរជីវិតជានិស្សិតវេជ្ជសាស្រ្តឯកទេស”


[មានវីដេអូ] Medicine Talk “តោះនិយាយជាមួយសិស្សច្បងពី ដំណើរជីវិតជានិស្សិតវេជ្ជសាស្រ្តឯកទេស”

តើនិស្សិតវេជ្ជសាស្ត្របានគិតហើយឬនៅថា គួរជ្រើសឯកទេសមួយណានៅថ្ងៃខាងមុខ?
ហើយគួរត្រៀមខ្លួនបែបណាខ្លះ ដើម្បីប្រលងជាប់ជានិស្សិតវេជ្ជសាស្រ្តឯកទេស?  
ចុះកំឡុងពេលរៀនផ្នែកវេជ្ជសាស្ត្រឯកទេសនីមួយៗ មានភាពលំបាកយ៉ាងណាខ្លះទៅ ហើយត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ? ...

និស្សិតវេជ្ជសាស្រ្តទើបចូលរៀន ឬអនាគតលោកវេជ្ជបណ្ឌិតរបស់យើងប្រហែលជាធ្លាប់បានសួរខ្លួនឯង ឬលើកមកពិភាក្សាជាមួយមិត្តភក្តិ ឪពុកម្តាយជាច្រើនលើកច្រើនសាររួចមកហើយនូវសំណួរខាងលើនេះ ហើយក៏ប្រហែលជាមានសំណួរជាច្រើនទៀតទាក់ទងនឹងគោលដៅនៃការជ្រើសរើសជំនាញឯកទេសនាថ្ងៃអនាគត ដែលតែងតែចោទជាការបារម្ភ និងកង្វល់ជាច្រើនសម្រាប់យើង ជាពិសេសនៅឆ្នាំដែលត្រៀមបញ្ចប់ការសិក្សាតែម្តង។
 
សុភាសិតខ្មែរដែលបានលើកឡើងថា “អ្នកចេះដប់ មិនស្មើអ្នកប្រសប់មួយ” ហេតុនេះការជ្រើសរើសជំនាញឯកទេសដែលយើងស្រឡាញ់ពិតប្រាកដពិតជាសំខាន់។​​ គ្រាន់តែថា ឯកទេសមានច្រើនណាស់ ហើយសុទ្ធតែល្អៗដូចគ្នា មិនដឹងគួរជ្រើសមួយណា មិនដឹងថាមួយណាដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់ខ្លួន ដែលមូលហេតុទាំងនេះមកពី ការខ្វះខាតព័ត៌មាន តថភាពជាក់ស្តែង ទំនាក់ទំនង បទពិសោធន៍ ក៏ដូចជាកម្លាំងជំរុញទឹកចិត្ត។ ប៉ុន្តែអាចឈប់បារម្ភបានណា កត្តានេះក៏ធ្លាប់ជាបញ្ហាសម្រាប់រៀមច្បង វេជ្ជបណ្ឌិតឯកទេសរបស់យើងដែលនឹងមកចូលរូមជាវាគ្មិនក្នុងកម្មវិធីនេះដូចគ្នាដែរ។

បើអញ្ចឹង ហេតុអ្វីក៏មិនចាប់យកឱកាសក្នុងការជួបជាមួយនឹងសិស្សច្បងវេជ្ជបណ្ឌិតឯកទេសរបស់អ្នក ដែលបានឆ្លងកាត់ដំណើរផ្លូវដែលអ្នកកំពុងបារម្ភក្នុងការឈានជើងឆ្លងកាត់ និងមើលថាតើពួកគាត់អាចជួយអ្នកបានកម្រិតណា? អ្នកអាចនឹងភ្ញាក់ផ្អើលក្រោយពីបានជួបពួកគាត់!

ហេតុអ្វី Medicine Talk ត្រូវបានបង្កើតឡើង? ចុះរំពឹងថាទទួលបានអ្វីខ្លះក្រោយចូលរួម?
ស្របពេលនឹងការចូលរួមលើកកម្ពស់វិជ្ជាជីវៈសុខាភិបាលតាមរយៈប្រតិបត្តិការផ្សេងៗជាច្រើនកន្លងមក ហេលស៍ថាម ប្រូ ក៏មានជំនឿជាក់ផងដែរថា វិជ្ជាជីវៈវេជ្ជសាស្រ្តពិតជាដើរតួនាទីយ៉ាងសំខាន់ ដែលក្នុងនោះការលើកកម្ពស់ធនធានមនុស្សជាអ្វីដែលយើងមិនអាចមើលរំលងបាន។ ហេតុនេះ ហេលស៍ថាម ប្រូ បានធ្វើការគោរពអញ្ចើញនូវវាគ្មិនវ័យក្មេងដែលជានិមិត្តរូបដ៏មានប្រជាប្រិយនៅក្នុងវិស័យវេជ្ជសាស្រ្តចំនួន ១០រូប ដើម្បីបង្ហាញជាមាគ៌ាក្នងការជ្រើសរើសឯកទេសមួយដ៏ត្រឹមត្រូវ  ក៏ដូចជាសាងទំនាក់ទំនងយ៉ាងស្អិតរមួតរវាងសិស្សច្បង និងសិស្សប្អូនវេជ្ជសាស្ត្រដើម្បីផ្លាស់ប្តូព័ត៌មាន និងស្រាយចម្ងល់ទាំងឡាយដែលពួកគាត់មាន។ 

ម៉្យាងទៀត ហេលស៍ថាម ប្រូ មានជំនឿជាក់យ៉ាងមុតម៉ាំថា ក្រោយពីបានចូលរួមកម្មវិធីនេះហើយ អ្នកនឹងអាចស្រាយចម្ងល់ ទទួលបាននូវគន្លឹះក្នុងការសម្រេចចិត្ត កម្លាំងជម្រុញចិត្ត ភាពជឿជាក់ ព័ត៌មានជាក់ស្តែងអំពីឯកទេសដែលខ្លួនស្រលាញ់កាន់តែច្បាស់ ក៏ដូចជាត្រៀមខ្លួនបានឲ្យល្អដើម្បីឈានជើងក្នុងជំនាញដែលខ្លួនពេញចិត្ត។ លើសពីនេះទៀត អ្នកអាចនឹងចាប់ផ្តើមរកឃើញនូវចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួន និងអាចជ្រើសរើសឯកទេសដែលស័ក្តិសមចំពោះខ្លួនប្រកបដោយជំនឿចិត្តផងដែរ។ 

គួរបញ្ជាក់ផងដែរ សិស្សច្បងវេជ្ជសាស្រ្តឯកទេសរបស់យើងដែលនឹងចូលរួមចែករំលែកនៅក្នុង Medicine Talk រួមាន៖
1. លោកស្រី វន ម៉ាលីស អតីតនិស្សិតឯកទេស ជំងឺបេះដូង និងសរសៃឈាម  
2. លោក ស៊ឹម សុផាណ្ណា និស្សិតឯកទេស វេជ្ជសាស្រ្តទូទៅ
3. លោក វ៉ា ម៉េង និស្សិតឯកទេស ជំងឺសួត
4. កញ្ញា អ៊ំ វីណា អតីតនិស្សិតឯកទេស សម្ភព និងរោគស្រ្តី
5. លោក គឹម សុភ័ក្រ្តា និស្សិតឯកទេស ជំងឺឆ្អឹង និងបាក់បែក
6. លោក មិន សុផាន់ណារ៉ា និស្សិតឯកទេស ជំងឺទឹកនោមផ្អែមនិងក្រពេញ
7. លោក រម្យ មុន្នី និស្សិតឯកទេសជំនាញ ផ្នែកជំងឺមហារីកព្យាបាលដោយកាំរស្មី
8. លោក បួយ ហេង និស្សិតឯកទេស ក្រពះ ពោះវៀន ថ្លើម 
9. កញ្ញា សឿង ស៊ីថន និស្សិតឯកទេស វិជ្ជារោគកុមារ
10. លោក ប៊ន បូរិ និស្សិតឯកទេស សើស្បែក

សំបុត្រចូលរួម
សម្រាប់ការចូលរួម អ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរួមជាមុន ជាមួយតម្លៃសំបុត្រត្រឹមតែ ២០,000រៀល (សម្រាប់និស្សិត) និង៤0,000រៀល (សម្រាប់មិនមែននិស្សិត) នៅមុនថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ ចំពោះតម្លៃសំបុត្រក្រោយថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺ ៤0,000រៀល (សម្រាប់មិនមែននិស្សិត) និង៦0,000រៀល (សម្រាប់មិនមែននិស្សិត)។
***បញ្ជាក់៖ ចំនួនកន្លែងមានកំណត់!!!

របៀបចុះឈ្មោះ
ដើម្បីចុះឈ្មោះជាមុន សូមចូលទៅកាន់ទំព័រ http://healthtime.tips/subpage/Healthtimepro/appointments ហើយធ្វើការបំពេញឈ្មោះ ភេទ អ៊ីម៉ែល លេខទូរស័ព្ទ ដោយជ្រើសយក Medicine Talk “តោះនិយាយជាមួយសិស្សច្បងពី ដំណើរជីវិតជានិស្សិតវេជ្ជសាស្រ្តឯកទេស”និងរើសយក ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង៨ព្រឹក។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។ ឬ ប្រើ Healthogo App ស្វែងរក Healthtime Pro ហើយចុចលើការណាត់ជួប រួចបំពេញ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង៨ព្រឹក ជ្រើសយក Healthtime Pro Forum និងបំពេញលេខទូរស័ព្ទ។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។

កំណត់សម្គាល់៖ ការបង់ប្រាក់ និងទទួលសំបុត្រ ប្រព្រឹត្តិនៅការិយាល័យក្រុមហ៊ុនហេលស៍ថាមខប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សម្រាប់ទំនាក់ទំនងព័ត៌មានបន្ថែម ៖ ០៧៧ ៨៨៨ ០៧៦/ ០៧៧ ៨៨៨ ០៧៥/ ០៦៩ ៨៨៨ ១១២

កុំភ្លេច ចូលរួមជាមួយពួកយើង ក្នុងកម្មវិធី Medicine Talk “តោះនិយាយជាមួយសិស្សច្បងពីដំណើរជីវិតជានិស្សិតវេជ្ជសាស្រ្តឯកទេស” ទាំងអស់គ្នា នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ចាប់ពី៨ព្រឹក ដល់១២ថ្ងៃត្រង់ នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត (UP)។

ប្រញាប់កក់សំបុត្ររបស់អ្នកនៅថ្ងៃនេះ (កន្លែងមានកំណត់)! ហើយពួកយើង និងសិស្សច្បងវេជ្ជសាស្រ្តឯកទេសរបស់យើង នឹងរង់ចាំជួបអ្នកទាំងអស់គ្នានៅថ្ងៃនោះ!
*ហេលស៍ថាម ប្រូ ជាស្ថាប័នផ្តោតលើការអប់រំ និងពង្រឹងសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាពិសេសលើការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺ ដើម្បីសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង