Menu

សិក្ខាសាលាស្តីពីការផ្តល់ប្រឹក្សា និងអប់រំដល់អ្នកជំងឺ


សិក្ខាសាលាស្តីពីការផ្តល់ប្រឹក្សា និងអប់រំដល់អ្នកជំងឺ

ការព្យាបាលជំងឺប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ទាមទារឲ្យអ្នកផ្តល់សេវាសុខភាព ជាពិសេសឱសថការី ត្រូវមានជំនាញក្នុងការផ្ដល់ប្រឹក្សា និងការអប់រំដល់អ្នកជំងឺឱ្យបានច្បាស់លាស់។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការខាងលើ មហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នឹងរៀបចំសិក្ខាសាលាស្តីអំពី”ការផ្តល់ប្រឹក្សា និងអប់រំដល់អ្នកជំងឺ”។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំH វេលាម៉ោង៨:០០នាទីព្រឹក រហូតដល់ម៉ោង១២:០០នាទីថ្ងៃត្រង់។ វាគ្មិនកិត្តិយស គឺលោកឱសថបណ្ឌិត Dallas J.Smith ដែលលោកបានបញ្ចប់ការសិក្សាថ្នាក់ឱសថបណ្ឌិតពីសាកលវិទ្យាល័យ ហ្វីនលេ សហរដ្ឋអាមេរិក។ លោកនឹងមកចែករំលែកនូវបទពិសោធន៍ស្តីពីជំនាញការផ្តល់ប្រឹក្សា និងអប់រំដល់អ្នកជំងឺ ដែលលោកបានអនុវត្តជាច្រើនឆ្នាំនៅសហរដ្ឋអាមេរិក ជូនដល់អ្នកចូលរួមទាំងអស់។ សេចក្តីដូចបានរៀបរាប់ខាងលើ សូមឱសថការី និងនិស្សិតឱសថសាស្ត្រទាំងអស់ ក្នុងប្រទេសកម្ពុជា មេត្តាចុះឈ្មោះចូលរួមឲ្យបានច្រើនកុះករតាមតំណខាងក្រោម។ សម្រាប់អ្នកចូលរួមដែលមិនមែនជានិស្សិតឱសថសាស្រ្តកំពុងសិក្សាក្នុងសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត សូមមេត្តាចុះឈ្មោះតាមតំណខាងក្រោម និងអញ្ជើញមកយកសំបុត្រនៅមហាវិទ្យាល័យឱសថសាស្រ្តក្នុងរយៈពេលពីរថ្ងៃ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ ០១៧ ៣៣៥ ៥៥៨។ សូមចុចតាមតណខាងក្រោម៖ 
https://goo.gl/forms/oyO2hMnALoGt5NHZ2
----------------------------
Safe, effective, and quality treatment requires competent healthcare providers especially pharmacists to have patient counseling and health education skills. To meet to this requirement, Faculty of Pharmacy of University of Puthisastra (UP) will conduct a workshop on “Patient Counseling and Health Education” on November 17, 2018, at the Hall “H” from 8:00a.m. to 12:00p.m. Our honorable speaker, Dr. Dallas J.Smith, who gratuated from University of Findlay, United States of America, will share his many years of practical experiences to the participants. As mentioned, we are pleased to invite pharmacists and pharmaceutical students from different faculties in Cambodia to join our event. For those who are not UP pharmaceutical students, please also register through the link below and come to take the ticket within two days from the Faculty of Pharmacy.


Share:

អត្ថបទទាក់ទង