គួរប្រើយុទ្ធសាស្រ្តហិរញ្ញវត្ថុបែបណាខ្លះសម្រាប់ការចាប់ផ្តើម និងពង្រីកអាជីវកម្ម?
បច្ចុប្បន្ននេះ មនុស្សមួយចំនួនធំបានងាកមកបង្កើតអាជីវកម្មដោយខ្លួន ប៉ុន្តែអាជីវកម្មខ្លះក៏បានបិទទៅវិញមុននឹងមានការរីកចម្រើន ហើយក៏មានអាជីវកម្មមួយចំនួនបានរីកលូតលាស់លឿនគួរឲ្យកត់សម្គាល់ផងដែរ។
តើអ្វីដែលជម្រុញឲ្យអាជីវកម្មមួយអាចរីកចម្រើនបាន និងមានស្ថេរភាព?
ឆ្លើយតបនឹងសំនួរទាំងនេះ ជាថ្មីម្តងទៀត សម្រាប់ខែកុម្ភៈនេះ Park Café និង Educational Development Institute បានបន្តសហការណ៍គ្នានាំយកការពិភាក្សាពាណិជ្ជកម្មថ្មីដែលផ្តោតលើ «ការអភិវឌ្ឍន៍យុទ្ធសាស្រ្តហិរញ្ញវត្ថុក្នុងការចាប់ផ្តើមអាជីវកម្ម និងពង្រីកអាជីវកម្ម» ដោយមានការគាំទ្រពីស្ថាប័នជំនាញផ្នែកសហគ្រិនភាព CIC, JCI, YEAC និងបណ្តាលស្ថាប័នធំៗមួយចំនួនទៀត។
សិក្ខាសាលានេះ នឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែកុម្ភៈ នេះនៅផាកកាហ្វេសាខាត្រសក់ផ្អែម ចាប់ពីម៉ោង០៥:៣០នាទីល្ងាចតទៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកត្តិយស ដែលនឹងចូលរួមធ្វើការចែករំលែកបទពិសោធន៍ដ៍មានតម្លៃដោយរួមមាន៖
-លោក ប៉ិច បូឡែន អគ្គនាយកនៃក្រុមហ៊ុន Westline Education Group
- លោក គុយ វ៉ាត់ អគ្គនាយកនៃក្រុមហ៊ុន V-Trust Group
-លោក ម៉ៅ សាវិន ប្រធានផ្នែកវិនិយោគជាន់ខ្ពស់នៃ Emerging Markets Investment Advisers កម្ពុជា។
វាគ្មិនទាំង៣រូប នឹងចូលរួមបកស្រាយនូវចម្ងល់ ក៏ដូចជាចំនុចគន្លឹះសំខាន់ៗ ដែលអាជីវកម្មនីមួយៗគួររៀបចំ និងពិនិត្យឲ្យបានច្បាស់លាស់ក្នុងអត្ថន័យធានាឲ្យមានការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនៃអាជីវកម្មនោះ។
លោកអ្នកប្រាកដជាចង់ដឹងថា «អ្វីដែលហៅថាយុទ្ធសាស្រ្តហិរញ្ញវត្ថុ?» ព្រោះវាពិតជាមានសារៈសំខាន់ចំពោះអនាគតរបស់ក្រុមហ៊ុនមួយដែលកំពុងធ្វើអាជីវកម្មក្នុងទីផ្សារ ដោយហេតុថាយុទ្ធសាស្រ្តស្ថេរភាពហិរញ្ញវត្ថុ ឬ Financial Strategy នឹងជួយឲ្យក្រុមហ៊ុនរបស់លោកអ្នកធានាបានស្ថេរភាពក្នុងការវិវឌ្ឍខ្លួន និងគ្រប់គ្រងលំហូរហិរញ្ញវត្ថុក្នុងក្រុមហ៊ុនដោយប្រសិទ្ធភាព។
មានបំណងស្វែងយល់កាន់តែស៊ីជម្រៅនូវចំណុចសំខាន់ខាងលើ ដើម្បីអាជីវកម្មរបស់លោកអ្នក សូមកុំភ្លេចជួបជាមួយពួកគាត់ទាំងអស់គ្នា នៅថ្ងៃទី ២៧ ខែកុម្ភៈនេះ…នៅផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម ចាប់ពីម៉ោង ០៥: ៣០នាទីល្ងាចតទៅ…
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ 012 232 823 ឬក 077 676 423 ក្នុងការកក់សំបុត្រចូលរួម។
គួរបញ្ជាក់ផងដែរថា កម្មវិធីកិច្ចសន្ទនាពាណិជ្ជកម្មនេះនឹងបន្តមានជារៀងរាល់ខែដែលផ្តោតលើចំណុចគន្លឹះនៃអាជីវកម្មនីមួយៗ…កុំភ្លេចតាមដានជាមួយទាំងអស់គ្នាថាតើប្រធានបទក្នុងខែបន្ទាប់ជាអ្វី?ហើយមានការចូលរួមវាគ្មិនរូបណាខ្លះដែរ?