
[មានវីដេអូ] “Check-up Tour” ការលើកកម្ពស់សុខាមាលភាពសុខភាព



ក្នុងខែមករា ឆ្នាំ២០១៩កន្លងមកនេះ ក្រុមការងារហេលស៍ ថាម ប្រូ សហការជាមួយ មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ បានប្រារព្ធកម្មវិធី “Check-up Tour” ដោយមានការផ្តល់ជូនការវាស់ដឺក្រេភ្នែក ពិនិត្យ និងពិគ្រោះអំពីបញ្ហាសុខភាពភ្នែក ដោយឥតគិតថ្លៃ។ កម្មវិធីប្រព្រឹត្តទៅ នៅសាកលវិទ្យាល័យចំនួន២ គឺសាកលវិទ្យាល័យ អន្តរជាតិ និងសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ដើម្បីជួយលើកកម្ពស់ការថែទាំសុខភាពភ្នែក សិស្សនិស្សិតដែលជាធនធានដ៏សំខាន់របស់ប្រទេសជាតិ។ កម្មវិធីប្រព្រឹត្តទៅបានយ៉ាងរលូន ក្រោមការឧបត្ថម្ភដោយ ផលិតផល កូស៊ីល។
គួរបញ្ជាក់ផងដែរថា ដើម្បីចូលរួមលើកកម្ពស់សុខភាពសាធារណៈ ហេលស៍ថាម ប្រូ សហការជាមួយគ្លីនិក/មន្ទីរពេទ្យជាដៃគូ បាននឹងកំពុងបង្កើតនូវកម្មវិធីមួយ “Check-up Tour” នេះឡើងក្នុងគោលបំណងធំៗ ចំនួន៣៖
- អាចដឹងពីស្ថានភាពសុខភាពរបស់ខ្លួន
- ជួយកាត់បន្ថយហានិភ័យនៃការវិឌ្ឍទៅជាជំងឺធ្ងន់ធ្ងរ
- ទទួលបានព័ត៌មានថ្មីៗអំពីសុខភាព
ក្រៅពីនេះ ហេលស៍ ថាម ប្រូ ក៏ធ្លាប់បានចូលរួមផ្តល់ការពិនិត្យសុខភាពជាច្រើនទៀតក្នុងឆ្នាំ២០១៨ ដោយមានការសហការជាមួយគ្លីនិក/មន្ទីរពេទ្យ និងក្រុមហ៊ុននានាជាច្រើនផងដែរ។ ដូចជាកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសកម្មវិធីពិព័រណ៍កីឡា និងសុខភាព ManulifeMOVE fair 2018 ដែលរៀបចំឡើងដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife Cambodia។ ក្រោមការគាំទ្រដោយ សមាគមគ្រូពេទ្យបេះដូងកម្ពុជា(CHA) ផ្តល់ជូនការពិនិត្យសុខភាពបេះដូង ដើម្បីលើកកម្ពស់ការថែទាំ និងបង្កើនការយកចិត្តទុកដាក់របស់ប្រជាជនយើងទៅលើសុខភាពបេះដូងឲ្យបានកាន់តែល្អប្រសើរ។
ហេលស៍ ថាម ប្រូ សូមសន្យាថានឹងរៀបចំនូវការពិនិត្យសុខភាព ដ៏មានគុណប្រយោជន៍ជាច្រើនទៀតតាមរយៈការសហការជាមួយនឹងគ្លីនិកជាដៃគូជាបន្តបន្ទាប់ ដើម្បីជាចំណែកមួយនៃការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជាតិយើង នៅតាមសាកលវិទ្យាល័យ និងទីសាធារណៈនានានៅកម្ពុជា ព្រមទាំងការចូលរួមក្នុងកម្មវិធីពិព័រណ៍ និងសិក្ខាសាលាផ្សេងៗផងដែរ។
កុំភ្លេចតាមដានទាំងអស់គ្នាណ៎ា នៅលើគេហទំព័រហេ្វសបុករបស់ហេលស៍ថាម Healthtime Pro និងHealthogo ដើម្បីអាចចូលរួមទទួលបានការពិនិត្យសុខភាព និងចំណេះដឹងទាក់ទងនឹងសុខភាពនានា។
“កុំចាំដល់ថ្ងៃឈឺ ទើបចាប់ផ្តើមយកចិត្តទុកដាក់នឹងសុខភាព”
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ