Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរអាចព្យាបាលជាសះស្បើយទេ?

នាពេលបច្ចុប្បន្ន ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរហាក់មានការកើនឡើងតាមសមាមាត្រខ្ពស់ទៅនឹងវ័យ និងអាយុរបស់មនុស្ស (អាយុចាប់ពី ៤០ ទៅ៦០ឆ្នាំ) ជាពិសេស ៨០ភាគរយកើតចំពោះស្ត្រីហើយភាគច្រើនជាប់ពាក់ព័ន្ធនឹងកត្តាតំណពូជ។

ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរ
ជំងឺរលាកសន្លាក់រុំារ៉ៃ ឬភាសាបចេ្ចកទេសហៅថា Rheumatoid Polyarthritis ជាជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរ ហើយវាត្រូវបានកំណត់ដោយការរីកសាយភាយ និងការរលាកនៅលើសន្លាក់ ពិសេសជាលិកាស្រោមសន្លាក់ (Tissue synovial)។ ដោយឡែកជំងឺនេះវាអាចបង្កឲ្យមានការខូចរចនាសម្ព័ន្ធនៃសន្លាក់ឆ្អឹងយ៉ាងឆាប់រហ័សផងដែរ។ ជំងឺនេះត្រូវបានចំណាត់ថ្នាក់នៅក្នុងប្រភេទជំងឺ Systemic (System disease) ប្រសិនបើមានលេចចេញជាសញ្ញាផ្សេងក្រៅពីរោគសញ្ញាសន្លាក់ ហើយត្រូវបានចាត់ថ្នាក់ក្នុងជំងឺអូតូអង់ទីករ (Auto-immune diseases) ដោយសារមានវត្តមាន Auto-antibody និង Rheumatoid Factor។

មូលហេតុ និងកត្តាប្រឈម
មានមូលហេតុក៏ដូចជាកត្តាប្រឈមជាច្រើនដែលបង្កឲ្យមានជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរ តែកត្តាសំខាន់ដែលធ្វើឲ្យមានជំងឺនេះឡើងរួមមាន៖
• កត្តាតំណពូជ (HLA DR4)
• កត្តាបម្រែបម្រួលអ័រម៉ូន (Factor Hormonal)
• កត្តាបរិយាកាសសង្គម
• កត្តាសុខភាពផ្លូវចិត្ត
• ភាពបម្រែបម្រួលប្រព័ន្ធភាពស៊ាំ (Immunologic)
• ស្រ្តីវ័យចំណាស់ (អាយុចាប់ពី ៦០ឆ្នាំឡើងទៅ)។

រោគសញ្ញា
ជាទូទៅ ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរអាចលេចចេញរោគសញ្ញាដូចជារលាក ហើម ឈឺចុកចាប់នៅតាមផ្ទៃសន្លាក់ប្រអប់ដៃ និងម្រាមដៃ។ ជួនកាលពេលខ្លះអាចជាការប៉ះពាល់ និងការរលាកសន្លាក់នៅទីតាំងផ្សេងទៀតដូចជា ប្រអប់ជើង ជង្គង់ ត្រគាក ស្មា និងឆ្អឹងកងក។ លើសពីនេះក៏មានអាការៈផ្សេងៗក្រៅពីអាការៈខាងលើរួមមាន៖
• អ្នកជំងឺឧស្សាហ៍ឈឺតាមផ្ទៃសន្លាក់ខ្លាំងនៅពេលយប់
• អ្នកជំងឺមានសភាពស្លេកស្លាំង
• អស់កម្លាំង (ក្នុងករណីរលាកសន្លាក់រុំារ៉ៃ)
• ទ្រុឌទ្រោមសភាពទូទៅតិចតួច ឬច្រើន
• ឧស្សាហ៍រឹងគាំងសន្លាក់នៅពេលព្រឹកព្រលឹម
• មានដុំពកនៅក្បែរផ្ទៃសន្លាក់ ( Nodule Rheumatoid)
• ពេលខ្លះជំងឺនេះក៏អាចប៉ះពាល់ធ្ងន់ធ្ងរទៅលើបេះដូង សួត ស្រោមសួត តម្រងនោម អណ្តើក ឬកូនកណ្តុរ (Spleno-ganglionnaire) និងរលាកសរសៃឈាមផងដែរ។

ការធ្វើរោគវិនិច្ឆ័យ
ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការសង្កេតអាការៈនៃជំងឺដែលបានរៀបរាប់ខាងលើដោយការកើតដំណាលគ្នាយ៉ាងតិច ៤ដង ក្នុងអំឡុងពេលចាប់ពី ៦សប្តាហ៍ឡើងទៅ (Criteria of American Collect of Rheumatology)។ បន្ថែមពីនេះ យើងក៏អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការបូមឈាមយកទៅពិនិត្យ និងការថតកាំរស្មីអុិច (X-ray) ដើម្បីឲ្យដឹងថាមានពុកឆ្អឹងនៅផ្នែកចុងឆ្អឹង មានសឹកផ្ទៃសន្លាក់ និងខូចខាតទ្រង់ទ្រាយសន្លាក់ឬទេ។

ការព្យាបាល
ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរត្រូវព្យាបាលដោយផ្អែកលើការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលឲ្យបានត្រឹមត្រូវតាមបច្ចេកទេសរួមមាន៖
• ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់
• ការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាក (Anti-in-flammatory) ឬថ្នាំប្រភេទស្តេរ៉ូអុីត (Steroid)
• ការប្រើប្រាស់ថ្នាំប្រភេទ Immuno Supressor
• ការព្យាបាលដោយចលនា
• ការប្រើឧបករណ៍ជំនួយចលនាសន្លាក់ឆ្អឹង
• ការព្យាបាលដោយការវះកាត់។ល។

ផ្ទុយទៅវិញ ក្រៅពីការព្យាបាលខាងលើ អ្នកជំងឺពុំមានការតមចំណីអាហារណាមួយជាពិសេសនោះទេ ប៉ុន្តែចំពោះលំហាត់ប្រាណវិញ អ្នកជំងឺគួរធ្វើលំហាត់ប្រាណណាដែលមានចលនាយឺត និងសាមញ្ញធម្មតាដូចជា ការដើរ ការហាត់យូហ្គា និងសមាធិ។ លើសពីនេះ អ្នកជំងឺមិនគួរជ្រើសរើសការធ្វើលំហាត់ប្រាណណាដែលអាចបង្កគ្រោះថ្នាក់ទៅដល់មុខងារសន្លាក់ឆ្អឹងទេដូចជាការរត់ លើកទម្ងន់ធ្ងន់ និងការលេងកីឡាបាល់ទាត់ជាដើម។

ផលវិបាក
ជាក់ស្តែង ប្រសិនគ្មានការបង្ការ ឬព្យាបាលនោះទេជំងឺរលាកសន្លាក់រុំារ៉ៃអាចវិវឌ្ឍទៅរកការខូចទ្រង់ទ្រាយនៃសន្លាក់ឆ្អឹង បាត់បង់មុខងារសន្លាក់ឆ្អឹងតិច ឬច្រើន ពិសេសអាចប្រឈមទៅនឹងពិការភាពសន្លាក់ឆ្អឹងតែម្តង។ ជួនកាលពេលខ្លះ វាបង្កឲ្យមានការឈឺចុកចាប់រុំារ៉ៃ ទ្រុឌទ្រោមសភាពទូទៅ ស្លេកស្លាំង និងការបាក់ទឹកចិត្តផងដែរ។ យ៉ាងណាមិញ ជំងឺនេះមិនអាចព្យាបាលឲ្យជាសះស្បើយបាននោះឡើយ។

វិធីសាស្រ្តការពារ
មានវិធីសាស្រ្តមួយចំនួនដែលអាចអនុវត្តបានសម្រាប់ការពារពីជំងឺរលាកសន្លាក់រុំារ៉ៃរួមមាន៖
• ស្ត្រីវ័យចំណាស់ ឬមានអាយុលើស៦០ឆ្នាំ គួរតែមកធ្វើតេស្តស្វែងរកមើលជំងឺរលាកសន្លាក់ឲ្យបានជាមុន
• សូមប្រជាពលរដ្ឋគួរអញ្ជើញមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិនដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ
• ការព្យាបាលត្រឹមត្រូវគឺជួយកាត់បន្ថយពិការភាពនៃសន្លាក់ឆ្អឹង និងធ្វើឲ្យការរស់នៅមានភាពប្រសើរ។

ការប្រឹក្សាដើម្បីស្វែងរកវត្តមាន និងមូលហេតុបង្កជំងឺរលាកសន្លាក់ឆ្អឹងពីសំណាក់គ្រូពេទ្យជំនាញផ្ទាល់អាចធ្វើឲ្យការព្យាបាលបានត្រឹមត្រូវ និងធានាឲ្យបានប្រសិទ្ធភាព មិនប៉ះពាល់ដល់សុខភាព មិនចំណាយពេលវេលានិងថវិកាច្រើន។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត គុជ គីមសួរ ឯកទេសជំងឺទូទៅ និងសន្លាក់ឆ្អឹងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

អត្ថបទទាក់ទង

មើលទាំងអស់

ការឈឺចង្កេះ ជាបញ្ហាដែលតែងកើតមានជាញឹកញាប់ចំពោះប្រជាជនស្ទើរគ្រប់វ័យក្នុងអត្រា ៩០%នៃប្រជាជនទាំងអស់បើយោងតាមការសិក្សានានាកន្លងមក។ និយមន័យ ការឈឺចង្កេះ ឬការឈឺឆ្អឹងខ្នងផ្នែកចង្កេះ (Low Back Pain) គឺជាការឈឺចាប់ត្រង់តំបន់ឆ្អឹងខ្នងចង្កេះដែលជាទូទៅចាប់ពីឆ្អឹងកងចង្កេះទី១ ដល់ទី៥ និងបន្តរហូតដល់ឆ្អឹងកងគូទទី ១។ ជំងឺនេះត្រូវបានចែកចេញជា២ ប្រភេទគឺ៖ - ការឈឺចាប់ចង្កេះទូទៅ (Common Low Back Pain)៖ មូលហេតុចម្បងបណ្តាលមកពីការខូចខាតរចនាសម្ព័ន្ធនៃឆ្អឹងខ្នងចង្កេះតែម្តងរួមមានការលៀនឌីស ឬការសឹកឌីសនៃឆ្អឹងខ្នងចង្កេះ និងការវៀចនៃឆ្អឹងខ្នងជាដើម។ - ការឈឺចាប់តាមរោគសញ្ញានៃជំងឺមួយចំនួន (Sym ptomatic Low Back Pain)៖ បណ្តាលមកពីកត្តានៃជំងឺផ្សេងទៀត រួមមានជំងឺរបេង ជំងឺរលាករ៉ាំរ៉ៃ ជំងឺពុកឆ្អឹង ការរាលដាលនៃជំងឺមហារីកក្រពេញប្រូស្តាតរបស់បុរស (Prostate cancer) មហារីកសុដន់របស់ស្រ្តី មហារីកក្រពេញបំពង់ក (Thyroid cancer) មហារីកសួត ឬដុំកោសិកាមហារីកផ្សេងៗទៀត។ល។ ទាំងអស់នេះគឺជាករណីធ្ងន់ធ្ងរនៃជំងឺឈឺចង្កេះ។ បុគ្គលប្រឈម មានកត្តាហានិភ័យជាច្រើនដែលអាចបណ្តាលឲ្យឈឺចាប់ឆ្អឹងកងខ្នង ដោយអាចរួមបញ្ចូលទាំងអាយុ មុខរបរ របៀបរបបរស់នៅប្រចាំថ្ងៃ ទម្ងន់ កាយវិការខុសឆ្គង ការមានផ្ទៃពោះ ការជក់បារី និងកត្តាសេនេទិច។ - អាយុ៖ វ័យកាន់តែចាស់ ស្ថានភាពឆ្អឹងខ្នងរបស់អ្នកកាន់តែទ្រុឌទ្រោម ដែលអាចប្រឈមនឹងជំងឺសឹកឌីសឆ្អឹងខ្នង (Disc degeneration) ឬ Spinal stenosis។ ជាក់ស្តែង ប្រជាជនវ័យចន្លោះ៣០ ទៅ ៦០ឆ្នាំ ប្រឈមនឹងជំងឺពាក់ព័ន្ធភាពមិនប្រក្រតីនៃឌីសឆ្អឹងខ្នង ចំណែកប្រជាជនវ័យ ៦០ឆ្នាំឡើងប្រឈមនឹងការឈឺចាប់បណ្តាលមកពីការរលាកសន្លាក់ឆ្អឹង ( Osteoarthritis) ។ - មុខរបរ៖ ចំពោះការងារដែលតម្រូវឲ្យមានការលើកវត្ថុ ឬពត់ពែនខ្នងច្រើន អាចបង្កជាហានិភ័យខ្ពស់។ ការងារទាំងនេះអាចមានដូចជា កម្មករលីសែង ឬសំណង់ និងកីឡាករជាដើម។ ក្រៅពីនេះ ការងារដែលតម្រូវឈរច្រើនម៉ោង ដោយមិនមានការឈប់សម្រាក (ជាងកាត់សក់...) ឬការងារដែលតម្រូវឲ្យអង្គុយយូរ (អ្នកធ្វើការជាមួយកុំព្យូទ័រ) ក៏អាចបង្កជាបញ្ហាដែរ។ - របៀបរបបរស់នៅ៖ ការមិនចូលចិត្តធ្វើការហាត់ប្រាណ ឬការធ្វើលំហាត់ប្រាណដែលធ្ងន់ធ្ងរពេក ឬមិនត្រឹមត្រូវ។  - ទម្ងន់៖ បុគ្គលដែលមានទម្ងន់លើស (តាមរយៈការគណនា Body Mass Index) អាចដាក់សម្ពាធចំពោះឆ្អឹងខ្នងព្រមទាំងសន្លាក់ផ្សេងៗទៀតដូចជា ជង្គង់ជាដើម។ - ការមានផ្ទៃពោះ៖ ស្រ្តីមានផ្ទៃពោះតែងមានបញ្ហាឈឺចាប់ត្រង់ចង្កេះជាញឹកញាប់ ប៉ុន្តែជាទូទៅការឈឺចាប់នេះនឹងបាត់ទៅវិញក្រោយសម្រាល។ - ការប្រើប្រាស់ថ្នាំស្តេរ៉យ (Steroids)៖ ករណីប្រើប្រាស់ជាប្រចាំ និងរយៈពេលយូរអាចបណ្តាលឲ្យឆ្អឹងពុក បន្ទាប់មកឆ្អឹងខ្នងក៏ស្រុត ជាហេតុបណ្តាលឲ្យឈឺចង្កេះ។ - ធ្លាប់មានប្រវត្តិប៉ះទង្គិច៖ ករណីធ្លាប់មានគ្រោះថ្នាក់ដែលប៉ះពាល់ទៅលើឆ្អឹងចង្កេះខ្លាំង ក៏អាចបណ្តាលឲ្យមានការឈឺចាប់នៅពេលបន្ទាប់។ - ការជក់បារី៖ ការសិក្សាវិទ្យាសាស្រ្តបានបង្ហាញថាបុគ្គលជក់បារីអាចប្រឈមនឹងជំងឺឈឺចង្កេះដែលបណ្តាលមកពីការពុកឆ្អឹង ច្រើនជាងបុគ្គលដែលមិនបានជក់បារី។ - កត្តាសេនេទិច៖ តាមរយៈការសិក្សាវិទ្យាសាស្រ្តមួយចំនួនបានបង្ហាញថា ជំងឺទាក់ទងនឹងការខូចខាតឌីសនៃឆ្អឹងខ្នងមានជាប់ពាក់ព័ន្ធនឹងកត្តាសេនេទិចផងដែរ។ គួរបញ្ជាក់ថា ជាទូទៅបុរសតែងមានបញ្ហាឈឺចង្កេះច្រើនជាងមនុស្សស្រី ប៉ុន្តែក្រោយអស់រដូវ ស្រ្តីអាចប្រឈមនឹងការឈឺចង្កេះច្រើន នេះអាចបណ្តាលមកពីបម្រែបម្រួលអ័រម៉ូន ជំងឺពុកឆ្អឹង ភាពស្រេ្តស ឬជំងឺថប់បារម្ភ។ រោគសញ្ញា ជាទូទៅ ការឈឺចាប់អាចមានសភាពប្រែប្រួល និងខុសគ្នាអាស្រ័យទៅតាមមូលហេតុពិតប្រាកដដែលបង្កឲ្យមានបញ្ហានេះ។ ក្នុងនោះរោគសញ្ញាមានដូចតទៅ៖ - អាចឈឺចាប់ខ្លាំងភា្លមៗ ឬឈឺងំត្រង់ចង្កេះ និងជួនកាលអាចឈឺចាប់ពីចង្កេះចុះមកក្រោមរហូតដល់បាតជើង ឬខ្នងជើង ឬម្រាមជើងជាដើម - អាចបណ្តាលឲ្យមានការឈឺចាប់ត្រង់ផ្នែកផ្សេងទៀតនៃរាងកាយ អាស្រ័យទៅតាមប្រភេទសរសៃប្រសាទដែលត្រូវបានប៉ះពាល់ - អាចហើម រឹង ពិបាកឱន ក្រហាយ  ស្ពឹកត្រង់តំបន់ចង្កេះ - ជួនកាល ការឈឺចាប់អាចកាន់តែកើនឡើង នៅពេលធ្វើសកម្មភាពលើសកម្រិត និងខុសប្រក្រតីករណី Common Low Back Pain។ ផ្ទុយមកវិញការឈឺចាប់នឹងកាន់តែខ្លាំង នៅពេលអ្នកជំងឺនៅស្ងៀមពេលយប់ ពេលព្រលឹម ឬពេលមានអាកាសធាតុត្រជាក់ ចំពោះ Symptomatic Low Back Pain។ ការធ្វើរោគវិនិច្ឆ័យ ជាធម្មតា ក្រុមគ្រូពេទ្យនឹងធ្វើការពិនិត្យរាងកាយ(Physical Examination) តាមរយៈការបង្គាប់ឲ្យធ្វើចលនាផ្សេងៗ និងកំណត់អំពីកម្រិតនៃភាពឈឺចាប់ពីមាត្រដ្ឋាន ០ ទៅ ១០។ បន្ថែមពីនេះ ការពិនិត្យដោយប្រើប្រាស់ឧបករណ៍អមវេជ្ជសាស្ត្រនានានឹងត្រូវបានធ្វើឡើងផម៉ាស៊ីន X-ray MRI ឬ CT Scan និងវាស់កំហាប់ឆ្អឹង។ ម៉្យាង ការពិនិត្យឈាម និងបច្ចេកទេសអមវេជ្ជសាស្រ្ដផ្សេងទៀតក៏អាចត្រូវបានរាប់បញ្ចូលផងដែរ។ ការព្យាបាល ការព្យាបាលបញ្ហាឈឺចង្កេះជាទូទៅអាស្រ័យនឹងប្រភេទនៃមូលហេតុ ដោយអាចមានជាការវះកាត់ប្រសិនបើជាករណីធ្ងន់ធ្ងរ។ ជោគជ័យនៃការព្យាបាលជំងឺនេះភាគច្រើនលើសលប់ផ្អែកទៅលើការព្យាបាលដោយមិនបាច់ធ្វើការវះកាត់នោះទេ ដែលអាចមានដូចជា ការប្រើប្រាស់ឧបករណ៍ស្អំក្តៅ ឬត្រជាក់ ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ (Analgesic), NSAID, Myorelaxant, Anticonvulsant និងAntidepressant។ ការចាក់ថ្នាំប្រភេទស្តេរ៉យ (Steroid) ចូលក្នុងឆ្អឹងខ្នង ការព្យាបាលដោយចលនា ការធ្វើលំហាត់ប្រាណ សុទ្ធតែជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពក្នុងការព្យាបាល។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនៃជំងឺឈឺចង្កេះនេះអាចមានភាពផ្សេងៗគ្នា ប្រែប្រួលពីបុគ្គលម្នាក់ទៅម្នាក់ទៀត។ ហេតុនេះ ការជួបប្រឹក្សាជាមួយគ្រូពេទ្យជំនាញជាប្រការដែលចាំបាច់ និងខានពុំបាន ដើម្បីកំណត់អំពីមូលហេតុពិតប្រាកដ និងការព្យាបាលដែលត្រឹមត្រូវមានប្រសិទ្ធភាព និងសុវត្ថិភាព។ វិធានការការពារ ដើម្បីចៀសវាងគ្រោះថ្នាក់ទាក់ទងការឈឺចង្កេះ៖ - ត្រូវប្រុងប្រយ័ត្នរាល់ពេលលើក ឬសែងវត្ថុធ្ងន់ - ជានិច្ចកាល ត្រូវរក្សាដងខ្លួនឲ្យត្រង់ - ត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅ (កុំអង្គុយយូរពេក ឬឈរច្រើនម៉ោងពេក) - កាត់បន្ថយទម្ងន់ ក្នុងករណីលើសទម្ងន់ - គ្រប់គ្រងរបបអាហារកុំឲ្យលើសទម្ងន់ ជាពិសេសត្រូវទទួលទានអាហារដែលសម្បូរទៅដោយកាល់ស្យូម - ធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវ - ហាមជក់បារី និងកាត់បន្ថយការទទួលទានសុរា - ត្រូវប្រើប្រាស់ថ្នាំទៅតាមវេជ្ជបញ្ជា - ប្រើប្រាស់ឧបករណ៍ការពារទ្រទ្រង់ចង្កេះ (ក្រណាត់រុំ...) រាល់ពេលធ្វើសកម្មភាពធម្មតា (ឈឺរ៉ាំរ៉ៃ)។ ផលវិបាក ក្នុងករណីខ្លះ ប្រសិនបើមិនទទួលបានការព្យាបាលត្រឹមត្រូវទេនោះ អ្នកជំងឺអាចប្រឈមនឹងភាពពិការ ដោយសារការវិវឌ្ឍទៅរកការគាបសរសៃស្យាទិច (Sciatic Nerve) ដែលជាផលវិបាកដ៏គួរឲ្យព្រួយបារម្ភ ព្រមទាំងជាមូលហេតុចម្បងដែលបណ្តាលឲ្យបាត់បង់ការងារ ឬសកម្មភាពប្រចាំថ្ងៃ។ លើសពីនេះ វាក៏បង្កឲ្យមានជំងឺធ្លាក់ទឹកចិត្ត ដែលបណ្តាលមកពីការឈឺចាប់រ៉ាំរ៉ៃផងដែរ។   សូមកុំមើលរំលងការឈឺចង្កេះរ៉ាំរ៉ៃដែលអាចប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នកដោយគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីស្វែងរកអំពីមូលហេតុពិតប្រាកដដើម្បីទទួលបានការព្យាបាលមួយដែលមានប្រសិទ្ធភាព សុវត្ថិភាព និងគុណភាព។ បកស្រាយដោយ៖ សាស្រ្តាចារ្យ លី ជាតិតា នាយផ្នែកជំងឺសន្លាក់ឆ្អឹង និងសាច់ដុំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

នាពេលបច្ចុប្បន្ន ជំងឺប្រគ្រីវ (លើសជាតិអាស៊ីត) បានកំពុងកើនឡើងគួរឲ្យកត់សម្គាល់ ទាំងនៅក្នុងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍដែលជាកង្វល់ត្រូវធ្វើការដោះស្រាយសម្រាប់បញ្ហាសុខភាពសាធារណៈ។ ក្នុងនោះការយល់ដឹងអំពីជំងឺព្រមទាំងការចាត់វិធានការការពារខ្លួនពីសំណាក់ប្រជាពលរដ្ឋផ្ទាល់ជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការកើនឡើងនៃជំងឺនេះ។   ក្នុងរយៈពេល ២ ទៅ ៣ទសវត្សរ៍ចុងក្រោយនេះ គេសង្កេតឃើញថា ទំនោរនៃការកើតជំងឺប្រគ្រីវមានកាន់តែច្រើនឡើងៗជាលំដាប់។ ជាក់ស្តែងប្រជាជនអាមេរិកដែលបានកើតជំងឺនេះមានប្រមាណជា ៤៣.៣ លាននាក់ ត្រូវនឹង ២៣%នៃប្រជាជនពេញវ័យនៃប្រជាជនសរុប។ ថ្វីត្បិតកម្ពុជាមិនទាន់មានទិន្នន័យគ្រប់គ្រាន់ និងច្បាស់លាស់ ប៉ុន្តែគេសង្កេតឃើញថាអត្រានៃជំងឺនេះមានការកើនឡើងដូចគ្នា នេះបើយោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិតជំនាញ។   និយមន័យ និងប្រភេទ ជំងឺប្រគ្រីវ ជាប្រភេទជំងឺរលាកសន្លាក់ស្រួចស្រាវកម្រិតខ្លាំងដែលបណ្តាលមកពីការលើសជាតិអាស៊ីត (អាស៊ីតអ៊ុយរិច) ដែលបានចូលទៅក្នុងសន្លាក់បង្កើតបានជាគ្រាប់គ្រីស្តាល់ (Crystal) ដ៏តូចៗយ៉ាងច្រើន។ ជាទូទៅ ការរលាកសន្លាក់នេះតែងស្តែងឡើងដំបូង និងញឹកញាប់ជាងគេនៅសន្លាក់មេជើង។ ជំងឺនេះត្រូវបានបែងចែកជា ២ ប្រភេទគឺ៖ - ប្រភេទទី ១៖ បណ្តាលមកពីកត្តាតំណពូជ - ប្រភេទទី ២៖ ជាផលវិបាកនៃជំងឺដទៃទៀត ដូចជាបណ្តាលមកពីជំងឺខ្សោយតម្រងនោមជាដើម។ មូលហេតុ និងកត្តាប្រឈម ជាទូទៅ ជំងឺនេះទាក់ទងទៅនឹងការប្រែប្រួល ឬខូចខាតនៃដំណើរការមេតាបូលីសក្នុងរាងកាយ ប៉ុន្តែកត្តាចម្បងបណ្តាលមកពីកត្តាតំណពូជ។ ក្រៅពីនេះរបបអាហារ និងរបៀបរបបនៃការរស់នៅ ក៏ជាកត្តាសំខាន់ដែលបានរួមចំណែកបង្កឲ្យមានការកើនឡើងកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមដែរ។ ក្នុងនោះបុគ្គលដែលប្រឈមនឹងជំងឺនេះមានដូចជា៖ - បុគ្គលដែលមានសមាជិកគ្រួសារធ្លាប់កើតជំងឺប្រគ្រីវ ឬមានជំងឺមេតាបូលីសផ្សេងៗ ដែលមានដូចជា ជំងឺលើសខ្លាញ់ ឬជំងឺទឹកនោមផ្អែម - បុគ្គលដែលតែងទទួលទានសាច់ និងសុរាច្រើន។ គួរបញ្ជាក់ថា គ្រប់ប្រភេទអាហារទាំងអស់សុទ្ធតែអាចបងើ្កតជាអាស៊ីតអ៊ុយរិច ជាពិសេសប្រភេទសាច់ក្រហម  សាច់ត្រីសមុទ្រ បន្លែក្រុមអម្បូរសណ្តែកជាដើម។ល។ -  បុគ្គលដែលមានវ័យចន្លោះពី ៣០ ទៅ ៥០ ឆ្នាំជាពិសេសមនុស្សប្រុស ។ រោគសញ្ញា រោគសញ្ញានៃជំងឺប្រគ្រីវមានលក្ខណៈខុសពីសញ្ញាណនៃជំងឺសន្លាក់ផ្សេងទៀតដែលជាទូទៅអ្នកជំងឺមានការឈឺចាប់ខ្លាំងភ្លាមៗ ពិបាកទ្រាំ នៅត្រង់សន្លាក់ដែលមានបញ្ហា ជាពិសេសនៅត្រង់សន្លាក់មេជើងដែលជាទីតាំងសម្គាល់ច្បាស់លាស់មួយ ព្រមទាំងកើតមានឡើងជាញឹកញាប់ផងដែរ។ បន្ថែមពីនេះក៏មានលេចចេញនូវសញ្ញារលាកទងសាច់ដុំ (Tendinitis) ជារឿយៗផងដែរ។ គួរបញ្ជាក់ថា អាការៈរលាកបែបនេះ អាចស្តែងចេញជាអាការៈខាងក្រៅតាមរយៈ ភាពហើម ក្រហម ក្តៅ និងមានការឈឺចាប់ខ្លាំងស្ទើរទ្រាំពុំបាន។ យន្តការជំងឺ តាមរយៈអង់ស៊ីមរបស់រាងកាយយើងម៉្យាងឈ្មោះXanthine oxidase បានបំប្លែងសារធាតុ ពូរីន (Purine) ដែលមាននៅក្នុងអាហារឲ្យក្លាយទៅជាអាសុីតអ៊ុយរិច នៅដំណាក់កាលចុងក្រោយនៃមេតាបូលីស។ នៅពេលបរិមាណអាស៊ីតអ៊ុយរិចកើនឡើងច្រើននៅក្នុងចរន្តឈាម នោះវានឹងបន្តចូលទៅក្នុងជាលិកាផ្សេងៗទៀត ជាពិសេសជាលិកាសន្លាក់ក្រោមទម្រង់ជា Sodium urate ស្តែងចេញជាគ្រាប់គ្រីស្តាល់ដ៏តូចល្អិត (Microcrystalline)។ លក្ខខណ្ឌនេះបណ្តាលឲ្យកោសិកាការពារសន្លាក់នៅក្នុងរាងកាយ ចាប់ផ្តើមធ្វើការកម្ទេច និងបំផ្លាញគ្រាប់គ្រីស្តាល់ដែលបានកកើតឡើង។ ដំណើរការបែបនេះវាធ្វើឲ្យលេចចេញនូវការរលាកសន្លាក់ដ៏ស្រួចស្រាវនេះឡើង។ ហេតុនេះអ្នកជំងឺនឹងចាប់ផ្តើមទទួលដឹងពីអាការៈឈឺចាប់ខ្លាំងភ្លាមៗ និងមិនអាចទ្រាំបានក្នុងរយៈពេលត្រឹម ១ ទៅ ២ ម៉ោងប៉ុណ្ណោះ។ ក្នុងករណីតំណពូជបម្រែបម្រួលហ្សែនទាក់ទងការបំប្លែងអាស៊ីតអ៊ុយរិចកើនឡើង នេះមានន័យថាសមត្ថភាពក្នុងការបង្កើតជាតិអាស៊ីតអ៊ុយរិចក្នុងឈាមកើនឡើង ប៉ុន្តែសមត្ថភាពក្នុងការបញ្ចេញចោលតាមទឹកនោមថយចុះ ដែលជាហេតុធ្វើឲ្យមានការកើនឡើងលើសពីប្រក្រតីនៃអាស៊ីតអ៊ុយរិចនៅក្នុងឈាម។  ការធ្វើរោគវិនិច្ឆ័យ ថ្វីត្បិតជំងឺនេះមានលក្ខណៈស្រួចស្រាវ និងមានលក្ខណៈខ្លាំងក្លា ប៉ុន្តែការធ្វើរោគវិនិច្ឆ័យជំងឺមិនមានភាពលំបាក ឬស្មុគស្មាញនោះឡើយ។ ក្រុមគ្រូពេទ្យជំនាញនឹងធ្វើការពិនិត្យ៖ • ស្ថានភាពនៃលក្ខណៈសន្លាក់ខាងក្រៅ (សញ្ញាណសម្គាល់សំខាន់គឺការហើម ក្រហម ក្ដៅ និងឈឺចាប់នៅត្រង់សន្លាក់) • ការបូមឈាមពិនិត្យរកកម្រិតលើសនៃអាស៊ីតអ៊ុយរិច ព្រមទាំងការបូមយកទឹកសន្លាក់ ដើម្បីពិនិត្យរកគ្រីស្តាល់ដ៏តូចៗ។ ប៉ុន្តែការលើសអាស៊ីតក្នុងឈាមតែមួយមុខមិនអាចកំណត់បានជាជំងឺប្រគ្រីវបានឡើយ បើគ្មានរោគសញ្ញារលាករួមផ្សំទេ។  ការព្យាបាល ជំងឺប្រគ្រីវមិនអាចព្យាបាលឲ្យជាដាច់នោះទេ  ប៉ុន្តែវាអាចត្រូវបានគ្រប់គ្រងយ៉ាងប្រសើរ និងមានប្រសិទ្ធភាព តាមរយៈវិធីសាស្រ្ត ២យ៉ាង៖ - វិធីសាស្រ្តប្រើប្រាស់ថ្នាំ គោលបំណងប្រើប្រាស់ថ្នាំគឺដើម្បីសម្រាលការឈឺចាប់ គ្រប់គ្រងកម្រិតអាស៊ីតដែលលើស ព្រមទាំងគ្រប់គ្រងមុខងារសន្លាក់ផងដែរ។ បន្ថែមពីនេះការព្យាបាលអាចរួមផ្សំជាមួយការព្យាបាលជំងឺមេតាបូលីសផ្សេងទៀតដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសខ្លាញ់ជំងឺធាត់ និងកត្តាប្រឈមផ្សេងទៀត។ ការព្យាបាលអាចប្រើរយៈពេលខ្លី ឬវែង ទៅតាមស្ថានភាពជំងឺ។  -  វិធីសាស្រ្តមិនប្រើប្រាស់ថ្នាំ សំដៅដល់ការអប់រំអ្នកជំងឺស្តីអំពីការគ្រប់គ្រងរបបអាហារ បូករួមជាមួយការធ្វើលំហាត់ប្រាណបន្ថែម។ ក្នុងនោះអ្នកជំងឺត្រូវប្រកាន់ខ្ជាប់ការទទួលទានអាហារសមស្រប ដូចជា ត្រីទឹកសាប បន្លែ ប៉ុន្តែត្រូវប្រយ័ត្នពពួកក្រុមសណ្ដែកព្រមទាំងហាមឃាត់ការទទួលទានសុរា ជាពិសេសស្រាបៀរ។ បន្ថែមពីនេះ អ្នកជំងឺត្រូវបញ្ចុះទម្ងន់ ករណីអ្នកជំងឺមានបញ្ហាលើសទម្ងន់បូករួមជាមួយការធ្វើលំហាត់ប្រាណឲ្យបានសមស្របតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។   គួរកត់ចំណាំផងដែរថា នៅពេលបុគ្គលម្នាក់កំពុងមានជំងឺខូចខាតមេតាបូលីសណាមួយ បុគ្គលនោះនឹងប្រឈមការកើតជំងឺមេតាបូលីសផ្សេងបន្ថែមទៀត។ ជាក់ស្ដែង ករណីបុគ្គលមានជំងឺប្រគ្រីវ នោះក្រុមគ្រូពេទ្យត្រូវបន្តស្វែងរកសញ្ញាណផ្សេងទៀតដែលអាចកើតមាន ដូចជា ជំងឺទឹកនោមផ្អែម ឬជំងឺលើសជាតិខ្លាញ់ ឬបើមានជំងឺលើសជាតិខ្លាញ់ ក៏ត្រូវបន្តតាមដានរុករកជំងឺប្រគ្រីវ  និងទឹកនោមផ្អែមផងដែរ។   ផលវិបាក ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលាទេនោះ អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ចំពោះសរីរាង្គជាច្រើនទៀត ហើយបញ្ហាមួយដែលគួរឲ្យបារម្ភខ្លាំងជាងគេនោះគឺ ការវិវឌ្ឍទៅរកការខ្សោយតម្រងនោម។ នៅពេលតម្រងនោមខ្សោយគ្មានសមត្ថភាពក្នុងការបញ្ចេញចោលអាស៊ីតអ៊ុយរិច នោះសភាពជំងឺនឹងប្រែជាធ្ងន់ធ្ងរឡើងៗ។ យន្តការនៃជំងឺដែលអាចបំផ្លាញតម្រងនោមបានមាន ៣យ៉ាងសំខាន់ៗគឺ៖ • ការបំផ្លាញដោយផ្ទាល់ ដោយសារគ្រាប់គ្រីស្តាល់មានសភាពរឹង និងមានទំហំធំជាងរន្ធចម្រោះតម្រងនោម ដែលអាចធ្វើឲ្យតម្រងនោមពិបាកច្រោះនិងទទួលរងការប៉ះទង្គិចជាប្រចាំ • ការកកើតបានជាក្រួសក្នុងតម្រងនោម និងផ្លូវទឹកនោម ដែលមានទំហំកាន់តែធំ រាំងស្ទះផ្លូវបញ្ចេញទឹកនោមទាំងស្រុង ហើយអាចបណ្តាលឲ្យអ្នកជំងឺបាត់បង់ជីវិតបានផងដែរ ប៉ុន្តែលក្ខខណ្ឌនេះត្រូវការរយៈពេលយូរ • និងបង្កើនឱកាសបង្កជាជំងឺទឹកនោមប្រៃ និងជំងឺតម្រងនោមផ្សេងៗទៀត។ លើសពីនេះទៀត អ្នកជំងឺនឹងប្រឈមជាមួយការខូចសន្លាក់ដែលបណ្តាលឲ្យពួកគាត់បាត់បង់សមត្ថភាពក្នុងការធ្វើចលនា និងការងារប្រចាំថ្ងៃដើម្បីប្រកបរបរចិញ្ចឹមជីវិត។ ចំណុចសំខាន់មួយទៀតដែលមិនអាចត្រូវបានមើលរំលងនោះគឺ ការបាត់បង់សោភ័ណភាពខាងក្រៅ ដោយហេតុថានៅតាមសន្លាក់នានាដែលតែងបង្កជាការឈឺចាប់ញឹកញាប់ នឹងកកើតជាដុំពកធំៗ ឬតូចស្ទើរតែពេញរាងកាយ។   វិធីសាស្រ្តការពារ ក៏ដូចជាជំងឺមេតាបូលីសផ្សេងទៀតដែរ ដើម្បីការពារខ្លួន ពីជំងឺនេះយើងទាំងអស់គ្នាត្រូវ៖ • ឧស្សាហ៍តាមដាន និងពិនិត្យសុខភាពជាប្រចាំជាពិសេសចំពោះអ្នកដែលមានសាច់ញាតិ និងក្រុមគ្រួសារដែលមានជំងឺនេះ និងក្នុងករណីអ្នកដែលកំពុងមានជំងឺប្រចាំកាយប្រភេទជំងឺមេតាបូលីសដូចដែលបានរៀបរាប់ខាងលើ • បន្ថែមពីនេះ ការបរិភោគអាហារតាមការណែនាំរបស់គ្រូពេទ្យ ដោយកាត់បន្ថយអាហារប្រភេទសាច់ (សាច់ក្រហម ត្រីទឹកប្រៃ) សុរា ស្រាបៀរ បន្លែ ក្រុមសណ្តែក បន្ថយទម្ងន់ បូករួមជាមួយការធ្វើលំហាត់ប្រាណឲ្យបានសមស្របតាមការណែនាំរបស់គ្រូពេទ្យផងដែរ។   ជំងឺប្រគ្រីវមិនមែនជាជំងឺដែលពិបាកព្យាបាលនោះទេប៉ុន្តែតម្រូវឲ្យអ្នកជំងឺមានការយល់ដឹងឲ្យបានច្រើនអំពីជំងឺនេះ និងតម្រូវឲ្យមកទទួលការព្យាបាលឲ្យបានត្រឹមត្រូវ ហើយកាន់តែឆាប់កាន់តែប្រសើរ ជាមួយគ្រូពេទ្យឯកទេស។ «ការពារប្រសើរជាងព្យាបាល» បកស្រាយដោយ៖ សាស្រ្តាចារ្យ លី ជាតិតា នាយផ្នែកជំងឺសន្លាក់ឆ្អឹង និងសាច់ដុំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ​​​​​​

បច្ចុប្បន្ន នៅពេលប្រជាជនមានវ័យកាន់តែកើនឡើង(អាយុចាប់ពី ៥៥ឆ្នាំឡើងទៅ) ជាពិសេសចំពោះស្រ្តី នោះការប្រឈមទៅនឹងជំងឺផ្សេងៗនឹងស្ថិតនៅក្នុងអត្រាខ្ពស់ ដោយជំងឺសឹកសន្លាក់ឆ្អឹង ក៏ត្រូវបានសង្កេតឃើញកើតមានឡើងផងដែរនៅក្នុងវ័យនេះ។ និយមន័យ ការសឹកសន្លាក់ឆ្អឹង គឺជាជំងឺកើតឡើងបណ្តាលមកពីការសឹកផ្ទៃសន្លាក់ឆ្អឹងខ្ចីដែលមានភ្នាសពណ៌ស សម្រាប់ការពារសន្លាក់ពីការប៉ះទង្គិចជាមួយនឹងឆ្អឹង។ នៅពេល សន្លាក់ឆ្អឹងខ្ចីបានសឹក នោះជាហេតុធ្វើឲ្យសន្លាក់អាចកកិតគ្នាជាមួយឆ្អឹងដែលមានសរសៃប្រសាទ ទើបបង្កឲ្យមានការឈឺចាប់។ ជាក់ស្ដែងការកកិត ឬសឹកនោះអាចកើតមានឡើងរយៈពេលយូរឆ្នាំដែលភាគច្រើនបណ្តាលមកពីការប្រើប្រាស់សន្លាក់យូរ។ មូលហេតុ និងកត្តាប្រឈម មូលហេតុដែលបណ្តាលឲ្យសឹកសន្លាក់ឆ្អឹងមានដូចជា៖ • ធាត់លើសទម្ងន់ • ការប្រើប្រាស់លើសកម្រិត (Over Use) • ការប៉ះទង្គិច (បាក់បែក ឬគ្រេចធ្វើឲ្យផ្ទៃសន្លាក់មិនស្មើ ឬសរសៃពួរយារ) • ការប្រើប្រាស់ប្រភេទថ្នាំសរសៃដូចជាពពួក ក័រទីកូអុីត(Corticosteroid) ជាដើម។ល។ ចំណែកបុគ្គលដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមចំពោះបញ្ហាសឹកសន្លាក់ឆ្អឹងរួមមាន៖ • ស្រ្តីវ័យចំណាស់ (អាយុចាប់ពី ៥៥ឆ្នាំឡើងទៅ) • ស្រ្តីអស់រដូវ • អ្នកធាត់ • អ្នកលេងកីឡា • ឧស្សាហ៍ប៉ះទង្គិច • អ្នកធ្វើការធ្ងន់ៗ ដូចជា កម្មករសំណង់។ រោគសញ្ញា និងយន្តការ អ្នកជំងឺសឹកសន្លាក់ឆ្អឹងមានរោគសញ្ញាសំខាន់បីធំៗដូចជា មានការឈឺចាប់នៅត្រង់សន្លាក់ រឹងសន្លាក់ ហើមសន្លាក់ និងប្តូររូបរាងជង្គង់ទៅជាគៀវ ឬថយមុខងារសន្លាក់(សន្លាក់លែងត្រង់)។ ចំពោះយន្តការរបស់ជំងឺសឹកសន្លាក់ឆ្អឹង ពោលគឺកើតឡើងនៅពេលដែលឆ្អឹងខ្ចី (ស្រទាប់ឆ្អឹងរលោងដែលស្រោបពីលើឆ្អឹង) បានដាច់រហែក ឬសឹកឆ្អឹង  និងឆ្អឹងត្រូវកកិតគ្នាដែលជាហេតុធ្វើឲ្យហើម និងឈឺចាប់នៅត្រង់តំបន់នោះ។ ដោយហេតុថាការកកិតបន្តក្នុងរយៈពេលយូរនោះ ទើបធ្វើឲ្យសន្លាក់នឹងបាត់បង់ភាពរឹងមាំ ហើយការឈឺចាប់នឹងក្លាយទៅជាសឹករុំារ៉ៃ។ ការធ្វើរោគវិនិច្ឆ័យ ជំងឺសឹកសន្លាក់អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការសួរនាំពីការឈឺចាប់របស់អ្នកជំងឺ និងការពិនិត្យទៅលើរោគសញ្ញាទាំងឡាយដូចបានរៀបរាប់ខាងលើ។ លើសពីនេះ យើងក៏អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការបូមឈាមយកទៅវិភាគដោយចង់ដឹងថាមានជាតិរលាកដើម្បីទាត់ចោលការរលាកសន្លាក់និងការថតដោយប្រើឧបករណ៍វិទ្យុសកម្ម CT Scan ឬ X-ray ផងដែរ។ ការព្យាបាល សឹកសន្លាក់ឆ្អឹងត្រូវព្យាបាលដោយផ្អែកលើការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងទៅតាមដំណាក់កាល ឬកម្រិតនៃការសឹករបស់សន្លាក់ផ្ទាល់៖ • ដំណាក់កាលទី១ និងទី២៖ ផ្ទៃសឹកមានបរិមាណតិចតួចតែប៉ុណ្ណោះ មិនទាន់ដល់ ៣០ភាគរយនោះទេ ដោយការព្យាបាលគឺតម្រូវឲ្យប្រើប្រាស់ថ្នាំដែលជួយជំរុញការបញ្ចេញទឹករំអិលរបស់សន្លាក់តាមរយៈការលេប ឬចាក់ជែលសិប្បនិម្មិតរបស់ទឹកសន្លាក់ ដើម្បីឲ្យមានលក្ខណៈរអិល ហើយការព្យាបាលបែបនេះមានប្រសិទ្ធភាពខ្ពស់។ • ដំណាក់កាលទី៣៖ ផ្ទៃសឹកមានបរិមាណប្រហែល៥០ភាគរយ ដោយការព្យាបាលគឺត្រូវប្រើប្រាស់ថ្នាំជំនួយ និងការផ្លាស់ប្តូរទម្លាប់នៃការរស់នៅដូចជាបន្ថយការធ្វើចលនា បញ្ចុះទម្ងន់ និងបន្ថយការលេងកីឡាជាដើម។ • ដំណាក់កាលទី៤៖ ជាដំណាក់កាលមួយដែលធ្ងន់ធ្ងរ ហើយការព្យាបាលគឺតម្រូវឲ្យធ្វើការផ្លាស់ប្តូរសន្លាក់ទៅជាសន្លាក់សិប្បនិមិ្មតវិញ។ ផលវិបាក និងការការពារ ភាគច្រើន អ្នកជំងឺសឹកសន្លាក់ឆ្អឹងដែលមកទទួលបានការព្យាបាលទាន់ពេលវេលានោះ អ្នកជំងឺអាចជាសះស្បើយ និងបន្តការប្រើប្រាស់បានយូរ។ ផ្ទុយទៅវិញប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលានោះទេ ស្ថានភាពជំងឺអាចបង្កជាផលវិបាកដូចជា ខូចផ្ទៃសន្លាក់រហូតដល់ ពិការភាពដោយសារឈឺចាប់ ជាពិសេសអាចបណ្តាលឲ្យគាំងសន្លាក់តែម្តង។ ជាទូទៅ ដើម្បីការពារពីការសឹកសន្លាក់ឆ្អឹងចាំបាច់ត្រូវការពារពីមូលហេតុដែលបង្កឲ្យមានការសឹកសន្លាក់រួមមាន៖ • ការពារធាត់ • ឧស្សាហ៍ត្រួតពិនិត្យកំហាប់ឆ្អឹង • ត្រួតពិនិត្យសុខភាពទូទៅ • ជ្រើសរើសកីឡាដែលមិនប៉ះពាល់ដល់សន្លាក់ • ចៀសវាងការធ្វើចលនាច្រើនពេក • ចៀសវាងការប្រើប្រាស់ថ្នាំសរសៃ (Corticosteroid) និងថ្នាំផ្លូវចិត្ត • ចៀសវាងការប៉ះទង្គិច ប្រសិនបើមានការប៉ះទង្គិចត្រូវទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់។ គួរបញ្ជាក់ផងដែរ រាល់ការប៉ះទង្គិច មានការឈឺចាប់ការហើម ប្រែប្រួលទ្រង់ទ្រាយរបស់ជង្គង់ និងមានរោគសញ្ញាគួរឲ្យកត់សម្គាល់ផ្សេងទៀតអ្នកជំងឺគួរជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញផ្ទាល់ដើម្បីធ្វើការពិនិត្យ និងព្យាបាលដើម្បីធានាឲ្យបានប្រសិទ្ធភាពចៀសវាងទទួលបានការព្យាបាលមិនត្រឹមត្រូវនាំឲ្យប៉ះពាល់ដល់សុខភាព ចំណាយពេលវេលា និងថវិកាច្រើន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ម៉េង សុខ ឯកទេស បាក់បែកឆ្អឹង និងសន្លាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

នរណាៗក៏ដឹងដែរថាការធ្វើលំហាត់ប្រាណមានប្រយោជន៍សម្រាប់សុខភាព និងរូបរាងកាយទាំងមូលកម្រិតណា ប៉ុន្តែ ដោយសារការងារប្រចាំថ្ងៃដ៏មមាញឹកបានធ្វើឲ្យមនុស្សជាច្រើនមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីទៅក្លឹបហាត់ប្រាណ ឬធ្វើការរត់ចម្ងាយច្រើនគីឡូម៉ែត្រ។ សូមកុំបារម្ភណា ការមិនមានពេលគ្រប់គ្រាន់ ឬការមិនចូលចិត្តហាត់ប្រាណបែបនេះ អាចនឹងត្រូវដោះស្រាយតាមរយៈ ការប្រែក្លាយសកម្មភាពខាងក្រៅ ប្រចាំថ្ងៃរបស់អ្នក ឲ្យក្លាយជាលំហាត់ប្រាណ គ្រាន់តែអ្នកមិនចាប់អារម្មណ៍ប៉ុណ្ណោះ។ ខាងក្រោមនេះ ជាសកម្មភាពដែលអាចជួយអ្នកសម្រេចបាននូវការធ្វើលំហាត់ប្រាណ៖ ចតយាន្តជំនិះអ្នកឲ្យឆ្ងាយ៖ សូមកុំយល់ថាជាការ​ខ្ជះខ្ជាយពេលវេលា និងសាំងរបស់អ្នកអី ប៉ុន្តែ សូមចាត់ទុកថាវាជាផ្នែកមួយនៃលំហាត់ប្រាណរបស់អ្នកទៅវិញ ព្រោះថាវាបានផ្តល់ឱកាសឲ្យអ្នកបានដើរ និងឲ្យរាងកាយធ្វើចលនាខ្លះៗ ខណៈពេលដែលការងារប្រចាំថ្ងែរបស់អ្នកត្រូវអង្គុយមុខកុំព្យូទ័ររហូតដល់៨ម៉ោងឯណោះ។ ការឡើងជណ្តើរ៖ អ្នកដឹងទេថាគ្រាន់តែ២នាទីអ្នកអាចដុតបំផ្លាញថាមពលអស់ប្រមាណ២០កាល់ឡូរី ជាមួយនឹងលំហាត់ប្រាណសាច់ដុំជើងបានល្អទៀតផង។ ដូច្នេះ សូមប្រើជណ្តើរជើងឲ្យ​បានច្រើនជាងការប្រើជណ្តើរយន្ត តាមដែលអ្នកអាចធ្វើទៅបាន។ ការដើរទិញទំនិញ៖ គ្រប់ពេលដែលអ្នកដើរទិញ​ម្ហូបអាហារ ទិញខោអាវ  ឬទិញរបស់របរប្រើប្រាស់ បានធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ ហើយថែមទាំងជួយអ្នកឲ្យធ្វើចលនារាងកាយ និងចំណាយថាមពលបានយ៉ាងច្រើន តាមរយៈការដើរ ការលើក ឬយួរទំនិញ ការនិយាយ និងសើចជាដើម។ ដំណើរកំសាន្ត៖ ទោះបីជាអ្នកមិនស្ថិតក្នុងពេលវិស្សមកាលក៏ដោយ តែអ្នកអាចដើរលេងនៅក្នុងស្រុកកំណើតរបស់អ្នក ឬនៅតំបន់ជិតៗក៏បាន។ ការធ្វើបែបនេះមិនត្រឹមតែផ្តល់ឲ្យអ្នកនូវការហ្វឹកហ្វឺនរាងកាយនោះទេ តែវាធ្វើឲ្យអ្នកគេងលក់ស្រួលនៅពេលយប់ទៀតផង។ ម៉្យាង អ្នកអាចដុតបំផ្លាញប្រហែល ១០០កាល់ឡូរី​ ក្នុងរយៈចម្ងាយប្រមាណ១.៥ម៉ែត្រ។ ធ្វើកិច្ចការជុំវិញផ្ទះ៖ ការចំណាយពេលប្រចាំថ្ងៃ ឬចុងសប្តាហ៍របស់អ្នកថែទាំដំណាំ និងបោសសម្អាតទីធ្លាជុំវិញផ្ទះក៏អាចជាការធ្វើលំហាត់ប្រាណបានដែរ។ ថ្វីត្បិតការងារនេះមើលទៅតិចតួច មិនសូវចំណាយកម្លាំងខ្លាំងក៏ដោយ តែរាងកាយអ្នកអាចបញ្ចេញជាតិពុលតាមរយៈញើសបានយ៉ាងច្រើន។ ពិសេសនោះគឺ វាជួយដុតបំផ្លាញថាមពលបានប្រមាណ២០០កាល់ឡូរីក្នុង១ម៉ោងទៀតផង។ លេងជាមួយក្មេងៗ៖ មានសកម្មភាពជាច្រើន ដែលអាចកើតឡើងនៅពេលអ្នកលេងជាមួយពួកគាត់ ពេលខ្លះក៏រត់ ដើរ លើក គ្រវែង ជាដើម។ គ្រាន់តែ៣០នាទី អ្នកអាចដុតថាមពលបានប្រហែល១៥០កាល់ឡូរី។ ជាក់ស្តែង សកម្មភាពនេះអាចជួយកាត់បន្ថយស្រេ្តស បង្កើនក្តីស្រឡាញ់ និងភាពកក់ក្តៅជាមួយពួកគាត់បានថែមទៀត។ លោតនៅលើ​ trampoline៖ អ្នកធ្លាប់សាកល្បងលេងលោតបែបនេះហើយឬនៅ? វាពិតជាសប្បាយណាស់ ហើយថែមទាំងជួយឲ្យរាងកាយអ្នកដុតបំផ្លាញថាមពលបានច្រើនទៀតផង រហូតដល់ ១០០០កាល់ឡូរី ក្នុងរយៈពេល១ម៉ោង។ ការលោតនៅលើ trampoline អាចជំនួសការរត់ចម្ងាយបាន ប្រសិនបើអ្នកមិនចូលចិត្តការរត់ចម្ងាយទេនោះ។ ការឡើងភ្នំ៖ មានទាំងទេសភាពស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ ដែលអាចជួយអ្នកជម្រុះចោលភាពតានតឹងទាំងឡាយបាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចដុតបំផ្លាញកាល់ឡូរីប្រមាណ ៤០០កាល់ឡូរី ក្នុងរយៈចម្ងាយ ១៥០០ម៉ែត្រ។ ការជិះស្គី៖ អ្នកអាចគិតថា ការជិះស្គីគ្រាន់តែជាការកម្សាន្តម្តងម្កាលដើម្បីជួយកាត់បន្ថយស្រេ្តស ឬបញ្ចៀសការស្ទះចរាចរ។ ប៉ុន្តែ អ្នកដឹងទេ អ្នកអាចធ្វើចលនារាងកាយបានយ៉ាងល្អ ព្រមទាំងអាចដុតថាមពលបានប្រហែល ៤០០កាល់ឡូរីក្នុង១ម៉ោង។ ការជិះកង់៖ ថ្វីត្បិតការជិះកង់មិនសូវចំណាយថាមពលបានច្រើនដូចការដើរ តែការធ្វើចលនា​សាច់ដុំមិនចាញ់គ្នាឡើយ។ ស្របពេលបច្ចុប្បន្ន​ចរាចរណ៍កំពុងមមាញឹកទៀតនោះ ការជិះកង់អាចជាជម្រើសដ៏ប្រសើរសម្រាប់សុខភាពអ្នក ហើយថែមទាំងចំណេញពេលវេលា និងជួយការពារបរិស្ថានបានទៀតផង។ ការរាំ៖ គ្រប់ពេលអ្នករាំ អ្នកអាចធ្វើចលនាសឹង តែគ្រប់ផ្នែកនៃរាងកាយរបស់អ្នក  ហើយក៏ទទួលបាននូវភាពរីករាយដោយអ្នកបានជួបជាមួយមិត្តភក្តិថ្មីៗ និងចង្វាក់ភ្លេងពិរោះៗផងដែរ។ ការរាំ អាចដុតបំផ្លាញប្រមាណ ៣០០កាល់ឡូរី ក្នុងរយៈពេល១ម៉ោង។ គួរកត់សម្គាល់ដែរថា ការប្រើប្រាស់ថាមពល​ដើម្បីដុតបំផ្លាញកាល់ឡូរីមានការប្រែប្រួលពីបុគ្គលម្នាក់ទៅម្នាក់ទៀត ជាក់ស្តែងបុគ្គលដែលមានទម្ងន់ធ្ងន់ ប្រើប្រាស់ថាមពលច្រើនជាងបុគ្គលដែលមាន​ទម្ងន់ស្រាល… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

អ្វីគួរដឹង? ជាទូទៅ ជំងឺរលាកប្រហោងឆ្អឹង (Sinusite)កើតមាននូវតំបន់ maxillaires (ឆ្អឹងថ្ពាល់សងខាងច្រមុះ) ឬតំបន់ frontal (ប្រហោងឆ្អឹងថ្ងាសខាងលើ)ដែលមានភាពកម្រ។ រោគសញ្ញានៃជំងឺរលាកឆ្អឹងថ្ពាល់សងខាងច្រមុះមានដូចជា៖ •    មានអាការៈឈឺតែម្ខាង ឬនៅសងខាងក្រោមភ្នែក ស្តែងចេញជាការឈឺចាប់ធ្ងន់ៗ ជាពិសេសនៅពេលដើរ។  ក្នុងករណី គេងផ្អៀងនៅកន្លែងឈឺ នោះការឈឺចាប់កាន់តែខ្លាំង។ •    មានការបញ្ចេញសម្បោរ ហូរចេញដោយខ្លួនឯង  និងមានពណ៌លឿងដែលជាខ្ទុះនៅក្នុងប្រហោងឆ្អឹង។ វាមានការឈឺចាប់ខ្លាំងនៅពេលព្រឹក និងឡើងតឹងនៃតំបន់ខ្ទុះនៅពេលយប់។ ការធ្វើរោគវិនិច្ឆ័យសំខាន់នៃជំងឺ៖ •    អាចជាបច្ចេកទេសការថតដោយ Radiography ឬការប្រើប្រាស់ CT Scan ថតនៅលើផ្ទៃមុខ •    ការពិនិត្យមើលប្រហោងឆ្អឹងច្រមុះតាមរយៈ Fibroscopy ។ អ្វីគួរផ្តល់ឲ្យ ប្រសិនបើសង្ស័យស្ថានភាពជំងឺជាប់ទាក់ទងនឹងជំងឺរលាកប្រហោងឆ្អឹង អ្នកត្រូវ៖ បញ្ជូនអ្នកជំងឺទៅជួបការប្រឹក្សាជាមួយវេជ្ជបណ្ឌិតទូទៅ ឬគ្រូពេទ្យជំនាញផ្នែកត្រចៀក ច្រមុះ បំពង់កអ្នកក៏អាចផ្តល់យោបល់បន្ថែមទៀតដូចជា៖ •    លាងច្រមុះ ឬអាចប្រើប្រាស់ឱសថ Balsofumine  ឬ Balsolèn ដោយលាយវាចំនួនមួយស្លាបព្រាកាហ្វេជាមួយទឹកក្តៅឧណ្ហៗ រួចធ្វើការឆ្ពង់ (អាចឆ្ពង់ ៣ដងក្នុងមួយថ្ងៃ)។ •    បំបាត់អាការៈតឹងច្រមុះ សម្រាប់តែរយៈពេលខ្លីជាមួយឱសថ៖ ពពួក Pseudoéphédrine (Sudafed) ដោយប្រើម្តង ១ គ្រាប់ ឬ ២ ស្លាបព្រាកាហ្វេនៃឱសថទឹក បីដងក្នុងមួយថ្ងៃ ឬប្រើប្រាស់ពពួកឱសថ Phénylpropanolamineភ្ជាប់ជាមួយឱសថ Anti-histaminique  និងParacétamol ដែលមានឈ្មោះដូចជា Actifed (Warner-Lambert),  Humex gélules ឬ Rinutan   ដែលអាចប្រើបាន ២គ្រាប់ក្នុងមួយថ្ងៃ។ •    បំបាត់ការឈឺចាប់ជាមួយឱសថពពួក Antalgiques។ បម្រុងប្រយ័ត្ន •    ឱសថ Balsofumine  និង Balsolèn អាចប្រើបានចំពោះតែមនុស្សពេញវ័យ និងកុមារអាយុលើសពី ១២ឆ្នាំឡើងទៅ។ •    ពពួកឱសថបំបាត់អាការៈតឹងច្រមុះ(Vasoconstricteurs) មិនត្រូវបានឲ្យប្រើប្រាស់សម្រាប់អ្នកមានជំងឺសរសៃឈាមបេះដូង អ្នកជំងឺលើសសម្ពាធឈាម •    ឱសថ Anti-histaminique អាចធ្វើឲ្យមានអាការៈធីងធោង ដូច្នេះត្រូវមានការប្រុងប្រយ័ត្ន •    ចៀសវាងប្រើប្រាស់សារធាតុអាល់កុលអំឡុងពេលព្យាបាល។   ប្រភពយោង៖ Le vademecum de la Médication officinale ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ការព្យាបាលបញ្ហាឆ្អឹងកម្មវិធីបច្ចេកទេសខ្ពស់ពីប្រទេសជប៉ុនសម្រាប់ការព្យាបាលបញ្ហាសន្លាក់ឆ្អឹង ឆ្អឹងខ្នង និងការស្តាឡើងវិញនូវមុខងាររបស់ឆ្អឹង។  Kintaro Flexy™ គឺជាវិធីសាស្ត្រព្យាបាលដោយរួមបញ្ចូលទាំងកម្មវិធីស្តាឡើងវិញនូវមុខងាររបស់សន្លាក់ឆ្អឹង និងឆ្អឹងខ្នងដែលបានខូចខាត។ Kintaro Flexy™ គឺជាការរួមបញ្ចូលគ្នានូវការព្យាបាល និងវិធីសាស្ត្រ ស្តាឡើងវិញចំនួន៣របៀប ដូចជា ការចាក់កោសិកា Kintaro (KCTM, i-KEM™) បន្ទះ Kintaro និងកាយសម័្ពន្ធសម្រាប់បញ្ហាឆ្អឹង Kintaro ។ ក្នុងការបង្កើតកម្មវិធី Kintaro Flexy ក្រុមហ៊ុនបានបណ្តាក់ទុនទៅលើបទពិសោធន៍៥០ឆ្នាំលើការស្រាវជ្រាវពីស្ទីមសែលនៅប្រទេសជប៉ុន និងរុស្ស៊ី  បទពិសោធន៍ក្នុងការអនុវត្តផ្ទាល់លើការស្តាឡើងវិញនូវមុខងារឆ្អឹងរយៈពេល២០ឆ្នាំ និងបទពិសោធន៍៨ឆ្នាំលើការប្រើប្រាស់បន្ទះដែលមានភាពយឺត។ តំបន់ដែលអាចប្រើកម្មវិធី Kintaro Flexy • ផ្នែកក ខ្នងផ្នែកខាងក្រោម • ជង្គង់ ស្មា និងកែងដៃ ប្រសិទ្ធភាពព្យាបាលរបស់កម្មវិធី Kintaro Flexy • ការឈឺចាប់ • ជំងឺសឹកឆ្អឹងកងខ្នងនិងសន្លាក់ឆ្អឹងរ៉ាំរ៉ៃ របួសនៅនឹងសរសៃពួនិងឆ្អឹងខ្ចីនៅនឹងសន្លាក់ជង្គង់(Menicus) • ជំងឺរលាកសន្លាក់ឆ្អឹង បញ្ហាលយចេញ និងបញ្ហាលូនចូលនៃឌីសនៅចន្លោះឆ្អឹងកងខ្នង • ការជាសះស្បើយឡើងវិញក្រោយទទួលការវះកាត់និងរងការប៉ះទង្គិចណាមួយ។ វិធីសាស្ត្រ និងបច្ចេកទេស • ចាក់ផលិតផល Kintaro របស់ប្រទេសជប៉ុន(ផលិតផលជីវវេជ្ជសាស្ត្រ ​ថ្មីមួយសម្រាប់ការបណ្តុះឡើងវិញនូវសន្លាក់និងឆ្អឹងកងខ្នង)។ ផលិតផល Kintaroគឺជាផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់ដោយផលិតចេញពីកោសិកាដើមដែលមាននៅក្នុងខួរឆ្អឹង។ខួរឆ្អឹងរបស់អ្នកបរិច្ចាគវ័យក្មេងនិងមានសុខភាពល្អគឺត្រូវបានប្រើសម្រាប់ផលិតផលិតផលនេះ។ ផលិតផលទាំងអស់របស់ Kintaro គឺជាផលិតផលរបស់ប្រទេសជប៉ុន។ ផលិតផល Kintaro ត្រូវបានចាក់បញ្ចូលនៅនឹងកន្លែងដែលត្រូវព្យាបាល (ដោយប្រើម្ជុលវិទ្យាសាស្ត្រ និងត្រង់ចំណុចពិសេស) ឬចាក់បញ្ចូលទៅក្នុងសរសៃវ៉ែនអាស្រ័យទៅតាមសេចក្តីណែនាំរបស់ Kintaro Cells Power Japan ។ សព្វថ្ងៃនេះ Kintaro Flexy ប្រើផលិតផល ២ប្រភេទ ៖ o Kintaro Cells™ កោសិកាដើមរបស់កោសិកាច្រើនប្រភេទនៃជាលិកាតភ្ជាប់។ ផលិតចេញពីខួរឆ្អឹងរបស់អ្នកបរិច្ចាគវ័យក្មេង និងសុខភាពល្អ។វាមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាល និងការជំរុញឲ្យកោសិកាកើតឡើងវិញ។ នៅពេលដែលវាស្ថិតនៅក្នុងសារពាង្គកាយ វានឹងធ្វើដំណើរទៅកាន់កន្លែងដែលមានការខូចខាត និងរលាកខ្លាំងជាងគេ ដាស់កោសិកាដើមរបស់អ្នកជំងឺឲ្យមានសកម្មភាព បង្កើតបង្គុំសារធាតុសកម្មជីវសាស្ត្រដែលភ្ញោចការបង្កើតឡើងវិញនូវកោសិកា និងបង្កើតសរសៃឈាមតូចៗ។ Kintaro Cells™សកម្មនៅក្នុងសារពាង្គកាយមានជីវិតរយៈពេល៣០ថ្ងៃ។ o I-Kintaro Enriched Medium™ (iKEM™) ផលិតផលជីវវេជ្ជសាស្ត្រ​​ ថ្មីមួយដែលមានផ្ទុកនូវសារធាតុចិញ្ចឹម (វីតាមីន សារធាតុរ៉ែអាស៊ីតអាមីនេ -ល-) និងបង្គុំនៃសារធាតុសកម្មជីវសាស្ត្រ ពោលគឺផលិតផលជំរុញសកម្មភាពរបស់កោសិកាដើម (កត្តាជំរុញការលូតលាស់ សារធាតុបន្ថយប្រព័ន្ធភាពស៊ាំ សារធាតុជំរុញការកកើតសរសៃឈាមនិងសារធាតុដទៃផ្សេងទៀត)។ ការភ្ញោចការកកើតឡើងវិញនូវកោសិកា ការបង្កើតសរសៃឈាមតូចៗ និងការធ្វើឲ្យសកម្មនូវកោសិកាដើមរបស់អ្នកជំងឺខ្លួនឯង គឺជាប្រភពដើមនៃការកកើតថ្មីរបស់កោសិកា។ • Kintaro Taping™ គឺជាវិធីសាស្ត្រពិសេសមួយដោយបិទបន្ទះយឺតដែលបង្កើតដោយក្រុមហ៊ុនKintaroក្នុងការបង្កើតលក្ខខណ្ឌល្អបំផុតដើម្បីជំរុញការកកើតឡើងវិញនូវកោសិកាសន្លាក់។ វិធីសាស្ត្ររបស់ Kintaro Taping™ គឺធ្វើឡើងក្នុងលក្ខណៈឯកជនសម្រាប់អ្នកជំងឺនីមួយៗ។ • Kintaro Gymnastic™ ត្រូវបានបង្កើតដោយអ្នកឯកទេសកាយសម្ព័ន្ធសម្រាប់ការព្យាបាលបញ្ហាឆ្អឹងរបស់ក្រុមហ៊ុន Kintaro សម្រាប់អនុវត្តនៅផ្ទះ។ Kintaro Gymnastic™ រួមបញ្ចូលទាំងបច្ចេកទេសព្យាបាលដោយចលនា យោគៈ និងកាយសម្ព័ន្ធបែបអាស៊ី។ អ្នកជំងឺចំណាយពេលហាត់កាយសម្ព័ន្ធដោយខ្លួនឯងជារៀងរាល់ព្រឹករយៈពេល៥នាទីក្នុងពេល៣ខែ។ កាយសម័្ពន្ធត្រូវបានបង្កើតឡើងជាឯកជនសម្រាប់អ្នកជំងឺម្នាក់ៗ។ លទ្ធផល • ទទួលបានលទ្ធផលរហ័ស • ការព្យាបាលចំនួន៩៥ករណី បានទទួលជោគជ័យនៅក្នុងឆ្នាំ២០១៧ • ប្រសិទ្ធភាពមានរហូតដល់៩៨%។ ក្រុមហ៊ុន Kintaro Kintaro Cells Power Japan ក្រុមហ៊ុននេះមានមន្ទីរពិសោធន៍ផ្ទាល់ខ្លួននៅទីក្រុងតូក្យូដែលផលិតStem Cell ។ ក្រុមហ៊ុននេះ ទទួលបានលិខិតបញ្ជាក់ និងប៉ាតង់ច្រើនជាង២០ សហការណ៍ជាមួយអ្នកវិទ្យាសាស្ត្រនិងអ្នកឯកទេសល្បីៗ និងមានអ្នកជំងឺច្រើនជាង១០០០នាក់។  Kintaro Cells Power មានសកម្មភាពនៅប្រទេសជប៉ុន វៀតណាម រុស្ស៊ី ថៃ ហុងកុង អ៊ុយក្រែនកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងភីលីពីនតាំងពីឆ្នាំ២០១១។ Kintaro Cells Power ក្នុងពេលបច្ចុប្បន្ននេះ គឺជាក្រុមហ៊ុនតែមួយគត់ក្នុងប្រទេសជប៉ុនដែលបានចុះប៉ាតង់សម្រាប់ការបណ្តុះបំណែកសុទ្ធនៃ BM-MSC ក្នុងវិសាលភាពឧស្សាហកម្មដែលអាចធ្វើទៅបាន។ ទំនាក់ទំនង សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ផលិតផល និងលក្ខខណ្ឌក្នុងការចូលជាដៃគូ សូមទាក់ទងមកកាន់អ្នកតំណាងក្រុមហ៊ុន Kintaro Cells Power នៅកម្ពុជា លោក Andrey Saklakov ទូរស័ព្ទលេខ ៖+855-312-357-387 វេបសាយ ៖ cambodia@cellspower.com  សម្រាប់ការព្យាបាលបញ្ហាឆ្អឹង និងជំងឺផ្សេងទៀតដោយ Kintaro Cellsលោកអ្នកអាចទទួលប្រឹក្សាផ្ទាល់ដោយមិនគិតថ្លៃជាមួយគ្រូពេទ្យឯកទេសរបស់ Kintaro Cells Power ដោយគ្រាន់តែផ្ញើសំណួររបស់លោកអ្នកមកកាន់អុីម៉ែលផ្លូវការរបស់ក្រុមហ៊ុន cambodia@cellspower.com។ លោកវេជ្ជបណ្ឌិត ផេង បូរ៉ា ទូរស័ព្ទលេខ ៖+855-78-666-990 ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Top