Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

គន្លឹះថែរក្សារាងសម្រាប់អ្នកធ្វើការការិយាល័យ

អ្នកនឹងមិនចម្លែកទេនៅពេលមានការណែនាំជាច្រើនពីលំហាត់ប្រាណក៏ដូចជារបអាហារដើម្បីសម្រកទម្ងន់ ក៏ប៉ុន្តែអ្នកប្រហែលមិននឹកស្មានទេថា អ្នកក៏អាចស្រកគីឡូ និងថែរក្សារាងបានផងដែរ បើទោះបីកិច្ចការប្រចាំថ្ងៃរបស់អ្នកត្រូវអង្គុយនៅក្នុងការិយាល័យជាប់ជានិច្ច។

គន្លឹះខាងក្រោម អាចជាជំនួយមួយផ្នែកដើម្បីរក្សានូវរូបរាងដែលចង់បានសម្រាប់អ្នកដែលប្រើពេលសឹងតែមួយថ្ងៃពេញនៅពីមុខកុំព្យូទ័រ៖

- ញ៉ាំទឹកឲ្យបានច្រើន
ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ ជាពិសេសក្នុងរដូវក្ដៅអាចជួយបញ្ចេញជាតិពុលពីក្នុងខ្លួន និងរក្សាតុល្យភាពរាងកាយ។ ក្រៅពីការញ៉ាំទឹកធម្មតា អ្នកក៏អាចជ្រើសរើសប្រភេទភេសជ្ជៈដែលចម្រាញ់ចេញភ្លាមៗពីផ្លែឈើស្រស់  ឬបន្លែ ដែលជាប្រភេទអាហារសម្បូរទៅដោយជាតិ ប៉ូតាស្យូម មានប្រសិទ្ធភាពជួយឲ្យអ្នកស្រកទម្ងន់និងអាចដុតបំផ្លាញជាតិខ្លាញ់នៅក្បាលពោះបានយ៉ាងប្រសើរ។

- រៀបចំអាហារសម្រន់ទុក
អាហារសម្រន់ដែលល្អ ជាប្រភេទអាហារដែលសម្បូរទៅដោយជាតិសរសៃ ប្រូតេអីុន និងមានកាល់ឡូរីតិច ដែលជួយឲ្យអ្នកឆ្អែតបានយូរ និងកាត់បន្ថយការញ៉ាំអាហារលើសកម្រិត។ អ្នកអាចរៀបចំអាហារសម្រន់សម្រាប់ខ្លួនឯងផ្ទាល់នៅក្នុងការិយាល័យដែលរួមមាន តំណាប់ផ្លែឈើស្ងួត គ្រាប់ធញ្ញជាតិ (គ្រាប់អាល់ម៉ុន) ប័រសណ្ដែក ទឹកដោះគោ ឬយ៉ាអួរមិនមានសារធាតុធ្វើឲ្យធាត់ និងអាចជ្រើសរើសប្រភេទបន្លែ ឬផ្លែឈើដូចជា ប៉ោម ការ៉ុត និងត្រសក់ជាដើម។

- ញុំាស្ករកៅស៊ូ
យោងតាមការសិក្សាមួយនៅឆ្នាំ ២០០៩ នៃ Published in Physiology &Behavior បានបង្ហាញថាការញុំាស្ករកៅស៊ូអាចជួយជំរុញដល់ការមិនឃ្លានអាហារធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយភាពតានតឹង ពិសេសជួយកាត់បន្ថយការបញ្ចេញអ័រម៉ូនស្រេ្តស Cortisol ដែលជាហេតុបង្កើនកោសិកាខ្លាញ់ និងស្ដុកជាតិទឹកច្រើន ពិសេសនៅតំបន់ក្បាលពោះ។ ដូច្នោះ ការញុំាស្ករកៅស៊ូអំឡុងពេលធ្វើការងារអាចជួយអ្នកមួយផ្នែកក្នុងការកាត់បន្ថយទម្ងន់។

- ឆ្លៀតពេលធ្វើចលនា
បើទោះបីជាមានកិច្ចការងាររវល់យ៉ាងណាក៏ដោយអ្នកមិនត្រូវអង្គុយជាប់ជានិច្ចពេញមួយថ្ងៃនោះទេ។ ដោយឡែក អ្នកគួរព្យាយាមឆ្លៀតពេលសម្រាកដើម្បីអាចពត់ដៃ ពត់ខ្លួន ឬធ្វើចលនាខ្លះ ដើម្បីសម្រួលដល់ដំណើរឈាមរត់របស់សរសៃឈាមនៅក្នុងរាងកាយ។ មួយវិញទៀត ចលនានោះអាចជួយដុតបំផ្លាញសារជាតិខ្លាញ់នៅក្នុងរាងកាយដែលមិនអាចធ្វើឲ្យអ្នកធាត់ដោយកន្លែង ជាពិសេសត្រង់ជើង ភ្លៅ ក្បាលពោះ និងដើមដៃជាដើម។ វិធីហាត់ប្រាណងាយៗដែលអ្នកអាចធ្វើបានគឺគ្រាន់តែ អង្គុយដាក់ខ្នងឲ្យត្រង់ លើកជើងឲ្យត្រង់ស្មើនឹងកៅអីអង្គុយរបស់អ្នកប្រហែលជា ៣ ទៅ៥ វិនាទី បន្ទាប់មកដាក់ជើងចុះវិញ ដោយអនុវត្ត ៥ដង ហើយសឹមត្រឡប់ទៅបំពេញកិច្ចការរបស់អ្នកវិញ។

- ដកដង្ហើមឲ្យវែងៗ
ការធ្វើលំហាត់ប្រាណបែបដកដង្ហើមជ្រៅ ឬវែងគឺជាវិធីសាស្រ្តមួយដ៏ល្អដើម្បីជួយអ្នកក្នុងការបន្ធូរអារម្មណ៍តានតឹងនៅពេលបំពេញការងារ ជាពិសេសវាត្រូវបានបង្ហាញថាអាចជួយអ្នកក្នុងការសម្រកទម្ងន់បានផងដែរ ដោយសារ លំហាត់ប្រាណបែបនេះអាចជួយរឹតបន្តឹងសាច់ដុំនៅត្រង់ក្បាលពោះ ថែមទាំងអាចកាត់បន្ថយអត្រាការកើតជំងឺបេះដូង។ អ្នកគ្រាន់តែដកដង្ហើមចូលឲ្យបានយូរ  បន្ទាប់មកដកដង្ហើមចេញជាការស្រេច។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

អត្ថបទទាក់ទង

មើលទាំងអស់

សម្រាប់អ្នកដែលចង់ស្រកទម្ងន់នោះ បរិមាណកាល់ឡូរីតិចជាង ឬស្មើ២,០០០កាល់ឡូរីក្នុងមួយថ្ងៃជាជម្រើសដ៏ប្រសើរបំផុតសម្រាប់អ្នក។ ក្នុងនោះផងដែរ អ្នកក៏ត្រូវតែប្រាកដថារបបអាហារនោះ មានរាប់បញ្ចូលទាំងបន្លែ ផ្លែឈើ ប្រូតេអុីនផលិតផលទឹកដោះគោ គ្រាប់ធញ្ញជាតិ និងប្រេងធម្មជាតិ។ ខាងក្រោមនេះ ជាបរិមាណនៃក្រុមអាហារនីមួយៗដែលអ្នកគួរតែដាក់បញ្ចូលក្នុងគម្រោងនៃរបបអាហារប្រមាណ២,០០០កាល់ឡូរីក្នុងមួយថ្ងៃរបស់អ្នក៖ ប្រភេទអាហារ៖ បន្លែ និងផ្លែឈើ បរិមាណ៖ បន្លែ ៦០០-៧០០ក្រាម និងផ្លែឈើ ៣០០-៤០០ក្រាម សារធាតុចិញ្ចឹម៖ ជាតិសរសៃ វីតាមីន និងជាតិរ៉ែ ប្រភេទអាហារ៖ ប្រូតេអុីន បរិមាណ៖ ១៤០-១៥០ក្រាម ប្រភព៖ សាច់សត្វ សាច់ត្រី គ្រឿងសមុទ្រ ស៊ុត ផលិតផលសណ្តែក ក្រុមបន្លែមានកួរ គ្រាប់រុក្ខជាតិ សណ្តែកដី ប្រភេទអាហារ៖ ប្រេងធម្មជាតិ បរិមាណ៖ ២០-៣០ក្រាម ប្រភព៖ ប្រេងចម្រាញ់ចេញពីរុក្ខជាតិ ដូចជាប្រេងអូលីវ ប្រេងសណ្តែក ប្រភេទអាហារ៖ គ្រាប់ធញ្ញជាតិ បរិមាណ៖ ១៦០-១៧០ក្រាម ប្រភព៖ អង្ករ អង្ករសម្រូប គ្រាប់ធញ្ញជាតិចម្អិនរួច នំប៉័ង សារធាតុចិញ្ចឹម៖ ជាតិសរសៃ វីតាមីនB ជាតិដែក សារធាតុប្រឆាំងអុកស៊ីតកម្ម… ប្រភេទអាហារ៖ ផលិតផលទឹកដោះគោ បរិមាណ៖ ២-៣ កែវ សារធាតុចិញ្ចឹម៖ ប៉ូតាស្យូម ម៉ាញេស្យួម កាល់ស្យូម វីតាមីនA, B12, D ប្រូតេអុីន… ប្រភព៖ ប៊័រ ទឹកដោះគោ យ៉ាអ៊ួ ទឹកសណ្តែក ***អាហារដែលគួរតែមានជាប្រចាំនៅក្នុងទូរទឹកកករបស់អ្នក • ស៊ុត • ត្រី • សាច់ • នំប៉័ង • អង្ករសម្រូប • ដំឡូងជ្វា • ផ្លែឈើ • ស្ពៃបៃតង (ប្រូខូលី) • បន្លែស្លឹកបៃតង • ប៊័រសណ្តែកដី • ប្រេងអូលីវសុទ្ធ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

សុភាពបុរសទាំងឡាយដែលមានក្បាលពោះកំភីងៗ ប្រាកដជាមានការបារម្ភចំពោះបញ្ហានេះហើយ តែកុំភ្លេចថា បញ្ហាណាក៏មានដំណោះស្រាយដែរ ឲ្យតែយើងទទួលស្គាល់វាថាជាបញ្ហា ហើយរកដំណោះស្រាយដែលសមស្របនោះ។ សម្រាប់បញ្ហាមានក្បាលពោះនេះដែរ បុរសៗយើងអាចចំណាយពេលខ្លះក្នុង ២៤ម៉ោងរបស់ខ្លួនជារៀងរាល់ថ្ងៃ ធ្វើចលនាលំហាត់ប្រាណទាំងនេះ ដើម្បីបណ្តេញចេញនូវសាច់ដែលមិនចង់ឲ្យមាននោះបាន អ្វីដែលពិសេសនោះគឺមិនត្រូវការឧបករណ៍ឬម៉ាស៊ីនអ្វីឡើយ… លោតដូចឡើងភ្នំ (Mountain Climbers) • ត្រៀមដូចជាសម្រាប់ការអាវ៉ង់ (push-up) ដោយដាក់ដៃឲ្យត្រង់សន្ធឹងអស់ ហើយដងខ្លួនស្របគ្នាពីក្បាលដល់ចុងជើង • លើកជង្គង់ខាងឆ្វេងសំដៅទៅទ្រូងខាងឆ្វេង • ទម្លាក់ចុះទៅទីតាំងដើម រួចធ្វើដូចគ្នាចំពោះជង្គង់ម្ខាងទៀត។ *** ធ្វើបែបនេះឆ្លាស់គ្នាទាំងសងខាង ក្នុងចង្វាក់មួយលឿនល្មម ដោយធ្វើម្តង ២០វិនាទីហើយសម្រាក១០វិនាទី និងគួរធ្វើឲ្យបាន៤-៥នាទី លោតឡើងលើត្រង់ (Burpee) • ឈរដោយដាក់ដៃទាំងពីរស្របនឹងដងខ្លួន • បន្ទាបខ្លួនចុះក្រោម ដោយដាក់ប្រអប់ដៃនៅជាប់នឹងផ្ទៃដី ឬកម្រាល • ធ្វើការអាវ៉ង់ (push-ups)មួយ • រួចត្រឡប់ទៅដូចចលនាដើមវិញ ហើយលោតមួយ ពេលដែលងើបឈរឡើង។ *** ធ្វើចលនានេះ១0-១៥ដង Plank ដោយលើកដងខ្លួនឡើងលើ (Plank Body Raise) • គេងផ្កាប់ ដោយដាក់កំភួនដៃនៅលើផ្ទៃដី ឬកម្រាល និងដាក់ដៃឲ្យស្របនឹងស្មា (បើការដាក់ប្រអប់ដៃរាបមិនសូវស្រួលសម្រាប់អ្នក អ្នកក៏អាចក្តាប់ដៃទាំងពីរចូលគ្នាក៏បាន) • លាតសន្ធឹងជើងឲ្យអស់ • ងើបខ្លួនឡើងលើឲ្យផុតពីដី ឬកម្រាល ហើយប្រើកជើង និងកំភួនដៃ ដើម្បីទប់លំនឹងដងខ្លួន • លើកត្រគាក និងដងខ្លួនឡើងលើ ដោយរក្សាទីតាំងកំភួនដៃ និងកជើងនៅដដែល • ទម្លាក់ខ្លួនចុះក្រោមវិញ។ *** ធ្វើបែបនេះពី៣-៤នាទីក្នុងមួយថ្ងៃ Plank មួយចំហៀងខ្លួន ហើយបង្វិលទៅម្ខាងៗ (Side Plank Rotation) • គេងចំហៀង ទុកតែកំភួនដៃនៅលើផ្ទៃ ឬកម្រាល ហើយស្មានៅត្រង់ស្របពីលើដៃ • លើកដៃមួយចំហៀងទៀតត្រង់ឡើងលើ ហើយងើបខ្លួនឡើងលើដោយប្រើកំភួនដៃនិងកជើងដើម្បីទប់លំនឹង • ទម្លាក់ដៃម្ខាងនោះចុះក្រោម រួចដាក់កំភួនដៃនោះនៅលើផ្ទៃ ឬកម្រាលវិញម្តង រួចធ្វើចលនាដូចមុនដែរ • ឆ្លាស់ទៅមកទាំងសងខាងដោយរក្សាលំនឹងឲ្យបានល្អ។ *** ធ្វើបែបនេះឲ្យបាន១០-១២ដងក្នុងមួយលើក ជិះកង់ដោយប្រើសាច់ដុំពោះ (Ab Bicycles) • គេងផ្ងារ ដោយដាក់ដៃទាំងពីរផ្អោបជាប់គ្នាទប់ក្បាល • ព្យាយាមងើបក្បាល និងស្មា ឲ្យផុតពីកម្រាល • លើកជើងទាំងពីរក្នុងកាយវិការដូចធាក់ឈ្នាន់កង់ ស្របពេលដែលដៃទាំងពីរក៏ធ្វើចលនាដូចគ្នា ដោយលើកកែងដៃស្តាំទៅប៉ះនឹងជង្គង់ឆ្វេង ហើយធ្វើដូចគ្នាចំពោះម្ខាងទៀត។ *** ធ្វើចលនានេះឲ្យបាន១៥-២០ដងក្នុងមួយលើក រួចសម្រាកបន្តិច ហើយបន្តធ្វើឲ្យបាន ៣លើក Plank ដោយយកដៃម្ខាងប៉ះស្មា (Plank Shoulder Touch) • គេងផ្កាប់ ដោយដាក់ប្រអប់ដៃនៅលើផ្ទៃដី ឬកម្រាល និងដាក់ដៃឲ្យស្របនឹងស្មា • លាតសន្ធឹងជើងឲ្យអស់ • ងើបខ្លួនឡើងលើឲ្យផុតពីដី ឬកម្រាល ហើយប្រើកជើង និងកំភួនដៃ ដើម្បីទប់លំនឹងដងខ្លួន • ព្រលែងដៃឆ្វេង ទៅប៉ះស្មាស្តាំ រួចធ្វើដូចគ្នាចំពោះដៃម្ខាងទៀត។ *** ធ្វើចលនានេះ៣-៤នាទីក្នុងមួយថ្ងៃ អត្ថបទ៖ ដកស្រង់ចេញពី ទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤​ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

មានអារម្មណ៍ថាគីឡូនៅរាងស្ទើរបន្តិចមែនទេ៎? ហើយមានបំណងចង់ឲ្យទម្ងន់របស់អ្នកឡើងតាមបែបធម្មជាតិ? ជាក់ស្តែង បន្ថែមពីលើទម្លាប់ប្រចាំថ្ងៃនិងរបបអាហារដែលល្អចំពោះសុខភាព ដែលជួយជំរុញដល់ការឡើងទម្ងន់ហើយនោះ អ្នកក៏អាចធ្វើនូវភេសជ្ជៈងាយៗ ហើយសម្បូរទៅដោយសារធាតុសរសៃវីតាមីន និងជាតិរ៉ែ ដែលសុទ្ធតែជាសារធាតុចិញ្ចឹមដ៏ចាំបាច់សម្រាប់សុខភាពរាងកាយ ហើយថែមទាំងអាចជាចំណែកមួយទៀតនៃការសម្រេចគោលដៅក្នុងការឡើងទម្ងន់របស់អ្នកផងដែរ។ សំខាន់បានញ៉ាំឆ្ងាញ់ ហើយល្អចំពោះសុខភាព និងទម្ងន់ទៀត… ទឹកផ្លែស្រ្តប៊ែរីប៊័រ ចេក កិន - ទឹកដោះគោស្រស់ ១/៤ កែវ - យ៉ាអ៊ួ ៣/៤ កែវ - ចេក ១ ផ្លែ - ស្ត្រប៊ែរី៥-៦ផ្លែ - ផ្លែប៊័រ ១/៤ - ទឹកស្ករ ឬទឹកស៊ីរ៉ូប៍១/៤ ស្លាបព្រាកាហ្វេ វិធីធ្វើ៖ ចាក់ទឹកដោះគោ និងយ៉ាអ៊ួ ចូលក្នុងម៉ាស៊ីនកិន ហើយកិនឲ្យម៉ដ្ឋ (បើខាប់ពេកអាចបន្ថែមទឹកដោះគោបាន) រួចដាក់ចំណិតចេក និងប៊័រចូលរួចកិនម្តងទៀត។ ពេលចូលគ្នាសព្វហើយ ដាក់ស្ត្រប៊ែរីចូលទៅជាមួយនឹងទឹកស្ករ ឬទឹកស៊ីរ៉ូប៍កិនចូលគ្នាបន្ថែមទៀត។ ទឹកផ្លែស្ត្រប៊ែរី ប៊័រសណ្តែកដីចេក កិន - យ៉ាអ៊ួ ៣/៤ កែវ  - ស្ត្រប៊ែរី ៥ ផ្លែ - ចេក ១ ផ្លែ - ប៊័រសណ្តែកដី២ ស្លាបព្រាបាយ - ទឹកដោះគោ ២ ស្លាបព្រាបាយ វិធីធ្វើ៖ ដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងម៉ាស៊ីនកិន ហើយកិនឲ្យម៉ដ្ឋចូលគ្នា (បើអ្នកចូលចិត្តរាវបន្តិច អាចបន្ថែមទឹកដោះគោបាន) ទឹកសូកូឡាចេក កិន - ទឹកដោះគោ ១/៤ កែវ - យ៉ាអ៊ួ ៣/៤ កែវ - ចេក ១ ផ្លែ - សូកូឡាខ្មៅ ៣ ដុំ ឬ ២-៣ស្លាបព្រាបាយ (គ្រាប់តូចៗ) - ទឹកកក ១ កែវ វិធីធ្វើ៖ ចាក់ទឹកដោះគោ ចេក សូកូឡា និងយ៉ាអ៊ួ កិនឲ្យសព្វ រួចសឹមដាក់ទឹកកកចូល ហើយកិនឲ្យម៉ដ្ឋ *** គួរតែញ៉ាំភ្លាមៗក្រោយពេលកិនហើយ។ ក្នុងករណីដែលមានបរិមាណច្រើនពេក អ្នកអាចទុកខ្លះក្នុងទូរទឹកកកឲ្យត្រជាក់២-៣ម៉ោងសិនរួចសឹមញ៉ាំពេលក្រោយក៏បាន។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ស្របពេលដែលអ្នកខ្លះប្រាថ្នាចង់ស្រកគីឡូ តែមិនស្រកសោះនោះ ក៏មានអ្នកខ្លះទៀតប្រាថ្នាចង់បានគីឡូបន្ថែម តែក៏មិនងាយដូចចិត្តប៉ងដែរ។ ហេតុនេះហើយ ទើបអត្ថបទនេះនឹងណែនាំអ្នកអំពីប្រភេទអាហារដែលល្អចំពោះសុខភាព ហើយជួយបំពេញក្តីប្រាថ្នានៃការឡើងគីឡូរបស់អ្នកផងដែរ… ទឹកដោះគោ៖ ទទួលទាន ១ទៅ២កែវ ពេលញ៉ាំអាហារសម្រន់ ឬមុន និងក្រោយពេលហាត់ប្រាណ វានឹងជួយបន្ថែមប្រូតេអុីនទៅក្នុងរាងកាយអ្នក។ ភេសជ្ជៈក្រឡុកដោយខ្លួនឯង៖ រូបមន្តភេសជ្ជៈដែលមានជាតិប្រូតេអុីនជាច្រើនដែលអ្នកអាចសាកល្បងបាននៅផ្ទះរួមមានក្រឡុកផ្លែឈើដែលអ្នកចូលចិត្ត បន្លែបៃតងលាយចូលគ្នា។ល។ ពពួកគ្រាប់ធញ្ញជាតិ៖ គ្រាប់អាល់ម៉ុន គ្រាប់ស្វាយចន្ទី ប៊័រសណ្តែកដី (មិនមានជាតិស្ករសិប្បនិម្មិត)។ល។ សុទ្ធតែអាចញ៉ាំបានជាលក្ខណៈអាហារសម្រន់។ សាច់៖ បន្ថែមប្រូតេអុីន ដែលនឹងជួយបង្កើនសាច់ដុំ ដោយការទទួលទានសាច់ដែលមានគុណភាពល្អ។ ត្រីសាល់ម៉ុន៖ សាល់ម៉ុន និងប្រភេទត្រីដែលមានខ្លាញ់ច្រើន ជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា-៣ និងប្រូតេអុីន។ ផ្លែប៊័រ៖ អាចញ៉ាំរួមជាមួយនឹងផ្លែឈើផ្សេង ឬញ៉ាំសុទ្ធតែម្តងក៏បាន ព្រោះវាពោរពេញទៅដោយសារធាតុចិញ្ចឹម និងខ្លាញ់ល្អ។ ផ្លែឈើក្រៀម៖ ជាមួយនឹងកាល់ឡូរី សារធាតុសរសៃល្អចំពោះសុខភាព និងសារធាតុប្រឆាំងអុកស៊ីតកម្ម វាបន្ថែមនូវសារធាតុចិញ្ចឹម និងកាល់ឡូរីច្រើនទៅក្នុងរបបអាហារអ្នក។ ស៊ុត៖ ញ៉ាំស៊ុតច្រើនរឹតតែល្អ ជាពិសេសអ្នកព្យាយាមហាត់ប្រាណយកសាច់ដុំ ហើយគួរតែញ៉ាំទាំងអស់តែម្តង (ដោយមិនបែងចែកយកតែស៊ុតសទេ)។ សូកូឡា៖ វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុចិញ្ចឹម ក៏ដូចជាកាល់ឡូរីជាច្រើន ដែលនឹងជួយឲ្យគីឡូអ្នកឡើងស្រឺតៗ។ ប្រេង និងខ្លាញ់ធម្មជាតិ៖ ប្រេងអូលីវ ប្រេងដូង…ឲ្យតែប្រេងដែលចម្រាញ់ចេញពីធម្មជាតិ សុទ្ធតែល្អសម្រាប់អ្នក។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ​ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ផែនការហាត់ប្រាណបានធ្វើរួចរាល់ហើយ តើអ្វីដែលត្រូវធ្វើតទៀតសម្រាប់ការសម្រកទម្ងន់? ជាក់ស្ដែងទម្លាប់ប្រចាំថ្ងៃ និងរបបអាហារក៏ជាកាតព្វកិច្ចដែលអ្នកត្រូវកំណត់ និងអនុវត្តជារៀងរាល់ថ្ងៃផងដែរក្រៅពីការធ្វើលំហាត់ប្រាណ។ ខាងក្រោមនេះជាការណែនាំនូវវិធីសាស្រ្តខ្លះៗ បូករួមទាំងរបបអាហារ និងទម្លាប់នៃការរស់នៅ ដែលជាគន្លឹះសម្រាប់អ្នកដែលមានបំណងចង់ទទួលបានរាងកាយដែលស្រឡូនស្អាតឡើងវិញ៖ ញ៉ាំអាហារយឺតៗ  ល្បឿននៃការញ៉ាំអាហារ ក៏អាចរារាំងដល់គោលដៅសម្រកទម្ងន់របស់អ្នកផងដែរ។ ជាក់ស្ដែង ការទំពាអាហារឲ្យបានល្អ និងញ៉ាំក្នុងកម្រិតយឺតល្មម អាចផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់ខួរក្បាលបញ្ជូនព័ត៌មានប្រាប់អ្នកពីការឆ្អែត។ ដំណើរការនេះ អាចធ្វើឲ្យអ្នកកាត់បន្ថយការញ៉ាំអាហារច្រើនដង និងច្រើនហួសប្រមាណ។ មិនថា អ្នកឃ្លានប៉ុណ្ណានោះទេព្យាយាមទំពាអាហារមួយម៉ាត់ៗរបស់អ្នកឲ្យបានយ៉ាងហោចណាស់ ១០វិនាទី។ ជ្រើសរើសអាហារប្រូតេអុីន ប្រូតេអុីនគឺជាផ្នែកមួយដ៏សំខាន់នៃរបបអាហារដែលចាំបាច់សម្រាប់ការលូតលាស់និងជួយរំលាយអាហារប្រកបដោយប្រសិទ្ធភាព។ ប្រូតេអុីនអាចបង្កើនអារម្មណ៍ឆ្អែតនិងពន្យារពេលឃ្លាន។ ការសិក្សាតូចមួយលើស្ត្រីវ័យក្មេង បានរកឃើញថាការញ៉ាំទឹកដោះគោមានជាតិប្រូតេអុីនខ្ពស់ (ជាអាហារសម្រន់នៅពេលរសៀល) បានកាត់បន្ថយភាពឃ្លាន និងកម្រិតកាល់ឡូរីនៅពេលទទួលទានអាហារពេលក្រោយ។ វិធីសាមញ្ញក្នុងការបង្កើនបរិមាណប្រូតេអុីននៅក្នុងរបបអាហាររួមមានការបន្ថែមគ្រាប់ធញ្ញជាតិ ស៊ុតសាច់មាន់ និងត្រី នៅក្នុងផែនការចំណីអាហារ។ ទទួលទានអាហារមានជាតិសរសៃ ប្រភេទអាហារដែលសម្បូរទៅដោយជាតិសរសៃដូចជា គ្រាប់ធញ្ញជាតិ អង្ករសម្រូប បន្លែនិងផ្លែឈើអាចជួយបង្កើនភាពឆ្អែតឲ្យនៅបានយូរ។ លើសពីនេះវាមានតួនាទីបង្កើនការស្រូបយកសារធាតុចិញ្ចឹម និងការពារពីការទល់លាមកផងដែរ។ តាមការសិក្សាក៏បានណែនាំឲ្យមានការញ៉ាំជាតិសរសៃឲ្យបានច្រើនសម្រាប់អ្នកដែលមានបំណងចង់សម្រកទម្ងន់ ជាពិសេសជាតិសរសៃម៉្យាងឈ្មោះថា Viscous ដែលអាចរកបាននៅក្នុងប្រភេទអាហារដូចជា សណ្ដែក គ្រាប់ធញ្ញជាតិ ទំពាំងបារាំង ឬផ្លែក្រូចជាដើម។ ជាក់ស្ដែង ជាតិសរសៃបែបនេះបានប្រែក្លាយទៅជាទម្រង់ជែលនៅពេលប៉ះជាមួយទឹកដែលមានសមត្ថភាពជំរុញការស្រូបយកជីវជាតិ និងធ្វើឲ្យអ្នកឆ្អែតបានយូរ។ ញ៉ាំទឹកឲ្យបានទៀងទាត់ ការទទួលទានទឹកអាចជួយអ្នកពីការញ៉ាំច្រើន និងស្រកទម្ងន់ប្រសិនអ្នកមានទម្លាប់ញ៉ាំទឹកមុនពេលបរិភោគអាហារម្ដងៗ។ ការសិក្សាលើមនុស្សពេញវ័យបានបង្ហាញថាការញ៉ាំទឹកកន្លះលីត្រ មុនញ៉ាំអាហារ៣០នាទី អាចជួយបន្ថយការឃ្លាន និងធ្វើឲ្យការស្រូបយកកាល់ឡូរីស្ថិតនៅកម្រិតទាប។ ជាក់ស្ដែងប្រសិនអ្នកមានទម្លាប់ញ៉ាំទឹកមុនពេលអាហារមានឱកាសស្រកទម្ងន់ក្នុងកម្រិត ៤៤% នៅ ១២សប្តាហ៍បើប្រៀបធៀបទៅនឹងអ្នកដែលមិនបានញ៉ាំទឹក។ ក្រៅពីនោះ អ្នកក៏គួរកាត់បន្ថយការញ៉ាំភេសជ្ជៈមានជាតិកាល់ឡូរីខ្ពស់ តែជំនួសដោយទឹកធម្មតាវិញទើបជាការប្រសើរ។ គេងឲ្យបានគ្រប់គ្រាន់ ការគេងស្កប់ស្កល់ បានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់គោលដៅសម្រកទម្ងន់របស់អ្នក។ ផ្ទុយទៅវិញប្រសិនអ្នកមិនបានគេងគ្រប់គ្រាន់ នោះវាអាចប៉ះពាល់ទៅដល់មុខងារអ័រម៉ូនសម្រាប់រក្សាតុល្យភាពរបបអាហារ ដូចជា Leptin (អ័រម៉ូនកំណត់ការឆ្អែត) និងGhrelin (អ័រម៉ូនធ្វើឲ្យឃ្លាន)។ នៅពេលមុខងាររបស់អ័រម៉ូនទាំងពីរប្រែប្រួលនោះវាអាចធ្វើឲ្យអ្នកកាន់តែឃ្លាន និងមានទំនោរញ៉ាំអាហារដែលគ្មានជីវជាតិត្រឹមត្រូវ។ សូមសាកល្បងបិទគ្រឿងអេឡិចត្រូនិចមួយម៉ោងមុនពេលចូលគេង និងបង្កើតទម្លាប់នៃការគេង និងភ្ញាក់នៅម៉ោងណាមួយជាទៀងទាត់។ រក្សាសុខភាពផ្លូវចិត្ត ជាការពិត ការសម្រកទម្ងន់ក៏ប្រាស្រ័យទាក់ទងទៅលើសុខភាពផ្លូវចិត្តផងដែរ។ ការបរាជ័យពីអតីតកាលភាពតានតឹងនៅក្នុងផ្ទះ ឬកន្លែងធ្វើការ របៀបរស់នៅផ្សេងទៀត ឬបញ្ហាផ្លូវចិត្ត សុទ្ធតែជាការបិទផ្លូវនៅលើដំណើរការក្នុងការសម្រកទម្ងន់។ មុនពេលចាប់ផ្ដើមដំណើរការសម្រកទម្ងន់សូមចំណាយពេលក្នុងការគិតគូរពិចារណា កាត់បន្ថយភាពតានតឹង និងព្យាយាមសម្រេចឲ្យបាននូវរូបរាងកាយដែលអ្នករំពឹងទុកចង់បាន។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ​​ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ប្រហែលជាមានពេលខ្លះ អ្នកអង្គុយច្រណែននឹងអ្នកដែលប្រឹងតមអាហារផង ហាត់ប្រាណផង ដើម្បីឲ្យតែស្រកទម្ងន់ ស្របពេលដែលខ្លួនអ្នកវិញបន់ឲ្យតែឡើងទម្ងន់ខ្លះហើយបើសិនជាអាច សឹងតែចង់សុំឲ្យគេរំលែកទម្ងន់ខ្លះមកឲ្យខ្លួនទៀត។ មិនថាប្រឹងញ៉ាំយ៉ាងណាក៏នៅតែមិនព្រមកើនទម្ងន់នឹងគេសោះមែនទេ៎? ការពិតទៅ អាចនឹងមានទង្វើខ្លះដែលអ្នកគិតខុសថានឹងផ្តល់នូវផលដែលអ្នកប្រាថ្នា ឬក៏អ្នកគិតត្រូវហើយ តែធ្វើមិនទាន់បានត្រឹមត្រូវ ទើបលទ្ធផលនៅតែមិនគាប់ប្រសើរ។ ទោះបីជាការឡើងទម្ងន់ជារឿងមួយសំខាន់ តែសុខភាពក៏នៅតែសំខាន់ជាងដែរ ហើយដើម្បីកុំឲ្យនៅតែអន់ចិត្តនឹងទម្ងន់មិនសូវច្រើនរបស់ខ្លួនឯងទៀតនោះ អ្នកអាចសិក្សាអំពីទង្វើគួរ និងមិនគួរធ្វើជាមួយគ្នាខាងក្រោមនេះបាន… គួរ៖ • ញ៉ាំអាហារសម្រន់ដែលមានផ្ទុកនូវសារធាតុចិញ្ចឹមរួមមានប្រភេទសណ្តែកដីចម្រុះ ផ្លែឈើស្រស់ ដូចជាចេក ម្នាស់។ល។ • ញ៉ាំអាហារតូចៗឲ្យបានយ៉ាងតិច៣ដង ក្នុងមួយថ្ងៃ។ • ទទួលទានអាហារដែលផ្តល់នូវថាមពល រួមមាន បាយសម្រូប ដំឡូង បន្លែបៃតង ស៊ុត ផលិតផលទឹកដោះគោ ដែលសម្បូរទៅដោយកាបូអុីដ្រាតនិងប្រូតេអុីន ។ • ទទួលទានទឹកឲ្យបានច្រើន និងជាប្រចាំ ដើម្បីរក្សាជាតិទឹកក្នុងខ្លួន និងបញ្ចេញចោលនូវសារធាតុពុលពីក្នុងខ្លួនមកវិញ ។ • រៀបចំគម្រោងនៃការធ្វើលំហាត់ប្រាណ ឲ្យបានសមស្របទៅនឹងគម្រោងនៃការឡើងទម្ងន់របស់អ្នក ក៏ដូចជារបបអាហារដែលមានបរិមាណកាល់ឡូរីនិងប្រូតេអីុនខ្ពស់។ មិនគួរ៖ • ញ៉ាំអាហារកំប៉ុង ឬអាហារដែលរក្សាទុកបានយូរ ព្រមទាំងអាហារបែប Fast Food ដូចជា ប៊័រហ្គឺ ប្រភេទអាហារបំពង។ល។ ព្រោះអាហារទាំងនេះនឹងធ្វើឲ្យរាងកាយអ្នកស្តុកទុកជាតិខ្លាញ់មិនល្អច្រើននៅក្នុងរាងកាយ។ • ព្យាយាមញ៉ាំអាហារមានបរិមាណច្រើនក្នុងមួយពេលៗ ហើយញ៉ាំតិចដង។ • ប្រឹងញ៉ាំអាហារដែលមានជាតិផ្អែមច្រើនពេក ជាពិសេសអាហារដែលប្រើប្រាស់ស្ករសិប្បនិម្មិត ព្រោះវាអាចបង្កជាផលប៉ះពាល់ផ្សេងៗដល់សុខភាពរាងកាយរបស់អ្នក។ • ទទួលទានទឹក នៅមុន និងក្នុងអំឡុងពេលញ៉ាំអាហារ ព្រោះវានឹងធ្វើឲ្យឆាប់មានអារម្មណ៍ថាឆ្អែតហើយក៏អាចប៉ះពាល់ដល់ដំណើរការរំលាយអាហារផងដែរ។ • ធ្វើលំហាត់ប្រាណប្រភេទដែលបង្កើនចលនាចង្វាក់បេះដូង (Cardio exercises) ព្រោះជាទូទៅ វានឹងធ្វើឲ្យអ្នកស្រកទម្ងន់ ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ​ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Top