Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ទង្វើដែលបំផ្លាញផ្ទៃមុខរបស់អ្នកជារៀងរាល់ថ្ងៃ

បើសិនអ្នកមិនទាន់បានធ្វើល្អគ្រប់គ្រាន់សម្រាប់ផ្ទៃមុខអ្នកទេនោះយ៉ាងហោចណាស់អ្នកគួរចៀសវាងទង្វើដែលផ្តល់សម្ពាធដល់ស្បែកមុខរបស់អ្នកជារៀងរាល់ថ្ងៃនិងទីបំផុតការខូចខាតមួយចំនួនធំលើផ្ទៃមុខគឺមិនអាចកែខៃឲ្យបានដូចដើមឡើយបើទោះបីជាអ្នកធ្វើការថែទាំ និងបំប៉នដិតដល់ឡើងវិញក៏ដោយ។ ស្វែងយល់នូវទង្វើប្រចាំថ្ងៃដែលអាចជះឥទ្ធិពលអាក្រក់ដល់ស្បែកមុខរបស់អ្នកនៅពេលនេះនិងធ្វើការចៀសវាងដើម្បីកាត់បន្ថយការខូចខាតដែលពិបាកកែខៃនៅពេលក្រោយ៖

១. មិនលាបក្រែមការពារកម្តៅថ្ងៃ
UVA ជាកាំរស្មីគួរឲ្យខ្លាច បើទោះវាមិនធ្វើឲ្យស្បែកប្រែពណ៌ តែអាចផ្តល់ផលយ៉ាងអាក្រក់ដូចជាធ្វើឲ្យជ្រីវជ្រួញ និងបង្កជំងឺមហារីកជាដើម។ UVA មានសមត្ថភាពឆ្លងកាត់កញ្ចក់ និងពពក ដែលមានន័យថា ទោះអ្នកនៅក្នុងម្លប់ ឬក្នុងឡានក៏អ្នកអាចរងឥទ្ធិពលពីកាំរស្មីនេះបានដែរ។ អ្នកពិតជាត្រូវលាបក្រែមការពារកម្តៅ ដែលអាចការពារទាំង UVA និង UVB ព្រមទាំងមានអានុភាពការពារយ៉ាងតិច ៣០ (SPF 30) ជាចាំបាច់។ ជាទូទៅសារធាតុការពារកាំរស្មីត្រូវបានលាយបញ្ចូលក្នុងផលិតផលថែរក្សាស្បែកផ្សេងៗរួចជាស្រេចដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់។

២. មិនគេងឲ្យបានគ្រប់គ្រាន់
បើអ្នកអាចលៃពេលគេងបានអ្នកមិនគួរខ្ជះខ្ជាយពេលវេលារីករាយនៅពេលយប់ ហើយធ្វើបាបខ្លួនឯងនៅពេលព្រឹកនោះទេ ព្រោះវាមិនត្រឹមអាក្រក់ចំពោះសុខភាពទូទៅ ខួរក្បាល និងធ្វើឲ្យធាត់នោះទេ តែវាអាក្រក់បំផុតសម្រាប់ស្បែក។ ពេលអ្នកគេងមិនត្រឹមជាពេលដែលកោសិកាធ្វើការជួសជុលនិងផលិតកោសិកាថ្មីៗ ក៏ដូចជាជម្រុះកោសិកាចាស់ តែក៏ជាពេលដែលស្បែកទទួលបានសារធាតុចិញ្ចឹមពីផលិតផលដែលអ្នកប្រើផងដែរ។ ចំណាំ៖ អ្នកត្រូវសម្អាតកន្លែងគេង ពិសេសស្រោមខ្នើយឲ្យបានទៀងទាត់និងបើអាច គួរទម្លាប់គេងផ្ងារជាជាងផ្កាប់មុខ ឬផ្តេកលើខ្នើយបើមុខអ្នកកំពុងកើតមុនឬងាយនឹងកើតមុន។

៣. នៅមុខពន្លឺនៃឧបករណ៍អេឡិចត្រូនិច
ពន្លឺទាំងនេះមិនត្រឹមជាហេតុផលដែលធ្វើឲ្យអ្នកពិបាកគេង និងបំផ្លាញស្បែកមុខរបស់អ្នកដោយមិនផ្ទាល់តែវាក៏អាចបំផ្លាញស្បែកដោយផ្ទាល់ជាមួយនឹងកាំរស្មី UV ដែលចេញពីឧបករណ៍អេឡិចត្រូនិចផងដែរ។ កាំរស្មីនេះ អាចបំផ្លាញដល់ការស្តុកទុកនៃកូឡាជែនលើផ្ទៃមុខ ដែលជាមូលហេតុសំខាន់មួយធ្វើឲ្យស្បែកមុខចាស់មុនវ័យ។ ដូចនេះ អ្នកគួរតែកាត់បន្ថយការប្រើប្រាស់ឧបករណ៍ទាំងនោះ បើសិនមិនចាំបាច់។

៤. និយាយទូរស័ព្ទច្រើនពេក
ក្រៅពីឥទ្ធិពលអាក្រក់នៃពន្លឺចេញពីឧបករណ៍អេឡិចត្រូនិចដូចដែលរៀបរាប់ខាងលើ ទូរស័ព្ទត្រូវបានដឹងថាជាសម្ភារមិនស្អាត ដែលមានដិតជាប់ជាមួយនឹងមេរោគជាច្រើន ព្រមទាំងនៅជិតអ្នកជាងគេសឹងតែគ្រប់ពេលវេលា។ ប្រសិនបើអ្នកតែងតែត្រូវការនិយាយទូរស័ព្ទច្រើន ការនិយាយដោយផ្អឹបទូរស័ព្ទនឹងត្រចៀកផ្ទាល់គួរតែត្រូវបានកាត់បន្ថយ បើអ្នកមិនចង់កើតមុន ឬបញ្ហាស្បែកផ្សេងៗទៀត។

៥. ចូលចិត្តយកដៃប៉ះមុខ
ត្រូវចាំថា ដៃរបស់អ្នកក៏ជាភ្នាក់ងារនាំយកមេរោគរាប់មិនអស់ មកលើមុខរបស់អ្នកផងដែរ។ ដូចនេះអ្នកគួរកាត់បន្ថយយកដៃប៉ះមុខនិងចៀសវាងអេះ ឬញេចមុនដោយខ្លួនឯង ពិសេសបើមុនមិនទាន់បែកពីព្រោះទោះអ្នកបានលាងដៃស្អាតក៏មិនអាចធានាថាមិននាំឲ្យឆ្លងរោគពេលញេច ដែលធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរនិងបង្កស្នាមដែរ។

៦. ញ៉ាំមិនត្រឹមត្រូវ
អ្នកគួរចៀសវាងទម្លាប់មិនល្អចម្បងៗក្នុងការញ៉ាំមួយចំនួន ដែលអាក្រក់ចំពោះស្បែកមុខរួមមាន៖
• ស្ករ៖ ស្ករអាចបំផ្លាញដល់ស្រទាប់កូឡាជែនដែលនាំឲ្យស្បែកងាយចាស់ ជ្រីវជ្រួញជាងវ័យ។ ក្រៅពីនោះ ស្ករថែមទាំងអាចបង្កការរលាកដែលជាមូលហេតុមួយនៃការកើតមុនផងដែរ។
• អាល់កុល ឬស្រា៖ វាជាមូលហេតុនៃការខ្វះសំណើមរបស់ស្បែក និងបង្កការរលាកដែលនាំឲ្យកើតមុន ព្រមទាំងធ្វើឲ្យជាតិពុលក្នុងខ្លួនកើនឡើង ជាហេតុនាំឲ្យស្បែកស្រអាប់ និងមានបញ្ហាផ្សេងៗផងដែរ។
• បារី៖ បារីមានផ្ទុកជាតិពុលធ្វើឲ្យស្បែករបក និងនាំឲ្យសរសៃឈាមរួមតូចធ្វើឲ្យស្បែកមិនអាចទទួលការចិញ្ចឹមបានល្អ ជាលទ្ធផលបង្កឲ្យមានការលេចឡើងជាភាពជ្រីវជ្រួញ និងយារធ្លាក់។

៧. លាងសម្អាតមុខមិនបានត្រឹមត្រូវ
ការសម្អាតមុខមិនបានត្រឹមត្រូវអាចធ្វើឲ្យខូចខាតដល់ស្បែកមុខតាំងពីជំហានដំបូង ដូចនេះអ្នកត្រូវប្រាកដថា អ្នកធ្វើការសម្អាតមុខជារៀងរាល់ថ្ងៃពិសេសមុនពេលចូលគេង សម្អាតគ្រឿងតុបតែងមុខដោយប្រើផលិតផលសមស្របនឹងស្បែកមុខ មិនប្រើប្រាស់ទឹកក្តៅ ឬត្រជាក់ពេក និងមិនខាត់ស្បែកមុខ ក៏ដូចជាលុបលាងមុខញឹកញាប់ពេកជាដើម។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៥

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់
Top