ការគ្រប់គ្រងស្ត្រេស
ការគ្រប់គ្រងស្ត្រេស
នៅក្នុងកម្មវិធីគីស៊ូណា នាងខ្ញុំមានសំណាងបានជួបកញ្ញាស្រស់ស្អាតម្នាក់ឈ្មោះកញ្ញាណាណា។ ដោយភាពរហ័សរហួន ឆ្លាតវៃនិងប៉ិនប្រសប់ក្នុងការនិយាយធ្វើអោយខ្ញុំសើចនិងយល់បានច្រើននៅការគ្រប់គ្រងស្ត្រេសដោយផ្ទាល់ប្តូរបែបផែននៃការរស់នៅ។ យើងរស់ក្នុងសង្គមណាគឺសង្គមនោះ ជាមានឥទ្ធិពលក្នុងការសំរេចចិត្តរបស់អ្នក។ ការគិតសំរេចចិត្តរបស់អ្នកដទៃក៏មានធ្វើការគិតរបស់យើងមានការប្រែប្រួលដែរ ឧទាហរណ៍យ៉ាងសម្មញ្ញ ការស្លៀកពាក់របស់តារាគឺតាមចំណង់ចំណូលចិត្តរបស់សង្គមតាមសម័យកាល។ ប៉ុន្តែរឿងខ្លះយើងមិនអាចបត់បែនតាមឬបញ្ជៀសព្រឹត្តិការណ៏ណាមួយបានយើងត្រូវតែបណ្តោយអោយរឿងនោះកន្លងទៅដូចជាយើងមិនអាចបញ្ជៀសភ្លៀងធ្លាក់បាន។ បើដឹងថាកន្លែងណា រឿងណានាំអោយកើតស្រ្តេសមកយើងគឺយើងត្រូវបង្វែរស្ថានភាពនោះមុនវាកើតឡើង គឺត្រូវគេចចេញពីបញ្ហានោះរហូតបាត់បញ្ហាដែលនឹងនាំអោយយើងកើតភាពតានតឹងស្មុគស្មាញក្នុងចិត្ត។ ការនិយាយរបស់គេមានអំណាចលើអារម្មណ៌របស់យើងតិចឬច្រើនអាស្រ័យលើយើងអោយវាមានអំណាចធំឬតូច បើយើងមិនខ្វល់ការនិយាយនោះវានឹងគ្មានអំណាចអ្វីមករំខានក៏គិតរបស់យើងទេ។ It's all how you think. Flexible ភាសាលេងសើចប្រែថាក្រិចក្រឡុច គឺមានន័យថាយើងត្រូវបត់បែនតាមកាលៈទេសៈមិនអោយតានតឹង គឺត្រូវលៃលកទៅណាមស្ថានការណ៌។ មានន័យថាបើងយើងខ្វះអ្វីពេលចាំបាច់សូមបណ្តោយថា អ្វីដែលយើងមា នគឺគ្រប់គ្រាន់សមល្មមហើយទោះយើងខកខានមិនបានធ្វើអ្វីដូចដែលគ្រោងទុក។ Out of Control គឺមានន័យថាអ្វីៗដែលកើតឡើងវាខុសពីអ្វីដែលយើងព្រៀងទុក ដូចនេះកុំទាមទារវានាំអោយយើងបាត់បង់ទំនុកចិត្តក្នុងការបំពេញការងារចំពោះមុន។
ដូចជាជំរើសនៃជីវិត ថាកើតមកជាកូនអ្នកក្រគួរច្រណែនគេគឺត្រូវទទួលស្គាល់ការពិត? ត្រូវពិចារណាថាអ្នកមាននិងអ្នកក្រមានផលលំបាកខុសគ្នា។ ការប្រៀបធៀបធ្វើអោយមនុស្សមានមហិច្ជិតាតែមិនត្រូវបាត់ទឹកចិត្តនៅអ្វីដែលធំហួសពីការធ្វើបានរបស់យើង។ មើលពីរូបខ្លួនឯងក្នុងតាមកញ្ចក់ត្រង់ចំនុចណាមួយដែលបង្ហាញថាយើងមកពីប្រភពណា យើងដើរដល់ចំនុចណាហើយ? រៀនធ្វើទង្វើល្អ ធ្វើមនុស្សល្អ រឿងល្អនិងកើតឡើងចំពោះអ្នកនៅថ្ងៃណាមួួយយ៉ាងប្រាកដ កុំពិបាកចិត្តនិងការធ្វើទៅមានកំហុស កំហុសត្រូវកែប្រែ កំហុសជាបទពិសោធន៍។
Life Style វិជ្ជមាននាំអោយក្លាយជាមនុស្សល្អ មិនប្រព្រឹត្តិខុស។ ការបញ្ចេញកំលាំងខួរក្បាលនិងកំលាំងកាយនាំយើងគេងលក់ស្រួលមានជួបបញ្ហាគេងមិនលក់ នេះជាចំលើយដែលកញ្ញាណាណាផ្តល់អោយសិក្ខាកាមដែលសួរថាពិបាកគេងលក់តើត្រូវធ្វើដូចម្តេច? តាមការស្រាវជា្រវរបស់អ្នកវិទ្យាសាស្រ្តប្រាប់ថាមនុស្សយើងជាទូទៅប្រើប្រាស់ខួរក្បាលបានតែ១ភាគរយទេ ដូចចូរព្យាយាមប្រើសមត្ថភាពខួរក្បាលអោយបានច្រើនដើម្បីជួបបញ្ហាប្លែកនិងរបកគំហើញថ្មីល្អៗ។ នៅពេលយើងមិនចេះធ្វើអ្វីមួយនាំអោយយើងស្រ្តេស ដូច្នេះត្រូវបន្សាំខ្លួនយើងបន្តិចម្តងៗទៅនិងរឿងនេោះរហូតដល់យើងអាចធ្វើរឿងនោះបានដោយស្ទាត់និងងាយស្រួស។ ដូចថាមនុស្សភាគច្រើនមានការភ័យខ្លាចក្នុងការនិយាយ ការនិយាយជាមួយមេក្រូចំពោះមហាជន គឺថានោះមុខកាមេរ៉ាគឺយើងប្តូរចរិតដើមគឺចេញចរិតតួឯកអញ្ចឹង បែបនេះគឺយើងត្រូវសាកនិយាយម្តងហើយម្តងទៀត កុំខ្លាចនិយាយខុស និយាយខុសម្តង ខុសពីរដងថ្ងៃក្រោយនិយាយបានល្អតែបើយើងមិននិយាយគឺយើងនិងខ្លាចជារៀងរហូត។ ភាសាលេងសើចគឺទ្រាំមុខក្រាស់ បើខុសខ្មាស់គេតែចំពោះមនុស្ស២០នាក់នេះទេ ហើយគាត់ជាក្រុមតួសំដែងដែលនាំអោយយើងសម្រេចបំណងរបស់យើង។ បើយើងថ្នឹកលើរឿងតូចឬរឿងធំវាហ្នឹងក្លាយជារឿងធម្មតាទៅវិញ។ យើងត្រូវសាកធ្វើគ្រប់ការងារដើម្បីអោយដឹងថាយើងពូកែខាងណា។ ការស្តាប់ ការនិយាយ ការមើល តើយើងពូកែលើផ្នែកណា? អ្នកខ្លះរៀនតាមរយៈការស្តាប់ចេះជាងការអាន។ ចំពោះណាណានាងមានទេពកោសល្យក្នុងនិយាននេះជារបស់នាង។ សួរថាទេពកោសល្យការចូលចិត្តរបស់យើងគឺជាអ្វី? មើលទីផ្សាររបស់ខ្លួនថាខ្លួនពូកែរកស៊ីតាមអ្វី?មាត់ ភ្នែក ត្រចៀក?
កាត់បន្ថយស្រ្តេសគឺកាត់បន្ថយកុំឈ ្នានីសច្រណែណគេ
ចង់ប្តូខ្លួនឯងពីការអត់ចេះហែលទឹកត្រូវចុុះទឹកបន្តិចម្តងៗរហូតចេះហែលទឹក។ ចង់កុំខ្វល់អ្នកដទៃកុំសូវទៅដឹងលឺរឿងគេពេក។ ពេលខ្លះទេពកោសល្យអាថ៌កំបាំងរបស់យើងគឺយើងក៏មិនដឹងដែរ ត្រូវសាកធ្វើទើបលេចទេពកោសល្យនេោះដោយមិនដឹងខ្លួន។ គឺត្រូវភ្លក់គ្រប់រសជាតិការងារ សិល្បៈ បកប្រែ ពិធីករ សាកធ្វើទើបដឹង តែកុំសាករឿងខុសច្បាប់។ ចូលរួមគ្រប់ឱកាសដើម្បីដឹងថាត្រវល័ក្ខខ័ណ្ឌទេ បន្ទាប់មកយើងនិងដឹងថាយើងចូលចិត្តអ្វីមួយច្បាស់ហើយ។ ដូចជាយើងសាកអានសៀវភៅណាប្រធានបទណាបានច្រើនទំព័រជាងគេគឺមានន័យថាយើងចូលចិត្តវាជាងគេ ប្រភេទសៀវភៅវិទ្យាសាស្ត្រ សៀវភៅអប់រំ តើមួយណាយើងអានបានច្រើនជាងគេ? នេះជាការធ្វើតេស្តលើចំនូលចិត្តរបស់ខ្លួនឯង។ ទេពកោសល្យនីមួយៗរកឃើញក្នុងដំណាក់កាលខុសៗគ្នាហើយយើងក្លាហានទទួលយកឱកាសនោះ។ ដូចជាការចូលរួលសម្តែង ឆ្លើយចំលើយទោះយើងដឹងថាមិនដឹងធ្វើអ្វីតែត្រូវក្លាហានចូលរួម។ មនុស្សជោរនិងភាពជោគជ័យ តែពិបាកឆ្លងដំណាក់កាលដំបូង គឺត្រូវបំបែកបន្តិចម្តងៗ នាំអោយមិនមានស្ត្រេស។ យើងកុំទទួលខុសត្រូវលើជីវិតរបស់អ្នកដទៃ យើងគ្មានបេសកម្មបញ្ជាគេអោយក្លាយជាមនុស្សល្អដូចនេះកុំពិបាកចិត្តបើគេធ្វើអ្វីខុសពីការគិតរបស់យើង យើងមានសិទ្ធិប្រាប់ណែនាំគេ តែការសម្រេចចិត្តគឺនោះលើគេ សូមកុំកើតស្ត្រេសពីរឿងគេ គឺយើងត្រូវធ្វើទង្វើល្អអោយគេមើល អោយគេដើរតាមវាគ្រប់គ្រាន់ហើយ ព្រោះមនុស្សកាន់តែហាមគឺកាន់តែធ្វើ។ ដូច្នេះធាតុត្រជាក់ទៅកាន់អ្នកដទៃ តែបើយើងខឹងវាជាភ្លើងក្តៅដែលធ្វើអោយគេគេចចេញ។ ពេលដែលយើងត្រជាក់ និងមានតម្លៃគេនិងដេញតាមរកសុំជំនួយការពិភាក្សាពីយើង។ រឿងខ្លះគេបានសំរេចខ្លួនគេហើយគេគ្រាន់សុំយោបល់យោអោយបញ្ជាក់ដូចការគិតរបស់គេទេ តែបើយោបល់យើងមិនដូចការគិតរបស់គេក៏នៅតែធ្វើតាមការគិតរបស់គេច្រើនជាងយោបល់របស់យើង។ បទពិសោធន៌របស់ខ្ញុំ សុគន្ធអមរាពីមុនគឺខ្ញុំខ្លាចក្នុងការនិយាយតែខ្ញុំបានឆ្លងកាត់ដូចកញ្ញាាណាណាលើកឡើងគឹខ្ញុំអាចធ្វើបាននៅពេលនិយាយគ្រប់ស្ថានការណ៌។ ចំពោះរឿងអ្នកដទៃគឺខ្ញុំទុកថាជារឿងគេ ការប្រព្រឹត្តិរបស់ខ្ញុំក៏មិនស្មុគស្មាញតាមការរិះគន់របស់អ្នកដទៃដូច្នេះរាល់បញ្ហាកើតមកវាឆាប់បាត់ទៅវិញ ហើយខ្ញុំមានមានសិក្សាបន្ថែមនិងរីករាយក្នុងជីវិតដែលទទួលបានទោះស្ថានភាពលំបាកឬស្ថានល្អប្រសើរ។
អរគុណកញ្ញាណាណាដែលបានផ្តល់គំនិតថ្មីងាយយលញ់និងមានឥទ្ធិពលក្នុងការគំនិតរបស់មនុស្សជាតិ។
ស្មេរ
សុគន្ធអមរា