ផ្នត់គំនិត២ ដែលអ្នកចង់ជាប់អាហារូបករណ៍មិនអាចខ្វះបាន ពីម្ចាស់ហាងChannimol & Charms
ឲ្យតែលឺពាក្យថាអាហារូបករណ៍ គឺដឹងតែមានអារម្មណ៍ថាភ័យៗ! អរៗ! ចង់ទៅណាស់ឃើញគេ ទៅព្រោងព្រាត មិនដឹងថាពេលណាដល់ពេលខ្លួនឯងបានជាប់ទៅម្តងនោះទេបើសុទ្ធតែអ្នកខ្លាំង។ យោងទៅតាមបងស្រី គា ច័ន្ទនិមលជាអតីតសិស្សជាប់អាហារូបករណ៍សហរដ្ឋអាមេរិក បានមានប្រសាសន៍ថាការជាប់អាហារូបករណ៍អ្នកណាៗក៏អាចធ្វើបានឲ្យតែមានការតាំងចិត្ត និងអនុវត្តតាមវិធីសាស្ត្រមួយចំនួនដែលមានចំណុចសំខាន់២ដែលអ្នកដែលចង់ដាក់អាហារូបករណ៍ត្រូវមានក្នុងខ្លួន៖
- ការប្តេជ្ញាចិត្ត
មុននឹងអ្នកសម្រេចចិត្តធ្វើអ្វីមួយ ជាទូទៅអ្នកត្រូវមានការតាំងចិត្តនិងការប្តេជ្ញាចិត្តច្បាស់លាស់ ចេញពីក្នុងខ្លួនរបស់អ្នកដើម្បីឲ្យអ្នកការងារកំពុងនឹងធ្វើសម្រេចបាននូវភាពជោគជ័យ។ វាមានលក្ខណៈ ដូចគ្នាទៅនឹងការដាក់អាហារូបករណ៍ដូចគ្នា ដែលត្រូវការការតាំងចិត្តខ្ពស់ព្រោះការដាក់ អាហារូបករណ៍ទាមទារភាពក្លាហាន និងភាព អំណត់អត់ធន់។ អ្នកត្រូវចងចាំថាមានបេក្ខជនជាច្រើន កំពុងតែដាក់ដូចអ្នកដែរ ដូចនេះអ្នកត្រូវប្រាកដក្នុងចិត្ត និង មានភាពជឿជាក់ជាមួយខ្លួនឯងថានឹងយក អាហារូបករណ៍នោះអោយបាន។
- ការសរសេរច្បាស់លាស់
សម្រាប់អ្នកដែលចង់បានអាហារូបករណ៍និងធ្លាប់ដាក់អាហារូបករណ៍ប្រាកដជាដឹងថាមានការ សរសេរជាលក្ខណៈតែងសេចក្តីដើម្បីបរិយាយខ្លួនឯងដែលជាចំណុចសំខាន់ក្នុងការទាញយកអាហា រូបករណ៍នោះមកជិតនឹងអ្នក។ ការសរសេរត្រូវមានគម្រោងច្បាស់លាស់ដើម្បីអោយអ្នកដែលផ្តល់មាន អារម្មណ៍ថាចង់ផ្តល់អាហារូបករណ៍នោះមកអ្នក។ អ្វីដែលសំខាន់អ្នកត្រូវរើសយកបញ្ហានៅក្នុង ប្រធានបទនោះរួចរកដំណោះស្រាយដែលសមរម្យចំពោះបញ្ហានោះ។ ដើម្បីកុំឲ្យមានភាពខុសឆ្គងច្រើន អ្នកអាចនឹងសួរយោបល់អំពីអ្នកដែលមានបទពិសោធន៍អំពីអាហាររូបករណ៍ ឬសិស្សច្បងដែលធ្លាប់ ជាប់រួចមកហើយដើម្បីពិនិត្យនិងកាត់បន្ថយកំហុសរបស់ខ្លួន។
- អ្វីគួរចៀសវាង
មានប្អូនៗមួយចំនួនបានសុំយោបល់ ជាពិសេសសំណេររបស់សិស្សច្បងដើម្បីយកជាយោបល់ ប៉ុន្តែមាន ប្អូនៗមួយចំនួន បានចម្លងយកគំនិតទៅសរសេរ។ ដែលសកម្មភាពទាំងនេះអាចធ្វើឲ្យអ្នកមិន ត្រូវបានជ្រើសរើសដោយស្វ៍យប្រវត្តិ ពីព្រោះអ្នកជ្រើសរើសអាចដឹងថាសំណេរទាំងនេះមិនបានសរសេរ ចេញពីចិត្តរបស់អ្នកឡើយ។
- អនុសាសន៍
ការដាក់អាហារូបករណ៍មិនប្រកាន់ថាតើអ្នកគឺជានរណា មកពីណា ឲ្យតែមានភាពតស៊ូព្យាយាម ក្នុងការដាក់ និងមិនបោះបង់ចោលសេចក្តីស្រមៃរបស់អ្នកនោះអ្នកនឹងជាប់។ ការប្រលងប្រជែងតែង មានធ្លាក់មានជាប់ ដូចនេះអ្វីដែលសំខាន់ដួលគឺចេះងើបឡើងមកវិញដើម្បីបន្តដំណើរទៅមុខទៀត។