Menu

៣ វិធីបញ្ឈប់អាការៈឈាមច្រមុះប្រកបដោយប្រសិទ្ធភាព


៣ វិធីបញ្ឈប់អាការៈឈាមច្រមុះប្រកបដោយប្រសិទ្ធភាព

ពួកយើងស្ទើរតែទាំងអស់គ្នាសុទ្ធតែធ្លាប់មានបទពិសោធន៍ក្នុងការហូរឈាមច្រមុះនៅចំណុចណាមួយនៃជីវិតរបស់យើងប៉ុន្តែបញ្ហានេះភាគច្រើនកើតទៅលើកុមារព្រោះពួកគេងាយនឹងរងរបួសនៅពេលលេង និងរត់។ ក្នុងករណីភាគច្រើនវា មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពទេ ប៉ុន្តែការហូរឈាមច្រមុះអាចជាបទពិសោធន៍ដ៏គួរឲ្យខ្លាចដែលមិនមែនចំពោះតែកុមារទេថែមទាំងមនុស្សពេញវ័យផងដែរ។ ការហូរឈាមច្រមុះក៏អាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរមួយចំនួនដែរ។

មើលទ្រឹស្ដីទាំងអស់នេះដើម្បីបញ្ឈប់ការហូរឈាមច្រមុះរបស់អ្នកអោយបានលឿន ទីតាំងនៃរាងកាយរបស់អ្នក។​ បើសិនជាអ្នកគ្មានបញ្ហាអ្វីធ្ងន់ធ្ងរដែលអាចធ្វើឲ្យអ្នកហូរឈាមច្រមុះទេអ្នកអាចអនុវត្តវិធីសង្គ្រោះបឋមនៅផ្ទះដើម្បីជួយបញ្ឈប់វា បាន។ ចាប់ផ្ដើមដំបូង យើងត្រូវអង្គុយចុះដែលវាធ្វើឲ្យមានផាសុកភាពជាងឈរ។ ផ្អៀងក្បាលទៅមុខដូច្នេះឈាមនឹងហូរទៅតាមរន្ធច្រមុះ។ អ្នកអាចដាក់កន្សែងនៅក្រោមច្រមុះរបស់អ្នកដើម្បីឲ្យវាប្រមូលឈាមដែលហូរចេញមកហើយមិនត្រូវ គេងចុះទេព្រោះវាអាចឲ្យឈាមហូរចូលបំពង់ករបស់អ្នក។

ច្របាច់ និងសង្កត់
វិធីព្យាបាលដ៏សាមញ្ញបំផុតសម្រាប់ការហូរឈាមច្រមុះគឺវិធីច្របាច់ និងសង្កត់ដែលវាត្រូវបានប្រើប្រាស់ជាច្រើនឆ្នាំមកហើយគឺមានប្រសិទ្ធភាពគ្រប់គ្រាន់ និងទទួលបានលទ្ធផលល្អគួរសម។ ប្រើប្រាស់មេដៃ និងដៃចង្អុលរបស់អ្នកច្របាច់ទៅលើ ផ្នែកទន់នៃច្រមុះហើយសង្កត់ទៅលើផ្នែកដែលហូរឈាមនៃជញ្ជាំងច្រមុះ និងត្រួតពិនិត្យលំហូរឈាមឲ្យបានត្រឹមត្រូវ។ បន្តសង្កត់វាឲ្យបាន១០នាទីហើយដកដង្ហើមតាមមាត់របស់អ្នក។បន្ធូរកម្លាំងសង្កត់ហើយធ្វើម្ដងទៀតនៅ៥នាទីក្រោយ។ អង្គុយឲ្យត្រង់ក្បាលអោនទៅមុខដើម្បីការពារឈាមកុំឲ្យហូរចូលក្នុងបំពង់ករបស់អ្នក។ ផ្លុំច្រមុះរបស់អ្នកតិចៗដើម្បីសម្អាតកំណកឈាមដែលតោងជាប់នូវសរសៃឈាម របស់អ្នក។

កំប្រេសត្រជាក់
កំប្រេសត្រជាក់មួយដែលប្រើប្រាស់ទឹកកកគឺជាដំណោះស្រាយដែលមានប្រសិទ្ធភាពផ្សេងទៀតដើម្បីបញ្ឈប់ការហូរឈាមច្រមុះចំពោះមនុស្សពេញវ័យ។ សីតុណ្ហភាពត្រជាក់ខ្លាំងនៃទឹកកកអាចធ្វើឲ្យសរសៃឈាមនៃច្រមុះរួមតូចបន្ថយល្បឿន
លំហូរឈាម និងការហូរឈាមក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ វាក៏ជួយកាត់បន្ថយការរលាកក្នុងករណីដែលច្រមុះមានការរងរបួស។ ប៉ុន្តែត្រូវចងចាំថាមិនត្រូវដាក់ទឹកកកដោយផ្ទាល់ទៅលើច្រមុះរបស់អ្នកនោះទេ។ ដាក់ទឹកកក២ ទៅ៣ដុំទៅក្នុងកន្សែងស្ដើងមួយហើយដាក់វាទៅលើខ្ទង់ច្រមុះរបស់អ្នករយៈពេល១០នាទីនៅពេលដែលអ្នកអង្គុយចុះត្រង់ខ្លួន និងងើយក្បាលរបស់អ្នកទៅក្រោយ។ ធ្វើវាម្ដងទៀតបើសិនជាអ្នកត្រូវការ។

ទឹកអំបិល
ទឹកអំបិលជាញឹកញាប់គឺប្រើប្រាស់នៅពេលរលាកច្រមុះដើម្បីសម្អាតច្រមុះស្ទះដែលបណ្ដាលមកពីការរលាកប្រហោងឆ្អឹងមុខ ឬប្រតិកម្មដោយសារតែធូលីដី និងលំអងនានា។ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ខ្ពស់ក្នុងការព្យាបាលការហូរឈាម ច្រមុះនៅផ្ទះដោយមានសុវត្ថិភាពខ្ពស់ផងដែរ។ រូបមន្តនេះមានប្រសិទ្ធភាពខ្ពស់បើសិនជាការហូរឈាមច្រមុះរបស់អ្នកបណ្ដាលមកពីត្រជាក់ខ្លាំងពេកនិងអាកាសធាតុស្ងួត។ បន្ថែមអំបិលបន្តិចចូលទៅ ក្នុងទឹកកន្លះកែវរួចដាំវាអោយពុះ។ បន្តក់សូលុយស្យុងនេះ ២ ទៅ ៣ ដំណក់ចូលទៅក្នុងរន្ធច្រមុះរបស់អ្នក។

ទោះបីជាការហូរឈាមច្រមុះមិនមែនជាបញ្ហាធ្ងន់ធ្ងរក៏ដោយប៉ុន្តែបើសិនជាអ្នកមានការហូរឈាមច្រមុះជាញឹកញាប់ពួកយើងសូមផ្ដល់យោបល់អ្នកកុំមិនអើពើពីវាឲ្យសោះ។ សូមទៅប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នក៕

 


Share:

អត្ថបទទាក់ទង