យុទ្ធសាស្ត្រStart Up ចាំបាច់ដែលអ្នកត្រូវដឹង
ត្រូវគិតគូរលើចំណុចអ្វីខ្លះមុនធ្វើអាជីវកម្មមួយ?
-គិតទៅលើConcept៖ អ្នកធ្វើអាជីវកម្មត្រូវមើលទៅលើបញ្ហា និងគិតពីវិធីសាស្ត្រដោះស្រាយបញ្ហាទាំង នោះ ហើយត្រូវធ្វើអោយconcept នោះត្រូវមានភាពខុសពីគេ និងប្លែកពីគេ
-វិធីសាស្ត្រធ្វើ ៖ ចំណុចនេះអ្នកត្រូវគិតអំពោះរបៀបដែលអ្នកនឹងធ្វើវា មានធនធានអ្វីខ្លះ ស្វែងរកអ្នក ដទៃមកបំពេញចំណុចខ្វះខាត
-សាកលភាវូបនីយកម្ម៖ ថាតើអាជីវកម្មរបស់យើងអាចឈានចូលទៅក្នុងកម្រិតអន្តរជាតិបានដែរឬទេ
ក្រោយពីមានគំនិតមួយល្អហើយ ដើម្បីឲ្យដំណើរការទទួលបានជោគជ័យតើត្រូវមានកត្តាអ្វីខ្លះទៀតចូលរួម?
-ខ្លួនឯង៖ ត្រូវសួរខ្លួនឯងថាតើយើងស្រលាញ់ការងារនេះដែរឬទេ កើតចេញពីចិត្តដែរឬទេ
-គ្រួសារ៖ គ្រួសារជាកត្តាលើកទឹកចិត្តដ៏សំខាន់បំផុត ពីព្រោះថាពេលធ្វើការងារអ្វីមួយអាចនឹងមានការ បាក់ទឹកចិត្តដូចនេះកម្លាំងចិត្តអាចធ្វើឲ្យយើងបន្តទៅមុខទៀត
-ជំនាញដែលត្រូវការ៖ នេះជាកត្តាសំខាន់ដែលអាជីវករត្រូវដឹង។ ត្រូវស្វែងយល់ពីជំនាញដែលអ្នកខ្វះខាត រួចស្វែងរកមនុស្សមកជួយបំពេញ។
កត្តាដែលគួរចៀសវាង
អ្វីដែលសំខាន់និងត្រូវចៀសវាងគឺ ការកូពីអាជីវកម្មរបស់អ្នកដទៃ ពីព្រោះទោះបីជាយ៉ាងណាក៏យើងមិនអាចធ្វើឲ្យ ដូចគេបេះបិតនោះដែរ។ ធ្វើយ៉ាងនេះ អាជីវកម្មរបស់លោកអ្នកគឺមិនមានភាពខុសគ្នាពីអ្នកដទៃឡើយ។ ចំណុចដ៏ សំខាន់មួយ ទៀតនោះគឺចៀសវាងការកេងប្រវ័ញ្ជនៅក្នុងក្រុម។ ក្នុងនាមជាម្ចាស់អាជីវកម្មគួរ កុំផ្តោតសំខាន់ទៅលើ ការចំណេញខ្លាំងពេក ត្រូវបែងចែក ផលប្រយោជន៍ចំពោះក្រុមការងារដែលទទួលបន្ទុកច្រើនដែលធ្វើឲ្យការងារ រីចម្រើន។
អនុសាសន៍
ក្នុងនាមជាអាជីវករ អ្នកត្រូវយកចិត្តទុកដាក់ទៅលើអតិថិជន និងផ្តោតសំខាន់ទៅលើតម្រូវការរបស់ពួកគាត់។ ស្តាប់ពីការផ្តល់យោបល់ និងការរិះគន់ ពីព្រោះថាពាក្យរិះគន់ជាពាក្យបោះព្រីយ៉ុង។ ម្យ៉ាងវិញទៀត អាជីវករត្រូវ រកពេលវេលាដើម្បីអភិវឌ្ឍខ្លួនឯង ដោយត្រូវដើរច្រើន ស្វែងយល់ពីស្ថានភាពខុសៗគ្នា ជាពិសេសត្រូវចូលរួមសិក្ខា សាលាផ្សេងៗដើម្បីបង្កើនទំនាក់ទំនងសង្គម និងរៀនពីអ្វីថ្មី។