Menu

Trendនៃការថែទាំសុខភាពតាមកម្មវិធីទូរស័ព្ទ


Trendនៃការថែទាំសុខភាពតាមកម្មវិធីទូរស័ព្ទ

សម័យនេះ ការប្រើទូរស័ព្ទដៃមិនមែនសម្រាប់តែទំនាក់ទំនង និងកម្សាន្តតាមបែបសាមញ្ញនោះទេ។ មុខងារដ៏ឆ្លាតវៃជាច្រើនតាមរយៈទូរស័ព្ទទំនើបៗ អាចជួយសម្រួលនូវការងារ ក៏ដូចជាការរស់នៅប្រចាំថ្ងៃជាដើម ហើយក្នុងនោះក៏រួមមានសុខភាពរបស់យើងផងដែរ។

ខាងក្រោមជាកម្មវិធីដែលទទួលបានការពេញនិយម ក៏ដូចជា rating ខ្ពស់ពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោកដោយសារតែមុខងារដ៏ឆ្លាតវៃ ភាពងាយស្រួល  និងអត្ថប្រយោជន៍ប្លែកៗជាច្រើនដែលអ្នកក៏នឹងអាចក្លាយទៅជាអ្នកប្រើ-ប្រាស់ម្នាក់ទៀតផងដែរ។  តែថាមិនត្រូវអ្នកអាចនឹងមានកម្មវិធីណាមួយនៅក្នុងទូរស័ព្ទហើយមិនដឹង?

កម្មវិធីសុខភាពទូទៅ
1.    Moves (អាចរកបានតាម IOS) ៖
ដោយគ្រាន់តែដាក់ទូរស័ព្ទដៃនៅក្នុងហោប៉ៅ ឬកាបូបរបស់អ្នកដែលមានរួចជាស្រេចនូវកម្មវិធី Moves ប្រៀបដូចជាមានគ្រូបង្វឹកមួយរូបដើម្បីធ្វើការកំណត់    តើអ្នកមានភាពសកម្មកម្រិតណា។ ក្នុងរយៈពេល ២៤ ម៉ោងអ្នកអាចទទួលបានលទ្ធផលដែលកំណត់ថា តើអ្នកបានធ្វើសកម្មភាព ឬធ្វើដំណើរបានប៉ុណ្ណាអាស្រ័យនឹងចលនារបស់អ្នក។

2.    MyfitnessPal (ប្រើប្រាស់បានទាំង IOS និងAndroid) ៖
កម្មវិធីដែលផ្តល់ជាទិន្នន័យទាក់ទិននឹងកម្រិតកាឡូរី  និងសារធាតុចិញ្ចឹមសរុបជាង ៥ លានប្រភេទអាហារប្រចាំថ្ងៃ។ អ្នកអាចតាមដាននូវកម្រិតជីវជាតិដែលអ្នកបានពីការបរិភោគដោយលែងមានកង្វល់ថា អ្នកខ្វះ ឬលើសជីវជាតិឡើយ។  វាក៏មានមុខងារចង្អុលបង្ហាញអំពីការធ្វើលំហាត់ប្រាណដែលសមស្របទៅនឹងកម្រិតកាឡូរីដែលអ្នកបាននាំចូលពីអាហារផងដែរ។

3.    Waterlogged (ប្រើប្រាស់បានទាំង IOS និងAndroid) ៖
សម្រាប់អ្នកដែលមមាញឹករហូតមិនបានចាប់អារម្មណ៍នឹងការបរិភោគទឹកប្រចាំថ្ងៃដែលជាកត្តាដ៏សំខាន់ចំពោះទាំងសុខភាព និងសម្រស់។ កម្មវិធីត្រូវបានបង្កើតឡើងដើម្បីជួយអ្នកសម្រេចបាននូវបរិមាណទឹកដែលចាំបាច់ត្រូវការប្រចាំថ្ងៃ។  វាមានមុខងារជាច្រើនរួមទាំង  ការតឿនរំលឹកឲ្យអ្នកញ៉ាំទឹក និងការរក្សាទុកទិន្នន័យមុនៗជាដើម។

កម្មវិធីតាមដានសុខភាព
4.    Clue (ប្រើប្រាស់បានទាំង IOS និងAndroid) ៖
កម្មវិធីបង្កើតឡើងជាពិសេសសម្រាប់នារីៗ ដើម្បីតាមដានវដ្តនៃរដូវ តាមរយៈមុខងាររំលឹកមុនពេលថ្ងៃមករដូវខាងមុខ ដូចនេះអ្នកនឹងបានត្រៀមខ្លួនទុកជាមុនដោយមិនបាច់បារម្ភឡើយ។  ជាមួយនឹងការយល់អំពីទម្រង់នៃវដ្តរដូវរបស់អ្នកផ្ទាល់ កម្មវិធីនេះអាចផ្តល់នូវគន្លឹះជាច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់អ្នកបានទៀតផង។

5.    Health​ogo (ប្រើប្រាស់បានទាំង IOS និងAndroid) ៖
ជា «ជម្រើសទី១សម្រាប់សុខភាពរបស់អ្នក» ដែលផ្សារភ្ជាប់រវាងអ្នកផ្តល់សេវាសុខភាព និងសាធារណជន។

សម្រាប់សាធារណជន៖ នៅពេលដែលអ្នកមានបញ្ហាសុខភាព ឬត្រូវការការប្រឹក្សាសុខភាពផ្សេងៗ អ្នកអាចស្វែងរកសេវាកម្មសុខភាពដែលអ្នកអាចទុកចិត្តបាន និងផ្តល់មតិយោបល់ផ្សេងៗពីអ្នកធ្លាប់ទទួលសេវាកម្មនោះ មុននឹងសម្រេចចិត្តណាត់ជួបអ្នកផ្តល់សេវាកម្មសុខភាពតាមរយៈ App នេះ។ ពេលទំនេរ អ្នកអាចស្វែងយល់អំពីការថែទាំសុខភាពផ្សេងៗ ដែលផ្តល់ជូនដោយអ្នកឯកទេស និងវេជ្ជបណ្ឌិតល្បីៗផងដែរ។ ក្នុងនោះ ក៏នឹងមានមុខងារពិសេសៗជាច្រើនទៀត ដែលនឹងជាមិត្តជិតស្និទ្ធរបស់អ្នកសម្រាប់ការថែទាំសុខភាពរបស់អ្នក។

សម្រាប់អ្នកផ្តល់សេវាកម្មសុខាភិបាល៖ លោកអ្នកអាចបង្កើតទំព័រសម្រាប់ស្ថាប័នរបស់អ្នក ឆ្លើយឆ្លងមតិយោបល់ជាមួយសាធារណជន និងទទួលការណាត់ជួបផងដែរ។លើសពីនេះ អ្នកគ្រប់គ្នាអាចចែករំលែកចំណេះដឹងព័ត៌មានផ្សេងៗដោយឥតគិតថ្លៃផងដែរ។

6.    iTriage (ប្រើប្រាស់បានទាំង IOS និងAndroid)៖
កម្មវិធីនេះប្រៀបបានជាអ្នកឯកទេសផ្នែកសុខភាពមួយរូបដែលនៅជិតអ្នក វានឹងនាំអ្នកឲ្យស្គាល់ពីរោគសញ្ញា ស្ថានភាពនៃជំងឺ និងការព្យាបាល រួមជាមួយនឹងការណែនាំនានាអំពីជំងឺ។ កម្មវិធីនេះក៏អាចជួយអ្នកក្នុងការសម្រេចចិត្តថាគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ឬយ៉ាងណាផងដែរ។   ពិសេស វាក៏អាចរក្សាទុកនូវទិន្នន័យអំពីការព្យាបាលរបស់អ្នកបានទៀតផង។

កម្មវីធីសម្រាប់សុខភាពខួរក្បាល
7.    Lumosity (ប្រើប្រាស់បានទាំង IOS និង Android)៖
ជាកម្មវិធីបង្កើតឡើងតាំងពីឆ្នាំ ២០០៧ និងមានអ្នកប្រើប្រាស់ប្រមាណជាង ៧០ លាននាក់រួចមកហើយ។ វាត្រូវបានគេកែប្រែ និងបានបញ្ចូលនូវកម្មវិធីថ្មីៗជាបន្តបន្ទាប់ រួមមានល្បែងល្បងប្រាជ្ញា ក៏ដូចជាលំហាត់ប្រាណខួរក្បាលជាច្រើនសម្រាប់អ្នកដែលចង់អភិវឌ្ឍសមត្ថភាពនៃការគិត     បង្កើនការចងចាំ និងស្មារតីប្រុងប្រយ័ត្នជាដើម។

8.    Peak (ប្រើប្រាស់បានទាំង IOS និងAndroid)៖
ជាកម្មវិធីល្បែងសម្រាប់សុខភាពខួរក្បាល បង្កើតឡើងដោយអ្នកជំនាញពីសាកលវិទ្យាល័យ Cambridge និង Yaleក្នុងទិសដៅឲ្យអ្នកប្រើប្រាស់អាចបង្កើនការចងចាំ  ការប្រុងប្រយ័ត្ន ការដោះស្រាយបញ្ហា គំនិតច្នៃប្រឌិត សមត្ថភាពក្នុងការគិត និងការគ្រប់គ្រងអារម្មណ៍។

មានផ្លូវជាច្រើនដើម្បីឆ្ពោះទៅរកសុខភាពល្អ តែពេលខ្លះអ្នកក៏អាចមិនឃើញពីជ្រុងដ៏ងាយស្រួលដែលនៅជិតអ្នកបំផុត និងចាំជួយអ្នកគ្រប់ពេលវេលាទៅវិញ។   ដូចនេះ ប្រើទូរស័ព្ទដោយឆ្លាតវៃ កុំភ្លេចដោនឡូតកម្មវិធីទាំងនេះ។
#smart phone, smart people, smart app

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង