អារម្មណ៍និស្សិតឱសថសាស្ត្រ តែប៉ុណ្ណឹង !!!
បញ្ចប់ហើយ តែមិនអាចបំភ្លេចបាន...........!
លទ្ធផលការប្រលងបញ្ចប់ថ្នាក់បរិញ្ញាប័ត្រឱសថត្រូវបានប្រកាស ដែលអាចនិយាយបានថាជាការរង់ចាំដ៏យូររបស់គ្រប់និស្សិតទាំងអស់ យ៉ាងណាមិញនៅពីក្រោយការត្រេកអរ និងអំណរសាទរទាំងនោះ វាក៏បានបន្សល់នូវអនុស្សាវរីយជាច្រើនដែលមិនអាចបំភ្លេចបាន។ បើជ្រុលជានឹកឃើញពេលវេលាកន្លងទាំងនោះទៅហើយ គួរឆ្លៀតឱកាសសរសេរវាឡើង (មិនមែនដ្រាម៉ាទេណា....ហាហាហាហា) តែគ្រាន់តែជាការរំលឹក ឬយ៉ាងហោចទុកមើលនៅពេលក្រោយមានអីមិនល្អ ហើយជាការពិតណាស់វាជាអ្វីដែលខ្ញុំបានឆ្លងកាត់ មិនស្រួលវាក៏ជាអ្វីដែលនិស្សិតគ្រប់គ្នាបានឆ្លងកាត់ដូចគ្នាក៏ថាបាន។
ជំហានដំបូង អ្វីៗក៏ថ្មី ទាំងទីតាំងថ្នាក់រៀន លោកគ្រូ អ្នកគ្រូ សូម្បីតែមិត្តរួមថ្នាក់ក៏ប្លែក ជួនកាលមានអារម្មណ៍ខ្លួនឯងដូចជា Alien បើនិយាយពីមេរៀន និងការប្រលងវិញ ពិបាករកពាក្យនិយាយមិនបាន ហើយរឹតតែមិនអាចប្រើប្រាស់ One night policy សម្រាប់ត្រៀមខ្លួនក្នុងការប្រឡងម្តងៗ ពេលខ្លះក៏អស់ទឹកចិត្តបន្ត តែខំប្រឹងជំនះ ព្រោះវាជាអ្វីដែលខ្លួនតែងតែប៉ងតាំងពីក្មេង ហើយវាក៏ជាអ្វីដែលអ្នកផ្ទះចង់បានដូចគ្នា។
មួយឆ្នាំ ទៅមួយឆ្នាំ អាចនិយាយបានថាអាចសម្របខ្លួនបានខ្លះ តែនៅមិនទាន់បានទាំងស្រុង ព្រោះថាមេរៀនកាន់តែលំបាកទៅ ហើយអ្វីដែលជាការចងចាំបំផុតនោះ ខ្លួនភ័យឡើងញ័រ ពេលខ្លះក៏លួចយំម្នាក់ឯង នៅពេលជិតប្រលងម្តងៗ សឹងតែអាចក្លាយជាមនុស្សមានបញ្ហាផ្លូវចិត្ត តែត្រូវខំតាំងចិត្ត កុំអីមិនដឹងថាខ្លួនត្រូវចូលពេទ្យប៉ុន្មានដងនោះទេ គ្រាន់តែពេលខ្លះឈឺក្បាលខ្លាំងទាល់តែប្រើប្រាស់ថ្នាំងងុយដេករយៈពេលខ្លីតែប៉ុនណឹង ..ហាហាហាហហា។
និយាយដល់ពេលនេះ ក៏មិនភ្លេចដែរនូវ ថ្ងៃដំបូងដែលចាប់ផ្តើមមានពួកម៉ាក មិនជាច្រើននោះទេ តែក៏ល្មមដែលអាចស៊ីត្រាវបាន ហើយបើគ្មានពួកវា មិនដឹងថាខ្ញុំអាចទ្រាំបាន ឬអត់នោះទេ ព្រោះដោយហេតុថាមនុស្សមិនអាចនៅតែម្នាក់ឯងនោះអី ហើយពួកវាតែងតែជាកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់បន្តដំណើរទៅមុខ ក្នុងរយៈពេលដ៏ច្រើនឆ្នាំនោះ។
“បានហើយ គិតថាដ្រាម៉ាប៉ុនណឹងបានហើយ” ហើយក៏មិនដឹងថាមានមនុស្សប៉ុន្មាននាក់ដែលមានការចងចាំបែបនេះ តែក៏ ឆ្លៀតឱកាសអរគុណដល់អ្នកមានគុណទាំងពីរសម្រាប់ការគាំទ្រតាំងពីខ្ញុំមិនទាន់ដឹងក្តី រហូតដល់ប៉ុននេះ ហើយក៏មិនភ្លេចដែរពីគុណបំណាច់ចំពោះលោកគ្រូ-អ្នកគ្រូគ្រប់រូប និងអរគុណចំពោះមិត្តរូមថ្នាក់ទាំងអស់ដែលបានបន្សល់នូវអនុស្សាវរីយ៍ល្អៗ ដែលតែងតែដក់ជាប់ក្នុងអារម្មណ៍រហូត......ហាហាហាហាហាហ.................៕