ដំណឹងជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌសុខាភិបាល



យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ក្រសួងកំពុងត្រូវការជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌក្រសួងសុខាភិបាលចំនួន ៧១០នាក់ ដែលជាជំណឹងដ៏ល្អមួយសម្រាប់បេក្ខជន និងបេក្ខនារីដែលបានទន្ទឹងរង់ចាំឱកាសដ៏វិសេសវិសាលនេះ។
សម្រាប់លក្ខខណ្ឌផ្សេងៗ លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមនៅលើសេចក្តីក្រដាសខាងលើ...
កាលបរិច្ឆេទសំខាន់ៗ ៖
ផុតកំណត់ដាក់ពាក្យ ៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ម៉ោង ៥ល្ងាច
ថ្ងៃប្រឡង ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ២:៣០ រសៀល
វិញ្ញាសាប្រឡង ៖
វិញ្ញាសាសរសេរតាមមុខជំនាញវិជ្ជាជីវៈ និងចំណេះដឹងទូទៅ ច្បាប់ បទបញ្ញត្តិនានា គោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខភិបាល (រយៈពេល២ម៉ោង)
មណ្ឌលប្រឡង ៖
ក្រសួងនឹងធ្វើការបញ្ជាក់តាមក្រោយ
លោកអ្នកអាចទាញយកវិញ្ញាសារបានតាមរយៈ វិញ្ញាសាប្រឡងក្របខណ្ឌសុខាភិបាលដែលបានចេញពីឆ្នាំមុន
សម្រាប់ការចែករំលែកបទពិសោធន៍ពីអ្នកធ្លាប់បានប្រឡងជាប់ ក៏អាចអានតាមរយៈ ចង់ប្រលងក្របខណ្ឌពេទ្យឲ្យជាប់ទេ?
ប្រភព ៖ ទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានរដ្ឋបាល-ហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

