<<ការសិក្សាវេជ្ជសាស្រ្តនៅកម្ពុជា>> ជាប្រធានបទមួយដែលកំពុងមានការយកចិត្តទុកដាក់
នៅថ្ងៃទី២០ ខែឧសភានេះ កម្មវិធីMDI Talk របស់វិទ្យាស្ថានសន្ទនាមេគង្គ(MDI)បានធ្វើសិក្ខារសាលាប្រចាំខែឧសភានេះក្រោមប្រធានបទ << ការសិក្សាវេជ្ជសាស្រ្តនៅកម្ពុជា>> នៅវិទ្យាស្ថានសន្ទនាមេគង្គ ដែលមានទីតាំងនៅជាន់ទី៥ នៃអាគារអាយខន។ វាគ្មិនកិត្តិយស លោកវេជ្ជបណ្ឌិត ម៉ៅ ហេង សាស្រ្តចារ្យផ្នែកនីតិសាស្រ្តវេជ្ជសាស្រ្ត ឱសថសាស្រ្ត និងជាអតីតអនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។ អត្ថប្រយោជន៍ដែលអ្នកចូលរួមទទួលបានមាន យល់ដឹងពីការសិក្សាផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា និងបង្កើតបណ្តាញទំនាក់ទំនងផងដែរ។
គួរបញ្ជាក់ផងដែរថា MDI Talk ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ដោយវិទ្យាស្ថានសន្ទនាមេគង្គ(MDI)ជាវិទ្យាស្ថានមិនរកប្រាក់កំរៃ ដែលជាវេទិការពិភាក្សាដ៏សកម្មមួយដែលផ្តល់ឱកាសឲ្យអ្នកចូលរួមជាពិសេសយុវជន ចូលរួមពិភាក្សា ចែករំលែក និងស្វែងយល់ពីគំនិតក៏ដូចជាបទពិសោធន៍ថ្មីៗ លើប្រធានបទផ្សេងៗគ្នាជារៀងរាល់ខែ។
គោលដៅក្នុងការបង្កើតកម្មវិធី MDI Talk នេះគឺដើម្បី៖
+ ផ្តល់លំហមួយ និងបង្កើតភាពជក់ចិត្តក្នុងការសិក្សា
+ពង្រឹង និងអភិវឌ្ឍចំណេះដឹងដែលមានប្រយោជន៍
+ បង្កើតវប្បធម៌នៃការសន្ទនា និងការលើកទឹកចិត្តអ្នកចូលរួមឲ្យមានភាពសកម្ម
+ ឲ្យអ្នកចូលរួមថ្លឹងថ្លែងលើ ប្រធានបទប្រកបដោយភាពម៉ត់ចត់
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ