Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

គន្លឹះក្លាយជាPublic Speaker ឆ្នើមពីជ័យលាភីលើឆាកអន្តរជាតិ

ចំណេះផ្នែកភាសាបរទេសមួយមុខ គឺមិនអាចគ្រប់គ្រាន់សម្រាប់ឲ្យបុគ្គលមួយរូបក្លាយជាអ្នកនិយាយជាសាធារណៈដ៏ល្អឡើយ ដោយឡែក កុលបុត្រខ្មែរមួយរូបមិនត្រឹមតែមានសមត្ថភាពក្នុងការប្រកួតប្រជែងថ្នាក់ជាតិប៉ុណ្ណោះទេ  លោកបានដណ្តើមយកជ័យលាភីលេខ១ ក្នុងចំណោមបេក្ខភាពមកពីប្រទេសទាំង១០ក្នុងតំបន់អាស៊ាន រួមជាមួយប្រទេសចិនជាម្ចាស់ផ្ទះក្នុងកម្មវិធី Youth  Education Forum and Public Speaking Contest 2016 គឺ លោក យ៉ាន់ ឧត្តម ដែលជានិស្សិតឆ្នើមមួយរូបនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។

ប្រវត្តិនៃការសិក្សា
បន្ទាប់ពីបានបញ្ចប់ថ្នាក់វិទ្យាល័យ លោកក៏បានទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យដល់ទៅ៣ក្នុងពេលតែមួយដែលក្នុងនោះរួមមាន សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) វិទ្យាស្ថានភាសាបរទេស (IFL) និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ប៉ុន្តែក្រោយពីលោកចូលសិក្សាបានរយៈពេលមួយខែលោកក៏បានបញ្ឈប់ការសិក្សានៅវិទ្យាសា្ថនភាសាបរទេសដោយសារតែលោកបានទទួលអាហារូបករណ៍ទៅសិក្សាបន្តនៅឯសាធារណរដ្ឋកូរ៉េក្នុងឆ្នាំទី៣ និងបានបន្តការសិក្សានៅឯសហរដ្ឋអាមេរិកនៅឆ្នាំទី៤ហើយសព្វថ្ងៃនេះលោកក៏កំពុងធ្វើនិក្ខេបបទបញ្ចប់ការសិក្សាផងដែរ។ ថ្វីត្បិតតែលោកមិនទាន់បានបញ្ចប់ការសិក្សាជាស្ថាពរក៏ដោយ លោកក៏មានការងារ២នៅក្នុងដៃ គឺជាសហស្ថាបនិក និងជាប្រធានក្រុមហុ៑ន The Brander ដែលជាក្រុមហ៊ុនភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយសង្គម និងជាជំនួយការស្រាវជ្រាវនៃសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក។         

តើអ្វីទៅជាការនិយាយជាសាធារណៈ (Public speaking) សម្រាប់គំនិតរបស់លោកផ្ទាល់? 
ខ្ញុំយល់ថាការនិយាយជាសាធារណៈ(Public speaking)គឺ ជាសិល្បៈមួយដែលបុគ្គលត្រូវនិយាយអំពីប្រធានបទណាមួយដោយព្យាយាមនិយាយឲ្យអ្នកដទៃយល់អំពីគំនិតរបស់ខ្លួនឲ្យបានច្រើន។
                                                                    
តើការធ្វើជា Public speaker ត្រូវការឲ្យមានជំនាញអ្វីខ្លះ?
ដើម្បីក្លាយខ្លួនជា Public speaker ល្អ ខ្ញុំយល់ថាបុគ្គលនោះត្រូវមានជំនាញ ៣សំខាន់ គឺ៖
​ -ចំណេះដឹងខាងផ្នែកភាសាទាំងភាសាជាតិ និងភាសាបរទេស ប៉ុន្តែការចេះភាសាតែមួយមុខមិនគ្រប់គ្រាន់ទេ ពីព្រោះមានមនុស្សជាច្រើនដែលចេះភាសាតែពួកគេទាំងអស់មិនមែនសុទ្ធតែអាចធ្វើជា Public speaker ឡើយ។
-ចេះស្គាល់អំពីបញ្ហា គឺមានន័យថា គាត់ត្រូវយល់ដឹងអំពីបញ្ហាសង្គម ស្ថានការនយោបាយ ស្ថានការសេដ្ឋកិច្ច ទើបអាចបញ្ចូលគំនិត និងប្រើភាសាក្នុងការនិយាយបកស្រាយអំពីគំនិតដែលខ្លួនមាន។
-មានបច្ចេកទេសក្នុងការនិយាយ ព្រោះថាមានសិស្សនិស្សិតជាច្រើនដែលអាចនិយាយភាសាបរទេសបានយ៉ាងល្អ។

តើបុគ្គលរូបត្រូវប្រកាន់ខ្ជាប់នូវទង្វើអ្វីខ្លះដើម្បីក្លាយជា Public Speaker ល្អមួយរូប?
បន្ថែមពីលើជំនាញទាំង៣ដែលបានលើកឡើងខាងលើ   ការនិយាយជាសាធារណៈក៏មានពាក់ព័ន្ធទៅនឹងផ្នែកបច្ចេកទេសដែលវាទាមទារឲ្យមានជំនាញក្នុងការនិយាយ ការប្រើកាយវិកា ដូចជាការប្រើប្រាស់ក្រសែភ្នែក ការប្រើប្រាស់ឆាកជាដើម។ 

សម្រាប់រូបខ្ញុំផ្ទាល់  ដើម្បីឲ្យគេចូលរួមស្ដាប់ខ្ញុំមានគន្លឹះមួយចំនួន គឺស្គាល់អ្នកស្ដាប់ឲ្យបានច្បាស់ថាតើកម្រិតចំណេះដឹងរបស់គេប៉ុណ្ណា។ ជាក់ស្តែង     សម្រាប់ការប្រកួតប្រជែងដែលទើបតែត្រូវបានបញ្ចប់ថ្មីៗនេះ ខ្ញុំបានប្រទះឃើញថាគណៈកម្មការជាមនុស្សដែលមានសមត្ថភាព និងចំណេះដឹងខ្ពស់។ ដូច្នេះ ខ្ញុំត្រូវនិយាយបែបស៊ីជម្រៅហើយបង្ហាញអំពីគោលគំនិតធំៗរបស់ខ្ញុំ ដើម្បីឲ្យគណៈកម្មការយល់ និងអាចចាប់បានដោយងាយ។ 

បច្ចេកទេសទី២របស់ខ្ញុំ គឺការមានទំនុកចិត្តលើខ្លួនឯងដូចជាការប្រកួតថ្មីៗនេះ រូបខ្ញុំផ្ទាល់បានចុះពីលើឆាកទៅនិយាយនៅចំពោះមុខគណៈកម្មការដែលអាចបង្ហាញឲ្យពួកគាត់ឃើញថាខ្ញុំពិតជាមានជំនឿចិត្តលើសមត្ថភាពខ្លួនឯងក៏ដូចជាផ្សាភ្ជាប់ប្រធានបទក្នុងការអត្ថាធិប្បាយរបស់ខ្ញុំទៅឲ្យអ្នកដែលកំពុងស្តាប់ផងដែរ។ 

ចំណុចមួយទៀតដែលខ្ញុំតែងតែប្រើប្រាស់ គឺខ្ញុំគិតថាខ្ញុំមានភាពទាក់ទាញទៅលើការនិយាយតាំងពីធម្មជាតិ នៅពេលដែលខ្ញុំចាប់ផ្តើមនិយាយ គឺសំឡេងរបស់ខ្ញុំហាក់ដូចជាមានភាពទាក់ទាញឲ្យគេចង់ស្តាប់នូវអ្វីដែលខ្ញុំនិយាយ ហើយនោះក៏មិនមែនត្រឹមតែជាការគិតរបស់ខ្ញុំប៉ុណ្ណោះទេ តែខ្ញុំក៏បានស្តាប់ឮពាក្យនោះពីអ្នកដទៃផងដែរ។                

តើត្រូវធ្វើដូចម្តេចខ្លះទើបអាចកសាងទំនុកចិត្តលើខ្លួនឯងក្នុងការនិយាយPublic speaking?
-បុគ្គលនោះត្រូវស្គាល់ខ្លួនឯងជាមុនសិនមានន័យថាត្រូវដឹងថាខ្លួនឯងមានបច្ចេកទេសដល់កម្រិតណាហើយ? ត្រូវយល់ដឹងពីប្រធានបទដែលយើងឡើងនិយាយ និងដឹងថាមានទំនុកចិត្តលើខ្លួនឯងដល់កម្រិតណា? ព្រោះកាលណាបើយើងមិនទាន់ស្គាល់ខ្លួនឯងច្បាស់ ឬយល់ពីប្រធានបទឲ្យបានស៊ីជម្រៅនោះនៅពេលដែលយើងឡើងនិយាយលើវេទិកាវានឹងធ្វើឲ្យយើងមានអារម្មណ៍ភិតភ័យ។ 
-យើងត្រូវស្គាល់អ្នកដទៃសំដៅទៅលើអ្នកដែលយើងត្រូវនិយាយជាមួយដូចជាគណៈកម្មការ ទស្សនិកជនដែលចូលរួមស្តាប់ និងជាពិសេសគឺដៃគូប្រកួតប្រជែងរបស់យើងផ្ទាល់ដែលដូចទៅនឹងសុភាសិតមួយបាននិយាយថា «បើយើងស្គាល់សត្រូវច្បាស់យើងច្បាំង១០០ដងឈ្នះទាំង១០០ដង»។ 

តើត្រូវមានលក្ខខណ្ឌបែបណាខ្លះទើបអាចក្លាយជាបេក្ខភាពចូលរួមប្រកួត?
បេក្ខភាពដែលចូលរួមប្រកួត គឺត្រូវបានផ្តល់ជូនដោយសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដែលបានចុះអនុសារណៈយោគយល់គ្នាជាមួយនឹងសាកលវិទ្យាល័យនៅខេត្តមួយនៃប្រទេសចិន ក្រោមការជ្រើសរើសបេក្ខភាពពីលោកសាកលវិទ្យាធិការ រួមជាមួយថ្នាក់ដឹកនាំសាលាដោយមានធ្វើការតេស្តសាកល្បងសមត្ថភាពជាច្រើន។  ជាលទ្ធផលក៏បានជ្រើសរើសយកនិស្សិត២រូបឲ្យចូលរួមព្រមទាំងមានគណៈប្រតិភូថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់ដឹកនាំសាលាជាង៥០នាក់រួមដំណើរ។

គួរបញ្ជាក់ផងដែរថា  នេះមិនមែនគ្រាន់តែជាការប្រកួតប្រជែងនោះទេ គឺមានកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការនៃបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំងអស់ស្តីពីវិស័យអប់រំដែលតែងតែប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំតាំងពីឆ្នាំ ២០០៨ មកម៉្លេះដែលព្រឹតិ្តការណ៍នេះមានឈ្មោះថា«China-ASEAN Educational Cooperation Week» ។     

                         
តើកត្តាអ្វីខ្លះដែលជួយជម្រុញឲ្យទទួលបានជោគជ័យ?            
កត្តាដែលជួយជម្រុញខ្ញុំឲ្យទទួលបានជ័យជំនះមានដូចជា៖ 
-កត្តាខ្លួនឯង ៖ ដោយសារពេលដែលខ្ញុំសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាខ្ញុំបានបង្កើតក្រុមតទល់មតិ (Debate) និងស្វ័យសិក្សាដោយខ្លួនឯងច្រើន 
-កត្តាសាកលវិទ្យាល័យ ៖ដែលបានផ្តល់ឱកាសឲ្យខ្ញុំចូលរួមប្រកួតប្រជែង និងខិតខំធ្វើការជម្រុញយ៉ាងមុតមាំទៅលើការប្រកួតនេះ 
-កត្តាទីប្រឹក្សា និងគ្រូបង្វឹក ៖ ព្រោះថាពួកគាត់បានជួយជ្រោមជ្រែងយ៉ាងពេញទំហឹងជួយផ្តល់ជាយោបល់ បកស្រាយនូវចម្ងល់មួយចំនួន និងផ្តល់ឯកសារពាក់ព័ន្ធផ្សេងៗ ជាពិសេស គឺក្នុងការបង្កើតមាតិកាសម្រាប់និយាយ។ ចំពោះពួកខ្ញុំ គឺបានត្រៀមឯកសារទុករួចជាស្រេចដូច្នេះនៅពេលណាដែលប្រធានបទចេញមកមានភាពប្រហាក់ប្រហែលគ្នាគឺពួកខ្ញុំពុំមានការព្រួយបារម្ភឡើយ។

ជាចុងក្រោយ តើលោកមានសារអ្វីខ្លះចែកជូនដល់មិត្តអ្នកអាន?
ជាចុងក្រោយនេះផងដែរ ខ្ញុំសូមសំណូមពរឲ្យកូនខ្មែរទាំងអស់កុំមើលងាយលើសមត្ថភាពខ្លួន ត្រូវលើកទឹកចិត្តខ្លួនឯងឲ្យបានច្រើន ត្រូវអភិវឌ្ឍចំណេះដឹង ជំនាញ និងវិជ្ជាជីវៈបន្ថែម ដោយជឿថាខួរក្បាលកូនខែ្មរមិនអន់ទេ យើងអាចក្រឡេកទៅមើលនិស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសសុទ្ធសឹងតែទទួលបានការកោតសរសើរពីបណ្តាប្រទេសទាំងនោះ។

ជាក់ស្តែង ជោគជ័យថ្ងៃនេះរបស់ខ្ញុំអាចចាត់ទុកថាជាគំរូមួយសម្រាប់យុវជនខែ្មរផងដែរ ដូច្នេះខ្ញុំសង្ឃឹមថាពួកគាត់ក៏អាចសម្រេចបានដូចខ្ញុំ ឬលើសពីខ្ញុំក៏ថាបាន ហើយត្រូវចងចាំថា «ត្រូវបញ្ឈប់នូវពាក្យត្អូញត្អែរ ហើយត្រូវខិតខំធ្វើការងារឲ្យបានជោគជ័យ»។ 


អត្ថបទទាក់ទង

មើលទាំងអស់

រោគសញ្ញានៃការញ័រដៃ អាចកើតមានឡើងស្របពេលដែលវ័យកាន់តែចាស់មិនមានមូលហេតុច្បាស់លាស់ ហើយអាចជាជំងឺមិនធ្ងន់ធ្ងរ។ យ៉ាងណាមិញ ក៏មានការបង្ហាញពីវត្តមាននៃជំងឺខ្សោយការចងចាំ ឬParkinson និងលក្ខខណ្ឌជំងឺកម្រដទៃទៀតនៅពីក្រោយអាការៈញ័រដៃនោះផងដែរ។ អ្វីគួរដឹង? - ក្នុងករណីភាគច្រើន ការញ័រដៃ អាចបង្កឡើងពីមូលហេតុមិនជាក់លាក់ និងហាក់លេចចេញឡើងនៅពេលអាយុកាន់តែច្រើនដែលអាចសម្គាល់បានក្នុងលក្ខខណ្ឌ៖ • ប្រវត្តិគ្រួសារ៖ ហ្សែនអាចចូលរួមចំណែកក្នុងកម្រិត ៥០% នៃរោគសញ្ញាញ័រដៃ ប្រសិនអ្នកមានសមាជិកគ្រួសារដែលធ្លាប់មានបញ្ហានេះពីមុនមក • កត្តាអាកប្បកិរិយា៖ នៅពេលរាងកាយកំពុងជំនះជាមួយភាពតឹងតែងអ្វីម៉្យាង ការញ័រដៃនឹងអាចលេចមានឡើង ដោយអាចសង្កេតតាមរយៈឲ្យអ្នកជំងឺកាន់កែវទឹក។ ក្នុងករណីនេះ អាការៈផ្សេងទៀតក៏អាចភ្ជាប់មកជាមួយផងដែរ ដោយចាប់ផ្តើមពីផ្នែកក្បាល ការប្រែប្រួលចលនា ឬសំឡេងញ័រជាដើម • អាការៈញ័រ អាចបាត់ទៅវិញរយៈពេល ២ ទៅ៣ម៉ោង បន្ទាប់ពីបានទទួលទានសារជាតិអាល់កុល។ - ក្នុងករណីរោគសញ្ញាទាក់ទងនឹងជំងឺខ្សោយការចងចាំ (Parkinson) អាការៈញ័រ អាចកើតឡើងមិនជាប់លាប់ ដោយចាប់ផ្តើមដំបូងចំពោះដៃម្ខាងនិងប្រែប្រួលដោយភ្ជាប់ជាមួយរោគសញ្ញាស្ពឹក និងកាយវិការយឺតដែលអាចជាសញ្ញាសម្រាប់ការធ្វើរោគវិនិច្ឆ័យដំណាក់កាលដំបូង។ - ករណីអាការៈញ័រដៃ ដែលមានភាពមិនប្រក្រតីបណ្តាលមកពីការប៉ះពាល់លើផ្នែកណាមួយនៃខួរក្បាល (ខួរតូច) អាចស្ដែងចេញ៖ • ការញ័រដៃ បង្កមកពីភាពមិនប្រក្រតីនៃមុខងារបញ្ជាចលនារបស់ខួរក្បាលដែលអាចសង្កេតឃើញដៃរបស់អ្នកជំងឺមានភាពញ័រនៅពេលកាន់កែវញ៉ាំទឹក • ភាគច្រើន ភាពប្រែប្រួលនេះអាចកើតមានឡើងក្រោយពីមានការប៉ះទង្គិចលលាដ៍ក្បាល និងមានដុំសាច់ក្នុងខួរក្បាលជាដើម។ អ្វីគួរធ្វើ? ការដោះស្រាយអាការៈញ័រដៃ អាចមានភាពប្រែប្រួលទៅតាមមូលហេតុនៃស្ថានភាពជំងឺតួយ៉ាង៖ - ចំពោះមូលហេតុមិនជាក់លាក់នៃអាការៈញ័រដៃអាចសម្រួលបានតាមការប្រើប្រាស់ឱសថពពួកបញ្ចុះសម្ពាធឈាម Bêtabloquants មានឈ្មោះដូចជា Propranolol (Avlocardyl) ឬ Nadolol (Cargard)។ យ៉ាងណាមិញ ការជ្រើសរើសឱសថណាមួយទាមទារការអនុញ្ញាតពីវេជ្ជបណ្ឌិតជំនាញ - ចំពោះអ្នកជំងឺខ្សោយការចងចាំ (Parkinson) ត្រូវព្យាបាលជាមួយឱសថ Levodopa និងភ្ជាប់ជាមួយក្រុមឱសថ Inhibiteur de la decarboxylase périphérique (Modapar, Sinemet)។ ត្រូវចាំថា រាល់ការធ្វើរោគវិនិច្ឆ័យនៃវិបត្តិខ្សោយការចងចាំត្រូវធ្វើឡើងជាមួយវេជ្ជបណ្ឌិត ឬវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធសរសៃប្រសាទ - អាការៈញ័រដៃ បណ្តាលមកពីការខូចខាតសរីរាង្គខួរក្បាល ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធសរសៃប្រសាទជាបន្ទាន់ - ចំពោះករណីខ្លះទៀត អាការៈញ័រក៏អាចបណ្តាលមកពីផលរំខាននៃឱសថព្យាបាលជំងឺក្រពេញទីរ៉ូអីុតដូចជា Dépakine, lithium, cyclosporine ជាដើម។ ដោយឡែក សម្រាប់រោគសញ្ញាដែលជាលទ្ធផលបានមកពីការទទួលទានសារជាតិអាល់កុលអាចនឹងមិនចាំបាច់ទទួលការពិគ្រោះនោះទេ - អាការៈញ័រដៃចំពោះកុមារ ឬក្មេងជំទង់ គួរចាប់អារម្មណ៍ទៅលើហានិភ័យនៃជំងឺបង្កឡើងពីហ្សែន (Maladie de Wilson) ដែលទាមទារការពិគ្រោះជំងឺជាចាំបាច់។ ប្រភពយោង៖ Le Vademecum de la Médication officinale អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ជំងឺតម្រងនោម គឺជាបញ្ហាធំក្នុងវិស័យសុខភាពសាធារណៈ ដែលត្រូវបានបែងចែកចេញជាប្រភេទជំងឺរ៉ាំរ៉ៃ និងស្រួចស្រាវ។ ដោយយោងតាម National Kidney Foundation ចំនួនមនុស្សវ័យជំទង់ប្រហែលជាង ៣០ លាននាក់ កំពុងរងគ្រោះដោយជំងឺនេះ និងមានចំនួនជាច្រើនទៀតកំពុងតែវិវឌ្ឍទៅរកខូចខាតតម្រងនោមផងដែរ។ ការប្តូរសរីរាង្គគឺ ជាជម្រើសទី១សម្រាប់ការព្យាបាលជំងឺខូចខាតតម្រងនោមឲ្យបានប្រសើរវិញ ប៉ុន្តែវាពិតជាពិបាកក្នុងការព្យាបាល  ដែលរួមជាមួយកង្វះខាតនៃអ្នកបរិច្ចាគសរីរាង្គផងនោះ ធ្វើឲ្យសង្ឃឹមក្នុងការជាសះស្បើយកាន់តែតិច។ ដោយឡែក ក្នុងរយៈពេលថ្មីនេះៗ Stem cell therapy បានលេចចេញនូវសមិទ្ធផលវិជ្ជមានជាច្រើនក្នុងការព្យាបាលជំងឺផ្សេងៗដែលធ្វើឲ្យសរីរាង្គ និងកោសិកាក្នុងខ្លួនមនុស្សខូចខាត។ ជាក់ស្តែងអ្នកវិទ្យាសាស្ត្រនៅ West Forest Institute for Regenerative Medicine (WFIRM) បាននិងកំពុងសិក្សាអំពីការព្យាបាលកោសិកាខូចនៃជំងឺតម្រងនោមរ៉ាំរ៉ៃដោយការប្រើប្រាស់ Therapeutic cells។ ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងថាការសិក្សានេះអាចធ្វើឲ្យកោសិកាមានមុខងារ និងតួនាទីបានល្អវិញក្នុង Pre-clinical model នៃជំងឺតម្រងនោម។ គួរបញ្ជាក់ថា Stem cell therapy គឺជាការព្យាបាលមួយប្រភេទដែលធ្វើឡើងតាមរយៈការចាក់ ឬដាក់បញ្ចូលនូវសារធាតុកោសិកាទៅក្នុងរាងកាយអ្នកជំងឺ។ សាស្រ្តាចារ្យ James J. Yoo ផ្នែក Regenerative medicine នៅ WFIRM បានបង្ហាញថា លទ្ធផលបញ្ជាក់ថា Stem cell  អាចប្រើប្រាស់ជា Alternative therapeutic strategy សម្រាប់អ្នកជំងឺរ៉ាំរ៉ៃបាន។ ទាក់ទងនឹងការសិក្សានេះដែរ អ្នកស្រាវជ្រាវបានរកឃើញថា Stem cell នៃទឹកភ្លោះដែលចាក់បញ្ចូលទៅក្នុងអ្នកជំងឺតម្រងនោមរ៉ាំរ៉ៃក្នុងលក្ខខណ្ឌ Pre-clinical model បានជួយឲ្យតួនាទីរបស់តម្រងនោមបានល្អប្រសើរឡើង។ ស្របពេលជាមួយគ្នា សាស្រ្តាចារ្យ Anthony Atala ប្រធានផ្នែក Regenerative medicine នៅ WFIRM បានលើកឡើងថាការសិក្សារបស់គាត់ដែលទាក់ទងនឹងការព្យាបាលជាមួយនឹង Stem cell នៃទឹកភ្លោះ ពិតជាមានភាពវិជ្ជមានជាច្រើនទៅលើតួនាទីនិងភាពប្រសើរឡើងរបស់តម្រងនោម។ ការសិក្សានេះកំពុងតែដំណើរទៅមុខ ជាមួយនឹងក្តីសង្ឃឹមថានឹងទទួលបានភាពជោគជ័យ ១០០ភាគរយនៅថ្ងៃអនាគត ដើម្បីផ្តល់ការព្យាបាលដល់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃបានជាសះស្បើយ ដោយពុំចាំបាច់ធ្វើការវះកាត់ផ្លាស់ប្តូរតម្រងនោម។ ប្រភព៖ https://www.sciencedaily.com/releases/2019/03/190314123215.htm https://www.bsgct.org/education/what-is-cell-therapy/ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

នៅក្នុងសម័យសាកលភាវូបនីយកម្ម និស្សិតកាន់តែច្រើនឡើងកំពុងរៀនភាសាដើម្បីបំបែកឧបសគ្គ និងប្រាស្រ័យទាក់ទងគ្នាយ៉ាងងាយស្រួលទាំងក្នុងជីវភាពរស់នៅ  និងការសិក្សារបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើរៀនមិនបានត្រឹមត្រូវ នោះដំណើរការនៃការរៀនសូត្រភាសាថ្មីអាចចំណាយពេលច្រើន និងខ្ជះខ្ជាយប្រាក់។ សំណាងល្អអត្ថបទនេះនឹងលម្អិតអំពីគុណវិបត្តិទាំងនោះ និងរបៀបដែលអ្នកអាចចៀសវាងពីកំហុសទាំងនោះ។   ព្យាយាមចងចាំពាក្យទាំងអស់ វាមិនអាចទៅរួចទេក្នុងការរៀន និងស្គាល់ពាក្យទាំងអស់នៃភាសាណាមួយ។សូម្បីតែអ្នកនិយាយភាសាដើមក៏មិនប្រើពាក្យទាំងអស់បានដែរ។ ជាក់ស្តែងមានតែពាក្យពី ២០០០ ទៅ៣០០០  ប៉ុណ្ណោះដែលត្រូវបានគេប្រើជាប្រចាំ។ដូច្នេះអ្នកអាចជំនួសការព្យាយាមទន្ទេញនិងរៀនពាក្យទាំងអស់នោះនិងផ្តោតអារម្មណ៍ទៅរៀនពាក្យដែលប្រើសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃ ពាក់ព័ន្ធនឹងការសិក្សា ឬវិជ្ជាជីវៈរបស់អ្នក។ ព្យាយាមចងចាំក្បួនវេយ្យាករណ៍ ជាការពិត វេយ្យាករណ៍គឺមានសារៈសំខាន់នៅក្នុងភាសានីមួយៗ។ ទោះជាយ៉ាងណាក៏ដោយការចងចាំនូវច្បាប់ទាំងអស់របស់វាអាចមានច្រើនហើយអាចធ្វើឲ្យសិស្សមានភាពលំបាកក្នុងការសិក្សា។ ដូច្នេះកុំបង្ខំខ្លួនឯងក្នុងការចងចាំក្បួនវេយ្យាករណ៍។ អ្នកគួរយល់ឲ្យបានច្បាស់ពីភាសាដែលអ្នកកំពុងរៀន ដោយការយល់ដឹងពីវប្បធម៌របស់ភាសានោះតាមខ្សែភាពយន្ដ បទចម្រៀង ឬហ្គេម។ វិធីនេះអ្នកនឹងអាចរៀនវេយ្យាករណ៍ដោយធម្មជាតិ ។ ភ្លេចអំពីការស្តាប់ យើងចាប់ផ្តើមរៀន ភាសាដោយផ្តោតលើវាក្យសព្ទ និងវេយ្យាករណ៍។ ហើយជារឿយៗយើងហាក់មិនអើពើលើជំនាញស្តាប់នោះទេ។ ការស្តាប់ គឺជាគន្លឹះដ៏សំខាន់ក្នុងការទំនាក់ទំនង និងការយល់ដឹងពីគ្នា។ អ្នកនឹងដឹងថាការនិយាយភាសា និងការយល់ដឹងមានលក្ខណៈមិនដូចគ្នានោះទេ ដូច្នេះដើម្បីអភិវឌ្ឍជំនាញស្តាប់ អ្នកអាចមើលភាពយន្តឬ   កម្មវិធីទូរទស្សន៍ (មានចំណងជើងរង) ឬស្ដាប់តន្ត្រី ឬវិទ្យុផ្សេងៗ។ ស្វែងយល់ពីប្រភពសៀវភៅតែមួយ សៀវភៅសិក្សាគឺជាការចាប់ផ្តើមដ៏ល្អមួយប៉ុន្តែពួកវានៅមានកម្រិត។ ការរៀនសូត្រពីសៀវភៅសិក្សាអាចធ្វើឲ្យអ្នកនិយាយឥតខ្ចោះ និងងាយស្រួលក្នុងការស្តាប់ ប៉ុន្តែការនិយាយតាមរយៈសៀវភៅសិក្សាអាចធ្វើឲ្យបាត់បង់សំនៀងធម្មជាតិ និងដូចជាការបង្ខំទៅវិញ។ វប្បធម៌នៃភាសានីមួយៗមិនអាចរៀនបានទាំងស្រុងពីសៀវភៅសិក្សានោះទេ ដូច្នេះបន្ថែមឲ្យសៀវភៅសិក្សា អ្នកគួរស្វែងយល់ពីការនិយាយភាសាសាមញ្ញផងដែរ។   ពឹងផ្អែកលើគ្រូបង្រៀន ដោយមិនគិតពីជំនាញអ្វីដែលអ្នកព្យាយាមរៀន ការពឹងផ្អែកលើសាលារៀនឬគ្រូបង្រៀនគឺមិនមានផលល្អឡើង។ វាជារឿងល្អដែលត្រូវមានកម្មវិធីសិក្សាដែលត្រូវបានរចនាជាពិសេស និងគ្រូបង្រៀនដើម្បីណែនាំអ្នក ប៉ុន្តែនៅទីបំផុត វាអាស្រ័យលើអ្នកទាំងស្រុង ដើម្បីស្រូបយកចំណេះដឹងទាំងនោះ។ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថាសាលារៀន និងសៀវភៅសិក្សាមិនមានប្រសិទ្ធភាពសម្រាប់អ្នកទេ សូមមេត្តារៀនសូត្រពីប្រភពក្រៅ និងវេទិការៀនភាសាដទៃទៀតដែលមាន។   កត់សម្គាល់កំហុសឲ្យបានឆាប់ អាចឲ្យអ្នកកែតម្រូវបានភ្លាមៗ។ ការរៀនភាសាគឺមានសារៈសំខាន់ ប៉ុន្តែអ្នកក៏អាចធ្វើវាជាមួយបទពិសោធន៍ដ៏រីករាយផងដែរ ហើយមិនមែនជាភាពតានតឹងទេ ដូច្នេះអ្នកអាចរៀនសូត្រដោយសប្បាយចិត្ត! ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ការក្លាយជាសិស្សគំរូ គឺមានសារៈសំខាន់ដើម្បីសម្រេចបាននូវគោលដៅសិក្សារបស់អ្នក។ ទម្លាប់ដែលគ្មានប្រសិទ្ធភាពអាចនាំឱ្យមានលទ្ធផលមិនល្អ ទោះបីជាអ្នកចំណាយពេលវេលាច្រើនយ៉ាងណាក្ដី។ អត្ថបទនេះនឹងបង្ហាញអ្នកនូវមធ្យោបាយមួយចំនួនស្តីពីវិធីចៀសវាងពីទម្លាប់មិនល្អ នៅពេលដែលអ្នកសិក្សា៖ ១. ចាប់ផ្តើមវគ្គសិក្សាដោយគ្មានគ្រោងការ ដំណោះស្រាយ៖ គ្រោងការគឺសំខាន់ណាស់ក្នុងការសិក្សា។ គូសបញ្ជាក់ពីអ្វី ដែលអ្នកចង់បានពីការសិក្សារបស់អ្នក និងកំណត់គោលដៅសម្រាប់ការសិក្សានីមួយៗ។ ជាឧទាហរណ៍ នៅក្នុងវគ្គសិក្សាមួយលើសម័យប្រវត្តិសាស្រ្តនៃយុគសម័យថ្ម យើងអាចរំពឹងថាសិស្សនឹងទទួលបានការយល់ដឹងជាទូទៅអំពីរយៈពេលនោះ។ ២. រង់ចាំរហូតដល់នាទីចុងក្រោយដើម្បីចាប់ផ្តើមកិច្ចការ ដំណោះស្រាយ៖ ជាថ្មីម្តងទៀត គ្រោងការជាចំណុចចសំខាន់។ ការចាត់ចែងការងារនីមួយៗត្រូវមានមូលដ្ឋានលើកាលបរិច្ឆេទ និងអាទិភាព។ ការពន្យារពេលរហូតដល់ថ្ងៃផុតកំណត់នឹងប៉ះពាល់ដល់គុណភាពនៃការងាររបស់អ្នកដែលនឹងទាញមធ្យមភាគចុះ។ ឧទាហរណ៍ សូម្បីតែកំហុសឆ្គងតូចៗ (ដូចជាវេយ្យាករណ៍ ឬការប្រើប្រាស់ឈ្មោះជាដើម) នឹងត្រូវចាត់ទុកជាកំហុសពេញលេញ។ ៣. ត្រូវបានរំខានដោយប្រព័ន្ធផ្សព្វផ្សាយសង្គម និងស្មាតហ្វូន ដំណោះស្រាយ៖ សូម បិទរាល់ឧបករណ៍អេឡិចត្រូនិចទាំងអស់ អំឡុងពេលសិក្សា។ ចៀសវាងការប្រើឧបករណ៍អេឡិចត្រូនិកជាសម្ភារសិក្សា ឬជាសម្ភារគាំទ្រ។ ថ្វីបើឧបករណ៍អេឡិចត្រូនិចអាចមានប្រយោជន៍ក៏ដោយ វាអាចរំខានដល់ការសិក្សា ដោយទាក់ទាញអ្នកទៅការកម្សាន្ត ឬប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ វាជាការល្អបំផុតដើម្បីចៀសវាងឧបករណ៍ទាំងអស់នោះនៅអំឡុងពេលសិក្សារបស់អ្នក។ ៤. ខំប្រឹងនៅវិនាទីចុងក្រោយ ដំណោះស្រាយ៖ វាជាវិទ្យាសាស្ត្រ។ អ្នកគួររៀនម្តងបន្តិចៗជាប្រចាំ ជាជាងបង្ខំខ្លួនឯងឲ្យចងចាំគ្រប់យ៉ាងក្នុងរយៈពេលខ្លី ពីព្រោះវាមានប្រសិទ្ធភាពជាងនិងអាចជួយអ្នកចងចាំកាន់តែច្រើន។ ៥. សិក្សាដើម្បីចងចាំមិនត្រូវយល់ ដំណោះស្រាយ៖ ការចងចាំគ្រាន់តែជាការបណ្តោះអាសន្នប៉ុណ្ណោះ។ ការយល់ដឹងគឺជាអចិន្ត្រៃយ៍។ បង្កើតផែនទីគំនិតមួយ ហើយអ្នកនឹងបង្កើតរូបភាពធំជាងមុន។ វិធីនោះអ្នកនឹងយល់វាយ៉ាងងាយស្រួល ហើយចាប់ពីពេលនេះតទៅ អ្នកនឹងចងចាំវាជាអចិន្ត្រៃយ៍។ រាល់មនុស្សម្នាក់ៗមានកង្វះ និងវិធីសាស្រ្តប្លែកៗអំពីការរៀនសូត្រ។ ទាំងបីជាយ៉ាងណាក្ដី  យើងមានគោលដៅដូចគ្នា ពោលគឺ លទ្ធផលសិក្សាជោគជ័យដែលយើងទាំងអស់គ្នាចង់បាន។ ព្យាយាមកែតម្រូវការសិក្សារបស់អ្នកបន្តិចម្តងៗ ហើយអ្នកនឹងឃើញភាពប្រសើរឡើង។ ដូចពាក្យចាស់និយាយថា "ធ្វើការឆ្លាត កុំធ្វើការពិបាក"។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

របេងមានពាក្យកាត់ហៅថា TB គឺជាជំងឺដែលកើតឡើងដោយសារបាក់តេរីមួយប្រភេទហៅថា Mycobacterium tuberculosis ឆ្លងតាមខ្យល់ ពិសេស នៅពេលប្រព័ន្ធការពាររាងកាយចុះខ្សោយដែលមានសកម្មភាពនៅសរីរាង្គសួតច្រើនជាងគេ ហើយក៏អាចធ្វើឲ្យខូចសរីរាង្គផ្សេងផងដែរ។ ទោះបីវ៉ាក់សាំងត្រូវបានផលិតជាង ១០០ឆ្នាំហើយក៏ដោយ យ៉ាងហោចណាស់មនុស្សម្នាក់ ក្នុងចំណោម៣នាក់ទូទាំងពិភពលោកនៅតែអាចប្រឈមមុខនឹងការឆ្លងជំងឺរបេង។ ជារៀងរាល់ឆ្នាំ ប្រជាជនប្រមាណ ១.៧ លាននាក់ក្នុងពិភពលោកបានស្លាប់ដោយសារជំងឺរបេង ព្រមទាំង ៧.៣លាននាក់ផ្សេងទៀត បានធ្វើរោគវិនិច្ឆ័យ និងព្យាបាលក្នុងឆ្នាំ២០១៨នេះ។ ជាក់ស្តែង អ្នកជំងឺភាគច្រើនទទួលការព្យាបាលដោយប្រើបា្រស់ថ្នាំអង់ទីប៊ីយ៉ូទិករយៈពេល ៦ខែទៅ៨ខែ ដោយមានផលរំខានច្រើន និង២០% អាចប្រឈមមុខនឹងការលាប់ឡើងវិញ។ បច្ចុប្បន្ននេះ ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Manchester បានធ្វើការពិសោធន៍ជោគជ័យទៅលើសត្វ guinea pigs នៅសាកលវិទ្យាល័យ Rutgers សហរដ្ឋអាមេរិក។ សត្វទំាងនោះផ្ទុកជំងឺរបេងស្រួចស្រាវ និងរ៉ាំរ៉ៃ ហើយបានព្យាបាលជាមួយសមាសធាតុដែលបានសិក្សាជាច្រើនដំណាក់កាល និងមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលនឹងថ្នាំសម្រាប់ព្យាបាល។ សាស្រ្តាចារ្យ Lydia Tabernero ដែលជាប្រធានគម្រោង បានលើកឡើងថា ការសិក្សា និងពិសោធន៍បង្ហាញថាសមាសធាតុនេះ ពុំអាចសម្លាប់បាក់តេរីដោយផ្ទាល់នោះទេ តែវាអាចកាត់បន្ថយបន្ទុកនៃបាក់តេរីបាន។ ដោយហេតុថា Mycobacterium tuberculosis បានបញ្ចេញម៉ូលេគុលមួយដែលគេហៅថា Virulence Factor ដែលជាអាវុធសម្ងាត់របស់កោសិកាបាក់តេរីរារាំ សកម្មភាពប្រព័ន្ធការពាររាងកាយ ជាលទ្ធផលធ្វើឲ្យពិបាកក្នុងការព្យាបាល។  ក្រុមអ្នកវិទ្យាសាស្រ្តបានសម្គាល់ Virulence Factor មួយដែលហៅថា MptpB ដែលជាគោលដៅសំខាន់ក្នុងការសម្លាប់ Mycobacterium tuberculosis យ៉ាងមានប្រសិទ្ធភាព។ សាស្រ្តចារ្យ Taberner បានបង្ហាញថា ដោយសារតែ MptpB ពុំដូចនឹងកោសិកាមនុស្ស ដូចនេះសារធាតុដែលរារាំងពុំមានជាតិពុលដល់កោសិកាមនុស្សឡើយ។ របេងជាជំងឺមួយដែលពិបាកក្នុងការព្យាបាល ដូច្នេះការរកឃើញវិធីថ្មីនេះ ត្រូវបានចាត់ទុកជាគុណសម្បិត្តដ៏ធំមួយសម្រាប់ពិភពលោក។ ក្រុមអ្នកវិទ្យាសាស្ត្រនឹងធ្វើការស្រាវជ្រាវបន្ត បង្កើនប្រសិទ្ធភាពនៃសមាសធាតុដែលបានរកឃើញ ហើយក៏សង្ឃឹមថានឹងអាចយកទៅប្រើប្រាស់ក្នុងការព្យាបាលក្នុងរយៈពេល៤ឆ្នាំខាងមុខទៀត។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

មានមុខវិជ្ជារាប់មិនអស់ ចំណេញពេល រៀនពេលណាក៏បានទៀតផង! TED-Ed (ធេត អេត) គម្រោងTED–Ed  (ធេត អេត) ជាកិច្ចផ្តួចផ្តើមផ្នែកអប់រំរបស់ TED (ធេត) គេមានវីដេអូមេរៀនខ្លីៗ សម្រាប់ទាំងគ្រូ និងសិស្ស។ អ្នកអាចរៀនពីប្រធានបទច្រើនមុខមែនទែន មានដូចជាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា បង្រៀន អប់រំ ច្នៃម៉ូដ វិស្វកម្ម ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ ជាដើម! វ៉ិបសាយ ៖ https://ed.ted.com យូធូប ៖ TED-Ed  Khan Academy (សាលាខាន់) មានវីដេអូខ្លីៗ ស្រួលយល់បង្រៀនពីគណិតវិទ្យា វិទ្យាសាស្ត្រ វិស្វកម្ម កុំព្យូទ័រ សិល្បៈ សង្គមវិទ្យា ផ្នែកសេដ្ឋកិច្ច និងផ្នែកហិរញ្ញវត្ថុជាដើម។ ល្អបំផុតសម្រាប់អ្នកចង់រំលឹកមេរៀន និងរៀនមេរៀនថ្មីៗ! https://www.khanacademy.org School of Life (សាលាជីវិត) មានវីដេអូខ្លីៗផ្តល់ដំបូន្មានពីជីវិតទាក់ទងនឹងអារម្មណ៍ គ្រួសារ ស្នេហា ជម្ងឺផ្លូវចិត្តជាដើម។ សុទ្ធតែជាបញ្ហាដែលយើងជួបប្រទះដូចគ្នា តែមិនដែលរៀនក្នុងសាលាទេ។ វ៉ិបសាយ ៖ School of Life យូធូប ៖ School of Life Youtube Duo Lingo (ឌូអាលីងហ្គូ) ជាវេទិការៀនភាសាផ្សេងៗដែលសប្បាយៗ និងងាយស្រួលយល់! ចង់រៀនកូរ៉េ ចិន បារាំងដោយខ្លួនឯង? សាកប្រើកម្មវិធីនេះទៅ! https://www.duolingo.com/ Coursera, EdX (ខូរ៉េសា, អេដអេច) មានវគ្គបង្រៀនអនឡាញថតពីសាលាល្បីៗ ផ្តោតលើសិល្បៈ និងមនុស្សសាស្ត្រ វិទ្យាសាស្ត្រជីវិត ផ្នែកអភិវឌ្ឍន៍ខ្លួន ពាណិជ្ជកម្ម ជាដើម! https://www.coursera.org/ https://www.edx.org Code Academy (សាលាខូត) អ្នកអាចរៀនខូតបានដោយស្រួល និងងាយយល់។ មិនបាច់ស្តាប់គ្រូពន្យល់ច្រើននោះទេ គឺអ្នករៀនសរសេរខូតដោយខ្លួនឯងតែម្តង។ អ្នកអាចរៀនបង្កើតវ៉ិបសាយ ឬកម្មវិធីមួយដោយខ្លួនឯងក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ! https://www.codecademy.com/ Reddit (រ៉េឌីត) Reddit (រ៉េឌីត) ជាសហគមន៍អនឡាញមួយដែលអ្នកអាចពិភាក្សាពីរឿងអ្វីក៏បានស្រេចចិត្ត មានទាំងការងារ ស្នេហា ការសិក្សាក្នុងមហាវិទ្យាល័យ ឬ ជំនួយសម្រាប់ការងារសាលាជាដើម។ https://www.reddit.com Lean in (លីនអុីន) ជាបណ្តុំនៃសន្ទរកថារបស់អ្នកអាជីព ការណែនាំសម្រាប់ការពិភាក្សា និងប្រភពធនធាន សម្រាប់ជួយស្ត្រីឲ្យអភិវឌ្ឍន៍ការងារខ្លួន និងឲ្យមនុស្សគ្រប់រូបដឹង និងដោះស្រាយរឿងយ៉េនឌឺ! https://leanin.org/education អត្ថបទជាភាសាអង់គ្លេស ៖ Online Learning -------------------------- វប្បធម៌វ៉ិបសាយ គឺជាវ៉ិបសាយទ្វេភាសានិយាយពីចំណេះដឹងដែលធ្វើឲ្យជីវិតយើងមានន័យជាងមុន! បើចង់អាន មើល និងស្តាប់បន្ថែម សូមចូលទៅកាន់៖ www.wapatoa.com Wapatoa is a bilingual website aims at providing content that makes life more meaningful! If you want to read, watch and listen more, go to wapatoa.com Facebook : វប្បធម៌ - Wapatoa

Top