everjobs បានបង្ហាញអំពីផ្នែកការងារដែលជ្រើសរើសបុគ្គលិកច្រើនជាងគេនៅក្នុងត្រីមាសទី២ ឆ្នាំ២០១៧នេះ
បើទោះបីជាការងារផ្នែកសិក្សាអប់រំស្ថិតនៅជួរមុខគេនៅក្នុងទីផ្សារការងារលើបណ្ដាញក៏ដោយ មុខតំណែងការងារផ្នែកវិស្វករគឺកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង
ថ្ងៃទី18 ខែកក្កដា ឆ្នាំ២០១៧- រាជធានីភ្នំពេញ- everjobs.com.kh ដែលជាគេហទំព័រការងាររីកលូតលាស់ជាងគេនៅក្នុងប្រទេសកម្ពុជា ថ្មីៗនេះបានចេញបោះពុម្ពផ្សាយនូវរបាយការណ៍ការងារច្បាប់ចុងក្រោយរបស់ពួកគេ គឺរបាយការណ៍ប្រចាំត្រីមាសក្នុងការវិភាគអំពីទីផ្សារការងារនៅក្នុងប្រទេស។ ការវិភាគអំពីទីផ្សារការងារនៅកម្ពុជាប្រចាំត្រីមាសនេះ ត្រូវបានបង្ហាញនៅក្នុងក្រាហ្វិចដែលបានលើកឡើងអំពីបម្រែបម្រួលនៃការដាក់ពាក្យស្នើរសុំការងារអនឡាញនៅក្នុងពេលថ្មីៗនេះក្នុងប្រទេសកម្ពុជា។
ទិន្នន័យនៃរបាយការណ៍នេះទទួលបានមកពីការត្រួតពិនិត្យនៅក្នុងគេហទំព័រ everjobs.com នៅក្នុងអំឡុង ខែមេសា ខែឧសភា និងខែមិថុនានៅក្នុងឆ្នាំ ២០១៧នេះ ដែលវាបានចង្អុលបង្ហាញអំពីផ្នែកការងារដែលជ្រើសរើសបុគ្គលិកច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាដោយផ្អែកលើ ឱកាសការងារជាង ៥ ៤០០កន្លែង ដែលបានចេញផ្សាយនៅលើទំព័រអ៊ីនធឺណេត និងមានពាក្យសុំការងារជាង ២៥ ៥០០ច្បាប់ដែលបានដាក់ញ្ចូលទៅក្នុងគេទំព័រនៅក្នុងត្រីមាសទី២ ក្នុងឆ្នាំនេះ។
យោងទៅតាមរបាយការណ៍ការងារដែលបានប្រមូលអស់រយៈពេល ៣ខែនេះ ការងារផ្នែកការសិក្សាអប់រំបានបន្តឈរនៅជួរមុខគេនៅក្នុងទីផ្សារការងារនៅកម្ពុជា។ ជាមួយនឹងឱកាសការងារជាង ៣៧៥កន្លែងដែលបានចុះផ្សាយនៅលើគេហទំព័រ everjobs.com.kh នៅក្នុងអំឡុងពេលនេះ ការងារផ្នែកការសិក្សាអប់រំក៏ទទួលបានការពេញនិយមខ្លាំងពីសំណាក់អ្នកស្វែងរកការងារនៅកម្ពុជាផងដែរ។ «គ្រូបង្រៀន» គឺជាការងារមួយដែលត្រូវបានគេស្វែងរកច្រើនជាងគេ ក្នុងការចំនោមប្រភេទការងារដទៃទៀតនៅក្នុងត្រីមាសទី២ ឆ្នាំ២០១៧នេះ។ everjobs បានបំពេញបែបបទពាក្យស្នើរសុំការងារជាង ១ ៦០០ច្បាប់ សម្រាប់មុខតំណែងការងារផ្នែកគ្រូបង្រៀន ទៅតាមរយៈគេហទំព័រនៅក្នុងអំឡុងខែមេសា ឧសភា និងមិថុនា ឆ្នាំ២០១៧នេះ។
Divotsna អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អាជីវកម្ម បានលើកឡើងថា «ខណៈដែលការងារផ្នែកការសិក្សាអប់រំ និងធនាគារនៅតែមានអត្រាថេរនៅក្នុងចំនោមមុខតំណែងការងារកំពូលដទៃទៀតក្នុងរយៈពេលដ៏យូរដោយសារតែការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជានោះ ការផ្លាស់ប្ដូរនៅពេលថ្មីៗនេះកំពុងតែកើនឡើងគួរឲ្យកត់សម្គាល់ដែលវាត្រូវបានកាន់កាប់ដោយការងារផ្នែកបច្ចេកទេសដូចជា ព័ត៌មានវិទ្យា និងវិស្វកម្មជាដើម។»
ខណៈដែលការងារ «គ្រូបង្រៀន» ទទួលបានភាពជោគជ័យដោយមានការស្វែងច្រើនជាងគេនៅក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ របាយណ៍កាងារបាននកំណត់នូវអត្តសញ្ញាណនៃមុខតំណែងការងារថ្មីមួយដែលទទួលបានការស្វែងរកច្រើនជាងគេនោះគឺ «វិស្វករ»។ ជាមួយនឹងអ្នកស្វែងរកការងារតាមបណ្ដាញជាង ១២.២៥% បានចាប់អារម្មណ៍ទៅលើកមុខតំណែងការងារផ្នែកវិស្វកម្ម នៅលើគេហទំព័រការងាររបស់ everjobs ក្រុមហ៊ុនជាច្រើនក៏មានចំណាប់អារម្មណ៍ក្នុងការទទួលយកបុគ្គលិកបច្ចេកទេសដែលមានជំនាញផងដែរ មានឱកាសការងារច្រើនជាង ២០០កន្លែងដែលបានចុះផ្សាយនៅលើគេហទំព័រក្នុងអំឡុងពេលត្រីមាសទី ២ នៅឆ្នាំ២០១៧នេះ។
អំពី Everjobs Cambodia
everjobs.com.kh គេហទំព័រអ៊ិនធឹណេតសម្រាប់ស្វែងរកការងារថ្វើដែលឈានមុខគេបំផុតនៅកម្ពុជា ដែលត្រូវបានដំណើរការ កាលពីខែ មិថុនា ឆ្នាំ ២០១២ នៅប្រទេស មីយ៉ាន់ម៉ា។ គេហទំព័រនេះត្រូវបានពង្រីកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយត្រូវបានដំនើរការនៅប្រទេសកម្ពុជា នាខែមីនាឆ្នាំ ២០១៥។ Everjobs Cambodia ទទួលបានភាពជោគជ័យជាមួយនឹងអ្នកបើកមើលក្នុងមួយថ្ងៃ ចំនួន៦៥០០នាក់, ជាមួយស្តុកផ្ទុកទិន្នន័យដែលមាន ៣០,០០០ ពាក្យស្នើរសុំការងារ និង ៣,៥០០កន្លែងនៃឱកាសការងារ។ គេហទំព័រនេះបានផ្ដល់នូវឱកាសការងារជាងរាប់ពាន់នៅក្នុងប្រទេសកម្ពុជា ហើយព្រមទាំងបានជួយផ្គត់ផ្គង់ដល់អ្នកស្វែងរកការងារ ជាមួយនឹងចំនេះដឹងនិងបទពិសោធន៍របស់ពួកគេ។
អំពី Everjobs
everjobs ជាគេហទំព័រអ៊ិនធឹណេតសម្រាប់ស្វែងរកការងារដែលសព្វថ្ងៃ បានដំនើរការនៅក្នុង ប្រទេសកម្ពុជា ប្រទេសបង់ក្លាដេស ប្រទេសស្រីលង្កា និងប្រទេសមីយ៉ានម៉ា។ គ្រប់គ្រង និងដឹកនាំដោយនាយកប្រតិបត្តិប្រចាំតំបន់អាស៊ីលោក Gijs Verheijke, everjobs មានបំណងក្លាយជាគេហទំព័រអ៊ិនធឺណេតសម្រាប់ស្វែងរកការងារដែលឈានមុខគេ និងស្វែងរកការផ្គូរផ្គងដ៏សក្ដិសមបំផុតសម្រាប់និយោជក និងនយោជិក។ ក្រុមហ៊ុននេះត្រូវបានគាំទ្រដោយក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) ។
អំពី APACIG
ក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (www.apacig.com) គឺជាក្រុមហ៊ុនដែលបានទទួលការបណ្តាក់ទុនពី ក្រុមហ៊ុនអ៊ីនធើណេត Rocket Ooredoo។ បណ្តាញរបស់ក្រុមនេះមាន ជាង១៣ e-commerce រូមទាំងក្រុមហ៊ុនលើទីផ្សារអ៊ីនធឺណេតផ្សេងទៀត, វាបានកំពុងតែប្រតិបត្ដិការនៅក្នុងប្រទេសចំនូន ១៥។ ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2014 ក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) បានក្លាយជាគេហទំព័រលើបណ្តាញអ៊ីនធឺណេតដែលនាំមុខគេនៅក្នុងតំបន់អាស៊ី ហើយក៏បានក្លាយជាក្រុមហ៊ុនអ៊ីនធើណេតដ៏កំពូលនៅក្នុងតំបន់ផងដែរ។
ទំនាកទំនង៖
Helene Banet (Marketing Communications & PR Executive)
ទូរស័ព្ទលេខ៖ +៨៥៥ (០)៧០ ៣៧៣ ៤៩៥
អ៊ីម៉ែល៖ helene.banet@everjobs.com.kh