យល់ដឹងអំពីជំងឺរលាកប្រអប់ខ្យល់ Sinus
តើអ្វីជាការរលាកប្រអប់ខ្យល់ Sinus?
យ៉ាងហោចណាស់មានរោគសញ្ញា ២ក្នុងចំណោមរោគសញ្ញាចំបង ៤ ដែលតែងតែកើតឡើងចំពោះការរលាករុំារៃនៃប្រអប់ខ្យល់ Sinus ៖
- ការហៀរសំបោរច្រើនធ្លាក់ទៅផ្នែកខាងក្រោយនៃ បំពង់កដែលមានសភាពខាប់ ពណ៌លឿង ឬបៃតង។
- តឹងច្រមុះដែលនាំអោយពិបាកក្នុងការដកដង្ហើម
- ហើមនៅរង្វង់ភ្នែក និងមានការឈឺចាប់ថ្ពាល់ ច្រមុះ ឬថ្ងាស។
- ច្រមុះមិនសូវស្រង់ដឹងក្លិន និងមិនសូវដឹងរសជាតិ (ចំពោះមនុស្សធំ) ឬកុមារឧស្សាហ៍ក្អក។
រោគសញ្ញាផ្សេងទៀតអាចរួមមាន ៖
- ឈឺត្រចៀក ឈឺក
- មានក្លិនមាត់
- ចង្អោរ អស់កំលាំង ឬមួម៉ៅ ឆេវឆាវ
- ឈឺធ្មេញខាងលើ ឬឈឺឆ្អឹងថ្គាមលើ។
ពេលវេលាដែលគួរមកពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យ
មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ មានម៉ាស៊ីនថត 3D CBCT ជាបច្ចេកវិទ្យាចុងក្រោយគេបង្អស់ដែលអាចផ្តិតយក រូបភាពច្បាស់ និងសុក្រិតក្នុងការជួយរករោគវិនិច្ឆ័យ ការបង្ករោគក្នុងមាត់ និងជំងឺក្នុង Sinus។
សូមមកពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញនៅ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ដើម្បីអោយបានដឹងពីបញ្ហាជំងឺរបស់អ្នក។