ខែសីហា…អត្ថបទណាដែលពេញនិយមជាងគេ?
ជាមួយនឹងកំណើននៃអត្ថបទដែលធ្វើការចែករំលែកពីសំណាក់សមាជិកនៃសហគមន៍ ហេលស៍ថាមជាបន្តបន្ទាប់ ក៏ដូចជាការចែករំលែកពីក្រុមអ្នកនិពន្ធ យើងក៏ឃើញមានកំណើននៃអ្នកចូលអានអត្ថបទនៅក្នុងគេហទំព័ររបស់យើងដែរ។ សម្រាប់ខែសីហានេះ យើងសង្កេតឃើញថា អត្ថបទដែលមានភាពពេញនិយមភាគច្រើនជាប្រភេទការចែករំលែកបទពិសោធន៍នៃការសិក្សា ក៏ដូចជាអាជីវកម្មក្នុងវិស័យសុខាភិបាល អមជាមួយនឹងប្រភេទជំងឺដែលប្រជាជនកម្ពុជាចាប់អារម្មណ៍រួមមានដូចជា រលាកសន្លាក់ឆ្អឹង បញ្ហាពុលថ្លើមជាដើម។
នៅក្នុងចំណោមអត្ថបទជាច្រើន មានអត្ថបទ៣ដែលមានចំនួនអ្នកចូលអាន និងចែករំលែកច្រើនជាងគេដែលក្នុងនោះមានដូចខាងក្រោម ៖
១៥ចំណុច ដែលអ្នកនឹងយល់ប្រសិនបើអ្នកជានិស្សិតពេទ្យ
ជាក់ស្តែងណាស់ ជីវិតជានិស្សិតពេទ្យ នរណាក៏ដឹងហើយថា មិនដូចនឹងដំណើរជីវិតនៃនិស្សិតផ្នែកដទៃនោះទេ គឺដល់ថ្នាក់មានអ្នកខ្លះក៏ស្ញប់ស្ញែងនឹងពួកគាត់ ហើយអ្នកខ្លះក៏តែងតែគោរព និងឲ្យតម្លៃដល់ពួកគាត់ជាមួយនឹងការខិតខំប្រឹងប្រែងជំនះនូវរឿងរ៉ាវផ្សេងៗក្នុងការសិក្សានៃវិស័យសុខាភិបាលនេះ។ លោកអ្នកប្រហែលជាឃើញស្នាមញញឹម និងភាពអស្ចារ្យរបស់ពួកគាត់ក្នុងពេលប្រកបវិជ្ជាជីវៈ តែលោកអ្នកប្រហែលជាមិនបានដឹងទេថា នៅពីក្រោយនោះ តើមានអ្វីខ្លះកើតឡើង? ជាពិសេសក្នុងពេលសិក្សា តើនិស្សិតពេទ្យបានជួបប្រទះនឹងរឿងរ៉ាវបែបណាខ្លះ? ហើយក្នុងចំណោមចំណុចទាំង១៥នេះ តើនិស្សិតពេទ្យគិតថាត្រូវចំពោះខ្លួនឯងដែរឬទេ? ហេតុអ្វីបានជាគេលើកយកមិកនិយាយថា មានតែនិស្សិតពេទ្យទេដែលយល់?
លោកទន្តបណ្ឌិត ទិត ហុងយឺ នាយកមន្ទីរពេទ្យ ទន្តសាស្ត្ររំចង់ ដែលបានបញ្ចប់ការសិក្សាផ្នែកទន្តបណ្ឌិតក្នុងឆ្នាំ១៩៩៥នៃមហាវិទ្យាល័យទន្តវទនសាស្ត្រ និងបានបន្តការសិក្សាផ្នែកដាំបង្គោលធ្មេញ និងបញ្ចប់ថ្នាក់អនុបណ្ឌិតជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ Frankfurt ក្នុងប្រទេសអាឡឺម៉ង់ (២០១៤) ដែលទើបតែបានទទួលជ័យលាភីជាម្ចាស់ពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមឆ្នាំ២០១៧ បានផ្តល់កិត្តិយសចែករំលែកពីបទពិសោធន៍នៃដំណើរជីវិតជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមួយរូបជូនដល់និស្សិតជំនាន់ក្រោយជាពិសេសនិស្សតិពេទ្យដែលមានបំណងបើកអាជីវកម្មដោយខ្លួនឯងនាពេលអនាគត។ ជាមួយនឹងការមើលឃើញពីកង្វះខាតនិងការយល់ពីតម្រូវការពិតប្រាកដរបស់អ្នកជំងឺ លោកបានធ្វើការវិវឌ្ឍខ្លួនពីអ្នកបច្ចេកទេសទៅជាសហគ្រិនដែលមានភាពជោគជ័យម្នាក់ក្នុងវិស័យសុខាភិបាល…
មូលហេតុនៃជំងឺរលាកសន្លាក់មិនមែនមានត្រឹមតែការលើសជាតិអាស៊ីត
ជំងឺរលាកសន្លាក់បង្កការប៉ះពាល់ដល់ប្រព័ន្ធសាច់ដុំ និងឆ្អឹង ជាពិសេសនៅត្រង់គន្លាក់ឆ្អឹង ហើយវាគឺជាមូលហេតុចំបងដែលធ្វើឲ្យមនុស្សពិការអវៈយវៈដៃជើងក្នុងចំណោមមនុស្សវ័យជាង៥០ឆ្នាំនៅក្នុងបណ្តាលប្រទេសរីកចម្រើនផ្នែកឧស្សាហកម្ម។ មិនត្រឹមតែប៉ុណ្ណោះ លោកសាស្ត្រចារ្យ លី ជាតិតា វេជ្ជបណ្ឌិតឯកទេស ជំងឺរលាកសន្លាក់ និងសាច់ដុំ និងជាប្រធានផ្នែកជំងឺទូទៅ និងសន្លាក់នៅឯមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត បានបញ្ជាក់ផងដែរថា «ជំងឺនេះក៏ជះឥទ្ធិពលដល់គុណភាពជីវិតរបស់មនុស្ស ហើយបណ្តាលឲ្យមានការលំបាកក្នុងការប្រកបការងារចិញ្ចឹមជីវិត និងបង្កការរំខានដល់សតិអារម្មណ៍»…
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ