[ខ្លឹមៗ] ប្រយ័ត្នណា!! ទាំងនេះជាសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្ត
ការថប់អារម្មណ៍(Anxiety) ការព្រួយចិត្ត(Worry) និងការតានតឹងអារម្មណ៍(Stress) ក្លាយជាបញ្ហាប្រចាំថ្ងៃរបស់មនុស្សទូទៅក្នុងពេលបច្ចុប្បន្ននេះ។ ជាធម្មតា អ្នកមានការថប់អារម្មណ៍ ឬការតានតឹងអារម្មណ៍ មិនមែនសុទ្ធតែចាំបាច់ត្រូវតែរកជំនួយពីអ្នកឯកទេសចិត្តសាស្ត្រនោះទេ ហើយក៏មិនមែនមានន័យថា អ្នកនោះមានជំងឺដែរ។ តាមការពិតការថប់អារម្មណ៍ គឺជាសញ្ញាណដាស់តឿនអ្នកឲ្យដឹងថា អ្នកកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ឬស្ថានភាពលំបាកខាងផ្លូវចិត្ត។ បើមិនមានការថប់អារម្មណ៍នោះទេ អ្នកពុំមានសមត្ថភាពប្រមើលមើលពីស្ថានភាពលំបាក និងត្រៀមខ្លួនសម្រាប់ប្រឈមមុខនឹងបញ្ហានោះដែរ។ ដើម្បីឲ្យលោកអ្នកប្រិយមិត្តអ្នកអានយល់កាន់តែច្បាស់ពីអត្ថន័យនៃការថប់អារម្មណ៍ និងការខ្លាចឲ្យកាន់តែច្បាស់មានដូចខាងក្រោម ៖
ការថប់អារម្មណ៍ នឹងក្លាយជាបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរណៅពេលដែលមានសភាពរ៉ាំរ៉ៃ និងសំខាន់ដល់ការរស់នៅប្រចាំរបស់យើង ហើយរំខានសមត្ថភាពបំពេញការងាររបស់យើង។
អ្នកដែលមានការថប់អារម្មណ៍រ៉ាំរ៉ៃមានសញ្ញាណដូចខាងក្រោម៖
·តឹងណែនសាច់ដុំ
·មានសភាពអស់កម្លាំងល្ហិតល្ហៃ
·ខ្សោយការចងចាំ ឬភ្លេចភ្លាំងច្រើន
·បែកញើសបាតដៃ
·អារម្មណ៍ភ័យខ្លាច ឬច្របូកច្របល់
·ពុំមានអារម្មណ៍ស្ងប់
·មានទុក្ខព្រួយជានិច្ច
·ដកដង្ហើមខ្លីៗដាច់ៗ
·ញ័របេះដូង ឬជីពចរដើរញាប់
·ធ្វើទុក្ខក្រពះ
·ខ្សោយការផ្ចង់អារម្មណ៍។
ជាចុងក្រោយ អ្នកគួររក្សា ឬការគ្រប់គ្រងការគិតរបស់លោកអ្នកឲ្យបានល្អប្រសើរចៀសវាងការគិតហួសកម្រិតមួយ។ មួយវិញទៀត ការសម្រាកគ្រប់គ្រាន់ ការបរិភោគត្រឹមត្រូវការហាត់ប្រាណជាដើម ពិតជាបានបន្ថយនៃបញ្ហាផ្លូវចិត្តនេះបានច្រើនផងដែរ៕
ស្វែងយល់បន្ថែម៖ បញ្ហាថប់អារម្មណ៍
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ