Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

[ខ្លឹមៗ]ការស្រមុករបស់អ្នកអាចបំបាត់បាន១០០%

   ការស្រមុកអាចកើតលើមនុស្សគ្រប់ប្រភេទ ជាពិសេសមនុស្សមានទម្ងន់ច្រើន (ធាត់) ដែលវាជាការរំខានមួយនៃដំណេកដូចជា ការគេងមិនបានគ្រប់គ្រាន់ ការខ្វះអុកស៊ីសែនទៅចិញ្ចឹមរាងកាយពេលសម្រាក​ ស្ទះការដកដង្ហើមជាដើម។ហើយបុគ្គលមួយចំនួនដែលមានបញ្ហាគេងស្រមុកនេះ កំពុងស្វែងរកដំណោះស្រាយ ឬការព្យាបាល។ ជាការល្អប្រសើរដែលការគេងស្រមុកនេះអាចព្យាបាលបាន១០០% ប្រសិនបើលោកអ្នកទៅពិគ្រោះ និងទទួលការព្យាបាលត្រឹមត្រូវពីវេជ្ជបណ្ឌិតជំនាញ។ ក្រោយប្រធានបទនេះផងដែរ មន្ទីរពេទ្យធ្មេញ រំចង់ បានបូលរួមបកស្រាយ ក៏ដូចជាដំណោះស្រាយបញ្ហានេះជូនដូចខាងក្រោម៖

ការគេងស្រមុក (snoring) គឺជាសម្លេងរំខានដែលកើតឡើងពេលគេងលក់។ សម្លេងនេះកើតឡើងពីអណ្តាតក្រអូមទន់ ក្រឡើត សម្រាកហើយធ្លាក់នៅត្បៀតបំពង់ខ្យល់រួមផ្សំនឹងទឹកក្នុងបំពង់កនិងខ្យល់ដង្ហើមចេញចូលតាមផ្លូវដ៏តូចចង្អៀតនេះបានបង្កើតជាសម្លេងស្រមុកឡើង។ ទាក់ទងនឹងការព្យាបាល​  ការគេងស្រមុកនេះគឺពឹងផ្អែកលើការឧបករណ៍ពាក់ក្នុងមាត់ (Oral Appliance) ដើម្បីបើកបំពង់ខ្យល់អោយធំក្នុងពេលគេង ដើម្បីបំបាត់ការគេងស្រមុក និងការស្ទះដង្ហើម។

ឧបករណ៍នេះជាបច្ចេកទេសចុងក្រោយពីប្រទេសអាល្លឺម៉ង់ វាមានលក្ខណៈ តូច ស្រាល អាចធ្វើចលនាពេលពាក់ក្នុងមាត់ មានភាពងាយស្រួលជាង ឧបករណ៍មុនៗ មានប្រសិទ្ធភាព 100%។ លើសពីនេះទៀតយើងក៏មានឧបករណ៍ CPAP សម្រាប់អ្នកជំងឺស្ទះដង្ហើមកម្រិតធ្ងន់ប្រើប្រាស់ផងដែរ។សូមលោកអ្នកដែលមានបញ្ហាដូចបានរៀបរាប់ខាងលើ អញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ យើងខ្ញុំសូមស្វាគមន៍លោកអ្នកគ្រប់ពេលវេលា៕

ស្វែងយល់បន្ថែម៖  ការគេងស្រមុក និងការស្ទះដង្ហើមពេលគេង

បកស្រាយដោយ៖ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​


Related Articles

View All

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក បានចែករំលែកអំពី តិចនិក ៥ យ៉ាងជួយបង្កើនការផ្ចង់អារម្មណ៍ និងបង្កើនសមត្ថភាពខួរក្បាល។ តើអ្នកធ្លាប់មានអារម្មណ៍ថា ខួរក្បាលរបស់យើងគឺតែងតែពោរពេញដោយព័ត៌មានដែរឬទេ? ខួរក្បាលគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតក្នុងរាងកាយមនុស្ស វាជាមជ្ឈមណ្ឌលដ៏សកម្មដែលតែងតែ ស្រូបយកព័ត៌មាន និងសម្របខ្លួនជានិច្ច ។ ពីការរៀនសូត្រ ការចងចាំ រហូតដល់ការសម្រេចចិត្ត និងការដោះស្រាយបញ្ហានាៗ ខួរក្បាលត្រូវដំណើរការជាមួយព័ត៌មានដ៏ច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ ។ ទោះបីជាខួរក្បាលមានទម្ងន់ត្រឹមប្រមាណ ២% នៃទម្ងន់ខ្លួនរបស់យើងក៏ដោយ តែខួរក្បាលបានប្រើប្រាស់ថាមពលស្ទើរតែ ២០% នៃថាមពលសរុបរបស់រាងកាយ។ នៅក្នុងជីវិតប្រចាំថ្ងៃដ៏មមាញឹករបស់យើងដែលមានតួនាទីត្រូវបំពេញ និងកិច្ចការជាច្រើននោះ វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលការស្រាវជ្រាវបានប្រៀបធៀបខួរក្បាលរបស់យើងទៅនឹងកុំព្យូទ័រមួយ ដែលមានសមត្ថភាពដ៏អស្ចារ្យក្នុងការប្រាស្រ័យ និងសម្របក្នុងបរិយាកាសបានយ៉ាងលឿន និងត្រឹមត្រូវ។ ប៉ុន្តែតើអ្នកធ្លាប់និយាយសុខៗក៏ឈប់ថ្កឹងរកនឹកពាក្យនិយាយមិនឃើញ ឬ សុខៗក៏រកនឹកមិនឃើញថាតើសោផ្ទះរបស់អ្នកទុកនៅឯណា? ការភ្លេចភ្លាំងម្តងម្កាលទាំងនេះ គឺជាធម្មជាតិរបស់ខួរក្បាល។ ប៉ុន្តែ នៅពេលដែលវ័យកាន់តែជ្រេ អាការៈភ្លេចម្តងម្កាលនេះអាចនឹងកើតមានញឹកញាប់ជាងមុន នេះក៏ដោយសារការវិវឌ្ឍន៍របស់ប្រព័ន្ធប្រសាទរបស់យើង។ ការសិក្សាមួយដែលមានឈ្មោះថា (Global Burden of Disease Study) ពីឆ្នាំ ១៩៩០-២០២១ បានបង្ហាញពីការកើនឡើងនៃជំងឺទាក់ទងនឹងខួរក្បាលដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល ឈឺក្បាលប្រឡាំងកាំង ជំងឺវង្វេងវង្វាន់ Alzheimer's និងទម្រង់ជំងឺវង្វេងផ្សេងទៀតនៅទូទាំងទ្វីបអាស៊ី។ ការកើនឡើងនៃករណីទាំងនេះ បង្កឱ្យមានពិការភាព និងមនុស្សស្លាប់កាន់តែច្រើនឡើងៗ ដែលរឿងនេះបានក្លាយជាបញ្ហាប្រឈមសុខភាពដ៏សំខាន់លំដាប់ទី ២ នៅអាស៊ី បន្ទាប់ពីជំងឺសរសៃឈាមបេះដូង។ ដំណឹងល្អនោះគឺ ការស្រាវជ្រាវបានបង្ហាញថា ខួរក្បាលរបស់យើងមានសមត្ថភាពរៀនសូត្រ និងសម្របខ្លួនបាន បើទោះបីជាក្នុងដំណាក់កាលដែលវ័យរបស់យើងបន្តវិវត្តឡើងក៏ដោយ ដែលធ្វើឱ្យយើងអាចមានសមត្ថភាពដោះស្រាយកិច្ចការ និងបញ្ហាប្រឈមថ្មីៗបានដោយជោគជ័យ។ អ្នកអាចសាកល្បងអនុវត្តជំហានទាំង ៥ ខាងក្រោមនេះ ដើម្បីជួយឱ្យការចុះខ្សោយនៃខួរក្បាលយឺតជាងមុន និងផ្ទុយទៅវិញជួយឱ្យសមត្ថភាពខួរក្បាលអាចបត់បែន និងធានាថាខួរក្បាលរបស់អ្នកដំណើរការបានល្អបំផុត។   1. ភាពរស់រវើករបស់ខួរក្បាលចាប់ផ្តើមពីការញ៉ាំរបស់អ្នក ក្នុងនាមជាអ្នកជំនាញអាហារូបត្ថម្ភ ខ្ញុំបានយល់ច្បាស់នូវឃ្លាដ៏ល្បីមួយ “អ្នកជាអ្វីដែលអ្នកបរិភោគ” ន័យចំនោះគឺ “អារម្មណ៍ និងការគិត គឺអាស្រ័យលើអ្វីដែលអ្នកបរិភោគ”។ សារធាតុចិញ្ចឹមសំខាន់ៗពីរបបអាហារដែលមានសុខភាពល្អ ជួយបង្កើនសមត្ថភាពផ្លូវចិត្ត និងសុខុមាលភាពអារម្មណ៍ និងការពារប្រព័ន្ធប្រសាទដែលភ្ជាប់ខួរក្បាលទៅនឹងផ្នែកផ្សេងទៀតនៃរាងកាយផងដែរ។ របបអាហារប្រឆាំងនឹងការរលាកជួយដល់សុខភាពខួរក្បាល ដូច្នេះហើយ៖ បរិភោគអាហារដែលសម្បូរទៅដោយសារធាតុ lutein ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានពណ៌លឿង និងបានមកពីបន្លែស្លឹកបៃតងដូចជា ស្ពៃខ្មៅ (spinach) ស្ពៃក្តោប (kale) ស៊ុត និងផ្លែបឺរ (avocados)។ បរិភោគសារធាតុប្រឆាំងអុកស៊ីតកម្មពីផ្លែឈើស្រស់ដូចជា ផ្លែប៊ឺរី ទំពាំងបាយជូរក្រហម ផ្លែប៉ោម ផ្លែ ឆឺរី និងសារធាតុ carotenoid ពីបន្លែដូចជា ការ៉ុត ស្ពៃខ្មៅ និងប៉េងប៉ោះជាដើម ដើម្បីជួយការពារកោសិកាខួរក្បាលពីផលប៉ះពាល់ដោយសារភាពតានតឹងអុកស៊ីតកម្ម (oxidative stress) នៅពេលវ័យរបស់យើងកាន់តែជ្រេឡើងៗ។ ស៊ុត ជាប្រភពនៃប្រូតេអ៊ីនដ៏ល្អ និងវីតាមីន B, D និង E ដែលជួយបង្កើនការចងចាំ ចំណែកឯសារធាតុ choline នៅក្នុងស៊ុតក៏ជួយគ្រប់គ្រងអារម្មណ៍ និងការចងចាំផងដែរ។ Omega-3 fatty acids ដែលមាននៅក្នុងខ្លាញ់ត្រី និងគ្រាប់ធញ្ញជាតិមួយចំនួន ដើម្បីជួយបង្កើនសមត្ថភាពសមត្ថភាពក្នុងការរៀនជំនាញថ្មី។ ប្រើប្រាស់ខ្លាញ់ដែលមានសុខភាពល្អសម្រាប់ចម្អិនអាហារដូចជា ប្រេងអូលីវ អាចជួយបង្កើនសមត្ថភាពក្នុងការរៀនសូត្រ និងការចងចាំ ព្រោះវាជាមូលដ្ឋានគ្រឹះនៃរបបអាហារដែលមានសុខភាពល្អសម្រាប់ខួរក្បាល។ សូមយកចិត្តទុកដាក់លើកាឡូរីដែលអ្នកបរិភោគចូលក្នុងខ្លួន ព្រោះខ្លាញ់នៅជុំវិញពោះមិនមែនគ្រាន់តែជាទម្ងន់នោះទេ វាក៏អាចបង្កឱ្យទៅជាការរលាកបានផងដែរ។ ហើយការរលាកនេះ អាចបង្កឱ្យមានជំងឺខួរក្បាលនៅពេលយើងចាស់ទៅ ដូច្នេះការប្រុងប្រយ័ត្នចំពោះរឿងទាំងនេះគឺពិតជាសំខាន់ណាស់។ សុំចៀសវាងស្ករចម្រាញ់ ជាតិប្រៃខ្លាំង និងអាហារកែច្នៃខ្ពស់។ ផ្តល់ជាតិទឹកដល់រាងកាយជាមួយតែខ្មៅ និងតែបៃតងដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដល់រាងកាយ និងដើម្បីការពារកោសិកាពីការខូចខាត (free radical) ។ 2. ការធ្វើចលនាជួយពង្រឹងសមត្ថភាពទូទៅរបស់ខួរក្បាល មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) បានណែនាំថា មនុស្សពេញវ័យគួរធ្វើលំហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចណាស់ ១៥០ នាទី ឬលំហាត់ប្រាណកម្រិតខ្លាំង ៧៥ នាទីក្នុងមួយសប្តាហ៍ ដើម្បីសម្រួលសុខភាពខួរក្បាល និងសុខុមាលភាពជារួម។ ការធ្វើចលនាទៀងទាត់ជួយដល់សមត្ថភាពខួរក្បាល បង្កើនអារម្មណ៍ល្អ កាត់បន្ថយភាពតានតឹង និងបន្ថយហានិភ័យនៃការថយចុះនៃសមត្ថភាពខួរក្បាលនៅពេលដែល​វ័យរបស់យើងជ្រេរទៅៗ ។ 3. វឹកហាត់ខួរក្បាលរបស់អ្នក ការប្រកួតនានា ឬហ្គេមដែលតម្រូវឱ្យប្រើប្រាស់ខួរក្បាល ជួយធ្វើឱ្យបណ្តាញសរសៃប្រសាទមានភាពសកម្ម ជាពិសេសវារឹតតែសំខាន់សម្រាប់មនុស្សពេញវ័យដែលមានបញ្ហាខ្សោយសមត្ថភាពខួរក្បាល។ សូមរីករាយជាមួយសកម្មភាពដូចជា ការហែលទឹក ការចម្អិនអាហារ គូរគំនូរ តៃជី (tai-chi) ជាដើម ព្រោះសកម្មភាពទាំងនេះជួយលើកទឹកចិត្តឱ្យមានការគិត ការវិភាគ និងការរៀនសូត្រជានិច្ច។ ហើយមិនថាជាការអនុវត្តខាងជំនឿសាសនា ឬការសម្រាកលម្ហែរជាមួយធម្មជាតិទេ ការរស់នៅជាមួយភាពវិជ្ជមានគឺជាគន្លឹះនៃសុខុមាលភាពជារួម។ លំហាត់ប្រាណដែលជួយដល់សតិសម្បជញ្ញៈ (mindfulness) យូហ្គា (yoga) ឬការធ្វើសមាធិ អាចជាវិធីងាយបំផុតក្នុងការចាប់ផ្តើមដំណើរការនេះ។ 4. ទម្លាប់ស្អាត អារម្មណ៍ស្រស់ថ្លា ព្យាយាមកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់នឹងសារធាតុកខ្វក់ក្នុងបរិស្ថានដូចជា ផ្សែង ផ្សិត និងអ័ព្ទ។ កាត់បន្ថយការប្រើប្រាស់អេក្រង់ច្រើនពេក និងបរិយាកាសរញ៉េរញ៉ៃ។ ចៀសឱ្យឆ្ងាយពីការញៀនបារី ការផឹកស្រាច្រើនហួសហេតុ ឬការញៀននឹងសារធាតុផ្សេងៗទៀត ព្រោះវាមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពខួរក្បាលរបស់យើង។ 5. បង្កើតការទំនាក់ទំនងដែលប្រកបដោយអត្ថន័យ ការស្រាវជ្រាវបានបង្ហាញថា ទំនាក់ទំនងល្អក្នុងសង្គមអាចលើកកម្ពស់ផ្លូវអារម្មណ៍ ការពារការចងចាំ និងជួយដល់សុខភាពខួរក្បាលរយៈពេលវែង។ ទំនាក់ទំនងល្អ នឹងជួយគាំទ្រសុខុមាលភាពផ្លូវចិត្ត និងភាពអត់ធន់។ ការចំណាយពេលវេលាដែលមានគុណភាពជាមួយមិត្តភក្តិ និងក្រុមគ្រួសារជាប្រចាំ អាចជួយបង្កើនការចងចាំ និងធ្វើឱ្យកម្សោយសមត្ថភាពខួរក្បាលមានសភាពយឺតជាងមុន។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេនិងជាសហគមន៍ ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យនិងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

ភ្នំពេញ៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាព​លំដាប់​ថ្នាក់​ពិភពលោក​ និងលោក Gary Swanson អនុប្រធានជាន់ខ្ពស់ផ្នែកធានាគុណភាព និងការត្រួតពិនិត្យជាសកលរបស់ក្រុមហ៊ុន Herbalife បានរួមគ្នាចែករំលែកពី វិធីសាស្រ្តវាយតម្លៃ​គុណភាព​សារធាតុ​ចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើ (Aloe Vera)។ ប្រទាលកន្ទុយក្រពើ ជាមួយនឹង​គុណ​ប្រយោជន៍​ដ៏សម្បូរបែបរបស់វា គឺជាសារធាតុ​រុក្ខជាតិ​ដ៏​ពេញ​និយម​បំផុតមួយនៅទូទាំងពិភពលោក។ រាប់ចាប់តាំង​ពី​អាហារបំប៉ន ភេសជ្ជៈ រហូតដល់ផលិតផលថែរក្សាស្បែក ប្រទាលកន្ទុយក្រពើគឺបានក្លាយជាគ្រឿង​ផ្សំ​ដ៏​សំខាន់នៅក្នុងឧស្សាហកម្មសុខភាព និងសុខុមាលភាព។ ព្រោះ​បែប​​នេះហើយ ទើបគុណភាព និង​សុវត្ថិភាព​នៃផលិតផលដែលមានសារធាតុផ្សំពីប្រទាលកន្ទុយក្រពើ គឺជា​រឿង​សំខាន់។ បម្រែបម្រួលក្នុង​ការដាំដុះ ការប្រមូលផល និងការកែច្នៃ ដែលវាអាចប៉ះ​ពាល់ដល់​សមាស​ធាតុ​គីមី​នៃ​វត្ថុ​ធាតុ​ដើមនៃ​ប្រទាល​កន្ទុយក្រពើ ដូច្នេះហើយវាទាមទារឱ្យមានការ​ធ្វើតេស្តឱ្យបានម៉ត់ចត់ទៅ​តាមបែប​វិទ្យា​សាស្រ្ត​​ ដើម្បីធានាបាននូវស្ថេរភាពគុណភាពផលិតផល។ តួនាទីនៃការធ្វើតេស្តវិភាគលើប្រទាលកន្ទុយក្រពើ ចំណុចសំខាន់មួយនៃការធានាគុណភាពប្រទាលកន្ទុយក្រពើ គឺសមត្ថភាពក្នុងការវាស់វែងសារធាតុ anthraquinones​ ដែលកើតឡើងដោយធម្មជាតិ ដូចជា aloin A, aloin B, និង aloe-emodin ដែល​មាន​នៅក្នុងជ័រប្រទាលកន្ទុយក្រពើ។ ព្រោះវាជាសារធាតុដែលស្ថិតក្រោមការកំណត់របស់បទប្បញ្ញត្តិ និង​ដោយសារតែផលប៉ះពាល់ជីវសាស្រ្ត ទើបសារធាតុទាំងនេះតម្រូវឱ្យមានការត្រួតពិនិត្យឱ្យបានដិតដល់។ ការវាស់វែងដែលត្រឹមត្រូវ គឺជាគន្លឹះដើម្បីធានា​ថាផលិតផលសម្រេច​បាន​គឺស្របទៅតាមស្តង់ដារ​សុវត្ថិភាព និងតម្រូវការលើស្លាកសញ្ញា។ Herbalife បានប្រើប្រាស់វិធីសាស្ត្រវិភាគ High-Performance​ Liquid Chromatography (HPLC) ដើម្បីវាស់វែងបរិមាណសារធាតុ anthraquinones ទាំងនេះនៅក្នុងវត្ថុធាតុដើមប្រទាលកន្ទុយក្រពើ និងផលិតផលសម្រេច។ គួរបញ្ជាក់ផងដែរថា HPLC គឺជាការវិភាគបែបវិទ្យាសាស្ត្រដែលបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រ Herbalife ផ្ទាល់តែម្តង។ វិធី​សាស្រ្តនេះដំបូងឡើយត្រូវបានធ្វើតេស្តវាយតម្លៃនៅក្នុងមន្ទីរពិសោធន៍តែមួយប៉ុណ្ណោះ ក្រោយ​មក​ទើប​​ត្រូវបានធ្វើការសិក្សានៅទូទាំងពិភពលោក និងធ្វើតេស្តពិសោធ​ដោយមន្ទីរពហុពិសោធ៍​ឯករាជ្យ​ចំនួន​ប្រាំបីផងដែរ។ ការសិក្សានេះបានបញ្ជាក់ពីលទ្ធភាពនៃការបង្កើតឡើងវិញ ភាពត្រឹមត្រូវ និងភាពរឹងមាំ​នៃ​វិធីសាស្រ្ត​នៅ​ទូ​ទាំង​ខ្សែសង្វាក់ផលិតកម្ម និងផលិតផលផ្សេងៗគ្នា។ បន្ទាប់ពីការវាយតម្លៃនេះ វិធីសាស្រ្ត​នេះ​ត្រូវ​បាន​ត្រួត​ពិនិត្យជាផ្លូវការដោយអ្នកវិទ្យាសាស្រ្តមកពី AOAC INTERNATIONAL ហើយក៏​ត្រូវបាន​ទទួល​ស្គាល់​ថាជាវិធីសាស្រ្តផ្លូវការលេខ 2016.09 ។ ការទទួលស្គាល់នេះបង្ហាញថា វិធីសាស្រ្ត​នេះ​ស្រប​ទៅ​តាម​ស្តង់ដារអន្តរជាតិ និងបន្ថែមទំនុកចិត្តមួយកម្រិតទៀតសម្រាប់ការប្រើប្រាស់​របស់វានៅក្នុងកម្មវិធី​ធ្វើ​តេស្ត​គុណភាពទូទាំងឧស្សាហកម្ម។ បន្ថែមពីលើការវិភាគដោយប្រើ HPLC, Herbalife ក៏បាន​ប្រើ​ប្រាស់​នូវវិធីសាស្ត្រវិភាគ proton nuclear magnetic resonance (NMR) spectrometry ដើម្បីកំណត់នូវម៉ូលេគុល និងភាពបរិសុទ្ធនៃសារធាតុផ្សំពីប្រទាលកន្ទុយក្រពើផងដែរ ធ្វើបែបនេះ​អនុញ្ញាត​ឱ្យយើងអាចផ្ទៀងផ្ទាត់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ការយកចិត្តទុកដាក់ខ្ពស់លើគុណភាពនៅគ្រប់ដំណាក់កាល គុណភាពនៃប្រទាលកន្ទុយក្រពើមិនចាប់ផ្តើមនៅក្នុងមន្ទីរពិសោធន៍នោះទេ គឺវាមានប្រភព​មកពីចម្ការ​ដែល​គេដាំដុះ។ ខ្សែសង្វាក់ផ្គត់ផ្គង់ដែលអាចទុកចិត្តបាន អាស្រ័យលើលក្ខខណ្ឌដែលត្រូវបានដាំដុះ និង​ប្រមូល​ផល។ នៅក្រុមហ៊ុន Herbalife ស្តង់ដារគុណភាពរបស់យើងលាត​សន្ធឹង​ចាប់​ពី​កសិដ្ឋាន​រហូត​ដល់​ផលិតផលសម្រេច ដែលឆ្លុះបញ្ចាំងពីទស្សនវិជ្ជាផ្ទាល់ខ្លួនមួយដែលយើងហៅថា “ពីគ្រាប់ពូជ​ដល់​ការ​​ប្រើប្រាស់”។ វិធីសាស្រ្តនះតម្រូវឱ្យមានការ​ធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយកសិករ​ដែលដាំដុះប្រទាល​កន្ទុយ​​ក្រពើផ្ទាល់ ដើម្បីជួយលើកកម្ពស់ការអនុវត្តកសិកម្មដែលប្រកបដោយនិរន្តរភាព និងវិធីសាស្រ្ត​កែច្នៃដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងរក្សាសារធាតុសំខាន់ៗក្នុងប្រទាលកន្ទុយក្រពើ។ បន្ថែម​ពីលើកិច្ចខិតខំប្រឹងប្រែងទាំងនេះ ពួកយើងក៏បានធ្វើតេស្តដ៏តឹងរ៉ឹងនៅក្នុងមន្ទីរពិសោធន៍​ដែលទទួល​ស្គាល់​ ISO 17025 ដែលអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់អត្តសញ្ញាណ គុណភាព និងភាពបរិសុទ្ធ​បាន​ជាប់​លាប់ពេញលក្ខណៈនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់យើងផងដែរ។ តាមរយៈការវិភាគ​និងធ្វើតេស្ត​នេះ​ ធ្វើឱ្យក្រុមហ៊ុនអាចពង្រឹងគុណភាពផលិតផល និងជួយកសាងទំនុកចិត្តអ្នក​ប្រើ​ប្រាស់​បាន​យូរ​អង្វែង។​ ការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ស្តង់ដារគុណភាព ប្រទាលកន្ទុយក្រពើ គឺជាគ្រឿងផ្សំដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផលិតផលរបស់យើង ហេតុដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុនផ្តោតភាពសំខាន់ក្នុងការស្វែងយល់ពីគីមីសាស្ត្រ វិធីវាស់វែង និងវិធីបញ្ជាក់ពី​គុណភាព​របស់​វាឱ្យបានល្អបំផុត។ ជាការពិតណាស់ ការខិតខំប្រឹងប្រែងទាំងនេះមិនមែនផ្តល់ប្រយោជន៍ដល់​តែ​អាជីវកម្ម​របស់យើងម្នាក់ឯងនោះទេ  វាក៏ផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងមូល បូករួមទាំងអ្នក​ដែល​មិនមានមន្ទីរពិសោធន៍ផ្ទាល់ខ្លួន និងអ្នកដែលគ្មានវិធីសាស្រ្តពិសោធន៍ខ្លួនឯង។ តាមរយៈការចេញ​ផ្សាយ​វិធីសាស្រ្តដែលទទួលស្គាល់ដោយ AOAC របស់យើងនេះ និងការចូលរួម​ចំណែក​ក្នុងកិច្ចការ​វាយ​តម្លៃ​គុណភាពឆ្លងឧស្សាហកម្ម ក្រុមហ៊ុន Herbalife មានគោលបំណង​ធ្វើការរួម​ចំណែក​ឱ្យកាន់​តែ​ទូលំ​ទូលាយ​ដល់វិទ្យាសាស្រ្តនៃការធ្វើតេស្តផលិតផលធម្មជាតិ។ ការចែករំលែកវិធីសាស្រ្តវិភាគជា​មួយ​សហការី​ក្នុងឧស្សាហកម្ម និងការសហការលើការអភិវឌ្ឍន៍ស្តង់ដារ គឺជាជំហានដ៏សំខាន់ឆ្ពោះ​ទៅរកការ​ធ្វើ​ឱ្យផលិតផលរុក្ខជាតិដែលមានគុណភាពខ្ពស់មានលក្ខណៈស្ថិតស្ថេរ តម្លាភាព និងបង្កើន​ទំនុកចិត្ត​ឱ្យ​កាន់​តែខ្ពស់ជាងមុន។ ការលើកកម្ពស់គុណភាពប្រទាលកន្ទុយក្រពើតាមរយៈកិច្ចសហការវិទ្យាសាស្ត្រ ប្រទាលកន្ទុយក្រពើនៅតែបន្តដើរតួនាទីសំខាន់នៅក្នុងផលិតផលសុខភាព និងសុខុមាលភាព ដូច្នេះ​វា​សំខាន់ណាស់ក្នុងការរពង្រឹងនូវប្រព័ន្ធគុណភាពដែលអាចទុកចិត្តបានដោយផ្អែកលើវិទ្យាសាស្រ្ត។​​​ ​ចូល​រួមអភិវឌ្ឍន៍ និងវាយតម្លៃនូវវិធីសាស្ត្រដែលអាចអនុវត្តយ៉ាងទូលំទូលាយក្នុងខ្សែសង្វាក់​ផ្គត់​ផ្គង់​​ទាំង​មូល ចាប់ពីអ្នកដាំ និងអ្នកផលិត រហូតដល់អ្នកចែកចាយ និងអ្នកប្រើប្រាស់។ តាមបទ​ពិសោធន៍​បាន​បង្ហាញឱ្យឃើញថា ការយកចិត្តទុកដាក់លើការអនុវត្តគុណភាពដោយតឹងរ៉ឹង និងដោយបើកជំហរ អាច​បង្កើតឱ្យមានលទ្ធផលគួរជាទីគាប់ចិត្ត មិនត្រឹមតែប៉ុណ្ណឹងទេ ​​វានឹងចូលរួមលើកកម្ពស់​នូវអត្ថន័យ​នៃ​គុណភាព​ក្នុងឧហ្សាហកម្មទាំងមូលផងដែរ៕   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជា​សហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជា​ឱកាស​អាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូន​នូវ​ផលិត​​ផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិក​ឯករាជ្យ​ដែល​ផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយ​បំផុសគំនិត​ឱ្យ​អតិថិជន​ប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាព​លំដាប់​ថ្នាក់​ពិភព​លោក​ និងលោកបណ្ឌិត Luigi Gratton អនុប្រធាន ការិយាល័យសុខភាព និងសុខុមាលភាព និងជាប្រធានក្រុមប្រឹក្សាភិបាលអាហារូបត្ថម្ភ Herbalife បានរួមគ្នាចែករំលែកពី វិធីងាយៗសម្រាប់ធ្វើឱ្យសុខុមាលភាពល្អបានយូរអង្វែង ដោយធ្វើឱ្យមេតាប៉ូលីស និងជីវិតរបស់អ្នកមានតុល្យភាពគ្នា។   នៅពេលដែលមនុស្សភាគច្រើនឮពាក្យ "មេតាប៊ូលីស" ពួកគេគិតដល់ការដុតបំផ្លាញកាឡូរី ឬការ​សម្រក​​ទម្ងន់។ ខណៈពេលដែលការសម្រកទម្ងន់អាចជាលទ្ធផលដ៏ល្អនៃមេតាប៉ូលីស ឬការរំលាយ​អាហារ​​ដែលមានសុខភាពល្អ ការត្រួតពិនិត្យប្រព័ន្ធមេតាប៉ូលីសរបស់អ្នកឱ្យបានល្អវាអាច​នាំទៅកាន់​រឿង​ល្អ​ៗ​ជាច្រើនទៀត។ ជាមូលដ្ឋានគ្រឹះនៃរបៀបដែលរាងកាយរបស់យើងដំណើរការ ទទួលដឹង​អារម្មណ៍ ​និងរបៀបដែលវ័យវិវត្តទៅមុខ។ ​​ក្នុងនាមជាគ្រូពេទ្យដែលអប់រំ​មនុស្សទូទាំងពិភពលោក​ជា​រៀង​​រាល់​ថ្ងៃអំពី​របៀបបង្កើតរបៀបរស់នៅដែលមានសុខភាពល្អ ខ្ញុំលើកទឹកចិត្តមនុស្សឱ្យផ្តោត​លើការ​ផ្លាស់​ប្តូរ​តូចៗដែលគាំទ្រសុខុមាលភាពរយៈពេលវែង។   ទម្លាប់ប្រចាំថ្ងៃសម័យទំនើប ពោរពេញទៅដោយភាពតានតឹង អាហារកែច្នៃ និងការធ្វើចលនាតិចតួច ដែលទាំងនេះអាចរុញច្រានការរំលាយអាហារ ឬមេតាប៉ូលីសរបស់អ្នក​ឱ្យបាត់បង់តុល្យភាព​បន្តិចម្តងៗ​បាន។ ភាពតានតឹងរ៉ាំរ៉ៃបង្កើនអរម៉ូន cortisol និងជំរុញជាតិខ្លាញ់ឱ្យកើនឡើង។ អាហារ​កែច្នៃ​ជារឿយៗ​មានជាតិស្ករខ្ពស់ ​ជាតិសរសៃទាប និងខ្វះសារធាតុចិញ្ចឹមសំខាន់ៗ ដែលធ្វើឱ្យប៉ះពាល់ដល់​ការគ្រប់គ្រង​ចំណង់អាហារ សុខភាពពោះវៀន និងភាពប្រែប្រួលអាំងស៊ុយលីន។ ហើយការអង្គុយយូរម៉ោង​នៅក្នុង​ការិយាល័យ ឬក្នុងការកកស្ទះចរាចរណ៍ទាំងអស់នេះបានរួមចំណែកកាត់បន្ថយសកម្មភាពសាច់ដុំ ដែល​​បន្ថយអត្រាមេតាប៉ូលីសនិងនាំឱ្យមានអតុល្យភាពថាមពលនៅក្នុងរាងកាយរបស់អ្នក។   ជាសំណាងល្អ ការផ្លាស់ប្តូរទម្លាប់តូចៗប្រចាំថ្ងៃ ចាប់ផ្តើមពីអាហារូបត្ថម្ភ ការធ្វើចលនា និងការសម្រាក គឺមានឥទ្ធិពលយ៉ាងល្អដល់រាងកាយ។ តាមរយៈការផ្តល់ថាមពលដល់រាងកាយរបស់អ្នកជាប្រចាំជាមួយ​នឹងអាហារដែលសម្បូរជីវជាតិ ការធ្វើចលនាបានជាប់លាប់់ និងការផ្តល់អាទិភាពដល់ការសម្រាក អ្នក​អាច​ស្តារភាពរស់ររើកនៃមេតាប៉ូលីសធម្មជាតិរបស់រាងកាយអ្នក និងគាំទ្រសុខុមាលភាព​រយៈពេល​វែង​បាន។   នេះគឺជាវិធីងាយៗចំនួនបីដែលអាចជួយឱ្យមុខងារមេតាប៉ូលីសរបស់អ្នកប្រសើរឡើង ។ ១.​ រក្សាតុល្យភាពនូវអាហារដែលអ្នកបរិភោគ អ្វីដែលអ្នកទទួលទានបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់សុខភាពមេតាប៉ូលីសរបស់អ្នក។ អាហារូបត្ថម្ភ​មាន​ឥទ្ធិពលលើដំណើរការមេតាប៉ូលីសសំខាន់ៗ ដូចជាការគ្រប់គ្រងជាតិស្ករក្នុងឈាម ការរំលាយជាតិ​ខ្លាញ់​​​ មុខងារពោះវៀន ការគ្រប់គ្រងអរម៉ូន និងការរលាក។ ផ្តល់អាទិភាពដល់ការ​បរិភោគ​ប្រូតេអ៊ីន​គ្មានខ្លាញ់​ដើម្បីបង្កើត និងរក្សាម៉ាសសាច់ដុំ ដែលវានឹងជួយគាំទ្រអត្រាមេតាប៉ូលីសខ្ពស់នៅ​ពេល​សម្រាក។​​ ជាតិ​សរសៃ​ និងអាហារដែលសម្បូរជីវជាតិអាចគាំទ្រសុខភាពពោះវៀន ភាពឆ្អែត និង​តុល្យភាព​​ជាតិស្ករ​ក្នុង​ឈាមបាន។ បន្លែរុក្ខជាតិមួយចំនួនក៏មានមុខងារជួយគាំទ្រមេតាប៉ូលីសផងដែរ រួមមាន polyphenols ដែលមាននៅក្នុងផ្លែក្រូចដូចជា ក្រូច ក្រូចឆ្មា និងក្រូចថ្លុង និង capsicum ដែលមាននៅក្នុងម្ទេស និងម្ទេសប្លោក។ ការបរិភោគអាហារដែលមានតុល្យភាពមិនមែនជាការរឹតបន្តឹង ខ្លួននោះទេ។ ការទទួល​ទានអាហារឱ្យមានតុល្យភាព មិនមែនជាការស្វែងរកភាពល្អឥតខ្ចោះ ឬការរឹត​បន្តឹង​នោះទេ។ វាគឺ​សំដៅ​ទៅ​លើការជ្រើសរើសអាហារដែលសម្បូរដោយសារធាតុចិញ្ចឹមជាប់លាប់ ដើម្បី​​ចិញ្ចឹមប្រព័ន្ធ​ដែល​ជំរុញ​ប្រព័ន្ធ​មេតាប៉ូលីសរបស់អ្នក។   ២. ត្រូវប្រាកដថាអ្នកបានធ្វើចលនា ការធ្វើចលនា គឺជាកាតាលីករដ៏មានឥទ្ធិពលសម្រាប់សុខភាពមេតាប៉ូលីស។ សកម្មភាពរាងកាយជួយ​គ្រប់​គ្រងជាតិស្ករក្នុងឈាម និងការប្រើប្រាស់ថាមពល បង្កើនភាពប្រែប្រួលអាំងស៊ុយលីន និងជួយរក្សា​ម៉ាសសាច់ដុំដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មុខងារមេតាប៉ូលីស។ ការបង្កើត​ទម្លាប់ធ្វើ​ចលនា​​ជាប្រចាំ មិនថាជាលំហាត់ប្រាណ ឬត្រឹមលំហាត់ប្រាណការដើរលឿនៗនោះទេ វាផ្តល់​អត្ថ​ប្រយោជន៍​យូរអង្វែង។ ការធ្វើចលនាបានកាន់តែច្រើន គឺកាន់តែល្អ។ គ្រប់ជំហាននឹងជួយដល់មេតាប៉ូលីសរបស់អ្នក។   ៣. ផ្តល់អាទិភាពដល់ការសម្រាក និងការស្តារកម្លាំងឡើងវិញ ការគេង និងការសម្រាកស្តារកម្លាំងឡើងវិញនេះច្រើនតែត្រូវបានគេមើលរំលង ប៉ុន្តែពួកវាចាំបាច់ក្នុងការ គ្រប់គ្រងដំណើរការមេតាប៉ូលីសរបស់រាងកាយអ្នក។ ក្នុងអំឡុងពេលគេង រាងកាយរបស់​អ្នកធ្វើការ​ស្តារ​មេតាបូលីសសំខាន់ៗ ដែលជះឥទ្ធិពលដល់ទម្ងន់ ថាមពល និងចំណង់អាហាររបស់អ្នក។ ការគេង​ប្រកប​ដោយគុណភាពជួយការប្រែប្រួលអាំងស៊ុយលីន ជួយគ្រប់គ្រងអរម៉ូនឃ្លានដូចជា leptin (ដែលផ្តល់សញ្ញាឆ្អែតដល់ខួរក្បាល) និង ghrelin (ដែលជំរុញភាពឃ្លាន) និងកាត់បន្ថយ cortisol ដែលជាអរម៉ូនស្ត្រេសដែលអាចរំខានដល់ការរំលាយអាហារ។ ទម្លាប់សាមញ្ញៗ ដូចជាការកំណត់​ពេល​មើលអេក្រង់ទូរសព្ទ កុំព្យូទ័រ ការចូលគេងឱ្យបានទៀងទាត់ និងគេងបានចន្លោះ 7-9 ម៉ោង ជួយរក្សា​ពេល​យប់របស់អ្នកឱ្យស្ងប់ស្ងាត់ ទាំងអស់នេះសុទ្ធតែជួយ និងគាំទ្រភាពធន់នៃមេតាប៉ូលីសទាំងមូល​បាន​។   គាំទ្រសុខភាពរបស់អ្នកឱ្យកាន់តែប្រសើរ សរុបមក សុខភាពមេតាប៉ូលីសគឺជាមូលដ្ឋានគ្រឹះនៃការធ្វើឱ្យខ្លួនអ្នកមានអារម្មណ៍ល្អ – ទាំងពេល​បច្ចុប្បន្ន​ និងតទៅមុខ។ វាអាចទៅរួចតាមរយៈការផ្លាស់ប្តូរទម្លាប់តូចៗ ហើយធ្វើឱ្យបានជាប់លាប់។ អាហារូបត្ថម្ភមានតុល្យភាពល្អ ការធ្វើចលនាជាប្រចាំ និងការសម្រាកដើម្បីស្តារកម្លាំងឡើងវិញ ទាំងអស់​នេះ​រួមគ្នានឹងជួយដល់ថាមពលរាងកាយ ការរំលាយអាហារ ការគ្រប់គ្រងទម្ងន់ គ្រប់គ្រងអារម្មណ៍ និង​ភាព​រស់រវើករយៈពេលវែង។ តាមការសិក្សាបែបវិទ្យាសាស្ត្របង្ហាញថា តាមរយៈការខិតខំ​ប្រឹង​ប្រែង​ប្រចាំ​ថ្ងៃតិចតួចក៏ដោយ ក៏អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពមេតាប៉ូលីសផងដែរ – វាជួយឱ្យ​អ្នក​មាន​អារម្មណ៍ល្អប្រសើរទាំងនៅនៅថ្ងៃនេះ និងពេលខាងមុខតទៅទៀត។   ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីសុខភាពមេតាប៉ូលីសនិងរបៀបគាំទ្រវា​បានតាមរយៈការ​ផ្លាស់​ប្តូរ​​របៀបរស់នៅដែលមានសុខភាពល្អ សូមទស្សនាវីដេអូ “The Breakdown Mini-Series” របស់ Herbalife នៅលើ YouTube ។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជា​សហគមន៍​ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្ម​សម្រាប់​សមាជិក​ឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រ​ដោយវិទ្យាសាស្រ្ត​ដល់​អ្នក​ប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយ​ទល់​មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែល​មានភាព​សកម្ម។​

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Susan Bowerman នាយិកាជាន់ខ្ពស់ ផ្នែកការអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភទូទាំងពិភពលោកនៅ Herbalife បានរួមគ្នាចែករំលែកពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens។   ប្រហែលជាអ្នកធ្លាប់បានឮរឿងមួយចំនួនអំពីសណ្តែកសៀង ទឹកដោះគោសណ្តែកសៀង និងផលិតផលសណ្តែកសៀង ដែលធ្វើឲ្យអ្នកគិតថា តើវាមានសុវត្ថិភាពទេ? មនុស្សជាច្រើនមានការព្រួយបារម្ភដោយមិនចាំបាច់អំពី phytoestrogens ធម្មជាតិនៅក្នុងសណ្តែក។ តើអ្វីទៅជា phytoestrogens ហើយតើវាមានផលប៉ះពាល់អ្វីខ្លះដល់រាងកាយ? ក្នុងនាមជាអ្នកចំណីអាហារ ជារឿយៗខ្ញុំណែនាំប្រូតេអ៊ីនដែលមានសុខភាពល្អដូចជាសណ្តែកសៀង និងតៅហ៊ូនៅក្នុងរូបមន្ត និងផែនការអាហាររបស់ខ្ញុំជាច្រើន។ ប៉ុន្តែ​ពេល​ខ្លះ​មនុស្ស​តវ៉ា​ព្រោះ​បាន​ឮ​រឿង​មិន​ល្អ​អំពី​សណ្តែក។ ទោះបីជាគុណសម្បត្តិ និងគុណវិបត្តិនៃសណ្តែកសៀងត្រូវបានសិក្សាយ៉ាងម៉ត់ចត់ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះក៏ដោយ ក៏ជំនឿមិនត្រឹមត្រូវ និងការយល់ខុសជាច្រើននៅតែមាន។ អត្ថប្រយោជន៍នៃសណ្តែកសៀង៖ តើវាពិតជាល្អសម្រាប់អ្នកមែនទេ? អាហារសណ្តែកសៀងត្រូវបានទទួលស្គាល់ជាយូរមកហើយថាជាប្រភពប្រូតេអ៊ីនដ៏ល្អ ហើយនៅក្នុងផ្នែកខ្លះនៃពិភពលោក សណ្តែកសៀងគឺជាផ្នែកមួយនៃរបបអាហាររបស់យើងរាប់ពាន់ឆ្នាំមកហើយ។ តាមពិតទៅ មានការស្រាវជ្រាវកាន់តែច្រើនឡើង ដើម្បីគាំទ្រអត្ថប្រយោជន៍សុខភាពជាច្រើននៃសណ្តែកសៀង ហើយនៅតែមានការយល់ច្រលំខ្លះ។ សណ្តែកសៀង​មិន​សូវ​ចាត់ទុកជា​អាហារ​សំខាន់​ក្នុង​ពិភព​លោក​ខាង​លិច​ទេ។ ប៉ុន្តែអាហារសណ្តែកសៀងបែបប្រពៃណី ដូចជាទឹកដោះគោសណ្តែក តៅហ៊ូ មីសូ និង តេមប៉េ បានបង្កើតមូលដ្ឋាននៃរបបអាហារនៅអាស៊ីបូព៌ាអស់ជាច្រើនសតវត្សមកហើយ ដែលពួកវាមានតម្លៃមិនត្រឹមតែសម្រាប់ភាពប៉ិនប្រសព្វរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អាហារូបត្ថម្ភដែលមានសុខភាពល្អផងដែរ។ សណ្តែកសៀងមានទម្រង់អាហារូបត្ថម្ភគួរឱ្យចាប់អារម្មណ៍ ខណៈពេលដែលសណ្តែកទាំងអស់ផ្តល់ប្រូតេអ៊ីន សណ្តែកសៀងស្ថិតនៅលំដាប់កំពូលនៅពេលនិយាយអំពីគុណភាពប្រូតេអ៊ីន។ ក្នុងនាមជាប្រូតេអ៊ីនរុក្ខជាតិពេញលេញ សណ្តែកសៀងមានផ្ទុកនូវសារធាតុអាមីណូសំខាន់ៗ ដែលត្រូវបានប្រើសម្រាប់ផលិតសម្ព័ន្ធប្រូតេអ៊ីនឯកទេសគ្រប់ប្រភេទដែលរាងកាយយើងត្រូវការ។ សណ្តែកសៀងក៏មានជាតិខ្លាញ់ឆ្អែតទាប និងមិនមានកូលេស្តេរ៉ុលធម្មជាតិដែរ ព្រោះមានតែសត្វ និងផលិតផលសត្វប៉ុណ្ណោះដែលមានកូលេស្តេរ៉ុល។ នោះគួបផ្សំនឹងការពិតដែលថាខ្លាញ់ភាគច្រើននៅក្នុងសណ្តែកសៀងមានសារធាតុ polyunsaturated ធ្វើឱ្យសណ្តែកសៀងជាអាហារសុខភាពបេះដូង។ ការបន្ថែមអាហារសណ្តែកសៀងទៅក្នុងរបបអាហាររបស់អ្នកអាចបង្កើនការទទួលទានវីតាមីនដូចជា folate និងវីតាមីន K ក៏ដូចជាសារធាតុរ៉ែដូចជាកាល់ស្យូម ម៉ាញេស្យូម និងជាតិដែក។ ដូចគ្នានេះផងដែរ អ្នកនឹងបង្កើនការទទួលទានជាតិសរសៃ ប្រសិនបើអ្នកញ៉ាំសណ្តែកសៀងទាំងមូល ហើយអ្នកមិនអាចទទួលបានជាតិសរសៃពីប្រូតេអ៊ីនសត្វនោះទេ។ ប្រូតេអ៊ីនសណ្តែកសៀងជួយដល់ការកសាងសាច់ដុំ នៅពេលដែលមនុស្សគិតអំពីប្រូតេអ៊ីនដែលបង្កើតសាច់ដុំ ពួកគេតែងតែគិតពីប្រូតេអ៊ីន whey ។ ប្រូតេអ៊ីនសណ្តែកសៀងពិតជាមានប្រសិទ្ធភាពសម្រាប់ការលើកកម្ពស់ការលូតលាស់សាច់ដុំផងដែរ ប៉ុន្តែការមាក់ងាយប្រឆាំងនឹងការទទួលទានសណ្តែកសៀង និងអ៊ីសូហ្វ្លាវ៉ូនដែលកើតឡើងដោយធម្មជាតិរបស់វា - phytoestrogens (ឬ "អេស្ត្រូជេនរុក្ខជាតិ") - បាននាំឱ្យអ្នកប្រើប្រាស់មួយចំនួនជៀសវាងវា។ ពួកគេជឿថាសមាសធាតុរុក្ខជាតិទាំងនេះអាចបន្ថយកម្រិតអ័រម៉ូន testosterone និងរំខានដល់ការលូតលាស់សាច់ដុំ។ ទេវកថានេះគឺមិនពិត។ យោងតាមការវិភាគមេតានៃការសិក្សាដែលទាក់ទងនឹងប្រូតេអ៊ីនសណ្តែកសៀងនិង isoflavones វាត្រូវបានគេសន្និដ្ឋានថាទាំងអាហារសណ្តែកសៀងឬថ្នាំគ្រាប់ isoflavone មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើការប្រមូលផ្តុំអ័រម៉ូន testosterone ចំពោះបុរស។ សណ្តែកសៀង​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​អស្ចារ្យ ហើយ​ក៏​សម្បូរ​ទៅដោយ arginine ដែល​ជា​អាស៊ីត​អាមីណូ​ដែល​រាងកាយ​ប្រើ​ដើម្បី​ផលិត​នីទ្រីកអុកស៊ីដ។ នីត្រាតអុកស៊ីតបង្កើនលំហូរឈាមទៅកាន់សាច់ដុំ ដែលជួយផ្តល់សារធាតុចិញ្ចឹម និងអុកស៊ីហ្សែនក្នុងអំឡុងពេលហាត់ប្រាណរបស់អ្នក។ សណ្តែកសៀងគឺជាជម្រើសប្រកបដោយនិរន្តរភាពចំពោះប្រូតេអ៊ីនសត្វ។ អ្នកអាចជួយភពផែនដីបានដោយការទទួលទានប្រូតេអ៊ីនដែលមានមូលដ្ឋានលើរុក្ខជាតិកាន់តែច្រើនដូចជាសណ្តែក។ បើប្រៀបធៀបទៅនឹងផលប៉ះពាល់បរិស្ថាននៃការចិញ្ចឹមសត្វកសិដ្ឋាន ការផលិតសណ្តែកសៀងប្រើប្រាស់ទឹក និងដីតិច ហើយផលិតឧស្ម័នផ្ទះកញ្ចក់តិចជាងផងដែរ។ ថ្វីបើមានអត្ថប្រយោជន៍ទាំងនេះក៏ដោយ ក៏មនុស្សមួយចំនួននៅតែស្ទាក់ស្ទើរក្នុងការជឿជាក់លើអាហារសណ្តែកសៀង ដែលជារឿយៗលើកឡើងពីពាក្យចចាមអារ៉ាម ឬការសិក្សាហួសសម័យ។ ចូរយើងអនុវត្តវិធីសាស្រ្តផ្អែកលើវិទ្យាសាស្ត្រចំពោះសំណួរ និងការអះអាងទូទៅទាំងនេះ។ ទេវកថា និងកង្វល់ជុំវិញសណ្តែក៖ តើ Phytoestrogens មិនល្អទេ? អ័រម៉ូនអេស្ត្រូជេនរបស់រុក្ខជាតិមិនដូចគ្នាទៅនឹងអរម៉ូនអ៊ឹស្ត្រូសែនធម្មជាតិដែលផលិតដោយរាងកាយនោះទេ។ ការយល់ដឹងពីភាពខុសគ្នាគឺជាគន្លឹះ។ ការយល់ច្រឡំនេះហាក់ដូចជាកើតចេញពីការពិតដែលថាសណ្តែកសៀង (និងអាហារជាច្រើនផ្សេងទៀត) មានសមាសធាតុរុក្ខជាតិធម្មជាតិហៅថា isoflavones ដែលត្រូវបានចាត់ថ្នាក់ជា "phytoestrogens" ("phyto" មានន័យថា "រុក្ខជាតិ") ។ ដូច្នេះនៅពេលដែលមនុស្សឮថាអាហារសណ្តែកសៀងមានផ្ទុក "សារធាតុ phytoestrogens" ពួកគេអាចនឹងជៀសវាងអាហារសណ្តែកសៀងដោយភ័យខ្លាចថាពួកគេនឹងធ្វើឱ្យរាងកាយទៅ "អរម៉ូនអ៊ឹស្ត្រូសែនច្រើនពេក"។ នេះគឺ មិនពិតទេ។     ខ្ញុំសូមពន្យល់ពីភាពខុសគ្នាឱ្យបានច្បាស់លាស់តាមដែលខ្ញុំអាចធ្វើបាន៖ • Isoflavones ត្រូវបានគេហៅថា phytoestrogens ឬ "estrogens របបអាហារ" ដោយសារតែវាមានសម្ព័ន្ធគីមីដែលស្រដៀងនឹង estrogen ធម្មជាតិ ដែលជាអរម៉ូនដែលផលិតដោយប្រព័ន្ធ endocrine នៃរាងកាយរបស់អ្នក។ • Phytoestrogens គឺជាផ្នែកមួយនៃប្រព័ន្ធការពារធម្មជាតិរបស់រុក្ខជាតិ ដែលធ្វើការជាចម្បងដើម្បីការពាររុក្ខជាតិពីការបំផ្លាញផ្សិត ដែលជាមូលហេតុដែលអ្នកនឹងរកឃើញពួកវានៅក្នុងអាហារជាច្រើន។ • ទោះបីជាសណ្តែកសៀងប្រហែលជាប្រភពច្រើនបំផុត របស់ពួកគេក៏ដោយ ក៏សារធាតុ phytoestrogens អាចត្រូវបានរកឃើញនៅក្នុងសណ្តែកគ្រប់ប្រភេទ គ្រាប់ធញ្ញជាតិ និងគ្រាប់ដូចជា flax និងល្ង។ មានសូម្បីតែបរិមាណតិចតួចនៅក្នុងផ្លែឈើ និងបន្លែមួយចំនួន រួមទាំងផ្លែប៉ោម ការ៉ុត និងយ៉ាអួ។ • ចំនុចសំខាន់គឺនេះ៖ phytoestrogens នៅក្នុងសណ្តែកសៀងមិនដូចគ្នាទៅនឹងអ័រម៉ូន estrogen ដែលបង្កើតដោយរាងកាយ និងមិនបញ្ចេញឥទ្ធិពលដូចគ្នាលើរាងកាយទេ។ តើ phytoestrogens ដំណើរការយ៉ាងដូចម្តេចនៅក្នុងខ្លួន? ការពន្យល់ពីរបៀបដែលដំណើរការនេះអាចជួយអ្នកឱ្យយល់អំពីមូលហេតុដែលសមាសធាតុធម្មជាតិនៅក្នុងសណ្តែកត្រូវបានយល់ច្រឡំ ដូច្នេះ៖ • ជាលិកាមួយចំនួននៃរាងកាយដូចជាទ្រូង ឆ្អឹង និងក្រពេញប្រូស្តាត មានសម្ព័ន្ធនៅក្នុងកោសិការបស់ពួកគេហៅថា អេស្ត្រូសែនទទួល (E.R.)។ អ្នកទទួលទាំងនេះអង្គុយអសកម្មនៅខាងក្នុងកោសិកាជាលិការហូតដល់អ័រម៉ូនអេស្ត្រូសែនចូលក្នុងកោសិកា។ នៅពេលដែល estrogen ចូលទៅខាងក្នុង និងភ្ជាប់ទៅនឹងអ្នកទទួល នោះ អ័រម៉ូន estrogen អាចបញ្ចេញឥទ្ធិពលរបស់វានៅខាងក្នុងកោសិកា។ • នេះជាកន្លែងដែលអ្វីៗកាន់តែស្មុគស្មាញ - ប៉ុន្តែនៅជាមួយខ្ញុំ។ តាមពិតមានអ្នកទទួលអរម៉ូនអ៊ឹស្ត្រូសែនពីរប្រភេទផ្សេងគ្នា ហើយអរម៉ូនអ៊ឹស្ត្រូសែនធម្មជាតិរបស់រាងកាយមិនជ្រើសរើសពិសេសថាតើមួយណាដែលវានឹងចងភ្ជាប់ - វានឹងចងយ៉ាងរីករាយចំពោះអ្នកទទួលទាំងពីរប្រភេទ។ • ម៉្យាងវិញទៀត phytoestrogens - ដូចជា isoflavones នៅក្នុងសណ្តែកសៀង - ចូលចិត្តភ្ជាប់ជាមួយប្រភេទ receptor តែមួយគត់។ ហើយនេះគឺជាអ្វីដែលធ្វើឱ្យ phytoestrogens ខុសគ្នាដាច់ស្រឡះពីអរម៉ូនអ៊ឹស្ត្រូសែនផ្ទាល់របស់រាងកាយ។ • ចាប់តាំងពី phytoestrogens ចូលចិត្តចងជាមួយប្រភេទ receptor មួយនៅលើមួយផ្សេងទៀត វាមានន័យពីរយ៉ាង។ ទីមួយ វាមានន័យថា នៅឯអ្នកទទួលទាំងនោះដែល phytoestrogens មិនប្រកាន់ភ្ជាប់ អ័រម៉ូនអេស្ត្រូជេនធម្មជាតិអាចភ្ជាប់ខ្លួនវា និងបញ្ចេញឥទ្ធិពលរបស់វានៅក្នុងកោសិកា។ ប៉ុន្តែនៅពេលដែល phytoestrogens ភ្ជាប់ទៅនឹងប្រភេទអ្នកទទួលដែលពួកគេចូលចិត្ត ពួកវាតម្រៀប "ចូលទៅក្នុងផ្លូវ" ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់ estrogen ធម្មជាតិរបស់រាងកាយក្នុងការចង។   ហើយនៅទីនេះមានផលប៉ះពាល់តែមួយគត់នៃ phytoestrogens: ពួកគេអាចធ្វើសកម្មភាពដូចជា estrogen នៅក្នុងជាលិកាមួយចំនួន ខណៈពេលដែលនៅក្នុងផ្សេងទៀត ពួកគេអាចរំខានដល់សកម្មភាពនៃ estrogen ធម្មជាតិរបស់រាងកាយ។ ដូច្នេះសមាសធាតុរុក្ខជាតិទាំងនេះអាចធ្វើត្រាប់តាមឥទ្ធិពលនៃអរម៉ូនអ៊ឹស្ត្រូសែននៅក្នុងជាលិកាដែលវាអាចមានប្រយោជន៍ ហើយក្នុងពេលជាមួយគ្នានេះ ពួកវាអាចរំខានដល់សកម្មភាពរបស់អេស្ត្រូជេននៅក្នុងជាលិកាផ្សេងទៀត ដែលការកាត់បន្ថយការប៉ះពាល់នឹងអរម៉ូនអ៊ឹស្ត្រូសែនអាចត្រូវបានចាត់ទុកថាជាការការពារ។ ចំណុចសំខាន់គឺនេះ៖ ផលប៉ះពាល់នៃ isoflavones នៅក្នុងខ្លួនមនុស្សត្រូវបានសិក្សាយ៉ាងទូលំទូលាយ ហើយជាអត្ថបទពិនិត្យឡើងវិញថ្មីៗនេះបានកត់សម្គាល់ថា "មិនមានការបង្ហាញពីហានិភ័យដល់សុខភាពមនុស្សទេ ដោយសារការទទួលទានសណ្តែកសៀង ឬ isoflavones ជាផ្នែកទៀងទាត់នៃ របបអាហារ… ផ្ទុយទៅវិញ ការសិក្សាជាច្រើនទសវត្សរ៍ចុងក្រោយនេះ បានបង្ហាញអំពីឥទ្ធិពលការពារនៃសមាសធាតុទាំងនេះ»។ ##### អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក បានចែករំលែកពីការបំលែងពីខូឡាជេន ទៅជាវិតាមីន និងវិធីពង្រឹងសុខភាពស្បែកតាមរយៈអាហារូបត្ថម្ភ។   អាហារូបត្ថម្ភគឺសំដៅលើការចិញ្ចឹមរាងកាយជាមួយនឹងអាហារ និងសារធាតុចិញ្ចឹមត្រឹមត្រូវ។ យ៉ាង​ណា​មិញ មនុស្ស​មួយ​ចំនួន​មាន​ទំនោរ​ភ្លេច​ថា ស្បែក និង​សក់​របស់​យើង​ក៏​ត្រូវ​ការ​អាហារ​បំប៉ន​ដែរ ហើយ​ថា​វា​មាន​តួនាទី​សំខាន់​សម្រាប់​សុខភាព និង​សុខុមាលភាព​ទូទៅ​របស់​យើង។ ស្បែកគឺជាសរីរាង្គធំបំផុតរបស់រាងកាយ; វាបម្រើជារបាំងចម្បងប្រឆាំងនឹងមេរោគនៅក្នុងបរិស្ថាន។ ស្បែករបស់យើងក៏បម្រើជាការការពារពីការបាត់បង់ជាតិទឹកពីខាងក្នុងរាងកាយ ដែលជាមូលហេតុដែលយើងគួរថែរក្សាស្បែករបស់យើងឱ្យមានសុខភាពល្អ និងការពារពីពន្លឺអ៊ុលត្រាវីយូឡេ។ ដូចគ្នានេះដែរ សក់របស់យើងផ្តល់នូវអ៊ីសូឡង់កំដៅ និងភាពត្រជាក់ ហើយការពារយើងពីកាំរស្មីអ៊ុលត្រាវីយូឡេ។ មូលហេតុដែលអាហាររូបត្ថម្ភមានសារៈសំខាន់សម្រាប់សុខភាពស្បែក និងការយល់ដឹងអំពីសារៈសំខាន់របស់វា ដូចគ្នានឹងបេះដូង ខួរក្បាល និងសាច់ដុំរបស់អ្នក ដែលត្រូវការអាហាររូបត្ថម្ភត្រឹមត្រូវសម្រាប់សុខភាពរយៈពេលវែង ស្បែក និងសក់របស់អ្នកក៏ពឹងផ្អែកលើអាហារបំប៉នត្រឹមត្រូវ ដើម្បីបំពេញមុខងារសំខាន់ៗរបស់វា ដែលរួមមានការការពារ កម្តៅ ការគ្រប់គ្រងការមើលឃើញ ការបញ្ចេញទឹករំអិល និងការបញ្ចេញចោលផងដែរ។ វាប្រហែលជាមិនគួរឱ្យភ្ញាក់ផ្អើលទេក្នុងការដឹងថាអាហាររូបត្ថម្ភខាងក្នុងរបស់អ្នក និងទម្លាប់ថែរក្សាស្បែករបស់អ្នកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នា។ អ្វីដែលអ្នកញ៉ាំប៉ះពាល់ដល់សុខភាពស្បែក និងសក់របស់អ្នក ស្ថានភាពនៃស្បែក និងសក់របស់អ្នកត្រូវបានជះឥទ្ធិពលដោយកត្តារួមបញ្ចូលគ្នា រួមទាំងរបបអាហារ អាយុ និងលក្ខខណ្ឌបរិស្ថានរបស់អ្នក។ ខណៈពេលដែលអ្នកមិនអាចគ្រប់គ្រងទិដ្ឋភាពមួយចំនួនដូចជាដំណើរការនៃភាពចាស់តាមធម្មជាតិ ឬអាកាសធាតុដែលអ្នករស់នៅ អ្នកមានអំណាចក្នុងការគ្រប់គ្រងរបបអាហាររបស់អ្នកដើម្បីទ្រទ្រង់សុខភាពស្បែក និងសក់របស់អ្នក។ សារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជា ប្រូតេអ៊ីន សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងខូឡាជេន ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនភាពរឹងមាំនៃស្បែក និងសក់របស់អ្នក។ គួរកត់សំគាល់ថា អ្នកដែលមានស្បែក និងសក់មានសុខភាពល្អ ភ្លឺរលោង តែងតែមានទម្លាប់ប្រចាំថ្ងៃ ដែលផ្តល់អាទិភាពដល់អាហារូបត្ថម្ភ។ ឥឡូវនេះ ចូរយើងស្វែងយល់អំពីអាហារដែលត្រូវបានណែនាំ និងសារធាតុចិញ្ចឹមមួយចំនួនដែលអាចរួមចំណែកដល់ការសម្រេចបាន និងថែរក្សាសុខភាពស្បែក និងសក់ឱ្យភ្លឺរលោង។   ញ៉ាំអាហារសម្បូរប្រូតេអ៊ីន ដើម្បីជួសជុលកោសិការបស់អ្នក ប្រូតេអ៊ីន​គឺជា​សមាសធាតុ​ដ៏​សំខាន់​សម្រាប់​ការ​រស់រាន​មានជីវិត​នៃ​គ្រប់​កោសិកា​ក្នុង​ខ្លួន​របស់​អ្នក។ វាបម្រើជាសារធាតុចំបងសម្រាប់ជំនួសកោសិកាដែលខូច ឬងាប់។ សាច់ដុំ សក់ ក្រចក ស្បែក និងភ្នែករបស់អ្នកត្រូវបានបង្កើតឡើងដោយប្រូតេអ៊ីន។ របបអាហារយូរដែលខ្វះប្រូតេអ៊ីនគ្រប់គ្រាន់អាចនាំឱ្យបាត់បង់ពណ៌ស្បែក សក់ស្តើង និងស្នាមជ្រួញមុនអាយុ ដែលអាចលើសពីអ្វីដែលធម្មតាសម្រាប់អាយុតាមកាលកំណត់របស់អ្នក។ ដើម្បីដោះស្រាយកង្វល់ទាំងនេះ សូមបញ្ចូលអាហារដែលសម្បូរប្រូតេអ៊ីន ដូចជាសាច់មាន់ សាច់ ត្រី សណ្តែកសៀង ឬតៅហ៊ូទៅក្នុងរបបអាហាររបស់អ្នក។ លើសពីនេះ ការក្រឡុកប្រូតេអ៊ីនជំនួសអាហារគឺជាជម្រើសដ៏ងាយស្រួលដើម្បីធានាបាននូវការទទួលទានប្រូតេអ៊ីនគ្រប់គ្រាន់។ ទទួលបានវីតាមីន A និង C របស់អ្នក ប្រូតេអ៊ីនគឺចាំបាច់សម្រាប់ការសម្រេចបាននូវស្បែក និងសក់ដែលមានសុខភាពល្អ ប៉ុន្តែវីតាមីនដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដូចជាវីតាមីន A និង C មានសារៈសំខាន់ដូចគ្នា។ វីតាមីន A៖ • វីតាមីន A មានពីរប្រភេទ៖ រីទីណូអ៊ីត (វីតាមីន A មុនទម្រង់) និងការ៉ូតេអ៊ីអ៊ីត (ប្រូវីតាមីន A)។ • ថ្លើមបំប្លែងប្រភេទទាំងពីរនេះទៅជា Retinol ដែលជំរុញការផលិតកោសិកាស្បែកថ្មី និងជួយការពារការជ្រុះសក់។ • ប្រភពនៃវីតាមីន A រួមមានផ្លែឈើ និងបន្លែដែលសម្បូរទៅដោយសារធាតុពណ៌ពីពណ៌លឿងទៅក្រហម និងបន្លែស្លឹកបៃតង។ វីតាមីន C៖ • វីតាមីន C គឺចាំបាច់សម្រាប់ការសំយោគធម្មជាតិនៃខូឡាជេន ដែលជាប្រូតេអ៊ីនជាសម្ព័ន្ធដ៏សំខាន់សម្រាប់សុខភាពស្បែក និងសក់។ • កង្វះវីតាមីន C អាចនាំឱ្យការផលិតខូឡាជេនមិនស្ថិតស្ថេរ ដែលនាំឱ្យខូចទ្រង់ទ្រាយសម្ព័ន្ធសម្រាប់ជួសជុលជាលិកា។ • វីតាមីន C ក៏ចូលរួមក្នុងការបង្កើត lipid ដែលជួយជួសជុល epidermis ដែលជាស្រទាប់ស្បែកខាងក្រៅបំផុតផងដែរ។ • ប្រភពនៃវីតាមីន C រួមមាន ផ្លែក្រូច (ក្រូច និងក្រូចឆ្មា) ម្ទេសប្លោក ស្ត្របឺរី ប្រូខូលី និងខាត់ណា។ កង្វះមីក្រូសារជាតិទាំងនេះអាចប៉ះពាល់ជាអវិជ្ជមានដល់សុខភាពស្បែក ដោយសារស្បែកងាយរងការខូចខាតអុកស៊ីតកម្ម។ សារធាតុប្រឆាំងអុកស៊ីតកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារស្បែកពីការខូចខាតបែបនេះ។ សាកល្បងអាហារ និងអាហារបំប៉នដែលសម្បូរខូឡាជេន នៅពេលដែលយើងកាន់តែចាស់ ដែលជាធម្មតាចាប់ផ្តើមនៅពាក់កណ្តាលអាយុ 20 ឆ្នាំ ស្បែករបស់យើងបាត់បង់ជាតិសំណើមបន្តិចម្តងៗ ដែលនាំឱ្យកាន់តែស្ងួត។ ជាលទ្ធផល dermis កាន់តែស្តើង ហើយជាលិកាភ្ជាប់បាត់បង់ភាពរឹងមាំ និងការបត់បែនរបស់វា។ លទ្ធផលគឺការវិវត្តនៃស្នាមជ្រួញ និងយារធ្លាក់។ ឧទាហរណ៍មួយចំនួននៃអាហារដែលសម្បូរទៅដោយជាតិខូឡាជេនរួមមាន ទឹកស៊ុបឆ្អឹង ត្រីដូចជាត្រីសាម៉ុង ស៊ុតស និងសាច់ជ្រូកកិន។ គួរកត់សំគាល់ថា ខណៈពេលដែលអាហារទាំងនេះមានផ្ទុកនូវសារធាតុខូឡាជេននោះ មាតិកាខូឡាជេនអាចប្រែប្រួល ហើយការទទួលទានវាតែមួយមុខអាចនឹងមិនផ្តល់ខូឡាជេន ទាំងអស់ដែលរាងកាយអ្នកត្រូវការនោះទេ។ ការផលិតខូឡាជេននៅក្នុងរាងកាយក៏អាចត្រូវបានគាំទ្រដោយរបបអាហារមានតុល្យភាពដែលសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ និងអាស៊ីតអាមីណូ។ ទម្រង់មួយចំនួននៃខូឡាជេន hydrolyzed អាចផ្តល់អត្ថប្រយោជន៍ដល់ស្បែក ព្រោះវាងាយស្រូបចូលទៅក្នុងចរន្តឈាមនៅពេលទទួលទានជាអាហារបំប៉ន។ ខូឡាជេនប្រភេទនេះអាចជួយពង្រឹងភាពយឺតនៃស្បែក បង្កើនដង់ស៊ីតេស្បែក កាត់បន្ថយភាពជ្រីវជ្រួញ និងលើកកម្ពស់ស្បែករលោង។ ជាចុងក្រោយ កុំភ្លេចរក្សាជាតិទឹក! តើអ្នកដឹងទេថាផ្នែកសំខាន់នៃជាលិកាស្បែករបស់យើងមានទឹកប្រហែល 25 ទៅ 30 ភាគរយ? នោះហើយជាមូលហេតុដែលការរក្សាជាតិទឹកឱ្យបានល្អគឺជារឿងសំខាន់ដើម្បីការពារស្បែកស្ងួត និងខ្វះជាតិទឹក។ ដូចដែលអ្នកអាចឃើញហើយ អាហាររូបត្ថម្ភដើរតួនាទីយ៉ាងសំខាន់នៅក្នុងការថែរក្សាស្បែក និងសក់ឱ្យមានសុខភាពល្អ។ វាជាគន្លឹះសម្រាប់ទាំងរូបរាង និងអារម្មណ៍ដ៏អស្ចារ្យ។ នៅពេលដែលអ្នកចិញ្ចឹមរាងកាយរបស់អ្នកពីខាងក្នុងជាមួយនឹងអាហារ និងសារធាតុចិញ្ចឹមត្រឹមត្រូវ អ្នកនឹងទទួលបានរង្វាន់ជាមួយនឹងស្បែក និងសក់ដែលក្មេងជាងវ័យ និងភ្លឺថ្លា។ នេះ​មិន​ត្រឹម​តែ​លើក​កម្ពស់​សុខុមាលភាព​ទូទៅ​ឱ្យ​កាន់​តែ​ប្រសើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើន​ទំនុក​ចិត្ត​ផង​ដែរ។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90 ។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Susan Bowerman នាយិកាជាន់ខ្ពស់ ផ្នែកការអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភទូទាំងពិភពលោកនៅ Herbalife បានរួមគ្នាចែករំលែកពី អាហារក្រឡុកជំនួសអាហារ និងការបន្ថែមប្រូតេអ៊ីន៖ ពេលណាត្រូវញុំាមួយណាមុន និង មួយណាក្រោយ?   ជាធាតុផ្សំដ៏សំខាន់នៃរបបអាហាររបស់យើង ប្រូតេអ៊ីនផ្តល់អត្ថប្រយោជន៍ជាច្រើន មិនថាសម្រាប់ការលូតលាស់សាច់ដុំ សុខភាពកាន់តែប្រសើរ ឬការគ្រប់គ្រងទម្ងន់នោះទេ។ អ្នកប្រហែលជាធ្លាប់ឃើញនរណាម្នាក់ទទួលទានអាហារក្រឡុកប្រូតេអ៊ីនបន្ទាប់ពីការហាត់ប្រាណ ឬលឺថានរណាម្នាក់ជំនួសអាហារដោយអាហារក្រឡុក។ មនុស្សជាច្រើនប្រើប្រាស់ផលិតផលទាំងនេះ ដោយសារតែវាមានភាពងាយស្រួល និងអាចជួយអ្នកប្រើប្រាស់បំពេញតម្រូវការអាហារូបត្ថម្ភប្រចាំថ្ងៃរបស់ពួកគេ។ ប៉ុន្តែតើពួកគេដូចគ្នាទេ? បើមិនអញ្ចឹង តើពេលណាគួរប្រើមួយណា? នៅក្នុងការណែនាំនេះ យើងនឹងជួយអ្នកឱ្យយល់ពីភាពខុសគ្នា ដូច្នេះអ្នកអាចធ្វើការជ្រើសរើសដ៏ល្អបំផុតដើម្បីសម្រេចគោលដៅរបស់អ្នក។ តើអ្វីជាអាហារក្រឡុកជំនួសអាហារ? អាហារក្រឡុកជំនួសអាហារ គឺជាអាហារក្រឡុកប្រូតេអ៊ីនពេញលេញដែលប្រើដើម្បីជំនួសអាហារ។ ពួកវាផ្គត់ផ្គង់រាងកាយជាមួយនឹងសារធាតុចិញ្ចឹមគ្រប់គ្រាន់ - ប្រូតេអ៊ីន កាបូអ៊ីដ្រាត និងខ្លាញ់ - ហើយជាទូទៅពួកគេត្រូវបានពង្រឹងដោយវីតាមីន និងសារធាតុរ៉ែ។ ការបន្ថែមជាតិសរសៃក៏ជួយដល់ការឆ្អែតបានដែរ ហើយការរួមផ្សំនៃជាតិសរសៃ និងប្រូតេអ៊ីនជួយឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ឆ្អែតបានយូរ ទោះបីជាមានកាឡូរីថយចុះក៏ដោយ។ នៅសហរដ្ឋអាមេរិក មិនមាននិយមន័យពិតប្រាកដថាការជំនួសអាហារជាអ្វីទេ ប៉ុន្តែវាត្រូវបានគេយល់ថាជាការផ្តល់កាឡូរីគ្រប់គ្រាន់ ដើម្បីទ្រទ្រង់កម្រិតថាមពល ខណៈពេលដែលជួយដល់ការគ្រប់គ្រងរាងកាយ។ ពួកវាអាចមានប្រសិទ្ធិភាពនៅពេលប្រើក្នុងរបបអាហារដែលមានកម្រិតកាឡូរី និងផែនការសម្រកទម្ងន់។ អាហារក្រឡុកជំនួសអាហារ (ជាម្សៅលាយ ឬភេសជ្ជៈដបដែលត្រូវបានលាយជាមុន) គឺជាទម្រង់ធម្មតាបំផុតនៃការជំនួសអាហារ ប៉ុន្តែក្រុមហ៊ុនមួយចំនួនក៏លក់ផលិតផលជំនួសអាហារក្នុងទម្រង់ជាស៊ុបផងដែរ។​ អ្វីដែលត្រូវរកមើលនៅក្នុងអាហារក្រឡុកជំនួសអាហារ?​ អាហារក្រឡុកជំនួសអាហារអាចប្រែប្រួលយ៉ាងទូលំទូលាយ ចាប់ពីគ្រឿងផ្សំដែលបានប្រើ រហូតដល់តម្លៃអាហារូបត្ថម្ភដែលពួកគេផ្តល់។ វាមានសារៈសំខាន់ណាស់ក្នុងការអានស្លាកសញ្ញាអាហារូបត្ថម្ភដើម្បីធានាថាផលិតផលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាការជំនួសអាហារ និងមិនមែនគ្រាន់តែជាអាហារសម្រន់នោះទេ។   អាហារក្រឡុកជំនួសអាហារល្អគួរតែមានយ៉ាងហោចណាស់៖ - 170 កាឡូរី -​ ប្រូតេអ៊ីន ១៧ ក្រាម - 25 ភាគរយនៃកម្រិតវីតាមីន និងសារធាតុរ៉ែប្រចាំថ្ងៃរបស់អ្នក (ដូចដែលបានប្រើប្រាស់) - ជាតិសរសៃ 3 ក្រាម តើ​អ្វី​ទៅ​ជា​ការ​ក្រឡុក​បន្ថែម​ប្រូតេអ៊ីន? តាមនិយមន័យ អាហារូបត្ថម្ភប្រូតេអ៊ីនជួយបង្កើនការទទួលទានប្រូតេអ៊ីនរបស់អ្នក។ មិនដូចការជំនួសអាហារទេ កាឡូរីអប្បបរមានៅក្នុងអាហារូបត្ថម្ភប្រូតេអ៊ីនអាចប្រែប្រួលអាស្រ័យលើក្រុមហ៊ុនផលិត ហើយផលិតផលទាំងនេះច្រើនតែមិនត្រូវបានពង្រឹងដោយវីតាមីន សារធាតុរ៉ែ ឬជាតិសរសៃនោះទេ។ អាហារក្រឡុកអាហារូបត្ថម្ភប្រូតេអ៊ីនក៏បម្រើគោលបំណងផ្សេងគ្នាផងដែរ ដោយសារពួកវាត្រូវបានប្រើប្រាស់ជាញឹកញាប់ជាអាហារសម្រន់ ឬភេសជ្ជៈក្រោយការហាត់ប្រាណ – មិនចាំបាច់ជំនួសអាហារនោះទេ។ នៅពេលដែលមនុស្សសកម្មប្រើប្រាស់វា ប្រូតេអ៊ីនដែលពួកគេមានជួយឱ្យរាងកាយងើបឡើងវិញ និងបង្កើតសាច់ដុំឡើងវិញ។ ស្រដៀងគ្នានេះដែរ អ្នកដែលចង់សម្រកទម្ងន់ក៏អាចចង់បានអាហារសម្រន់ដែលសំបូរទៅដោយប្រូតេអ៊ីន ដើម្បីផ្តល់ភាពឆ្អែតរវាងអាហារ។ ឥឡូវនេះ យើងបានរៀបរាប់ពីភាពស្រដៀងគ្នា និងភាពខុសគ្នារវាងអាហារក្រឡុកជំនួសអាហារនិង ការបន្ថែមប្រូតេអ៊ីន។ ការសង្ខេបនូវអ្វីដែលយើងបានពិភាក្សា៖ - អាហារក្រឡុកជំនួសអាហារអាចជួយអ្នកស្រក ឬរក្សាទម្ងន់ ព្រោះវាផ្តល់អាហារូបត្ថម្ភប្រកបដោយតុល្យភាព និងការគ្រប់គ្រងអាហារ។ - អាហារជំនួសអាហារជួយដកការស្មានចេញពីការរាប់កាឡូរី។ - អាហារក្រឡុកអាហារូបត្ថម្ភប្រូតេអ៊ីនល្អក្នុងការទទួលទានប្រូតេអ៊ីនរបស់អ្នកពេញមួយថ្ងៃ។ ពួកវាមានភាពងាយស្រួល ជាពិសេសនៅពេលដែលប្រភពប្រូតេអ៊ីនផ្សេងទៀតមិនមាន។ - អាហារក្រឡុកប្រូតេអ៊ីនគឺល្អសម្រាប់ជំរុញការហាត់ប្រាណខ្លាំង។ នៅពេលដែលអ្នកកំពុងជួសជុលជាលិកាសាច់ដុំ រាងកាយរបស់អ្នកត្រូវការប្រូតេអ៊ីនបន្ថែមទៀត។ - ដោយសារតែប្រូតេអ៊ីនលើកកម្ពស់ការឆ្អែត អាហារូបត្ថម្ភប្រូតេអ៊ីនអាចបម្រើជាអាហារសម្រន់ ដើម្បីជួយគ្រប់គ្រងភាពអត់ឃ្លាន និងការគ្រប់គ្រងទម្ងន់។ សរុបមក អាហារូបត្ថម្ភប្រូតេអ៊ីន និងអាហារក្រឡុកជំនួសអាហារអាចជួយអ្នកសម្រេចបាននូវគោលដៅសុខភាព និងការគ្រប់គ្រងទម្ងន់របស់អ្នក។ ឥឡូវ​នេះ​អ្នក​ដឹង​ពី​ភាព​ខុស​គ្នា​ដែល​មិន​សូវ​សំខាន់ ប៉ុន្តែ​អ្នក​អាច​ប្រើ​ការ​វិនិច្ឆ័យ​ឱ្យ​បាន​ល្អ​បំផុត​របស់​អ្នក​អំពី​របៀប ពេលណា និង​កន្លែង​ដែល​ត្រូវ​ប្រើ​មួយ ឬ​ផ្សេង​ទៀត។ អ្នកអាចបញ្ចូលផលិតផលទាំងពីរទៅក្នុងរបៀបរស់នៅរបស់អ្នក មិនថាអ្នកកំពុងបង្កើតផែនការអាហារកាត់បន្ថយកាឡូរី ឬផែនការលំហាត់ប្រាណនោះទេ។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។

ការរលាកទងសួត គឺជាប្រភេទជំងឺឆ្លងកើតមានឡើងញឹកញាប់ចំពោះក្មេងតូច និងទារក ដោយសារមានការរលាក និងស្ទះក្នុងទងសួត (Bronchiole) ដែលភាគច្រើនបង្កឡើងពីវីរុស។ ជាធម្មតារយៈពេលនៃជំងឺរលាកទងសួត គឺនៅអំឡុងខែត្រជាក់។ ជំងឺរលាកទងសួត ចាប់ផ្តើមជាមួយនឹងរោគសញ្ញាប្រហាក់ប្រហែលទៅនឹងជំងឺផ្តាសាយ ប៉ុន្តែវាអាចវិវឌ្ឍទៅជាក្អក ឮសំឡេងពេលដកដង្ហើម និងពេលខ្លះពិបាកដកដង្ហើម។  សញ្ញានៃការរលាកទងសួតអាចស្ថិតនៅពីច្រើនថ្ងៃទៅច្រើនសប្តាហ៍ ឬរហូតដល់មួយខែ។ កុមារភាគច្រើនបានធូរស្រាលដោយការសម្រាកព្យាបាលនៅផ្ទះ និងមានភាគរយតិចបំផុតដែលទាមទារឲ្យមានការព្យាបាលនៅមន្ទីរពេទ្យ។ លក្ខណៈនៃជំងឺ ការរលាកដែលប៉ះពាល់ផ្នែកនៃសួតត្រង់ bronchioles ត្រូវបានហៅថាជាជំងឺរលាកទងសួត។ Bronchioles មានលក្ខណៈតូច បំពង់មែកធាងដែលដឹកនាំខ្យល់ចេញចូលពីសួត។ នៅពេលបំពង់នេះ ត្រូវបានឆ្លងមេរោគ វាឡើងហើម និងពេញដោយស្លេស្ម ដែលធ្វើឲ្យពិបាកក្នុងការដកដង្ហើម។ ជំងឺរលាកទងសួតជាធម្មតាប៉ះពាល់ដល់ក្មេងអាយុក្រោម ២ឆ្នាំ ដែលអាចជាដោយខ្លួនឯងចំពោះក្មេងភាគច្រើន ប៉ុន្តែកុមារខ្លះដែលមានជំងឺនេះត្រូវការជួបប្រឹក្សាជាមួយគ្រូពេទ្យជាចាំបាច់។   ការចម្លងរោគ មូលហេតុចម្បងនៃការរលាកទងសួតគឺបណ្ដាលមកពីវីរុសមានឈ្មោះថា respiratory syncytial virus ឬ RSV។ វីរុសប្រភេទនេះរស់នៅក្នុងដំណក់ទឹកល្អិតៗ ដែលមាននៅក្នុងខ្យល់ពេលអ្នកជំងឺក្អក ឬកណ្តាស់ដែលអាចសាយភាយបានយ៉ាងងាយស្រួលពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត។ រោគសញ្ញា ជាទូទៅ ការរលាកទងសួត ចាប់ផ្តើមដូចជាជំងឺផ្តាសាយដែរ ដែលកុមារតែងលេចឡើងនូវអាការៈដូចខាងក្រោម៖ • តឹងច្រមុះ ឬហៀរសម្បោរ • ក្អកដែលមានលក្ខណៈស្រាល • ក្តៅខ្លួនលើសពី៣៨ អង្សាសេ • ថយចុះចំណង់អាហារ។ នៅពេលការរលាកទងសួតកាន់តែវិវឌ្ឍធ្ងន់ធ្ងរ កុមារអាចលេចឡើងនូវសញ្ញាបន្ថែមរួមមាន៖ • ដកដង្ហើមញាប់ ឬមានបញ្ហាដង្ហើម៖ ចំពោះទារក សញ្ញាដំបូងអាចជាការផ្អាកដង្ហើមក្នុងរយៈពេលពី ១៥វិនាទី ឬ២០វិនាទី • ឮសំឡេងពេលដកដង្ហើម (ជាធម្មតាមានរយៈពេល៧ថ្ងៃ) • ក្អកធ្ងន់ធ្ងរ (រហូតដល់១៤ថ្ងៃ ឬយូរជាងនេះ) • មានបញ្ហាក្នុងការញ៉ាំ និងផឹក (ដោយសារសញ្ញាផ្សេងៗ)។ ការព្យាបាល ការព្យាបាលសំខាន់បំផុតនៃជំងឺរលាកទងសួត គឺត្រូវប្រាកដថាទារក ឬកូនរបស់អ្នកទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដោយគ្រូពេទ្យ ឬគិលានុបដ្ឋាកត្រូវបឺតស្លេស្មចេញពីច្រមុះកូនអ្នក ឬផ្តល់ខ្យល់មានសំណើម ឬអុកស៊ីសែនសម្រាប់ការដកដង្ហើម។ គួរបញ្ជាក់ថាគ្រូពេទ្យនឹងមិនផ្តល់ថ្នាំអង់ទីប៊ីយ៉ូទិកទេ ព្រោះការរលាកទងសួតបង្កឡើងពីវីរុស ហើយអង់ទីប៊ីយ៉ូទិកមិនមានប្រសិទ្ធភាពសម្លាប់វីរុសបានឡើយ។ ការថែទាំទារក ជាការពិតណាស់ គន្លឹះមួយចំនួនដែលឪពុកម្តាយគួរអនុវត្តដើម្បីជួយដល់កូនៗពីជំងឺរលាកទងសួតនេះរួមមាន៖ • ត្រូវប្រាកដថាកូនអ្នកទទួលបានជាតិទឹកគ្រប់គ្រាន់ • ប្រើប្រាស់ឧបករណ៍ផ្តល់សំណើមក្នុងបន្ទប់គេងរបស់កូនអ្នក • បើកូនអ្នកមិនស្រួលដោយសារក្តៅខ្លួន អ្នកអាចព្យាបាលដោយប្រើប៉ារ៉ាសេតាម៉ុល ឬ Ibuprofen • ចៀសវាងការប្រើ Aspirin ចំពោះក្មេងអាយុតិចជាង ១៨ឆ្នាំ • សម្អាតច្រមុះកូនអ្នកជាមួយសូលុយស្យុងសេរ៉ូមប្រៃ • បើកូនអ្នកមានអាយុលើសពី១ឆ្នាំ អាចផ្តល់អាហារក្តៅឧណ្ហៗ សារធាតុរាវថ្លាដើម្បីសម្រួលបំពង់ក និងជួយកាត់បន្ថយស្លេស្ម • ឲ្យកូនអ្នកគេងកើយខ្នើយបើពួកគេអាយុលើសពីមួយឆ្នាំ (មិនត្រូវប្រើខ្នើយទេបើកូនអ្នកអាយុក្រោម ១ឆ្នាំ) • គួរគេងក្នុងបន្ទប់ជាមួយកូនអ្នក ដូច្នេះ អ្នកនឹងអាចដឹងភ្លាមៗប្រសិនពួកគេពិបាកដកដង្ហើម • មិនអនុញ្ញាតឲ្យមាននរណាម្នាក់ជក់បារីនៅក្បែរកូនអ្នកឡើយ។ ការការពារ អ្នកអាចកាត់បន្ថយឱកាសដែលកូនអ្នកនឹងកើតជំងឺរលាកទងសួតដោយ៖ • លាងសម្អាតដៃអ្នក និងដៃកូនរបស់អ្នកឲ្យបានញឹកញាប់ជាមួយសាប៊ូដុំ និងទឹក ឬប្រើអាល់កុលជូតដៃ • នៅឲ្យឆ្ងាយពីមនុស្សពេញវ័យ ឬក្មេងដែលឈឺ • ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជាប្រចាំចំពោះអ្នក និងកូនតូចរបស់អ្នក។ ជំងឺរលាកទងសួតអាចលាប់ឡើងវិញ ហើយការបង្ករោគអាចកើតឡើងលើសពីម្តងអំឡុងពេលជាមួយគ្នាក្នុងរដូវកាលនៃជំងឺផ្លូវដង្ហើម ហើយអ្នកជំងឺខ្លះអាចមានការបង្ករោគពីវីរុសពីរផ្សេងគ្នាក្នុងពេលតែមួយ។ បន្ថែមពីនោះ គ្រប់អ្នកជំងឺរលាកទងសួតត្រូវរក្សាគម្លាតឲ្យនៅដាច់ដោយឡែកពីអ្នកជំងឺផ្សេងទៀតដែលមាន និងគ្មានជំងឺរលាកទងសួត។ ប្រសិនបើចាំបាច់ អ្នកជំងឺដែលបង្កពីវីរុសដូចគ្នាអាចនៅបន្ទប់ជាមួយគ្នា ទោះជាយ៉ាងណាក៏ដោយបម្រុងប្រយ័ត្នគួរតែត្រូវបានអនុវត្តជានិច្ច។ ការវិវឌ្ឍ គួរបញ្ជាក់ដែរថា កុមារដែលធ្លាប់មានជំងឺរលាកទងសួតអាចនឹងពិបាកដកដង្ហើម ឬដកដង្ហើមឮម្តងទៀតក្នុងកម្រិតតែ៥០% ប៉ុណ្ណោះ។ ម៉្យាងទៀតគេនៅមិនទាន់ច្បាស់ថា តើវីរុសអាចបង្កឲ្យមានជំងឺហឺតបន្ថែមទៀត ឬកុមារដែលមានជំងឺហឺតអាចប្រឈមខ្ពស់ទៅនឹងជំងឺរលាកទងសួតឬយ៉ាងណា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត វ៉ាន សុខជា ឯកទេសរោគកុមារ សញ្ញាបត្រពីប្រទេសបារំាងនិងអូស្ត្រាលី បម្រើការនៅមន្ទីរពេទ្យកុមារជាតិ និងជាប្រធានមន្ទីរសំរាកព្យាបាលរោគកុមារ ម៉ាក់ស៊ីឃែរ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

យោងតាម GLOBOCAN ២០១៨នេះ បានបង្ហាញថាអត្រានៃការកើតជំងឺមហារីកនៅទ្វីបអាស៊ីមានរហូតដល់ ៨៤.៦% ដែលជាអត្រាមួយច្រើនជាងគេ បើប្រៀបធៀបនឹងបណ្តាទ្វីបដទៃទៀតនៅលើសកលលោក។ ចំណែកនៅប្រទេសកម្ពុជាវិញ ដោយហេតុថា មិនទាន់មានការសិក្សាណាមួយអំពីជំងឺនេះ ដូច្នេះទិន្នន័យពិតប្រាកដទូទាំងប្រទេសក៏មិនទាន់មានដែរ។ប៉ុន្តែបើយោងតាមទិន្នន័យបានពីមន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូវៀត ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ (២០១៦- ២០១៧) បានបង្ហាញថា ជំងឺមហារីកគល់ច្រមុះបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមជំងឺមហារីក​ ត្រចៀក ច្រមុះ បំពង់ក និងជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងផ្នែកជំងឺមហារីក។ ជំងឺមហារីកគល់ច្រមុះ ឬភាសាបច្ចេកទេសហៅ ថា Nasopharyngeal Cancer គឺជាប្រភេទជំងឺមហារីកដែលជាទូទៅ វាចាប់ផ្តើមកើតមាននៅទីតាំងក្រោយរន្ធច្រមុះ ខាងលើបំពង់ក និងនៅជាប់បាតខួរក្បាល បន្ទាប់មកវាអាចរីករាលដាល ទៅផ្នែកផ្សេងៗនៃរាងកាយ។ យើងសង្កេតឃើញថាជំងឺមហារីកគល់ច្រមុះមានច្រើនប្រភេទណាស់ប៉ុន្តែបើយោងតាមអង្គការសុខភាពពិភពលោកឆ្នាំ ២០០៣ បានបែងចែកជំងឺនេះជា ៣ ប្រភេទធំៗ ដោយក្នុងនោះមានតែ២ប្រភេទប៉ុណ្ណោះ ដែលជួបប្រទះច្រើនជាងគេនៅលើពិភពលោក គឺប្រភេទទី២ និងទី៣ ហើយប្រភេទទី៣នេះត្រូវបានគេឲ្យ ឈ្មោះថា Undifferentiated Carcinoma Nasopharyngeal Tumor (UCNT)។ មូលហេតុ និងកត្តាប្រឈម ទោះបីជំងឺមហារីកគល់ច្រមុះគ្មានមូលហេតុច្បាស់លាស់យ៉ាងណាក៏ដោយ ប៉ុន្តែវាមានកត្តាប្រឈមចម្បងផ្សេងទៀត ដែលរួមមាន៖ • ការបង្ករោគដោយវីរុសមួយប្រភេទឈ្មោះថា Epstein-Barr Virus (EBV)៖  វីរុសប្រភេទនេះអាចមានលទ្ធភាពបង្កឲ្យកើតជាដុំសាច់ និងធ្វើឲ្យដុំសាច់វិវឌ្ឍក្លាយជាសាច់មហារីក ដែលភាគច្រើននៃការវិវឌ្ឍនេះនឹងក្លាយជាជំងឺមហារីកប្រភេទទី ២ ឬ៣តែម្តង • របបអាហារ៖ ការចូលចិត្តបរិភោគអាហារផ្អាប់ឬអាហារខ្លោច • ការជក់បារី៖ ការសិក្សាមួយកាលពីឆ្នាំ ២០១៣បានបង្ហាញថាអ្នកជក់បារីមានអត្រាប្រឈមខ្ពស់ ចំពោះការកើតជំងឺនេះរហូតដល់ ៦០% ច្រើនជាងអ្នកមិនជក់បារី • តំណពូជ៖ មានភាគរយតិចតួចកើតមានផងដែរ ចំពោះបុគ្គលដែលមានសមាជិកគ្រួសារធ្លាប់បានកើតជំងឺមហារីកនេះពីមុន។ រោគសញ្ញា និងយន្តការ រោគសញ្ញាតែងតែស្តែងចេញទៅតាមការវិវឌ្ឍរបស់ដុំសាច់ មានន័យថា ពេលទំហំដុំសាច់ក្នុងរន្ធច្រមុះតូច នោះរោគសញ្ញាមានតិចតួច ផ្ទុយមកវិញ ប្រសិនបើដុំសាច់រីកកាន់តែធំ នោះរោគសញ្ញា អាចមានកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ ដូចជា៖ • រោគសញ្ញាទាក់ទងនឹងច្រមុះ៖ ការហូរឈាមច្រមុះ ដែលអាចហៀរចេញមកខាងក្រៅ ឬអាច ធ្លាក់ទៅផ្នែកខាងក្រោយតាមបំពង់កវិញ • រោគសញ្ញាទាក់ទងនឹងត្រចៀក៖ អាចបណ្តាលឲ្យមានការរលាកត្រចៀកកណ្តាល ឈឺត្រចៀកហ៊ឹងត្រចៀក ឬមានទឹករងៃក្នុងត្រចៀក • រោគសញ្ញាទាក់ទងនឹងសរសៃវិញ្ញាណ៖ រោគសញ្ញាទាំងនេះអាចកើតមាន ករណីដែលដុំសាច់ រីករាលដាលដល់បាតខួរក្បាល ហើយអាចស្តែងជា ការធ្លាក់ភ្នែកមួយចំហៀង ការទាញភ្នែកមួយ ចំហៀង ស្ពឹកមុខ ឈឺក្បាលខ្លាំងជាដើម។ ម៉្យាងវិញទៀត ប្រសិនបើដុំនេះវិវឌ្ឍលឿនទៅកាន់តំបន់ជិតៗ ជាពិសេសត្រង់ទីតាំងកូនកណ្តុរនៅក វាអាចនឹងបង្កឲ្យមានការឡើងកូនកណ្តុរនៅនឹងក ដែលអាចមានទំហំខុសៗគ្នាចាប់ពី ១សង់ទីម៉ែត្រឡើងទៅ។ អ្វីដែលគួរឲ្យព្រួយបារម្ភទៀតនោះគឺការវិវឌ្ឍនៃជំងឺដល់ដំណាក់កាលចុងក្រោយយ៉ាងលឿន ទៅកាន់តំបន់ឆ្ងាយៗដូចជា​ ឆ្អឹង សួត និងថ្លើម ហើយអ្នកជំងឺអាចនឹងមាន ជាអាការៈ ឈឺឆ្អឹងកងខ្នងខ្លាំង ចុកជើងខ្លាំង ឈឺតាមសរសៃប្រសាទ ចាក់មកជើង ដង្ហក់ ហត់ ក្អកមានឈាមឬឡើងលឿងជាដើម។   ការធ្វើរោគវិនិច្ឆ័យ ដើម្បីអាចសន្និដ្ឋានបានថាវាពិតជាជំងឺមហារីក គល់ច្រមុះមែននោះ គ្រូពេទ្យជំនាញត្រូវធ្វើតាមដំណាក់កាលដូចខាងក្រោម៖ • ពិនិត្យសញ្ញាគ្លីនិក (Clinical Examination) មានដូចជា ការស្ទាបរកមើលកូនកណ្តុរនៅ ក​ ការសាកសួរពីរោគសញ្ញា ប្រវត្តិនៃការរស់នៅ របបអាហារ និងប្រវត្តិគ្រួសារ។ បន្ទាប់មក ប្រសិនបើមានករណីសង្ស័យ ត្រូវបញ្ជូនអ្នកជំងឺ ឲ្យទៅជួបគ្រូពេទ្យឯកទេស ត្រចៀក ច្រមុះ បំពង់ក ដើម្បីបន្តការពិនិត្យឆ្លុះរកមើលសាច់ដុះនៅតំបន់កនោះតែម្តង។ • ការថតស្កែន ឬMRI ពីសំណាក់គ្រូពេទ្យ​ឯកទេសរូបភាពវេជ្ជសាស្រ្ត ដើម្បីផ្តល់ជាព័ត៌មាន​បញ្ជាក់ថា មានដុំសាច់ ឬមិនមាន ក្នុងករណី​ដែលគ្រូពេទ្យឯកទេស ត្រចៀក ច្រមុះ បំពង់កមិនអាចពិនិត្យបាន។ ករណីមានដុះសាច់ អ្នកជំងឺត្រូវ​បញ្ជូនមកជួបគ្រូពេទ្យឯកទេស ត្រចៀក ច្រមុះ បំពង់កម្តងទៀត ដើម្បីពិនិត្យឡើងវិញ និងច្រឹបសាច់នោះយកទៅវិភាគ។ ម៉្យាង​វិញទៀតការថតស្កែនក៏អាចវាយតម្លៃពីទំហំនៃការ​រីករាលដាល​ដុំសាច់ទៅដល់ឆ្អឹងក្បាលផងដែរ។ • ការវិភាគសាច់៖ សាច់ដែលបានច្រឹបហើយនឹងត្រូវបញ្ជូនបន្តទៅកាន់មន្ទីរពិសោធន៍វិភាគសាច់ដើម្បីសន្និដ្ឋានថាជាប្រភេទសាច់ស្លូត ឬសាច់​កាច។ ការត្រៀមខ្លួនរបស់អ្នកជំងឺមុនពេលធ្វើរោគវិនិច្ឆ័យ អ្នកជំងឺធម្មតាដែលគ្មានជំងឺប្រចាំកាយ គឺមិនចាំ បាច់មានជាការត្រៀមខ្លួនអ្វីច្រើននោះទេ។ លើកលែងតែ អ្នកជំងឺមានបញ្ហាតម្រងនោម ជំងឺទឹកនោមផ្អែម ទើបតម្រូវឲ្យធ្វើការពិនិត្យមុខងារតម្រងនោមជាមុនសិន ដោយហេតុថាការថតស្កែនអាច​ប៉ះពាល់ដល់តម្រងនោមតាមរយៈការចាក់បញ្ចូល​សារធាតុមួយប្រភេទ ដើម្បីឲ្យរូបភាពស្កែនកាន់តែ​ច្បាស់។ ចំណែកអ្នកជំងឺបេះដូង សរសៃឈាមដែលតែងប្រើប្រាស់ថ្នាំប្រឆាំងកំណកឈាម តម្រូវឲ្យបញ្ឈប់ការប្រើប្រាស់ថ្នាំនេះ ក្នុងរយៈពេល៧២ម៉ោងមុន និងក្រោយការច្រឹបដុំសាច់។ ការព្យាបាល បន្ទាប់ពីបានដឹងថា អ្នកជំងឺពិតជាមានជំងឺមហារីកមែនហើយ ក្រុមគ្រូពេទ្យឯកទេសនឹងធ្វើការវាយតម្លៃអំពីដំណាក់កាលនៃជំងឺជាមុន ទើបធ្វើការ​សម្រេចចិត្តជ្រើសរើសវិធីសាស្ត្រយកមកព្យាបាលដែលការព្យាបាលត្រូវបានចែកជា២ប្រភេទធំៗ គឺវិធីសាស្ត្របញ្ចាំងកាំរស្មី និងការប្រើថ្នាំគីមី៖ • ដំណាក់ទី១៖ ជាដំណាក់កាលដែលដុំសាច់​មានទំហំតូច ដូច្នេះ ការព្យាបាលគឺប្រើប្រាស់ការបាញ់កាំរស្មីតែម៉្យាងគត់ ប្រសិនបើមិនមានការចេញជាកូនកណ្តុរក។ ប៉ុន្តែប្រសិនបើក្នុងរយៈពេលតាមដានក្រោយការបញ្ចាំងកាំរស្មីអ្នកជំងឺមានលេចឡើងជាដុំសាច់នៅត្រង់កូនកណ្តុរកទៀតគ្រូពេទ្យអាចនឹងធ្វើការវះកាត់ដុំសាច់នោះចេញ។ • ដំណាក់ទី២ និង៣៖ ជាដំណាក់កាលដែលដុំសាច់មានទំហំធំជាងមុន បូករួមជាមួយការរាលដាលមកកូនកណ្តុរក នោះការព្យាបាលតម្រូវឲ្យមានការបញ្ចូលវិធីសាស្ត្រ ២ គឺមានទាំងការប្រើ​ប្រាស់ថ្នាំដើម្បីជួយបង្កើនប្រសិទ្ធភាពរបស់ការបាញ់កាំរស្មី និងការបញ្ចាំងកាំរស្មី ដើម្បីកម្ចាត់ចោលនូវដុំសាច់មហារីកនេះតែម្តង។ • ដំណាក់ទី៤៖ ជាដំណាក់ចុងក្រោយ ឬជាដំណាក់យឺតយ៉ាវ ដែលដុំសាច់អាចរាលដាល ចូលខួរក្បាល ឆ្អឹងខ្នង សួត និងថ្លើម។ ការព្យា បាលសម្រន់ការឈឺចាប់ ដោយការចាក់ថ្នាំគីមី ជាជម្រើសតែមួយគត់ដែលអាចប្រើប្រាស់ចំពោះអ្នកជំងឺ ដើម្បីជួយពន្យារអាយុជីវិត និងបង្កើនគុណ ភាពជីរិតរបស់អ្នកជំងឺបានខ្លះ។ ប៉ុន្តែ ប្រសិនបើអ្នកជំងឺអាចឆ្លើយតបនឹងការព្យាបាលបែបថ្នាំគីមីនេះបានល្អ ដោយដុំសាច់ប្រែជាតូចជាងមុន បាត់អស់កន្លែងរាលដាលនៅ ឆ្អឹងខ្នង សួត និងថ្លើម គ្រូពេទ្យជំនាញអាចនឹងពិភាក្សាក្នុងការបញ្ចាំងកាំរស្មី បំបាត់ដុំសាច់ត្រង់គល់ច្រមុះនោះឲ្យគាត់បន្តទៀត។ ផលរំខាននៃការព្យាបាល អ្នកជំងឺអាចនឹងទទួលបាននូវផលរំខានមួយចំនួន ទៅតាមប្រភេទនៃការព្យាបាល ប៉ុន្តែវាមិនបង្ក ផលប៉ះពាល់ដល់អាយុជីវិតអ្នកជំងឺទេ គ្រាន់តែរំខានដល់ការរស់នៅរបស់គាត់ប៉ុណ្ណោះ៖ • ការប្រើប្រាស់កាំរស្មី៖ អាចបង្កឲ្យមានការខូចខាតក្រពេញទឹកមាត់ (Parotid gland) ជាហេតុធ្វើឲ្យក្រពេញមិនអាចផលិតទឹកមាត់បាន ហើយអ្នកជំងឺមានសភាពស្ងួតមាត់ខ្លាំង។ ក្រៅពីនេះ អ្នកជំងឺអាចមានការរលាកមាត់ ឈឺមាត់ ពិបាកទទួលទានអាហារ ការរលាកស្បែកខាងក្រៅត្រង់តំបន់ក នៅអំឡុងពេលព្យាបាលផងដែរ។ ប៉ុន្តែអាការៈនេះនឹងបាត់ទៅវិញទាំងស្រុង ឬ៥០%បន្ទាប់ពីបញ្ចប់ការព្យាបាល។ • ការប្រើប្រាស់ថ្នាំគីមី៖ អាចបណ្តាលឲ្យមានការក្អួត ចង្អោរ និងចំនួនគ្រាប់ឈាមថយចុះជាដើម។ ការត្រៀមខ្លួនរបស់អ្នកជំងឺ គ្រប់ដំណាក់កាល ទាំងមុនពេល អំឡុងពេល និងក្រោយពេលព្យាបាល អ្នកជំងឺត្រូវសហការជា មួយគ្រូពេទ្យនិងធ្វើការត្រៀមខ្លួនជាស្រេចដូចជា៖ • តមអាហារហឹរ ជូរខ្លាំង ក្តៅខ្លាំង និងចៀសវាងការប៉ះផ្ទាល់នឹងកម្តៅថ្ងៃ • បរិភោគអាហារដែលផ្តល់សុខភាពល្អ មានបន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ជាពិសេសពិសា ទឹកឲ្យបានច្រើន • អាចប្រើប្រាស់ទឹកខ្ពុរមាត់ដែលមានសូដ្យូមប៊ីកាបូណាត ដើម្បីកាត់បន្ថយមេរោគក្នុងមាត់ចំពោះអ្នកជំងឺមានបញ្ហារលាកមាត់ • លាបក្រែមប្រឆាំងការរលាកនៅតំបន់ដែល រលាកខ្លាំង។ គួរបញ្ជាក់ថា ការព្យាបាលជំងឺនេះមិនតម្រូវឲ្យមានការសម្រាកព្យាបាលនៅមន្ទីរពេទ្យឡើយ អ្នកជំងឺអាចត្រឡប់ទៅផ្ទះវិញបាន ព្រមទាំងអាចប្រកបរបរទទួលទានបានធម្មតា លើកលែងតែការប៉ះ កម្តៅថ្ងៃ។ ផលវិបាកនៃភាពយឺតយាវ ករណីអ្នកជំងឺមិនបានរួសរាន់មកទទួលការព្យាបាលឲ្យបានទាន់ពេលវេលា នោះអ្នកជំងឺអាចនឹងប្រឈមមុខនឹងការរីករាលដាលដុំសាច់ ទៅកាន់តំបន់សំខាន់ផ្សេងទៀត នៃរាងកាយមានដូចជា ឆ្អឹង សួតនិងថ្លើម ដែលបង្កឲ្យអ្នកជំងឺមានអាការៈកាន់តែ ធ្ងន់ធ្ងរ ជាពិសេសអាចនឹងបាត់បង់អាយុ ជីវិតទៀតផង។ វិធីសាស្រ្តការពារ នៅពេលបានដឹងអំពីកត្តាប្រឈម និងមូលហេតុ ដែលបង្កឲ្យមានជំងឺនេះហើយ យើងអាចកាត់បន្ថយអត្រានៃការកើតជំងឺនេះបានខ្លះតាមរយៈ វិធីសាស្ត្រការពារខ្លួន ដូចខាងក្រោម៖ • រក្សាអនាម័យក្នុងការរស់នៅ ដើម្បីកុំឲ្យឆ្លងមេរោគពីបរិយាកាស ក៏ដូចជាពីអ្នកដទៃ • បរិភោគតែអាហារផ្តល់សុខភាពល្អ និងចៀសវាងការបរិភោគអាហារផ្អាប់ អាហារខ្លោច ស្រា បារី ជាដើម។ ការសិក្សារបស់ប្រទេសហុងកុង រយៈពេល ២៥ ឆ្នាំ  ១៩៨៤-២០០៩ បានបង្ហាញថា អត្រាជំងឺមានការថយចុះរហូតដល់ ៥០%  ដោយ គ្រាន់តែបញ្ឈប់ការញ៉ាំអាហារផ្អាប់ និងខ្លោច • ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ ប្រសិនបើមានរោគសញ្ញាដូចរៀបរាប់ខាងលើ សូមអញ្ជើញទៅជួបគ្រូពេទ្យឯកទេសជាបន្ទាន់ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា មានប្រសិទ្ធភាព ចំណាយថវិកាតិច និងចំណេញពេលវេលា។ ម៉្យាងទៀត សូមបញ្ឈប់ការបរិភោគអាហារផ្អាប់ និងខ្លោច ឲ្យបានកាន់តែច្រើនកាន់ តែប្រសើរ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត រិទ្ធ សុភារិន ឯកទេសជំងឺមហារីក និងព្យាបាលដោយកាំរស្មី នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

មហារីកសួត ឬ Lung Cancer ជាមហារីកមួយប្រភេទបង្កឡើងនៅក្នុងកោសិកានៃសាច់សួត ហើយវាត្រូវបានគេចែកជា ២ប្រភេទធំៗ ដោយផ្អែកលើលក្ខណៈកោសិកា ការវិនិច្ឆ័យ និងព្យាបាលដែលរួមមាន Non-small Cell Lung Cancer (NSCLC) និង Small Cell Lung Cancer (SCLC)។ បច្ចុប្បន្ន ជំងឺមហារីកសួតមានការប្រែប្រួលកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ហើយច្រើនកើតមាននៅលើបុរសជាងស្រ្តី ដោយសារកត្តាបរិស្ថាន និងការជក់បារី។ គួរបញ្ជាក់ថា ជំងឺមហារីកសួតស្ថិតនៅលំដាប់ទី២ បន្ទាប់ពីជំងឺមហារីកថ្លើមចំពោះបុរស  និងលំដាប់ទី៤ចំពោះស្ត្រី ដែលមានអត្រាគ្រោះថ្នាក់ខ្លាំងបំផុត ក្នុងប្រទេសកម្ពុជា។ មូលហេតុ តាមរយៈការសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្រ្តបានកំណត់នូវមូលហេតុបង្កជំងឺមហារីកសួតជាចម្បងបំផុតគឺផ្សែងបារី និងកត្តារួមផ្សំមួយចំនួនទៀតដូចជា កត្តាបរិស្ថាន និងការប្រឈមជាមួយសារធាតុពុលពេលដកដង្ហើមចូលជាដើម។ រោគសញ្ញា ជាទូទៅ មហារីកសួតស្តែងចេញជារោគសញ្ញាមានលក្ខណៈខុសគ្នាអាស្រ័យទៅលើកន្លែង ឬទីតាំង និងការរីករាលដាលនៃដុំសាច់ដែលរួមមានការក្អកធម្មតារ៉ាំរ៉ៃ ឬក្អកធ្លាក់ឈាម និងឈឺចាប់ក្នុងទ្រូង។ ករណីខ្លះអ្នកជំងឺដែលមកពិគ្រោះជាមួយគ្រូពេទ្យក្នុងដំណាក់កាលសង្គ្រោះបន្ទាន់ដោយសារដុំមហារីកសួតកាន់តែរីកធំ សង្កត់ផ្នែកមួយជិតបំពង់កធ្វើឲ្យហើម (Supraveina Cava Syndrome) និងលេចចេញជាសញ្ញាហត់ជាដើម។ យន្តការនៃជំងឺ ជំងឺមហារីកសួតកើតឡើងដោយសារមានការប្រែប្រួលខុសធម្មតានៃកោសិកាមួយរបស់សាច់សួតដោយសារមានការរលាក។ ការរលាកនេះ បណ្តាលមកពីការជក់បារីញឹកញាប់ ឬច្រើនដងក្នុងមួយថ្ងៃមានរយៈពេលយូរឆ្នាំ (លើសពី២០កញ្ចប់ក្នុងមួយឆ្នាំ) ជាលទ្ធផលបង្កឲ្យកោសិកាសាច់សួតរលាករុំារ៉ៃ និងមានបម្រែបម្រួលហ្សែន (Genemutation)យូរឆ្នាំ រហូតដល់ក្លាយជាកោសិកាមហារីក។ កោសិកាមហារីកនេះចាប់ផ្តើមរីករាលដាលធំឡើងៗ រហូតដល់រយៈពេលមួយដែលវាដុះសង្កត់ទៅលើទងសួត ធ្វើឲ្យអ្នកជំងឺលេចចេញជារោគសញ្ញាផ្សេងៗដូចរៀបរាប់ខាងលើ។ មិនខុសពីជំងឺមហារីកផ្សេងទៀត  មហារីកសួតក៏អាចរីករាលដាលទៅបំពង់រំលាយអាហារ ឆ្អឹង ខួរក្បាលនិងសរីរាង្គផ្សេងទៀតផងដែរ។ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ករណីសង្ស័យ គ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺធ្វើការឆ្លុះទងសួត (Bronchoscopy) ដើម្បីច្រឹបយកកោសិកា (Biopsy) មហារីកសួតយកទៅពិនិត្យ។ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកអាចនឹងមានការប្រជុំរវាងគ្រូពេទ្យឯកទេសផ្សេងៗរួមមាន គ្រូពេទ្យឯកទេសមហារីកដោយបញ្ចាំងកាំរស្មី (Radiation Oncologist) គ្រូពេទ្យឯកទេសមហារីកដោយចាក់ថ្នាំគីមី (Medical Oncologist)គ្រូពេទ្យឯកទេសខាងសួត (Pneumologist)គ្រូពេទ្យឯកទេសខាងរូបភាពវេជ្ជសាស្ត្រ (Radiologist) និងគ្រូពេទ្យវះកាត់ផ្នែកសួត (ThoracicSurgeon) ដើម្បីពិភាក្សាគ្នារកយុទ្ធសាស្ត្រ​​ ក្នុងការព្យាបាលអ្នកជំងឺ។ ក្នុងការព្យាបាលនោះរួមមាន ការវះកាត់ដែលផ្តល់នូវប្រសិទ្ធភាពអាចជួយអ្នកជំងឺឲ្យជាសះស្បើយក្នុងកម្រិតខ្ពស់ ពិសេសនៅដំណាក់កាលដំបូង។ ការព្យាបាលដោយកាំរស្មី និងការប្រើថ្នាំគីមីជាការព្យាបាលមុន ឬបន្ថែមក្រោយវះកាត់ (Adjuvant ឬ Neo-adjuvant modalities) ឬជាការជ្រើសរើសដោយមិនមានការវះកាត់ដោយសារ  (exclusive treatment) ដំណាក់កាលជំងឺមិនអាចវះកាត់បាន (Non-resectable ឬ non-operable)។ គួរបញ្ជាក់ថាអ្នកជំងឺមហារីកសួតភាគច្រើន  (ជាង ៩០%) ដែលបានទទួលការព្យាបាល អត្រានៃការរស់រានមានជីវិតក្នុងរយៈពេល៥ឆ្នាំមានត្រឹម២០%ប៉ុណ្ណោះដោយសារតែការរកឃើញជំងឺនេះនៅពេលព្យាបាលស្ថិតនៅដំណាក់កាលខ្ពស់ (Late stage) រួមផ្សំនឹងការភ្ជាប់មកជាមួយនឹងស្ថានភាពចុះខ្សោយនៃមុខងារសួត និងសរីរាង្គសំខាន់ជាច្រើនទៀត (ដែលមូលហេតុជាច្រើនមកពីការជក់បារី)។ វិធីសាស្រ្តការពារ • បញ្ឈប់ការជក់បារី និងចៀសវាងការហិតផ្សែងបារី (Second hand smoker) • បញ្ឈប់ការផ្សព្វផ្សាយពីពាណិជ្ជកម្មបារីដែលជាកត្តាជំរុញឲ្យមានការជក់បារីកាន់តែច្រើន • ចៀសវាងការប៉ះសារធាតុគីមីពុល និងថ្នាំសម្លាប់សត្វល្អិត • តាមដាន និងពិនិត្យសុខភាពឲ្យបានទៀងទាត់។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

តើអ្វីជា ការគេងស្រមុក? ស្រមុក គឺជារោគសញ្ញានៃវិបត្តិក្នុងការដកដង្ហើម មានន័យថាវាជាសញ្ញាមួយនៃជំងឺដែលឆ្លុះបញ្ចាំងពីការដកដង្ហើមចូលសួតមានការរំខានដោយការត្បៀតនៃផ្លូវដង្ហើម។​ ការត្បៀតនេះអាចមាននៅក្នុងច្រមុះ ឬ​បំពង់ក ដោយសារមានការរីកសាច់ ឬមានដុះសាច់ច្រមុះ បំពង់ក ឬការមិនផ្តល់សញ្ញាពីខួរក្បាល ដែលធ្វើឲ្យខ្យល់អុកស៊ីសែនចូលក្នុងសួតមិនបានគ្រប់គ្រាន់និងខ្យល់ដែលឆ្លងកាត់ផ្លូវតូចចង្អៀត បង្កជាការលាន់ស្រមុក។ សញ្ញានៃការស្រមុកនេះ អាចឈានដល់ជំងឺមួយហៅថា ស្ទះដង្ហើម​នៅពេលគេងយប់ ឬObstructive Sleep Apnea។ តាមការសិក្សាមួយចំនួនបាន រកឃើញថា ស្រមុកអាចជារោគសញ្ញា ដែលមានលក្ខណៈតពូជ ដែលវាអាចឆ្លងពីជំនាន់ មួយទៅជំនាន់មួយទៀត តាមរយៈហ្សែន រួមជាមួយកត្តាខាងក្រៅដូចជា ចំណីអាហារ បរិស្ថាន ពិសេសរូបរាង។ មូលហេតុ កត្តាដែលបង្កឲ្យមានការគេងស្រមុកមានច្រើន រួមមាន៖ •    ទម្រង់រូបរាងមាត់ ៖ ទម្រង់មាត់ខុសពីធម្មតាដូចជាចង្កាខើចខ្លី ឬករួញ ឬអ្នកធាត់អាចធ្វើឲ្យសាច់នៅក្នុងបំពង់ក ឬមាត់មានការរីកធំ ហើយនៅពេលគេង ធ្វើឲ្យសាច់នោះទៅបិទនៅផ្លូវដង្ហើមបង្កឲ្យរន្ធនៅផ្លូវដង្ហើមស្ទះបណ្តាលឲ្យគេងស្រមុក។ •    អ្នកទទួលទានស្រាច្រើន ៖ កាលណាផឹកនូវជាតិអាល់កុល ឬស្រាច្រើន បង្កឲ្យសាច់ដុំនៅត្រង់ បំពង់ក និងមាត់ទន់ ជាហេតុនាំឲ្យសាច់នោះអាចទៅបិទផ្លូវដង្ហើម។ •    បញ្ហាច្រមុះមាត់ ៖ ករណីមានដុះសាច់ច្រមុះ ឬបំពង់ក កាលណាវាវិវឌ្ឍកាន់តែធំទៅៗ វានឹង សង្កត់រន្ធច្រមុះ ធ្វើឲ្យពិបាកក្នុងការដកដង្ហើម ហើយបង្កឲ្យមានសំឡេងស្រមុកឡើង។ •    គេងមិនបានគ្រប់គ្រាន់ ៖ កាលណាគេងមិនបានគ្រប់គ្រាន់ធ្វើឲ្យសាច់ដែលស្ថិតនៅត្រង់បំពង់កមានលក្ខណៈទន់ ឬយឺត និងបង្កការរំខានដល់ផ្លូវដង្ហើម។ •    ទម្រង់នៃការគេង ៖ ចំពោះអ្នកធាត់ កាលណាគេងផ្ងារធ្វើឲ្យសាច់ធ្លាក់ទៅបិទផ្លូវដង្ហើម បង្កជាសំឡេងស្រមុក។ ការធ្វើរោគវិនិច្ឆ័យ •    ការសាកសួរប្រវត្តិអ្នកជំងឺ មើលលើទម្រង់រូបរាង ជំងឺប្រចាំកាយ ដូចជា ទឹកនោមផ្អែម ខ្សោយបេះដូង វិបត្តិចង្វាក់បេះដូង លើសសម្ពាធឈាម។ •    ការធ្វើតេស្តភាពរងៀម ឬចេះតែងងុយគេង ពេលថ្ងៃ ឆាប់មួម៉ៅ ខឹង ថប់ទ្រូង ឈឺក្បាល ពេលព្រឹក បត់ជើងតូចច្រើនពេលយប់ គេងមិន ស្កប់ស្កល់ និងឡើងទម្ងន់។ •    ការធ្វើតេស្តម៉្យាងហៅថា Polygraphy៖ ឃើញ Apnea Hypopnea Index (AHI)> ៥ដងក្នុងមួយម៉ោង នោះរោគវិនិច្ឆ័យជាជំងឺស្ទះដង្ហើមនៅពេលគេង។ ការព្យាបាល ជាទូទៅ ការព្យាបាលបញ្ហាស្រមុកដែលបង្កឲ្យមានការស្ទះដង្ហើមនៅពេលគេងយប់ អាស្រ័យទៅតាមប្រភេទនៃការស្ទះ រួមមាន៖ •    Central Sleep Apnea ៖ ជាការស្ទះដង្ហើម​នៅពេលគេងមានមណ្ឌលនៅខួរក្បាល មានន័យ​ថាការបញ្ជារបស់ខួរក្បាលលើផ្លូវដង្ហើមលែង​ដំណើរការជាហេតុនាំឲ្យចង្វាក់នៃការដកដង្ហើមត្រូវបានបាត់។ •    Obstructive Sleep Apnea ៖ ជាការ ស្ទះនៅបំពង់ក ដែលវាអាចមានមូលហេតុច្រើន ដូចបានរៀបរាប់ខាងលើ។ ដូចនេះ ប្រសិនបើស្ទះផ្លូវដង្ហើមនៅបំពង់ក ដោយមានសាច់ដុះ គ្រូពេទ្យនឹងអាចណែនាំឲ្យធ្វើការ កាត់សាច់នោះចេញ ឬធ្វើការពិចារណាលើការ ប្រើប្រាស់ម៉ាស៊ីនហៅថា CPAP ពាក់នៅពេល គេងយប់ និងវះកាត់ប្តូរទម្រង់ ប្រសិនបើអ្នកជំងឺមានសញ្ញាស្រមុកបង្កឲ្យស្ទះដង្ហើមដោយសារចង្កាខើចខ្លីជាដើម។ ផលវិបាក គួរបញ្ជាក់ថា អ្នកជំងឺនឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតដោយសារវិបត្តិចង្វាក់បេះដូង ខូចសាច់ដុំបេះដូង និងការដាច់សរសៃឈាមខួរក្បាល (Stroke) បើអាការៈស្រមុករបស់គាត់មានការស្ទះដង្ហើមនៅពេលគេងយប់ ហើយមិនបានទទួលការព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសឲ្យបានទាន់ពេលវេលា។ ក្រៅពីនេះ ការស្ទះដង្ហើមនៅពេលគេងយប់ អាចប៉ះពាលសកម្មភាពប្រចាំថ្ងៃ ដូចជា៖ •    គ្រោះថ្នាក់ចរាចរណ៍ •    កាន់តែលើសទម្ងន់ •    ប្រឈមការកើតជំងឺទឹកនោមផ្អែម ឬបន្ថយប្រសិទ្ធភាពព្យាបាល បើគាត់មានជំងឺទឹកនោមផ្អែមស្រាប់ •    ងាយប្រឈមនឹងការឡើងសម្ពាធឈាម​ ឬបន្ថយប្រសិទ្ធភាពព្យាបាលបើគាត់មានជំងឺលើសឈាម •    មានវិបត្តិផ្លូវចិត្ត បាក់ទឹកចិត្ត •    ឡើងខ្លាញ់ និងវិបត្តិមេតាបូលិក ជាដើម។ ការការពារ •    កាត់បន្ថយការទទួលទានគ្រឿងស្រវឹង •    ចៀសវាងការប្រើប្រាស់ថ្នាំងងុយគេងច្រើន •    ប្តូររបៀបរបបក្នុងការរស់នៅ ដើម្បីបន្ថយទម្ងន់ •    ប្រើប្រាស់ឧបករណ៍ជំនួយនៅពេលគេង (CPAP) •    ធ្វើការវះកាត់សាច់ដែលសល់នៅក្នុងមាត់។ ស្រមុក ជាសញ្ញាអាសន្នដែលអាចវិវឌ្ឍទៅរកការមានជំងឺស្ទះដង្ហើមនៅពេលគេងយប់ និងជាមូលហេតុនៃជំងឺធ្ងន់ធ្ងរជាច្រើនដែលគ្រប់គ្នាត្រូវប្រុងប្រយ័ត្ន។ ដូច្នេះ ប្រសិនមានសញ្ញាសង្ស័យគួរធ្វើការណាត់ជួបគ្រូពេទ្យ ដើម្បីធ្វើតេស្តស្រមុក រកបញ្ហានៃការស្ទះដង្ហើមពេលគេងយប់ និងធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ​ ៖ សាស្ត្រាចារ្យ មហាបរិញ្ញា វ៉ាន់ មិច ឯកទេសវេជ្ជសាស្ត្រទូទៅ និងជំងឺសួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសួត កម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺរលាកសួតកើតឡើងនៅពេលដែលមេរោគជ្រាតចូលតាមផ្លូវដង្ហើមទៅក្នុងសួត ហើយប្រព័ន្ធការពាររបស់ខ្លួនយើងមិនអាចទប់ទល់នឹងភាពកាចសាហាវរបស់វាបាន។ មេរោគនេះនឹងបង្កឲ្យមានការរលាកខូចខាតសាច់សួត និងធ្វើឲ្យមុខងារសួតថយចុះ។  នៅសហរដ្ឋអាមេរិច មានអ្នកជំងឺជាង ៦ម៉ឺននាក់បានស្លាប់ដោយសារជំងឺរលាកសួតនេះ។ ដោយឡែក នៅប្រទេសសិង្ហបុរី ជំងឺនេះបានដើរតួជាឃាតករទី២ដែលសំលាប់មនុស្សច្រើនជាងគេបន្ទាប់ពីជំងឺមហារីក។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ជារៀងរាល់ឆ្នាំមានអ្នកស្លាប់ដោយសារជំងឺនេះពី២៥ម៉ឺនទៅ៥លាននាក់។ ចំណែកឯនៅប្រទេសកម្ពុជាយើងវិញ ជំងឺរលាកសួតនេះក៏កំពុងតែសម្លាប់បងប្អូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃដែរ។ ១) រោគសញ្ញា - ក្តៅខ្លួន  - ក្អក  - ហត់  - ឈឺទ្រូង…។ ២) ការធ្វើរោគវិនិច្ឆ័យ អ្នកដែលប្រឈមមុខនឹងការកើតជំងឺរលាកសួតនេះ មានដូចជា៖ - មនុស្សចាស់ - អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយខ្សោយ(ជំងឺទឹកនោមផ្អែម ជំងឺខ្សោយតំរងនោម ជំងឺមហារីក ជំងឺអេដស៍...) - អ្នកជំងឺមានបញ្ហាត្បៀតទងសួត  ជាដើម។ យ៉ាងណាមិញ អ្នកមានសុខភាពបរិបូរណ៍ធម្មតា ក៏អាចកើតជំងឺរលាកសួតនេះបានដែរ។ ៣)ការព្យាបាល ជំងឺរលាកសួតជាជំងឺដែលអាចព្យាបាលជាសះស្បើយ ប្រសិនបើអ្នកជំងឺមកទទួលការព្យាបាលទាន់ពេលវេលា។ មេរោគដែលបង្កជំងឺនេះមានជាង១០០ប្រភេទ (រួមមានបាក់តេរី វីរុស ផ្សិត ប៉ារ៉ាស៊ីត ជាច្រើនប្រភេទ)។ ដូច្នេះដើម្បីសំគាល់អត្តសញ្ញាណមេរោគទាំងនេះ គ្រូពេទ្យនឹងអាចស្នើសុំ ការថតសួត ការពិនិត្យឈាម ការពិនិត្យកំហាក ការឆ្លុះទងសួតជាដើម ដើម្បីឈានដល់ការព្យាបាលប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា។ ៤) ការវិវឌ្ឍ ផលវិបាកនៃជំងឺនេះ ករណីមិនមានដំណោះស្រាយទាន់ពេលវេលា អាចធ្វើឲ្យមេរោគរីករាលដាលខ្លាំងឡើងៗ រហូតដល់អាចជ្រៀតចូលពេញសារពាង្គកាយទាំងមូល និងអាចធ្វើឲ្យអ្នកជំងឺស្លាប់បាន។ ៥) ការការពារ សព្វថ្ងៃ មានវ៉ាក់សាំងមួយចំនួនអាចកាត់បន្ថយការកើតជំងឺរលាកសួតនេះ ដែលត្រូវបានណែនាំអោយប្រើដូចជាវ៉ាក់សាំងផ្តាសាយInfluenza វ៉ាក់សាំងPneumococcus ជាដើម។ បកស្រាយដោយ  ៖ លោក វេជ្ជបណ្ឌិត ពៅ សុធា ឯកទេស ជំងឺប្រព័ន្ធដង្ហើមនៃមន្ទីរពេទ្យ ព្រះកុសមៈ និងមន្ទីរពេទ្យ សូរិយា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ជំងឺទឹកក្នុងស្រោមសួត(Pleural effusion) ជាជំងឺដែលបណ្ដាលមកពីមានវត្តមានទឹក(Liquide)ច្រើនខុសធម្មតានៅក្នុងចន្លោះសួត និងប្រអប់ទ្រូង(Visceral and Parietal pleura) ។ ជាធម្មតា នៅចន្លោះរវាង សួត និង ប្រអប់ទ្រូង (pleural space) តែងតែមានបរិមាណទឹកតិចតួច (10-20ml) សំរាប់ជាសំណើមជួយសម្រួល(Lubricate) នៅពេលសួត កកិតជាមួយប្រអប់ទ្រូងក្នុងកំឡុងពេលធ្វើចលនាដង្ហើម ប៉ុន្តែបរិមាណទឹកនេះអាចកើនឡើងខុសធម្មតានៅក្នុងករណីមួយចំនួន។ នៅពេលដែលបរិមាណទឹកនេះកើនឡើងច្រើនក្នុងកម្រិតណាមួយ វាអាចបណ្តាលអោយអ្នកជំងឺហត់ ពិបាកដកដង្ហើម ឈឺទ្រូង ក្អក និង រួមផ្សំជាមួយសញ្ញាមួយចំនួនទៀតប្រែប្រួលទៅតាមមូលហេតុរបស់វា។ ជាទូទៅ គេចែកប្រភេទទឹកនេះជា2ក្រុមធំៗ៖ -Transudative pleural effusion: ទឹកប្រភេទនេះអាចជាលទ្ធផលនៃការធ្លាក់ចុះប្រូតេអ៊ីនក្នុងឈាម ឬ កើនឡើងសំពាធក្នុងសរសៃឈាម ដែលលក្ខខណ្ឌ័ទាំង2នេះជំរុញអោយមានការជ្រាបទឹកពីសសៃឈាមចាក់ចូលទៅក្នងចន្លោះស្រោមសួត។ ជាធម្មតា បើគេវិភាគឃើញទឹកប្រភេទនេះ គេអាចសន្និដ្ឋានបានថាស្រោមសួតពុំមានជំងឺទេ មូលហេតុគឺមកពីជំងឺផ្សេង។ -exudative pleural effusion: ទឹកប្រភេទនេះភាគច្រើនជាផលនៃការរលាកស្រោមសួតផ្ទាល់ដោយមេរោគប្រភេទណាមួយ ឬ ដោយជំងឺមហារីក និងជំងឺមួយចំនួនទៀត។ គេអាចដឹងថាមានទឹកចូលក្នុងស្រោមសួតបាន ដំបូងតាមរយៈការថតសួតដោយកាំរស្មី (Chest X-ray) ហើយគេអាចបញ្ជាក់អោយបានកាន់តែច្បាស់លាស់នូវបរិមាណ ជំរៅ កំហាប់ទឹក និងភាពស្អិត (loculation) ដោយការធ្វើ Ultrasound និង Scan។ ការព្យាបាលជំងឺនេះអោយមានប្រសិទ្ធភាព ទាមទារជាមុន នូវការធ្វើរោគវិនិច្ឆ័យរកមូលហេតុអោយបានត្រឹមត្រូវច្បាស់លាស់ តាមរយៈការសិក្សាលើរោគសញ្ញារាងកាយ ការបូមទឹកស្រោមសួតទៅពិនិត្យវិភាគ (Thoracentesis) ហើយក្នុងករណីខ្លះ គឺតំរូវរហូតដល់ការច្រិបសាច់ស្រោមសួត(Pleural biopsy) យកទៅវិភាគទៀតផង។ ការបូមទឹកពីក្នុងស្រោមសួត ឬច្រិបសាច់សួត ត្រូវធ្វើដោយគ្រូពេទ្យជំនាញ ហើយក្នុងករណីខ្លះត្រូវទាមទារអោយមានការតម្រង់ទិស និងដៅចំណុចដែលត្រូវបូមអោយបានជាក់លាក់ ដើម្បីអោយការបូមមានប្រសិទ្ធភាព និងជៀសវាងនូវផលវិបាកផ្សេងៗ ដូចជា ខ្យល់ចូលក្នុងស្រោមសួត(Pneumothorax) ការហូរឈាមច្រើន និងចាក់ម្ចុលចំសរីរាង្គផ្សេង។ បកស្រាយដោយ វេជ្ជបណ្ឌិត អ៊ឹម វិសិដ្ឋ ឯកទេសជំងឺសួត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត លេខ ទូរស័ព្ទទំនាក់ទំនង(017 333 251) ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Top