Menu

មិនមានបទពិសោធន៍ មិនចេះភាសាជប៉ុន ក៏អាចចូលរួមពិព័រណ៍ការងារនៅCJCC ដែរ


មិនមានបទពិសោធន៍ មិនចេះភាសាជប៉ុន ក៏អាចចូលរួមពិព័រណ៍ការងារនៅCJCC ដែរ

តើអ្នកទើបតែបញ្ចប់ការសិក្សា ឬ មានបំណងស្វែងរកការងារធ្វើមែនទេ?  ឱកាសល្អបានមកដល់ទៀតហើយ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង៤:០០ល្ងាច។ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នឹង រៀបចំពិព័រណ៍ការងារប្រចាំខែធ្នូ នៅ CJCC ផ្ទាល់។ កុំភ្លេចចូលរួមទាំងអស់គ្នា ដើម្បីទទួលព័ត៌មាន ក៏ដូចជាការងារ ដែលអ្នកប្រាថ្នា!!! 

ពិព័រណ៍ការងារនេះ ជាកម្មវិធីមួយដែលផ្តល់ឱកាសឲ្យអ្នកដែលកំពុងស្វែងរកការងារធ្វើបានជួបផ្ទាល់ជាមួយនឹងតំណាងនៃក្រុមហ៊ុនផ្សេងៗដែលកំពុងត្រូវការបុគ្គលិកបម្រើការងារតាមផ្នែកផ្សេងៗរួមមានទាំងក្រុមហ៊ុនកម្ពុជា និងជប៉ុន។ អ្នកចូលរួមជាបុគ្គលស្វែងរកការងារមិនតម្រូវឲ្យមានការបង់ប្រាក់អ្វីនោះទេ ហើយពិព័រណ៍ការងារនេះផងដែរ ត្រូវបានបើកទូលាយសម្រាប់អ្នកចូលរួមគ្រប់រូបដោយមិនចាំបាច់តែអ្នកមានបទពិសោធន៍ ឬចេះភាសាជប៉ុននោះទេ។

ក្រៅពីទទួលបានពីព័ត៌មានជាឱកាសការងារពីក្រុមហ៊ុនដែលចូលរួមហើយ អ្នកចូលរួមក៏អាចមានឱកាសជួបផ្ទាល់ជាមួយនឹងតំណាងក្រុមហ៊ុន និងទទួលបានការសម្ភាសន៍ភ្លាមៗផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចមានឱកាសបង្កើននូវទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន ព្រមទាំងទទួលបានចំណេះដឹងពីក្រុមហ៊ុនផ្សេងៗ និងអំពីការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាផងដែរ។

សម្រាប់អ្នកដែលមានបំណងទទួលការសម្ភាសន៍ភ្លាមៗជាមួយនឹងតំណាងក្រុមហ៊ុន សូមភ្ជាប់មកជាមួយនឹងប្រវត្តិរូបសង្ខេប(CV) របស់អ្នកមកជាមួយផង។

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


Share:

Related Articles